អាជីវកម្មខ្នាតតូច តែទទួលបានចំណូលច្រើន ប្រហុកខ្ទិះចិញ្ច្រាំសាច់ជ្រូក៣ជាន់ ហឹរ ឆ្ងាញ់ប្លែក កំពុងមានតម្រូវការ

ប្រហុកខ្ទិះ ជាឈ្មោះមុខម្ហូបមួយដែលគេនិយមទទួលទាន ពិសេសផ្ទាប់ជាមួយនឹងបន្លែគឺកាន់តែឆ្ងាញ់ពិសា ដែលភាគច្រើនគេដឹងថា វាជាមុខម្ហូបបងប្អូនអ្នកខេត្តកំពង់ចាម និងត្រូវចំណាយពេលយូរដើម្បីធ្វើផងដែរ។ ក្នុងនោះ ដោយមើលឃើញពីភាពពេញនិយមបែបនេះ មានអាជីវកម្មលក្ខណៈគ្រួសារមួយបានច្នៃផលិតប្រហុកខ្ទិះបែបថ្មី រសជាតិប្លែក វេចខ្ចប់បានត្រឹមត្រូវ និងអាចទទួលទានបានភ្លាមៗតែម្ដង។

ម្លិះវិសាល ជាយីហោអាជីវកម្មប្រហុកខ្ទិះមួយកន្លែង ស្ថិតនៅភូមិសាលាបាឡាត់ សង្កាត់អូម៉ាល ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលកំពុងផលិត និងផ្គត់ផ្គង់ប្រហុកខ្ទិះបែបថ្មី រសជាតិប្លែក ពិសេសមិនមានក្លិនប្រហុកខ្លាំងដែលអាចទទួលទានជាមួយនំប៉័ងក៏បាន។

លោក ឡាយ សុវិសារ ជាស្ថាបនិករបស់អាជីវកម្មខាងលើ បានមានប្រសាសន៍ឱ្យដឹងថា ៖

“យើងបង្កើតអាជីវកម្មនេះឡើងដោយសារយើងចង់ឱ្យមានការចេះសន្សំសំចៃពេលសម្រាប់អ្នកដែលរវល់ការងារខ្លាំង ដែលពួកគាត់បានញ៉ាំនូវប្រហុកខ្ទិះមានរស់ជាតិឆ្ងាញ់ ចំណាយពេលតិច មានរសជាតិដូចស្នាដៃអ្នកផ្ទះតែម្ដង”

លោកបន្តថា ៖

“សម្រាប់ចំណុចពិសេសរបស់ប្រហុកខ្ទិះយើង គឺបងប្អូនអាចញ៉ាំជាមួយនំប៉័ងក៏បាន ដោយសារផលិតផលប្រហុកខ្ទិះរបស់យើងអត់ធុំក្លិនស្អុយប្រហុកនោះទេ ពោលគឺអ្នកទទួលទានអាចញ៉ាំពេញមាត់ ថែមទាំងមានក្លិនឈ្ងុយ បើញ៉ាំជាមួយនឹងបន្លែស្រស់ៗ ស្រួយៗ គឺកាន់តែឆ្ងាញ់។ បន្ថែមលើនេះ ប្រហុកខ្ទិះម្លិះវិសាលក៏អាចរក្សាទុកបានយូរ ដែលយើងអាចទុកនៅក្រៅបានរយៈពេលមួយសប្ដាហ៍ និងទុកក្នុងទូរទឹកកកបានដល់ទៅរាប់ខែ”

ចំពោះតម្លៃរបស់ប្រហុកខ្ទិះនេះវិញ ត្រូវបានគេលក់ក្នុងតម្លៃ ១៤ ០០០រៀលក្នុងមួយកែវដែលមានចំណុះ ២៥០ក្រាម ដែលបងប្អូនអាចទិញទៅភ្លាម និងអាចទទួលទានបានភ្លាមតែម្ដង ហើយអតិថិជនរបស់ប្រហុកខ្ទិះនេះភាគច្រើនអ្នកនៅខេត្តបាត់ដំបងផ្ទាល់ និងអ្នកកម្ម៉ង់ទិញនៅរាជធានីភ្នំពេញផងដែរ។

ពាក់ព័ន្ធនឹងការផលិតវិញ ត្រូវបានស្ថាបនិកខាងលើរៀបរាប់បន្ថែមទៀតថា ៖

“ការផលិតរបស់យើងមានដំណាក់កាលធំៗ ដូចជា ការត្រៀមវត្ថុធាតុដើមរួមមានដូចជាប្រហុក សាច់ជ្រូក៣ជាន់ ម្ទេសក្រៀម ស្លឹកក្រូចសើច ខ្ទិះដូង គល់ស្លឹកគ្រៃ ល្មៀត រំដេង ខ្ទឹមស ស្ករ ប្រេងឆា បន្ទាប់មកយើងរៀបចំជ្រើសយកតែវត្ថុធាតុដើមណាដែលមានគុណភាពល្អយកទៅលាងសម្អាត ចិញ្ច្រាំសាច់ ចិញ្ច្រាំប្រហុក ពូតខ្ទិះដូង ទើបយើងចាប់ផ្ដើមចម្អិនដោយលីងគ្រឿងទាំងអស់ចូលគ្នារហូតដល់ស្ងួតទឹកល្អ ទើបយើងអាចធ្វើការវេចខ្ចប់ឱ្យបានត្រឹមត្រូវល្អ។ ដោយឡែក ចំពោះលទ្ធភាពក្នុងការផលិតវិញ ដោយសារយើងជាសិប្បកម្មលក្ខណៈគ្រួសារ គឺពុំទាន់អាចផលិតបានច្រើននៅឡើយទេ ពោលគឺមួយថ្ងៃយើងអាចផលិតបានយ៉ាងច្រើន ១០០កែវប៉ុណ្ណោះ”

គួរបញ្ជាក់ដែរថា សម្រាប់ការចាប់ផ្ដើមដំបូង គឺតាំងពីមុនការរីករាលដាលនៃជំងឺកូវីដ១៩ ដែលលោកបានចំណាយដើមទុនប្រមាណ ៥០០ ដុល្លារដែលត្រូវចំណាយទៅលើឧបករណ៍ប្រើប្រាស់ លុះពេលផលិតត្រូវចំណាយលើវត្ថុធាតុដើម និងសម្ភារសម្រាប់វេចខ្ចប់ផងដែរ។ សម្រាប់ផលិតផលរបស់ ម្លិះវិសាល ក្រៅពីប្រហុកខ្ទិះ ក៏មានផលិតនូវអាហារចម្អិនស្រាប់ផ្សេងទៀត ដូចជា សណ្ដែកដីបំពងគ្រឿង ត្រីបណ្ដូលអំពៅបំពងគ្រឿង និងម្ទេសគ្រឿងផងដែរ។

ទន្ទឹមគ្នានេះដែរ ផលលំបាករបស់អាជីវកម្មខាងលើភាគច្រើនទាក់ទងនឹងការធ្វើទីផ្សារ ក៏ដូចជាការផ្សព្វផ្សាយមិនទាន់បានទូលំទូលាយនៅឡើយ ដោយសារជាអាជីវកម្មថ្មីផង ហើយណាមួយអតិថិជននៅមានផ្នត់គំនិតមួយឱ្យឮតែពាក្យថា ប្រហុក គឺគេតែងតែរអារ។ ចុងក្រោយ ស្ថាបនិកប្រហុកខ្ទិះ ម្លិះវិសាល ក៏មានចក្ខុវិស័យចង់ពង្រីកអាជីវកម្មនេះឱ្យកាន់តែធំ អាចដាក់លក់នៅលើទីផ្សារ និងតាមបណ្ដាផ្សារទំនើបនានា ពិសេសក្លាយជាម៉ាកផលិតផលមួយដែលបងប្អូនយើងស្គាល់ និងគិតដល់ជានិច្ចនៅពេលចង់ញ៉ាំប្រហុកខ្ទិះដែលមានរសជាតិឆ្ងាញ់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក