ស្លឹកទ្រាំង មានប្រយោជន៍ច្រើន និងធ្វើកាបូបបានស្អាតប្លែក និងប្រើបានយូរ

ទ្រាំង ឬតំបន់ខ្លះគេហៅថា សម្លាញ ជារុក្ខជាតិមួយប្រភេទដែលមានអត្ថប្រយោជន៍ច្រើន ដោយសារសារធាងរបស់វាគេអាចយកទៅច្នៃជាសម្ភារប្រើប្រាស់ ដូចជាចង្កឹះ វែក ជាដើម។ ក្រៅពីនេះ សូម្បីស្លឹកទ្រាំងក៏ត្រូវបានគេយកទៅវិញ កែច្នៃជាសម្ភារប្រើប្រាស់ ជាពិសេសធ្វើជាការបូបដ៏មានសោភ័ណភាព និងស្រស់ស្អាត។

អ្នកស្រី សុខ ជា ជាម្ចាស់សិប្បកម្មផលិតកាបូប កន្ត្រក ពីស្លឹកទ្រាំង ស្លឹកត្នោត និងវល្លិ៍ថ្នឹង ស្ថិតនៅភូមិស្រះពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល បានមានប្រសាសន៍​ប្រាប់ AMS Economy ឱ្យដឹងថា៖

«នេះជាកាបូបផលិតពីស្លឹកទ្រាំង ដែលមានរូបរាងស្អាត ហើយអាចកាច់ម៉ូដបានច្រើន វិញជាក្បាច់មានក្រឡាល្អិតៗបាន ព្រោះយើងប្រើស្លឹកទ្រាំងស្ងួតៗ មកវិញទៅជាខ្សែសិនទើបយកមកធ្វើកន្ត្រកតាមក្រោយ មិនដូចជាស្លឹករុក្ខជាតិផ្សេងដែលមានសភាពរឹងពិបាកធ្វើម៉ូដ»។

អ្នកស្រីបានបញ្ជាក់ថា ៖

«សម្រាប់ផលិតផលយើងរួមមាន កាបូប កន្ត្រក មួក តែគេពេញនិយមជាងគេគឺកន្ត្រកយួរ ដែលមានទំហំល្មម មានរូបរាងស្អាត និងពណ៌ស្រស់។ ដោយឡែក សម្រាប់តម្លៃវិញ ផលិតផលកាបូបស្លឹកទ្រាំងមានតម្លៃចាប់ពី ២ម៉ឺនរៀលឡើងទៅអាស្រ័យទៅតាមទំហំ និងម៉ូដនីមួយៗ»។

ចំពោះការផលិតវិញ ម្ចាស់សិប្បកម្មរូបនេះរៀបរាប់ទៀតថា ៖

«យើងទិញស្លឹកទ្រាំងពីខេត្តក្រចេះ ដែលវាមានប្រវែងស្លឹកវែងៗ ទើបយើងហាលឱ្យស្ងួតសិន បន្ទាប់មកយកវាទៅត្រាំទឹក ៣យប់ឱ្យវាមានសភាពស្វិតល្អ ទុកបានយូរ ខ្មូតមិនស៊ី ទើបវិញជាខ្សែ។ បន្ទាប់ពីបានជាខ្សែរួចហើយទើបគេអាចក្រង ដំឡើង ទៅជារាងកាបូបបាន។ ជារួមរយៈផលិត បើគិតពីស្លឹកទ្រាំងដែលវិញជាខ្សែស្រាប់ៗហើយ គេអាចផលិតបាន ២កន្ត្រកក្នុងមួយថ្ងៃ»។

ក្រៅពីវិញធ្វើជាកន្ត្រក ឬកាបូប ស្លឹកទ្រាំងក៏អាចច្នៃជាកន្ទេល ឬលាយជាមួយវល្លិ៍ថ្នឹង ឬវត្ថុធាតុដើមផ្សេងទៀតដើម្បីផលិតជាសម្ភារផ្សេងទៀតដែលមានម៉ូដកាន់តែស្អាតប្លែក ដូចជាកំប៉ុងប៊ិក កញ្ច្រែង ជាដើម។ គួរបញ្ជាក់ដែរថា នេះជាអាជីវកម្មលក្ខណៈគ្រួសារ ដែលមានសមាជិកអ្នកផលិត ៥នាក់ ផលិតចេញពីស្នាដៃខ្មែរពិតៗ ហេតុនេះបងប្អូនយើងគួរតែងាកមកគាំទ្រផលិតផលកែច្នៃក្នុងស្រុកដែលមានម៉ូដស្អាតប្លែក និងប្រើប្រាស់វត្ថុធាតុដើមធម្មជាតិក្នុងសហគមន៍៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក