សហគមន៍កសិកម្មមួយ រកចំណូលបានជាមធ្យម ៨លានរៀល​ក្នុងមួយខែ

កំពង់ឆ្នាំង ៖ សហគមន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹម​ ជាសហគមន៍មួយដែលត្រូវបានគេចាត់ទុក​ថាជាសហគមន៍គំរូ ដោយសារ​សហគមន៍​មួយនេះមានភាពជោគជ័យទៅលើការរកចំណូលដ៏គាប់ប្រសើរចូលទៅកាន់គ្រួសារនីមួយៗ ជាពិសេសគំរូដោយ​សាមគ្គីភាពនៃ​សមាជិក​ទាំងជាង ៧០០គ្រួសារ។

តាមរយៈការរៀបចំផែនការសម្រាប់សហគមន៍បានច្បាស់លាស់ រហូតមកដល់ពេលនេះជីវភាពរបស់សមា​ជិកស្ទើរតែគ្រប់គ្រួសារ​មានភាព​ធូរធាសមរម្យ និងប្រសើរឡើងច្រើនបើធៀបទៅនឹងពេលដែលមិនទាន់មានសហគមន៍នៅក្នុងតំបន់មួយនេះ។

អ្នកស្រី រិទ្ធ ចន្ថា ជាប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹមបានឱ្យដឹងថា ដំណាំដែលសហគម​ន៍អ្នក​ស្រី​ដាំ​ភាគច្រើនជាប្រភេទបន្លែស្លឹក ពោលគឺ៩០%នៃដំណាំគឺជាដំណាំស្លឹកទៅហើយ។ ក្រៅពីនោះ សហគមន៍មានដាំបន្លែជាច្រើនប្រភេទទៀត ទាំងក្នុងរោងសំណាញ់ និងក្រៅរោងសំណាញ់ ហើយដែលជាមធ្យមសហគមន៍កសិកម្មនេះតែងនាំចេញបន្លែស្លឹកក្នុងចំនួន ២ ទៅ៤តោន។

សម្រាប់ការចិញ្ចឹមសត្វវិញ អ្នកស្រីបានឱ្យដឹងថា ៖

“មួយសប្ដាហ៍យើងផ្គត់ផ្គង់ ២០ក្បាល, ១ខែចន្លោះពី ៨០ ទៅ១៥០ក្បាល ដោយភាគច្រើនផ្គត់ផ្គង់តាមផ្សារសេរីនៅក្នុងខេត្ត យើងមានផ្សារនៅបាត់ដំបង មានផ្សារនៅភ្នំពេញ ហើយយើងមានម៉ាតមួយចំនួននៅភ្នំពេញ ដោយម៉ាតភាគច្រើនយកស្លឹកគ្រៃ ពងមាន់ ពងទា ស្ពៃក្រញ៉ាញ់ ស្ពៃចង្កិះជាដើម។”

អ្នកស្រីបន្តឱ្យដឹងទៀតថា សហគមន៍មួយនេះមិនដែលមានចំណូលចូលសហគមន៍ច្រើនទេ គឺសំខាន់ចំណូលចូលដល់​កសិករ ព្រោះ​កន្លង​មក​សហគមន៍បានផ្ដោតលើកសិករច្រើន ក្នុងនោះសហគមន៍ក៏មានគោលបំណង​ចង់ជួយកសិករក្នុង​តំបន់​ឱ្យក្លាយ​ជាកសិករដែល​មានចំណូលជា​មធ្យម ៥ពាន់ដុល្លារក្នុងឆ្នាំទៀតផង។

អ្នកស្រីបានបញ្ជាក់ថា ៖

“សម្រាប់ចំណូលសរុបបានចន្លោះពី ៤លានរៀល ទៅ ១២លានរៀលក្នុងមួយខែ ជាមធ្យមថេរគឺ ៤ ទៅ ៦លានរៀល ហើយកសិករទទួលបានប្រាក់ចេញពីចំណូលនេះទៅ។”

យ៉ាងណាក៏ដោយ បើទោះបីជាសមាជិកក្នុងសហគមន៍មានច្រើនគ្រួសារក៏ពិតមែន ប៉ុន្តែសម្រាប់អ្នកស្រីវិញយល់ថា ចំនួនប្រជាជន មិនមែនជាបញ្ហាពិតប្រាកដនោះទេ អ្វីដែលជាបញ្ហានោះគឺការធ្វើឱ្យមានភាពប្រសើរឡើងនៃជីវភាពរបស់សមាជិកទាំងអស់។

សម្រាប់គោលដៅបន្ទាប់ទៀត សហគមន៍ក៏ចង់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបណ្ដុះបណ្ដាល​ធនធានមនុស្ស តាមរយៈការកសាង​កន្លែង​សិក្សាមួយ ដែលអាចជាកន្លែងសិក្សា អានសៀវភៅ ឬក៏ក្លិបផ្សេងៗសម្រាប់កុមារ ដោយសារតែអ្នកស្រីផ្ទាល់កត់សម្គាល់ឃើញពីការជះឥទ្ធិពល​ដល់កុមារ​ពីការមើលទូរស័ព្ទដៃ នៅពេលដែលឪពុកម្ដាយពួកគេជាប់រវល់ធ្វើការងារកសិកម្ម។  គួរបញ្ជាក់ថា ប្រជាជនដែលរស់នៅក្នុងសហគមន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹម ដែលស្ថិតនៅក្នុងស្រុកលលៀប្អៀរ ខេត្តកំពង់ឆ្នាំង មានប្រមាណជា ៧៥% ជាអ្នកដាំដំណាំ ចិញ្ចឹមសត្វ ៥%​ ជាកម្មករ កម្មការិនីរោងចក្រ និង៥%ជាអាជីវករលក់ដូរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ