ស្វែងយល់ពីបច្ចេកទេសដាំស្ពៃតឿ ដែលអាចទទួលបានទិន្នផលច្រើន និងមានគុណភាពខ្ពស់

ស្ពៃតឿ ឬស្ពៃជើងទា ជាប្រភេទបន្លែបៃតងដែលមានការពេញនិយមខ្លាំងពីសំណាក់មនុស្សទូទៅ និងមានលក់ច្រើននៅលើទីផ្សារ ដោយសារតែបន្លែប្រភេទនេះមានទាំងរសជាតិ និងគុណប្រយោជន៍ច្រើនចំពោះសុខ ហើយថែមទាំងមានតម្លៃសមរម្យ ហើយអាចច្នៃចេញជាមុខម្ហូបបានច្រើនយ៉ាង។ ហេតុនេះហើយទើបអ្នកជំនាញកសិកម្មបានចងក្រងពីបច្ចេកទេសសំខាន់ៗក្នុងការដាំស្ពៃតឿ ដោយបង្ហាញពីភាពងាយស្រួលក្នុងការដាំដុះ និងការមើលថែ ហើយថែមទាំងអាចទទួលបានទិន្នផលខ្ពស់។

មុននឹងដាំស្ពៃតឿ កសិករត្រូវការរៀបចំដី និងធ្វើរង ដោយគេត្រូវសម្អាតដីចំការ និងរើសស្មៅចេញឱ្យអស់ រួចភ្ជួររាស់ដីឱ្យម៉ដ្ឋល្អ ជម្រៅពី ១០-២០សង់ទីម៉ែត្រ ហើយហាលដីពី ១០-១៥ថ្ងៃ។ បន្ទាប់មកលើករងដាំស្ពៃតឿ លើរងសម្រាប់ដាំស្ពៃតឿ ដែលគេអាចលើករងដាំ ៣ជួរ ឬ ៤-៥ជួរក្នុងមួយរង។

សម្រាប់រងដាំ ៣ជួរ គេត្រូវធ្វើរងមានបាតទំហំ ១ម៉ែត្រ ផ្ទៃលើ ០.៩៥ម៉ែត្រ ហើយបណ្ដោយទៅតាមលទ្ធភាពដី តែមិនគួរឱ្យលើសពី ១៥ម៉ែត្រឡើយ ចៀសវាងពិបាកក្នុងការថែទាំ ស្រោចទឹក ដកស្មៅ។ នៅរដូវប្រាំង យើងអាចលើករងកម្ពស់ ២០-៣០សង់ទីម៉ែត្រ ហើយនៅរដូវវស្សាពី ៣០-៥០សង់ទីម៉ែត្រ បន្ទាប់មកដាក់ជីលាមកសត្វដែលពុកផុយ ឬជីកំប៉ុស្តិ៍ចំនួន ២គីឡូក្រាមលើផ្ទៃដីរង ១ម៉ែត្រការ៉េដោយបាចលើរង ហើយជ្រុំលាយជាមួយដីឱ្យស្មៅសព្វ។

ចំពោះប្លាស្ទិកសម្រាប់គ្របរង គេត្រូវលាតសន្ធឹងដុំប្លាស្ទិច ដោយដោតកន្លាស់ឬស្សីនៅជាយរង និងខាងចុងរង បន្ទាប់មកចោះរណ្ដៅដាំកូនដោយប្រើកំប៉ុងក្ដៅ ដោយប្រើខ្សែទាញតំរ៉ង់ដើម្បីចោះរណ្ដៅដាំកូន និងប្រើខ្នាតសម្រាប់ចោះពីគុម្ពមួយទៅគុម្ពមួយ ប្រមាណ ២តឹក គុណនឹង ២តឹកកន្លះ។

ការបណ្ដុះកូនស្ពៃតឿ គេត្រូវរើសពូជណាដែលធន់នឹងអាកាសធាតុ សត្វល្អិត ជំងឺ ជាពូជដែលផ្ដល់ទិន្នផលខ្ពស់ពូជ និងមានអត្រាដុះចាប់ពី ៨៥ភាគរយឡើងទៅ។ ហើយរបៀបដកកូនបន្លែចេញពីថាសបណ្ដុះដោយយកម្រាមដៃរុញបាតថាសឡើងលើ ហើយដៃម្ខាងដកកូនបន្លែដោយថ្នមៗចេញពីរន្ធថាសបណ្ដុះ ដើម្បីកុំឱ្យដាច់ឫសកូនបន្លែ។

ពាក់ព័ន្ធនឹងរបៀបដាំកូនស្ពៃតឿវិញ គេត្រូវបញ្ចូលទឹកតាមចន្លោះរង រួចបំបែកកូនស្ពៃដែលបណ្ដុះក្នុងរន្ធថាសនីមួយៗ ដោយយក១ដើម ដាំក្នុង ១រណ្ដៅ។ ត្រូវដាំកូនស្ពៃនៅពេលរសៀល ដោយកបគល់ស្មើត្រឹមដីបណ្ដុះ ចៀសវាងកប់លិចដើមជ្រៅពេកអាចបណ្ដាលឱ្យរលួយបាន។

បន្ទាប់ពីដាំហើយ កសិករគួរយកចិត្តទុកដាក់លើការថែទាំ និងដាក់ជីបំប៉ន ក្រៅពីនេះគេក៏ត្រូវត្រួតពិនិត្យលើដី និងតម្រូវការទឹករបស់ដំណាំស្ពៃតឿ ដោយមិនគួរស្រោចតិចពេក ឬច្រើនពេកព្រោះវាអាចបណ្ដាលឱ្យស្ពៃងាប់បាន។ កសិករក៏ត្រូវដកសម្អាតស្មៅក្បែរៗរង និងនៅជុំវិញចំការឱ្យបានស្អាត ដើម្បីបំផ្លាញជម្រកសត្វល្អិត និងការពារកុំឱ្យវាបំផ្លាញបន្លែ។

គួរបញ្ជាក់ដែរថា ស្ពៃតឿផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗ មានដូចជា ពពួកវីតាមីនចម្រុះ ពិសេសនោះគឺ វីតាមីន B6 និង C មានបរិមាណច្រើន និង ពពួករ៉ែវិញ មានកាល់ស្យូម ដែក ប៉ូតាស្យូម ម៉ាញ៉េស្យូម ផូស្វ័រ សូដ្យូម ស័ង្កសី ទង់ដែង បូករួមទាំងពពួកអាស៊ីដ ដែលអាចជួយពង្រឹងសុខភាពឆ្អឹង ជំនួយភ្នែក ពង្រឹងប្រព័ន្ធភាពស៊ាំ សម្រួលសរសៃឈាម និងចង្វាក់បេះដូង ជំនួយសុខភាពស្បែក និងរក្សាតុល្យភាពទម្ងន់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង ដើម្បីរៀបចំគោនយោបាយ និងយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

រាជរដ្ឋាភិបាល​ បានសម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង​ ក្នុងគោលបំណង​ដើម្បីចូលរួម​រៀបចំ​គោលនយោបាយ​ យុទ្ធសាស្ត្រ​ និ​ងវិធានការ​កៀរគរ​ហិរញ្ញវត្ថុ​បៃតង​ សម្រា់បគាំទ្រដល់គោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល

ក្រសួងនិងស្ថាប័នចំនួន៤ បានរួមគ្នាពង្រឹងការការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាពនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន ជាមួយអាជ្ញាធរមីន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងធម្មការនិងសាសនា ត្រូវបានចុះហត្ថលេខារួមគ្នា

លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានលើប្រទេសទាំងឡាយណាដែលជួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសទាំងឡាយណាដែលផ្តល់ជំនួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់

កម្ពុជា​ចុះ​បញ្ជី​ពូជ​ស្វាយចន្ទី​ ​៤​ ប្រភេទ​ ​ទប់ស្កាត់​ការ​លួច​ចម្លង ​និង​ការ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

កម្ពុជា​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់ ​និង​ការពារ​សិទ្ធិ​លើ​ពូជ​ស្វាយចន្ទី​ក្នុង​ស្រុក​ចំនួន​ ៤​ ប្រភេទ​ ​ដើម្បី​ការពារ​ពូជ​ពី​ការ​លួច​ចម្លង​ ការ​ដូរ​ឈ្មោះ ​និង​ការ​យក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ព្រមទាំង​ពង្រឹង​ការ​ទទួល​ស្គាល់​គុណភាព និង​ប្រភព​ដើម​របស់​ពូជ​កម្ពុជា​នៅ​ទីផ្សារ​អន្តរជាតិ

បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

​បំណុល​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​ ៤ ​ឆ្នាំ​ ​ខណៈ​បំណុល​សរុប​គិតជាទំហំទឹកប្រាក់ មាន​រហូត​ទៅ​ដល់ ​ ៤០​ ទ្រី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ