ធនាគារអភិវឌ្ឍន៍អាស៊ី បង្ហាញទឡ្ហីករណ៍ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាលឿនលើសការរំពឹងទុក

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីពេលកន្លងទៅបានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២២ថា នឹងមានកំណើនក្នុងកម្រិត ៥.៣% និងកើនឡើង ៦.៥% សម្រាប់ឆ្នាំ២០២៣ ដោយផ្អែកលើហេតុផលសំខាន់ៗនៅក្នុងវិស័យមួយចំនួនដែលជាកម្លាំងជំរុញ និងគាំទ្រ។

ផ្អែកតាមទិន្នន័យដែលចេញផ្សាយដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងថា ហេតុផលដែលជួយឲ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញក្នុងឆ្នាំ២០២២-២០២៣ រួមមានដូចជា ៖

•  កំណើនសេដ្ឋកិច្ចរបស់ប្រទេសដៃគូពាណិជ្ជកម្មធំៗនឹងបន្តគាំទ្រដល់សន្ទុះដ៏ខ្លាំងក្លានៃការនាំចេញទំនិញរបស់កម្ពុជា និងការហូរចូលនៃការវិនិយោគដោយផ្ទាល់ពីបរទេស។

•  ផលិតកម្មឧស្សាហកម្ម ត្រូវបានរំពឹងទុកថា នឹងកើនឡើង ៨,១% ក្នុងឆ្នាំ២០២២ និង ៩,១% ក្នុងឆ្នាំ២០២៣។

•  វិស័យកាត់ដេរសម្លៀកបំពាក់ ទំនិញសម្រាប់ការធ្វើដំណើរ និងស្បែកជើងនឹងកើតចេញពីតម្រូវការដ៏ខ្លាំងក្លាពីក្រៅស្រុកដែលត្រូវបានគាំទ្រដោយការបង្វែរការបញ្ហាទិញនានាពីប្រទេសចិន និងប្រទេសជិតខាង។ កំណើននេះក៏នឹងត្រូវបានជំរុញតាមរយៈការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរ ដើម្បីបង្កើនភាពប្រកួតប្រជែងនៅក្នុងវិស័យនេះ។

• កំណើននៃវិស័យកម្មន្តសាលផ្សេងទៀតនឹងឆ្លុះបញ្ចាំងអំពីតម្រូវយ៉ាងខ្លាំងក្លាពីក្រៅស្រុកដែលត្រូវបានរំពឹងទុក និងត្រូវបានគាំទ្រដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋកូរ៉េ នាពេលថ្មីៗនេះ ព្រមទាំងច្បាប់វិនិយោគថ្មីមួយផង។

ផលិតកម្មនៃវិស័យកសិកម្មត្រូវបានរំពឹងទុកថា នឹងកើនឡើង ១,២%

•  វិស័យសេវាកម្មត្រូវបានគេប្រមើលមើលថានឹងងើបឡើងវិញ ៤,៨% នៅឆ្នាំ២០២២នេះ ហើយនឹងកើនឡើងដល់ ៦,៨% នៅឆ្នាំ២០២៣។ ប៉ុន្តែការព្យាករណ៍នេះ សន្មត់ថានឹងទទួលរងផលប៉ះពាល់កម្រិតស្រាល ដោយសារការបន្តឆ្លងមេរោគកូវីដ១៩ថ្មី។ ការងើបឡើងវិញនៃវិស័យសេវាកម្មនៅឆ្នាំ២០២២ នឹងឆ្លុះបញ្ចាំងអំពីការងើបឡើងវិញនៃវិស័យសណ្ឋាគារ ភោជនីយដ្ឋាន ការធ្វើជំនួញ លក់ដុំ លក់រាយ ការដឹកជញ្ជូន ការប្រាស្រ័យទាក់ទង អចលនទ្រព្យ និងការបើកសេដ្ឋកិច្ចឡើងវិញ។

ការគ្របដណ្តប់ការចាក់ថ្នាំបង្ការដែលមានកម្រិតខ្ពស់គួរឲ្យកត់សម្គាល់រួចទៅហើយ នឹងអនុញ្ញាតឲ្យមានការងើបឡើងវិញជាសន្សឹមៗនៅក្នុងវិស័យទេសចរណ៍ ដែលជាលទ្ធផលនឹងគាំទ្រដល់តម្រូវការកន្លែងស្នាក់នៅ ស្បៀងអាហារ ការដឹកជញ្ជូន និងសេវាដទៃទៀតដែលផ្ដល់ដោយបុគ្គលដោយផ្ទាល់។ បន្ថែមពីនេះ កំណើននៅក្នុងវិស័យសេវាកម្មនៅឆ្នាំក្រោយនឹងបន្តបង្កើនសន្ទុះដែលសម្រេចបានក្នុងឆ្នាំ២០២២ ជាពិសេសនៅក្នុងវិស័យបដិសណ្ឋារកិច្ច ហើយទំនងជានឹងត្រូវបានគាំទ្រដោយការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ របស់ប្រទេសកម្ពុជាផង។

•  កម្មវិធីរៀបចំឥណទានឡើងវិញ ត្រូវបានពន្យារពេលរហូតដល់ចុងខែ មិថុនា និងវិធានការបន្ធូរបន្ថយច្បាប់បញ្ញត្តិដទៃទៀត ដើម្បីធ្វើឲ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាចបន្តផ្តល់កម្ចី ដែលកំពុងតែដំណើរការ។ •  វិស័យហិរញ្ញវត្ថុនៅតែមានស្ថេរភាព និង មានទុនគ្រប់គ្រាន់ ប៉ុន្តែកំណើនជាសក្តានុពលឥណទានមិនដំណើរការ ចំណែកឯឥណទានដែលមានគុណភាពទាបអាចដាក់សម្ពាធលើធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា ស្នើឱ្យភាគីចិន កៀរគរក្រុមហ៊ុនមានសក្ដានុពល និងគុណភាពខ្ពស់មកវិនិយោគនៅកម្ពុជាកាន់តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យភាគីចិនជួយកៀរគរ និងលើកទឹកចិត្តដល់ក្រុមហ៊ុនចិនដែលមានគុណភាពខ្ពស់ និងមានបទពិសោធន៍យមកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត

នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស នឹងប្រឈមមុខជាមួយបញ្ហាសេដ្ឋកិច្ចចំនួន ៦ ចំណុច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីចំនួន ៥ រូបហើយក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ ខណៈដែលសេដ្ឋកិច្ចវិទូព្រមានថា មេដឹកនាំដែលឡើងកាន់តំណែងបន្តបន្ទាប់នឹងត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដដែលៗដូចនឹងនាយករដ្ឋមន្ត្រីៗមុនៗដែរ

ប្រតិភូធុរកិច្ចទេសចរណ៍ពីឥណ្ឌា ៣៥ ក្រុមហ៊ុន នឹងមកកាន់កម្ពុជា​ ស្វែងរកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

បើមិនមានអ្វីប្រែប្រួលនោះទេ គណៈប្រតិភូធុរកិច្ចទេសចរណ៍មកពីប្រទេសឥណ្ឌាចំនួន ៣៥ក្រុមហ៊ុន នឹងមកកាន់កម្ពុជាក្នុងសប្ដាហ៍ទី៣ នៃខែកក្កដា ឆ្នាំ២០២៦

លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់លុយជាង ៨៧ ពាន់លានដុល្លារពីសភា សម្រាប់ចំណាយលើសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រដ្ឋបាល លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់ថវិកាចំនួន ៨៧,៦ ពាន់លានដុល្លារ ដែលភាគច្រើនសម្រាប់ចំណាយលើសង្គ្រាមរវាងអាម៉េរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់

កូរ៉េខាងជើង ដាក់ឱ្យដំណើរការនាវាចម្បាំងធំបំផុតមិនធ្លាប់មាន ដើម្បីបង្ហាញសាច់ដុំកងទ័ពជើងទឹក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/06/2026

កូរ៉េខាងជើង បានដាក់ឱ្យដំណើរការនាវាចម្បាំងដ៏ធំ និងទំនើបបំផុតមិនធ្លាប់មានរបស់ខ្លួនចំនួន ១គ្រឿង ដែលមានទម្ងន់រហូតដល់ប្រមាណ ៥០០០តោន ឈ្មោះថា Choe Hyon

ស្វែងយល់ពីនីតិវិធីចុះបញ្ជី​ដីធ្លីបំពេញ​បន្ថែម ក្នុងករណីម្ចាស់ដី​មិនបានចុះបញ្ជីដីធ្លីមានលក្ខណៈជា​ប្រព័ន្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/06/2026

ក្នុង​ឆ្នាំ២០២៦នេះ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បានប្រកាស​បញ្ចប់ការ​វាស់វែង និងចុះបញ្ជី​ដីធ្លីជូនប្រជាពលរដ្ឋ​នៅទូទាំង​ប្រទេស​ និង​បាន​ចេញបណ្ណ​ប្រគល់ជូន​ម្ចាស់​ក្បាលដីជា​បន្តបន្ទាប់ហើយផងដែរ​

ក្រុង​កំពត ត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/06/2026

កំពត ដែលជាគោលដៅទេសចរណ៍ដ៏មានកិត្យានុភាពខ្ពស់ ព្រមទាំងមានបេតិកភណ្ឌស្ថាបត្យកម្មបែបអាណានិគមបារាំង បាន និងកំពុងត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ។

ចិញ្ចឹមទាយកពងលក់ មួយកសិដ្ឋានអាចរកប្រាក់ចំណេញបានជាង ១០០ ដុល្លារក្នុងមួយថ្ងៃ

ជំនួញ, ព្រឹត្តិការណ៍

• 25/06/2026

របរចិញ្ចឹមទាយកពងលក់ គឺជារបរមួយដែលអាចផ្តល់ចំណូលយ៉ាងសមរម្យដល់ប្រជាកសិករ ម្ចាស់កសិដ្ឋាន ឬអ្នកចិញ្ចឹម

ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាចម្បាំសម្រាប់ទ័ពជើងទឹកដែលផលិតឡើងនៅក្នុងស្រុកចំនួន ៣ គ្រឿងបន្ថែមទៀត

កម្ចីអនឡាញខុសច្បាប់ នៅតែបង្កហានិភ័យ និងផលប៉ះពាល់អវិជ្ជមានដល់សង្គម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/06/2026

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានព្រមានថា ការប្រើប្រាស់កម្ចីអនឡាញខុសច្បាប់ នៅតែបន្តបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គម ខណៈកម្ចីអនឡាញខុសច្បាប់នេះទៀតសោត មានប្រាក់ខ្ពស់កប់ពពក ហើយពេលខ្លះ គឺឈានដល់ការប្រើប្រាស់អំពើហិង្សា និងគំរាមកំហែងជំេរិតទារប្រាក់អ្នកប្រើប្រាស់ថែមទៀតផង។