ត្រឹមរបរជិះកង់លក់នំសូយចល័ត ក្រោមកម្ដៅថ្ងៃ អាចរកចំណូលបាន១ថ្ងៃជាង ១០ម៉ឺនរៀល

ភ្នំពេញ ៖ ជិះកង់ដឹកកញ្ច្រែងដាក់ធុងបាយដំណើប មានកំប៉ុងស្ករលាយល្ង និងសាច់ដូងកោសរួចដាក់ក្នុងកន្ត្រក អមជាមួយនឹងកូនឆ័ត្រត្រដាងពីលើ ស្ត្រីវ័យចំណាស់ម្នាក់លក់នំសូយ និងពោតកំបោរ បានតស៊ូជិះក្រោមកម្ដៅថ្ងៃ លក់ពីមួយកន្លែងទៅមួយកន្លែង ហើយអាចរកចំណូលបានជាង១០ម៉ឺនរៀលក្នុងមួយថ្ងៃ។

ដៃកោសដូងបណ្ដើរ អ្នកស្រី យ៉ាត់ រីន ជាអ្នកលក់នំសូយ និងពោតកំបោរតាមកង់ចល័តនៅម្ដុំព្រែកលៀប និងជ្រោយចង្វារបានប្រាប់ AMS ឱ្យដឹង ៖

« រាល់ថ្ងៃនេះខ្ញុំលក់មានច្រើនមុខ ដូចជា សូយ ពោតកំបោរ ពោតបុក ត្រប៉ែ ធ្វើខ្លួនឯង ក្រៅពីនេះក៏មានអន្សមចេក អន្សមផ្អែម នំចាក់ចាន់ ទទួលមកលក់បន្តផងដែរ។ ខ្ញុំចេញលក់ចាប់ពីម៉ោង ៧ព្រឹក រហូតដល់ល្ងាចហើយអាចរកបាន ១៣-១៤ម៉ឺនរៀលក្នុងមួយថ្ងៃ ដោយផាត់ទូទាត់ថ្លៃដើមហើយនៅសល់លុយចំណេញខ្លះ តែស្រួលចិត្តជាងធ្វើការរោងចក្រមិនបាច់មានគេថា ស្ដីបន្ទោសឱ្យច្រើន»។

ដោយសារតែត្រូវចម្អិនភ្លាមៗ ស្ត្រីវ័យចំណាស់រូបនេះ ត្រូវងើបពីព្រឹកម៉ោង ៣ទាបភ្លឺ ដើម្បីរៀបចំចំហុយបាយដំណើប ត្រៀមគ្រឿងផ្សំ និងសម្ភារផ្សេងៗ មុននឹងចាក់ចេញពីផ្ទះនៅម្ដុំស្ពានព្រែកតាម៉ាក់ មករៀបដាក់លើកង់ ហើយចេញលក់ចាប់ពីម៉ោង ៧ព្រឹក។ ចំណែកវត្ថុធាតុដើមដូចជាអង្ករដំណើប ពោត ដូងជាដើម សុទ្ធសឹងជាកសិផលធម្មជាតិដែលទិញកសិករនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាមផ្ទាល់តែម្ដង។

ចំពោះការលក់នេះផងដែរ អ្នកស្រីបានបញ្ជាក់ឱ្យដឹងថា ជារៀងរាល់ថ្ងៃ ភាគច្រើនអ្នកស្រីឈប់លក់នៅមុខសាលារៀន ធនាគារ ផ្សារទំនើប និងមុខកន្លែងទីប្រជុំជនផ្សេងទៀត ដែលមានមនុស្សចេញចូលច្រើន ដោយនំសូយមួយដុំ និងនំផ្សេងទៀតមានតម្លៃចាប់ពី ១០០០រៀលឡើងទៅ អាស្រ័យតាមចង់ការបានរបស់អតិថិជនកម្ម៉ង់។

យ៉ាងណាក៏ដោយ សម្រាប់អាជីវកម្មខ្នាតតូចលក់នំចល័តមួយនេះក៏ជួបប្រទះនូវផលលំបាកផងដែរទាក់ទងនឹងអាកាសធាតុ ដូចជា ត្រូវប្រឈមជាមួយនឹងកម្តៅថ្ងៃ មានថ្ងៃខ្លះភ្លៀងខ្លាំង ដែលអ្នកស្រីត្រូវមានឆ័ត្រ ឬពាក់អាវភ្លៀង និងទុកដាក់នំឱ្យបានល្អ ចៀសវាងចូលទឹកខូចអស់។ ក្នុងករណីលក់មិនអស់ គឺមានតែចែកបងប្អូន និងអ្នកជិតខាងហូបជាបង្អែមបន្ទាប់ពីហូបបាយហើយតែប៉ុណ្ណោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ចិន​-​រុស្ស៊ី ​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួមគ្នា​ ១ ​សប្តាហ៍​នៅ​ដែន​សមុទ្រ​នៃ​ខេត្ត​ Qingdao​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​រុស្ស៊ី ​បាន​ប្រកាស​ថា​ ​លំហាត់​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ ​Joint​ ​Sea​-​2026​ ​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ចិន​ នឹង​ប្រព្រឹត្តទៅ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ​គិត​ចាប់ពី​ថ្ងៃចន្ទ​នេះ ​តទៅ

កសិដ្ឋានរុនតាឯក អាចផ្គត់ផ្គង់ត្រីប្រាប្រមាណ ៤៥០ តោន/មួយឆ្នាំ នៅទីផ្សារខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កសិដ្ឋានចិញ្ចឹមត្រីប្រាមួយកន្លែង ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន កំពុងបង្ហាញពីសក្តានុពលខ្ពស់ក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប ចន្លោះពី ៣៧០ ដល់ ៤៥០ តោនក្នុងមួយឆ្នាំ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច បន្ទាប់ពីអង្គការនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងដំឡើងផលិតកម្មបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាប្រទេសនាំប្រេងចេញ និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាដំឡើងគោលដៅផលិតកម្មបន្ថែមចំនួន ១៨៨,០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែសីហាតទៅ

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែង អាចប្រមូលផលបាន ១ តោន/មួយថ្ងៃ រកចំណូលបានខ្ទង់ពាន់ដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 06/07/2026

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា