ទំនាក់ទំនង និងមិត្តភាព កម្ពុជា-ចិន កាន់តែរឹងមាំ តាមរយៈដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិន ស៊ី ជិនពីង ឆ្នាំ២០២៥

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង បានអញ្ជើញមកដល់រាជធានីភ្នំពេញ ដើម្បីចាប់ផ្តើមទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងទទួលស្វាគមន៍ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ដែលឆ្លុះបញ្ចាំងពីដំណើរទស្សនកិច្ចនេះបានបន្ថែមសន្ទុះថ្មីដល់ការកសាងសហគមន៍ វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ មិនត្រឹមតែបានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹង និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ រវាងប្រទេសទាំងពីរ។

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះបន្ទូលថា ទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន ត្រូវបានបង្កើតឡើង និងបណ្តុះដោយមេដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរ ដោយបន្ថែមជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរទៅលើកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗកាន់តែជិតស្និទ្ធ ហើយការកសាងសហគមន៍ដែលមានអនាគតរួមគ្នាត្រូវបានពង្រឹងជាបន្តបន្ទាប់។

ព្រះមហាក្សត្រ បានមានបន្ទូលបន្តថា ភាគីកម្ពុជាប្រកាន់ខយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ វាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមជាសាកលធំៗចំនួនបី ដែលស្នើឡើងដោយឯកឧត្តម ស៊ី ជីនពីង និងកោតសរសើរចំពោះកាលានុវត្តភាពអភិវឌ្ឍន៍ដ៏ធំ ដែលបាននាំមកកម្ពុជាតាមរយៈកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ។

ព្រះមហាក្សត្រកម្ពុជា ក៏បានសាទរចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង ជាប្រវត្តិសាស្រ្ត ដែលនឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ ពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនៃ “Diamond Hexagon” និងធ្វើឱ្យទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មីមួយ។

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ​បាន​មាន​ព្រះរាជបន្ទូលទៀតថា ឯកឧត្តម ស៊ី ជីនពីង មាន​អារម្មណ៍​ជា​មិត្ត​ពិសេស​ចំពោះ​ប្រទេស​កម្ពុជា ហើយ​បាន​ចូល​រួម​ចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​ទំនាក់ទំនង​កម្ពុជា-ចិន ហើយ​ឯកឧត្តម Xi ជា​មិត្ត​ដ៏​ល្អ​របស់​កម្ពុជា។ ក្រោមការដឹកនាំរបស់ប្រធានា​ធិបតី ស៊ី ជីនពីង ប្រទេសចិននឹងសម្រេចបាននូវសមិទ្ធផលនៃការអភិវឌ្ឍន៍កាន់តែច្រើន និងដើរតួនាទីសំខាន់ជាងគេនៅក្នុងកិច្ចការអន្តរជាតិ និងតំបន់។

ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចិនចូលក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោ​រព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុតឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជីនពីង មានប្រសាសន៍ថា ប្រទេសចិន និងកម្ពុជាបានធ្វើជាគំរូសម្រាប់សមភាព ការជឿទុកចិត្តគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងប្រទេសដែលមានទំហំខុសៗគ្នា។

ឯកឧត្តម ស៊ី ជីនពីង បានថ្លែងទៀតថា ចិន និងកម្ពុជាបាននាំមុខគេក្នុងការកសាងសហគមន៍មួយដែលមានអនា​គតរួមនៅកម្រិតទ្វេភាគី និងក្នុងការអភិវឌ្ឍសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ។ ប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកក្នុងការរក្សាស្ថិរភាពជាតិ លើកកម្ពស់ការអភិវឌ្ឍន៍ និងវិបុលភាព ហើយបានសហការជាមួយគ្នា ដើម្បីការពារយុត្តិធម៌នៅលើឆាកអន្តរជាតិ។

ឯកឧត្តម ប្រធានាធិបតីចិន បានមានប្រសាសន៍ទៀតថា ការកសាងប្រទេសជាតិរបស់កម្ពុជាមានភាពរីកចម្រើន ហើយ ឯកឧត្តម ស៊ី ជីនពីង ​មានជំនឿយ៉ាងមុតមាំថា ក្រោមព្រះពររបស់ព្រះមហាក្សត្រ សីហមុនី ប្រជាជនកម្ពុជាដែលឧស្សាហ៍ព្យាយាម និងឆ្លាតវៃ នឹងប្រាកដជាកសាងប្រទេសជាតិកាន់តែរីកចម្រើន និងរឹងមាំថែមទៀត។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

Leave a Reply

Your email address will not be published.Required fields are marked *