ក្ដាមស្រែ ជាសត្វទឹកសាបដែលរស់នៅតាមវាលស្រែ ត្រពាំង បឹង ដែលគេអាចយកទៅច្នៃជាម្ហូបអាហារដ៏ពេញនិយមមិនថានៅទីក្រុង ឬក៏នៅទីជនបទនោះទេ ដោយសារតែមានឱជារសឆ្ងាញ់ ក៏ដូចជាអាចច្នៃធ្វើម្ហូបបានច្រើនមុខ ទើបធ្វើឱ្យក្ដាមស្រែមានតម្រូវការទីផ្សារខ្ពស់ រហូតដល់មានការចិញ្ចឹមនៅតាមកសិដ្ឋាន ដើម្បីផ្គត់ផ្គង់ទីផ្សារ។

លោក ជឿន ភារុង ជាម្ចាស់កសិដ្ឋាន HR (HR Farm) មានទីតាំងនៅ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល មានចិញ្ចឹមក្ដាមស្រែក្នុងអាងរាប់ពាន់ក្បាលមានប្រសាសន៍ថា
“ទីផ្សារក្ដាមស្រែគឺមានតម្រូវការខ្ពស់ កុំថាឡើយក្ដាមសាច់ សូម្បីតែកូនក្ដាមតូចៗក៏មានតម្រូវការខ្ពស់ជារៀងរាល់ថ្ងៃ”

លោកបន្តថា ៖
“ក្ដាម ដែលយើងអាចលក់បានចាប់ពី៥០០រៀលឡើងទៅក្នុងមួយក្បាល ហើយចំពោះការភ្ញាស់កូន យើងអាចធ្វើបានត្រឹម៨០ភាគរយប៉ុណ្ណោះ ដោយសារមានក្ដាមខ្លះក៏ងាប់ដោយសារតែទឹកភ្លៀង និងបញ្ហាផ្សេងទៀតដូចជាទឹកឡើងកំដៅ ដោយឡែកបច្ចុប្បន្នយើងក៏នៅមានក្ដាមពូជប្រមាណ២០ក្បាល ដែលមេ១ក្បាលអាចផ្ដល់កូនបានប្រមាណ ៤០០-៥០០ក្បាលផងដែរ”
លោកបានប្រាប់ឱ្យដឹងថា សម្រាប់ចំណី សម្រាប់សត្វក្ដាម គេអាចដាក់ឱ្យវាស៊ីបានទាំងប្រភេទសាច់ និងរុក្ខជាតិ ដូចជាខ្យងដែលវាយបំបែកសម្បកហើយ កំប្លោក កញ្ឆែត និងចកអាស៊ូឡាជាដើម។ ចំណែករបៀបនៃការដាក់ចំណី គេត្រូវដាក់ចំណីតិចល្មម តែច្រើនដងប្រមាណ ៤-៥ដងក្នុងមួយថ្ងៃ ជៀសវាងការដាក់ច្រើនៗហើយសល់ធ្វើឱ្យស្អុយទឹក។

លោកបានបន្តថា ៖
“ការចិញ្ចឹមក្ដាមស្រែគឺខុសពីសត្វដទៃ ជាពិសេសការចិញ្ចឹមនៅក្នុងអាងស៊ីម៉ងត៍ គឺពិបាកបន្តិចដោយសារតែពូជយើងយកមកចិញ្ចឹមជាក្ដាមស្រែ មិនទាន់ស៊ាំនឹងមជ្ឈដ្ឋានជុំវិញ ដែលវាត្រូវការដីដើម្បីចោះរន្ធ ហើយយើងក៏កំពុងរិះរកវិធីធ្វើជម្រកយ៉ាងណាដើម្បីឱ្យបានសមស្រប”
នេះជាអ្វីដែលលោកបានលើកឡើង។

ជាមួយគ្នានេះដែរ លោក ថា ថៃ ជាអ្នកចិញ្ចឹមក្ដាមស្រែជាលក្ខណៈគ្រួសាររស់នៅខេត្តបាត់ដំបងបានមានប្រសាសន៍ថា ៖
“ការចិញ្ចឹមក្ដាមស្រែគឺមិនពិបាកនោះទេ ដូចជាខ្ញុំផ្ទាល់បានសាកចិញ្ចឹមដោយទិញពូជពីអ្នករកក្ដាមតាមវាលស្រែភ្លាមៗ ហើយយកមកចិញ្ចឹម ចំណែកឯចំណីក៏ងាយស្រួលរកផងដែរ”
លោកបន្តថា ៖
“យើងបានចាប់ផ្ដើមចិញ្ចឹមកាលពី ៦ខែមុន ដោយចិញ្ចឹមទុកគ្រាន់ធ្វើម្ហូបប៉ុណ្ណោះ ដោយយើងដាក់ក្នុងអាងតែចាក់ដីពីលើដើម្បីឱ្យក្ដាមអាចកាយរន្ធបាន ហើយដាក់ដុំឥដ្ឋធ្វើជាជម្រកឱ្យក្ដាមនៅ។ ចំណែកចំណីក៏ងាយស្រួលដែរ យើងអាចប្រើជា អង្ករ បាយ ត្រី សាច់ ចក កំប្លោកក៏បាន”
លោក ថា ថៃ បន្ថែមថា ៖
“ទោះបីជាយើងចិញ្ចឹមតិចតួចជាលក្ខណៈគ្រួសារ ដែលមិនមែនជាអាជីវកម្មក្ដី ប៉ុន្តែយើងក៏អាចប្រស់ក្ដាមស្រែទុកសម្រាប់ចម្អិនអាហារប្រចាំថ្ងៃបាន ដោយមិនបាច់ចំណាយច្រើន និងទទួលបានអាហារដ៏មានជីវជាតិសម្រាប់ក្រុមគ្រួសារផ្ទាល់តែម្ដង៕”

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន Samsung Electronics យកឈ្នះ Micron Technology ជាលើកដំបូងក្នុងការផ្គត់ផ្គង់ឈីបរថយន្តលំដាប់ទី១ របស់ពិភពលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 01/06/2026
Samsung Electronics មានចំណែក ៤០ ភាគរយនៃទីផ្សារឈីបរថយន្តសរុបរបស់ពិភពលោកកាលពី២០២៥ ដែលកើនឡើងពី ៣៥ ភាគរយនៅក្នុងឆ្នាំ ២០២៤រ ចំណែកទីផ្សាររបស់ក្រុមហ៊ុនអាម៉េរិក Micron ធ្លាក់ចុះពី ៤០ ភាគរយទៅ ៣៥ ភាគរយដែលធ្លាក់មកនៅចំណាត់ថ្នាក់ទីពីរ។
វិបត្តិភូមិសាស្ត្រនយោបាយ រុញច្រានការនាំចេញរថយន្តចិនយ៉ាងគំហុកទៅកាន់នូវែលសេឡង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 01/06/2026
ការកើនឡើងយ៉ាងគំហុកដល់ទៅ ៥០ ភាគរយនៃតម្លៃប្រេងសកល ដោយសារជម្លោះដ៏តានតឹងនៅមជ្ឈិមបូព៌ា បានជម្រុញឱ្យមានរលកនៃការនាំចេញរថយន្តពីប្រទេសចិនមកកាន់ប្រទេសនូវែលសេឡង់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានពីមុនមក
សហគ្រិនខ្មែរ និងផ្សារអុីអន បញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១១
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 01/06/2026
សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន (ខេមបូឌា) បានប្រកាសបិទបញ្ចប់ជុំទី១ នៃពិព័រណ៍ផលិតផលក្នុងស្រុកឆ្នាំ២០២៦ បន្ទាប់ពីបានដំណើរការអស់រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភា នៅគ្រប់សាខាទាំងបីនៃផ្សារអុីអន




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content