ភ្នំពេញ ៖ សហគ្រាសធុនមីក្រូ តូច និងមធ្យម ជាឆ្អឹងខ្នងដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចជាតិ ហើយសហគ្រាសនេះនៅក្នុងប្រទេសមានច្រើនស្ទើរតែ១០០ភាគរយនៃសហគ្រាសសរុប ។
សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី២កាលពីរសៀលថ្ងៃទី១២ តុលា២០២២នេះឱ្យដឹងថា កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមរហូតដល់ទៅ៩៨ភាគរយនៃចំនួនសហគ្រាសសរុប ដែលបានចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិប្រមាណ៥៨ភាគរយ និងផ្ដល់ការងារប្រមាណ៧៣ភាគរយនៃការងារសរុប ។

សម្ដេចបន្តថា ក្នុងចំណោមសហគ្រាសទាំងអស់ស្ត្រីគឺជាអ្នកបង្កើត និងគ្រប់គ្រងប្រមាណ៦១ភាគរយនៃចំនួនសរុប នៃសហគ្រាសធុនមីក្រូ តូច និងមធ្យម ។ ការណ៍នេះ បានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា កំណត់និងជំរុញការលើកតម្កើង ស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងការលើកកម្ពស់តួនាទីរបស់ស្ត្រី នៅក្នុងកិច្ចអភិវឌ្ឍនៅគ្រប់វិស័យ និងគ្រប់កម្រិត ។

សម្ដេចមានប្រសាសន៍ថា ក្នុងក្របខណ្ឌអាស៊ាន ទាំងបច្ចុប្បន្ននិងទៅអនាគត ស្ត្រីនឹងដើរតួនាទីជាតួអង្គដ៏សំខាន់ ជាពិសេសក្នុងការស្ដារ និង ជំរុញកំណើនសេដ្ឋកិច្ច អាស៊ានឡើងវិញប្រកបដោយចីរភាព បរិយាប័ន្ននិងភាពរឹងមាំ។ ការណ៍នេះ ទាមទារឱ្យមានការរួមសាមគ្គី និងសហការគ្នាបង្កើតប្រព័ន្ធអេកូឡូស៊ីដែលអំណោយផលដល់ការរីកលូតលាស់របស់សហគ្រិនស្ត្រី និងការចូលរួមសហការដោះស្រាយបញ្ហាប្រឈមផ្សេងៗ ។ ជាក់ស្ដែង សហគ្រិនភាពរបស់ស្ត្រីនៅក្នុងតំបន់អាស៊ាន បាននិងកំពុងប្រឈមនឹងឧបសគ្គជាច្រើន ក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងសហគ្រាស ជាពិសេសនៅតាមតំបន់ទីជនបទ ។
សម្ដេចបានមានប្រសាសន៍បន្ថែមថា ស្ត្រីភាគច្រើន ចាប់ផ្ដើមដំណើរការអាជីវកម្មនៅក្នុងកម្រិតមីក្រូ កម្រិតតូចៗនិងស្ថិតនៅក្រៅប្រព័ន្ធ ដោយភាគច្រើនលើសលប់មិនទាន់បានចុះបញ្ជីអាជីវកម្មផ្លូវការនៅឡើយ ដែលអាចបង្កឱ្យមានការលំបាកដល់រាជរដ្ឋាភិបាល ក្នុងការកំណត់ និងផ្ដល់ការគាំទ្រតាមការចាំបាច់ ។
ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី១២ តុលា២០២២នេះឱ្យដឹងផងដែរថា ទោះបីស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្ដី ក៏មិនបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការផលិតរបស់កម្ពុជាយូរនោះដែរ ពោលគឺបានប៉ះដែរតែក្នុងកម្រិតតិចតួចដែលខុសពីប្រទេសមួយចំនួនធំដែលរងផលប៉ះពាល់ធ្ងន់និងរយៈពេលយូរ ។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនុវានុវត្តន៍ បានបង្ហាញកន្លងមកថា ក្នុងចំណោមសហគ្រាសទាំងអស់នៅកក្នុងប្រទេស មានភាគច្រើនលើសលុបមិនបានចុះបញ្ជីអាជីវកម្មនៅឡើយ ដែលជាការពិបាកមួយក្នុងការជួយម្ចាស់សហគ្រាសទាំងនោះឱ្យរកដំណោះស្រាយបញ្ហាដែលពួកគាត់ប្រឈម និងជួបប្រទះ ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រយៈពេល៦ខែ ឆ្នាំ២០២៦ កម្ពុជាទទួលបានចំណូលពីពន្ធគយប្រមាណ ១,៥៧ពាន់លានដុល្លារអាម៉េរិក
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/07/2026
ក្នុងរយៈពេល ៦ខែ នៃឆមាសទី១ ឆ្នាំ២០២៦ នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ៦,២៩ទ្រីលានរៀល ឬប្រមាណ ១,៥៧ពាន់លានដុល្លារអាម៉េរិក កើនឡើង ៤,៥ភាគរយ
សហរដ្ឋអាម៉េរិក ព្រមានពីសន្តិសុខជាសកល និងប្រកាសដល់ពលរដ្ឋខ្លួនបង្កើនការប្រុងប្រយ័ត្ន ជាពិសេសនៅមជ្ឈិមបូព៌ា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/07/2026
ក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានចេញសេចក្ដីព្រមានមួយអំពីបញ្ហាសន្តិសុខជាសកល និងជំរុញឱ្យពលរដ្ឋអាម៉េរិកបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ខណៈដែលបញ្ហាភូមិសាស្ត្រនយោបាយកំពុងកើនឡើងកំដៅ
កម្មវិធីពានរង្វាន់សហគ្រិនស្រ្តីឆ្នើម លើកកម្ពស់សមត្ថភាព និងបង្កើតភាពអង់អាចក្លាហានដល់សហគ្រិនស្រ្តីនៅក្នុងវិស័យធុរកិច្ច
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/07/2026
ដើម្បីបន្តលើកកម្ពស់សមត្ថភាព បង្កើនឱកាស និងផ្តល់តម្លៃដល់តួនាទីរបស់ស្ត្រីក្នុងវិស័យធុរកិច្ច សមាគមសហគ្រិនស្រ្តីកម្ពុជា(CWEA) នឹងរៀបចំការប្រកួតប្រជែងពានរង្វាន់ «សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦» ក្រោមប្រធានបទយ៉ាងមានអត្ថន័យគឺ «ស្ត្រីជាចលករនៃកំណើនប្រកបដោយចីរភាព»
សហរដ្ឋអាម៉េរិក នឹងអនុញ្ញាតឱ្យអារ៉ាប៊ីសាអូឌីតចម្រាញ់អ៊ុយរ៉ានីញ៉ូមស្តង់ដាដូចអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/07/2026
រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនបានឈានដល់កិច្ចព្រមព្រៀងព្រាងមួយដែលនឹងអនុញ្ញាតឱ្យប្រទេសអារ៉ាប៊ីសាអូឌីត អាចអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរដោយផ្ទាល់ខ្លួន ព្រមទាំងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនៅក្នុងស្រុកទៀតផង




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content