នាយឧត្តមសេនីយ៍ Long Cuong ត្រូវបានតែងតាំងជាប្រធានាធិបតីថ្មីរបស់វៀតណាម

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNN បានរាយការណ៍ថា រដ្ឋសភាវៀតណាមបានអនុម័តតែងតាំងអតីតនាយឧត្តមសេនីយ៍ Long Cuong ជាប្រធានាធិបតីថ្មីរបស់ខ្លួនកាលពីថ្ងៃចន្ទ ក្នុងសប្ដាហ៍នេះ។

ប្រធានាធិបតីថ្មីរបស់វៀតណាម លោក Long Cuong មានអាយុ ៦៧ ឆ្នាំត្រូវបានជ្រើសរើសដោយរដ្ឋសភា សម្រាប់កាន់តំណែងនេះជំនួសប្រធានាធិបតី To Lam បន្ទាប់ពីគាត់ត្រូវបានតែងតាំងជាអគ្គលេខាធិការបក្សកុម្មុយនិស្តផ្លូវការកាលពីខែសីហាកន្លងទៅនេះ។

លោក Long Cuong បានបម្រើការងារក្នុងជួរកងទ័ពវៀតណាមអស់រយៈពេលជាង ៤ ទសវត្សរ៍មកហើយដោយគិតចាប់តាំងពីសង្គ្រាមវៀតណាមឆ្នាំ១៩៧៥ និងបានក្លាយជាសមាជិកការិយាល័យនយោបាយចាប់តាំងពីឆ្នាំ២០២១។ នៅក្នុងការថ្លែងសុន្ទរកកាល​ពី​ថ្ងៃ​ចន្ទ​ លោក Cuong ​និយាយ​ថា គាត់​បាន​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​កងទ័ព ដើម្បីបង្រួបបង្រួមប្រទេសជាមួយនឹងក្តីសង្ឃឹមយកជ័យជំនះ ហើយត្រលប់មកវិញដោយរស់រានមានជីវិតដោយមិនគិតស្រមៃចង់បានតំណែងធំនោះទេ។

ទន្ទឹមនឹងនេះ ​លោក Cuong បាន​ប្តេជ្ញា​អនុវត្ត​គោលនយោបាយ​ការបរទេស​ឆ្ពោះទៅរកសន្តិភាព និង​ឯករាជ្យ​ ដើម្បី​លើក​ស្ទួយ​វៀត​ណាម ក្នុង​នាម​ជា​មិត្ត ដៃគូ​ជាទី​ទុក​ចិត្ត និងសមាជិក​សកម្មប្រកបដោយ​ការទទួលខុសត្រូវ​នៅក្នុងសហគមន៍​អន្តរជាតិ។ ការតែងតាំងលោក Long Cuong ត្រូវបានធ្វើឡើងបន្ទាប់ពីមានភាពច្របូកច្របល់ជាច្រើនខែនៅក្នុងនយោបាយរបស់វៀតណាមពាក់ព័ន្ធនឹងអំពើរពុករលួយ និងការស្លាប់របស់អតីតអគ្គលេខាធិការបក្ស លោក Nguyen Phu Trong ដែលបានគ្រប់គ្រងការដឹកនាំរបស់ប្រទេសតាំងពីឆ្នាំ២០១១។

លោក Nguyen Khac Giang មកពីវិទ្យាស្ថាន ISEAS-Yusof Ishak របស់ប្រទេសសិង្ហបុរី បានលើកឡើថា ការតែងតាំងលោក Cuong ជាប្រធានាធិបតីថ្មីគឺជាការផ្លាស់ប្តូរដើម្បីរក្សាស្ថិរភាពប្រព័ន្ធ បន្ទាប់ពីមានភាពចលាចល់ជាច្រើនខែ។ លើសពីនេះ ការតែងតាំងរបស់លោក Luong Cuong គឺដើម្បីស្តារតុល្យភាពរវាងសសរស្តម្ភនៃតំណែងកំពូលៗចំនួន ៤ របស់វៀតណាម។

គួរឲ្យបញ្ជាក់ដែរថា តំណែងជាប្រធានាធិបតីគឺដើរតួជាប្រមុខរដ្ឋភាគច្រើនចូលរួមក្នុងកម្មវិធីជួបជាមួយឥស្សរជនបរទេស ឬ ទំនាក់ទំនងការទូត ខណៈដែលតួនាទីរបស់អគ្គលេខាធិការ គឺជាមុខតំណែងដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសវៀតណាម ដែលមានអំណាចសម្រេចកិច្ចការផ្សេងៗនៅក្នុងប្រទេស។ រចនាសម្ព័ន្ធថ្នាក់ដឹកនាំរបស់វៀតណាមមានសសរស្តម្ភនៃតំណែងកំពូលៗចំនួន ៤ រួមមាន អគ្គលេខាធិការបក្ស ប្រធានាធិបតី នាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភា៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច