បច្ចេកទេសដាំឆៃថាវងាយៗជួយបង្កើនផលដល់ទៅជាង ៣០តោនក្នុងមួយហិចតា

ឆៃថាវ ជារុក្ខជាតិមើមមួយប្រភេទដែលប្រជាជននិយមដាំ និងទទួលទាន ថែមទាំងច្នៃជាម្ហូបបានច្រើនមុខ ធ្វើជាជ្រក់ ឬអាហារក្រៀម ដូចជាឆៃប៉ូវជាដើម។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃដំណាំឆៃថាវ កសិករត្រូវយល់ដឹងពីបច្ចេកទេសសំខាន់ៗជាមុនសិន ដើម្បីអាចដាំដុះឱ្យបានល្អ និងទទួលបានទិន្នផលខ្ពស់ ។

ឆៃថាវ ជាប្រភេទដំណាំដែលអាចដាំបានស្ទើរពេញមួយឆ្នាំ ពិសេសនៅតំបន់ត្រូពិច ប៉ុន្តែនៅកម្ពុជា គេអាចដាំដុះល្អនៅរដូវទឹកស្រក ចាប់ពីខែតុលា ដល់ខែមករា ដែលជាមធ្យមគេអាចប្រមូលបានពី ២៨ ទៅ ៣២ តោនក្នុងមួយហិកតា។

ដើម្បីដាំឱ្យទទួលបានទិន្នផលល្អ កសិករត្រូវដឹងពីការជ្រើសរើសពូជក្នុងការដាំ តាមរយៈទិញពីក្រុមហ៊ុន ឬប្រេនណាដែលច្បាស់លាស់ និងគេនិយមដាំ។ ក្រៅពីនេះ គេក៏ត្រូវមើលទៅលើប្រភេទដី ដោយសារឆៃថាវជាដំណាំយកមើម ហេតុនេះ គេត្រូវការប្រភេទដីធូរ ជ្រាបទឹកបានល្អ ស្រទាប់ដាំដុះជ្រៅ ដូចជាដីល្បាយខ្សាច់ ដីល្បាប់មាត់ស្ទឹង ព្រែក ទន្លេ ឬដីក្រហមខ្ពង់រាបក៏បាន។

សម្រាប់កត្តាដីផងដែរ ឆៃថាវអាចលូតលាស់បានល្អ និងឱ្យផលខ្ពស់សម្រាប់ដីដែលមានកម្រិ pH ៦-៧.៥ ហើយកសិករត្រូវរាស់ប្រមូលស្មៅ ឬកាកសំណល់ផ្សេងៗចេញ ដោយភ្ជួរឱ្យជ្រៅហាលដីឱ្យស្ងួត និងរាស់បំបែកដីឱ្យល្អិត រួចកៀរឱ្យស្មើ។ ការភ្ជួររាស់នេះ គេត្រូវធ្វើឱ្យបាន ២ ទៅ ៣ ដង ដើម្បីឱ្យដីមានបន្ទុកខ្យល់គ្រប់គ្រាន់ ទើបគេអាចលើករងកម្ពស់ ២៥-៣០សង់ទីម៉ែត្រ ទទឹងរង ១០០-១២០ សង់ទីម៉ែត្រ ដោយបន្ថែមជី ១៥-១៥-១៥ ២០០គីឡូក្រាម ជីធម្មជាតិ ១៥-១៨ តោន លើផ្ទៃដី ១ ហិកតា បាច់លើរង និងរាស់លុប ហើយឱ្យស្មើទើបអាចដាំបាន។

ចំពោះការដាំដុះវិញ មុននឹងដាំ គេត្រូវយកគ្រាប់ឆៃថាវទៅដាក់ហាលថ្ងៃ ១-២ម៉ោងសិន ហើយដាក់ត្រាំទឹក ៣-៤ ម៉ោង ទើបលាងសម្អាតគ្រាប់ឱ្យបានច្រើនលើក ដោយលាយជាមួយថ្នាំការពារផ្សិតផងដែរ។ យកគ្រាប់ពូជទៅដាំលើថ្នាល ដោយមួយគុម្ពដាក់ ២ គ្រាប់ ចន្លោះជួរ នឹងគុម្ព ២០ សង់ទីម៉ែត្រ និងជម្រៅ ២ សង់ទីម៉ែត្រ ដោយយកចំបើងស្ងួតទៅពង្រាយលើរង ដើម្បីការពារសំណើម ហើយត្រូវស្រោចទឹកឱ្យជោគភ្លាម។

ពាក់ព័ន្ធនឹងការស្រោចស្រព ការផ្ដល់ទឹកឱ្យបានគ្រប់គ្រាន់ទៅតាមតម្រូវការរបស់វា ធ្វើឱ្យដំណាំដុះលូតលាស់លឿន ប៉ុន្តែគេត្រូវដឹងពីតម្រូវការទឹករបស់រុក្ខជាតិតាមវគ្គលូតលាស់ផងដែរ ដូចជាវគ្គដុះពន្លកដែលដំណាំត្រូវការទឹកខ្លាំង គេត្រូវស្រោចព្រឹកល្ងាច បន្ទាប់មកវគ្គលូតលាស់ស្លឹក ដែលជាវគ្គកូនឆៃថាវដុះស្លឹកបាន ២-៣ ស្លឹក វាត្រូវការទឹកកម្រិតមធ្យម លុះដល់វគ្គកំណកំណើត និងពង្រីកមើម ពោលគឺក្រោយពីដាំរយៈពេល ១៥-១៨ ថ្ងៃ ដែលឆៃថាវត្រូវការទឹក និងសារធាតុចិញ្ចឹមកាន់តែច្រើន ទើបអាចឱ្យទិន្នផលឆៃថាវកាន់តែកើនឡើង។

ចំណែកការថែទាំវិញ កសិករត្រូវដករំលស់កូនឆៃថាវចេញទុកតែមួយដើម ថែទាំសម្អាតស្មៅ និងជ្រុំដីដើម្បីឱ្យមើមឆៃថាវកាន់តែធំល្អ។ ក្រៅពីនេះ គេត្រូវបន្ថែមនូវជី ដែលមានសារធាតុអាសូត ផូស្វ័រ ប៉ូតាស្យ៉ូម និងកាល់ស្យូម ហើយអាចប្រើជីលាមកមាន់ ឬលាមកជ្រូកពុកផុយយូរឆ្នាំក៏បាន។ ជាមួយគ្នានេះដែរ ការដាំឆៃថាវក៏អាចជួបនឹងផលលំបាកផងដែរដូចជា បញ្ហាដង្កូវយោលទោង ដង្កូវស៊ីរូងកំពូល ដង្កូវកាត់ដើមជាដើម។

ចុងក្រោយគឺការប្រមូលផល ដែលគេអាចប្រមូលផលទៅតាមស្តង់ដារ គឺតាមរយៈការពិនិត្យមើលទៅលើពណ៌ស្លឹកទៅជាពណ៌បៃតងចាស់ កំពូលត្រួយរបស់វាលែងលូតលាស់ ដើមប្រែពណ៌ទៅជាពណ៌ប្រផេះ ហើយរលោងគ្មានជាប់ឫសនៅពេលដក មានន័យថាយើងអាចប្រមូលផលបានហើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក