ឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង៤៤ លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរទៅដល់ភ្ញៀវទេសចរអន្តរជាតិជាង៩៥ ម៉ឺននាក់

ភ្នំពេញ៖ ក្នុងអំឡុងពេលពេញមួយឆ្នាំ២០២៥កន្លងទៅនេះ កម្ពុជារកចំណូលបានជាង៤៤លានដុល្លារ(៤៤ ៧១១ ៦៧៥ ដុល្លារ) ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរទៅដល់ភ្ញៀវទេសចរអន្តរជាតិជាង៩៥ ម៉ឺននាក់(៩៥ ៥១​៣​១​នាក់) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤ ចំណូលនេះបានធ្លាក់ចុះ ៦,៥១% ​ខណៈចំនួនទេសចរអន្តរជាតិបានថយចុះ៦,៧០% ។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរចេញផ្សាយកាលពីថ្ងៃដើមខែមករា​ ឆ្នាំ២០​២​៦​ ។

របាយការណ៍របស់គ្រឹះស្ថានអង្គរបាន​បង្ហាញផងដែរថា ​សម្រាប់ខែធ្នូ ឆ្នាំ២០២៥ ​ភ្ញៀវ​ទេសចរអន្តរជាតិ​មានចំនួន​ ៨៧ ៩៣៦ ​នាក់ ​បានទិញសំបុត្រចូលទស្សនាអង្គរ ដែលគិតជាចំណូលបាន​ប្រ​មាណ​ ៤,២ លានដុល្លារ ធ្លាក់ចុះ ២៨,៥១% ។

ទាក់ទងនឹងការថយចុះចំនួនទេសចរអន្តរជាតិនេះ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានទីភ្នាក់ងារទេស​ចរណ៍​កម្ពុជា បានលើកឡើងថា៖ ការវាយប្រហារឈ្លានពានរបស់យោធាថៃមកលើកម្ពុជាតាមរយៈប្រើយន្តហោះចម្បាំង កាំភ្លើងធំ និងអាវុធទំនើបៗ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍កម្ពុជា និងធ្វើឱ្យភ្ញៀវភ័យខ្លាច ដោយខ្លះផ្អាកដំណើរ ហើយខ្លះទៀតលុបចោលគម្រោងទស្សនកិច្ច ព្រមទាំងផ្លាស់ប្តូរគោលដៅទេសចរណ៍។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATA) បានមានប្រសាសន៍ថា៖ ​​ កត្តា​សេដ្ឋកិច្ចសកល ជម្លោះភូមិសាស្ត្រនយោបាយ សង្រ្គាម ជំងឺឆ្លង និងគ្រោះធម្មជាតិ បានជះឥទ្ធិពលដល់កំណើនភ្ញៀវទេសចរ ជាពិសេសសង្រ្គាមឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា។

ទោះយ៉ាងណាក៏ដោយ លោក ធួន ស៊ីណាន ​យល់ឃើញថា ៖ ចំនួនទេសចរអន្តរជាតិនេះ មិនតិចនោះទេ បើយើងក្រឡេកទៅមើលការវិវត្តរបស់ពិភពលោកទាំងមូល ដូចជា ភូមិសាស្ត្រនយោបាយ និងបញ្ហាកើតឡើងថ្មីៗជាច្រើន។ ការធ្លាក់ចុះចំនួនទេសចរនេះ មិនមែនធ្លាក់តែនៅកម្ពុជាទេ នៅស្រុកថៃ បានធ្លាក់ដល់ ៣០ភាគរយឯណោះ។ សង្រ្គាមថៃ-ខ្មែរនេះ វាប៉ះពាល់ខ្លាំងណាស់មិនមែនត្រឹមតែទេសចរនោះទេ សេដ្ឋកិច្ចក៏រងផលប៉ះពាល់ធ្ងន់ដែរ។

អ្នកជំនាញរូបនេះបានបញ្ជាក់ថា៖

«កម្សួលដែលវាយប្រហារពីខាងក្រៅមកលើកម្ពុជា គឺខ្លាំងណាស់ មិនមែនតែថៃវាយប្រហារមកលើកម្ពុជាប៉ុណ្ណោះទេ សូម្បីតែនៅចិន និងបណ្តាប្រទេសមួយចំនួនទៀត ក៏គេខ្លាចមិនហ៊ានមកខ្មែរដែរ។ ដូច្នេះ ការធ្លាក់ចុះចំនួនទេសចរប៉ុណ្ណេះ មិនធ្លាក់នោះទេ»។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

Leave a Reply

Your email address will not be published.Required fields are marked *