ភ្នំពេញ ៖ អ្នកជំនាញនៅក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុបានបង្ហាញពីសុទិដ្ឋិនិយមចំពោះប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនដែលមានចំណេះដឹង និងចេះប្រើប្រាស់សេវាធនាគាររហូតដល់ប្រមាណ ៥៩ភាគរយនៃប្រជាជនសរុបចំនួន១៦លាននាក់ ជាមួយនឹងគណនីដែលប្រតិបត្តិការជាង ១២លានគណនី។

លោក ប៊ុន យីន អនុប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្ននេះប្រជាពលរដ្ឋកម្ពុជាមានការយល់ដឹងពីការប្រើប្រាស់សេវាធនាគារបែបប្រពៃណី ធនាគារតាមប្រព័ន្ធអេឡិចត្រូនិក និងឌីជីថលដោយក្នុងចំណោមប្រជាជនសរុប១៦លាននាក់ មានប្រមាណ៥៩ភាគរយប្រើប្រាស់សេវាធនាគារ និងមាន១២លានគណនីរួចទៅហើយ។
លោក ប៊ុន យីន បានលើកឡើងដូច្នេះនៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី «មូលដ្ឋានគ្រឹះនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា» នាថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២ នៅសារមន្ទីរព្រះស្រីឦសានវរ្ម័ន និងលើកទឹកចិត្តឲ្យបណ្តាញសារព័ត៌មានក្នុងស្រុកជួយផ្សព្វផ្សាយពីគោលនយោបាយ និងការគ្រប់គ្រងហិរញ្ញវត្ថុឲ្យបានទូលាយ។

ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ថាពីគោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលខាងលើនេះដោយផ្តោតចំណុចសំខាន់សំ៣គឺ ៖
១- បង្កើនទំនាក់ទំនងរវាងអ្នកសារព័ត៌មាន ជាមួយនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ។ ដោយសារឥណទាន និងប្រាក់បញ្ញើមានកំណើនយ៉ាងឆាប់រហ័ស ខណៈដែលពីមុនប្រជាជនមិនទាន់ចេះប្រើប្រាស់សេវាធនាគារផ្លូវការនោះទេ ប៉ុន្ដែឥឡូវបានផ្លាស់ប្តូរហើយ។
២-លើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងលើកកំពស់បរិយាបន្នហិរញ្ញវត្ថុតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ។
៣-ចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ ។
លោក ប៊ុន យីន បានលើកឡើងដែរថា នេះគឺជាលើកទី១ ដែលសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រពីសំណាក់ធនាគារជាតិ បានរៀបចំវគ្គបណ្តុះបណ្តាល ដល់អ្នកសរសេរព័ត៌មានផ្នែកសេដ្ឋកិច្ច មកពីស្ថាប័នជាច្រើននៅកម្ពុជា។ ដូច្នេះមានតែអ្នកសារព័ត៌មានដែលអាចរួមចំណែកសំខាន់ក្នុងការអប់រំ និងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះទៅដល់ប្រជាពលរដ្ឋ។
លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះនឹងដើរតួនាទីក្នុងការផ្សារភ្ជាប់បន្ថែមនូវទំនាក់ទំនងរវាងវិស័យសារព័ត៌មាន និងវិស័យហិរញ្ញវត្ថុ ក៏ដូចជាចូលរួមលើកកម្ពស់ចំណេះដឹងបន្ថែមដល់សិក្ខាកាមដែលបានចូលរួម ដើម្បីជាប្រយោជន៍ក្នុងការផលិតព័ត៌មានដែលមានគុណភាពខ្ពស់ ប្រកបដោយវិជ្ជាជីវៈ ផ្នែកសេដ្ឋកិច្ច វិស័យធនាគារ និងហិរញ្ញវត្ថុ ក្នុងការបម្រើដល់មិត្តអ្នកអាន អ្នកទស្សនា និងសាធារណជនទូទៅ។ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ផងដែរថា ការអប់រំ និងបញ្ជ្រាបចំណេះដឹង ផ្នែកហិរញ្ញវត្ថុ ទៅដល់ប្រជាពលរដ្ឋគឺមានសារៈសំខាន់ខ្លាំងណាស់ ហើយអ្នកសារព័ត៌មានអាចធ្វើរឿងនេះបានតាមរយៈការផ្សព្វផ្សាយរបស់ខ្លួន។ ស្របគ្នានឹងការរីកចម្រើនដ៏រហ័សនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជានោះ ក៏មានបញ្ហាមួយចំនួនដែលត្រូវយកចិត្តទុកដាក់ ជាពិសេស ការកើនឡើងនៃអ្នកជំពាក់បំណុល ជាពិសេសប្រជាពលរដ្ឋក្រីក្រ ហើយអ្នកសារព័ត៌មានជាដែគូឆ្លើយតបនឹងបញ្ហានេះបាន៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និងយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

AMRO ព្យាករថា តំបន់អាស៊ានបូកបីនឹងមានកំណើនសេដ្ឋកិច្ច ៤,១% នៅក្នុងឆ្នាំ ២០២៦ នេះ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន +៣ (AMRO) សប្តាហ៍នេះ បានចេញផ្សាយរបាយការណ៍បច្ចុប្បន្នភាពប្រចាំត្រីមាស ខែកក្កដា ឆ្នាំ២០២៦ នៃរបាយការណ៍ស្តីអំពីវិស័យសេដ្ឋកិច្ចតំបន់អាស៊ានបូកបី (AREO) ដោយបានព្យាករថា តំបន់អាស៊ានបូកបី (ASEAN+3)នឹងមានកំណើនសេដ្ឋកិច្ច ៤,១ ភាគរយ នៅក្នុងឆ្នាំ ២០២៦ នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content