កម្ពុជា ផ្សព្វផ្សាយសក្តានុពលវិនិយោគ និងសេដ្ឋកិច្ចដល់វិនិយោគិនបរទេស

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសមាគមអ្នកវិនិយោគចិននៅកម្ពុជា (CICA) ដោយមានការសហការពីក្រសួងពាណិជ្ជកម្ម, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ,ក្រសួងឧស្សាហកម្ម, ក្រសួងរ៉ែ និងថាមពលនិង ក្រសួងអប់រំ ​បានរៀបចំវេទិកាវិនិយោគលើវិស័យឧស្សាហកម្មលើបច្ចេកវិទ្យាទំនើបថ្មីៗក្នុងខេត្តព្រះសីហនុ។

វេទិកានេះបានធ្វើឡើងកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញក្នុងគោលបំណងជំរុញ និងបង្ហាញសក្តានុពលអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងប្រមូលផ្តុំសហគ្រាសធំៗមកពីសាធារណរដ្ឋប្រជាមានិត ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ហុងកុង និងតៃវ៉ាន់ ដើម្បីបង្កើតឱកាសថ្មីៗ ស្របតាមសុន្ទរកថាគន្លឹះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការគោះទ្វារទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនក្នុងវិស័យឧស្សាហកម្មធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអ្នកផលិតរយៈពេលវែង។

លោកបណ្ឌិត ហេង វុទ្ធី ប្រធានសមាគមអ្នកវិនិយោគិនចិននៅកម្ពុជា បានថ្លែងថា៖សិក្ខាសាលាមានគោលបំណងផ្តល់ជូនសមាជិកអង្គសិក្ខាសាលាទាំងមូលទទួលបាននូវព័ត៌មានទាក់ទងនឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី ជាពិសេសវិស័យឧស្សាហកម្មនៅខេត្តព្រះសីហនុនិងពាណិជ្ជកម្មផ្សេងទៀតរវាងវិនិយោគិនបរទេស ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន និងកម្ពុជា។

លោកបណ្ឌិតប្រធានសមាគមអ្នកវិនិយោគិនចិននៅកម្ពុជា បានលើកឡើងទៀតថា៖ សិក្ខាសាលានេះ ជាវេទិកាមួយសម្រាប់ការផ្លាស់ប្តូរព័ត៌មានទាក់ទងផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម រួមទាំងការរៀបចំពិព័រណ៍ វេទិកាវគ្គបណ្តុះបណ្តាល ឬការណែនាំអំពីការវិនិយោគក្នុងគោលបំណងជំរុញ និងអភិវឌ្ឍពាណិជ្ជកម្មទៅវិញទៅមក។

លោកបណ្ឌិត ហេង វុទ្ធី បានអំពាវនាវដល់វិនិយោគិនចាប់យកឱកាសនេះដើម្បីទំនាក់ទំនង និងសហការជាមួយគ្នា ដើម្បីបង្កើតភាពជាដៃគូ ដែលមានអត្ថប្រយោជន៍ទៅវិញទៅមកដែលជំរុញការវិនិយោគនិងកំណើនពាណិជ្ជកម្មនៅកម្ពុជា។ជាពិសេសទាញយកប្រយោជន៍ពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកម្ពុជានឹងក្លាយជាគោលដៅចម្បងរបស់វិនិយោគិនបរទេស ។

លោកបណ្ឌិតបានឱ្យដឹងថា៖ប្រជាជនកម្ពុជាមានចំនួន១៧លាននាក់ ដែលកម្លាំងស្នូលគឺយុវជនជំនាន់ក្រោយដែលមានចំនួន ជាង៧០% មានអាយុក្រោម៣៥ឆ្នាំ ដែលនឹងទទួលបានការផ្ទេរចំណេះដឹងពីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងរាជរដ្ឋាភិបាល សម្រាប់មូលដ្ឋានគ្រឹះនៃជំនាញស្នូល ជំនាញការ និង ភាពប៉ិនប្រសប់របស់យុវជនសម័យថ្មី ដែលរាជរដ្ឋាភិបាលបានផ្តល់កញ្ចប់បណ្តុះបណ្តាលជំនាញសម្រាប់១.៥លាននាក់។

លោកបណ្ឌិតក្នុងនាមជាប្រធានសមាគមអ្នកវិនិយោគចិននៅកម្ពុជា បានស្វាគមចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគិនបរទេសទាំងអស់ ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន ហុងកុង តៃវ៉ាន់ ជប៉ុន កូរ៉េ ក្រោមម្លប់សន្តិភាពយូរអង្វែងនៅកម្ពុជា ដែលបានជ្រើសរើស និងមានបំណងជ្រើសរើសយកកម្ពុជា ជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើមឬពង្រីកអាជីវកម្មរបស់ខ្លួន។

ក្នុងឱកាសនេះ លោកបណ្ឌិត ហេង វុទ្ធី​ អំពាវនាវដល់ធុរជន និងវិនិយោគិនបរទេសដែលធ្លាប់បានបណ្តាក់ទុនរួច សូមបណ្តាក់ទុន ឲ្យកាន់តែច្រើនបន្ថែមទៀត និងប្រាប់ដល់វិនិយោគិនដែលមិនទាន់បណ្តាក់ទុននៅកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់ បន្ថែមពីសក្តានុពល និងកាលានុវត្តភាពថ្មី វិនិយោគនៅកម្ពុជា ព្រមទាំង សម្រេចចិត្តបណ្តាក់ទុនវិនិយោគ ឬសហការវិនិយោគរួមគ្នាជាមួយវិនិយោគិនកម្ពុជា ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីនានា។

លោកបានជម្រាបជូនវិនិយោគិនថា៖

«រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ចក្ខុវិស័យ ប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងការទាក់ទាញ និងស្រូបយកការវិនិយោគពីបរទេសដែលអាចឈានឆ្ពោះទៅជា «ក្បាលម៉ាស៊ីន» មួយថ្មី សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យ រីកលូតលាស់ទៅមុខឥតឈប់ឈរ តាមប្រសាសន៍ដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ-កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤-»។

គួរជម្រាបថា តាមរយៈសិក្ខាសាលានេះ វិនិយោគិន នឹងបានយល់កាន់តែច្បាស់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាពីការអនុគ្រោះពន្ធ និងការសម្រួលកិច្ចការរដ្ឋបាលរបស់អ្នកវិនិយោគទុនបរទេសដែលមានបំណងចង់មករកស៊ីនៅកម្ពុជា និងសង្ឃឹមថានឹងមានអ្នកវិនិយោគទុនបរទេសកាន់តែច្រើនបន្ថែមទៀតនឹងមកបណ្តាក់ទុននៅព្រះរាជាណាចក្រកម្ពុជា។កម្ពុជាក៏បានទទួលប្រព័ន្ធអនុគ្រោះពន្ធនាំចេញទៅទីផ្សារប្រទេសធំៗមួយចំនួនទៀតផងដែរ ស្របពេលដែលកត្តាភូមិសាស្ត្រនយោបាយ ច្បាប់វិនិយោគ កម្លាំងពលកម្ម និងប្រព័ន្ធអនុគ្រោះពន្ធ នឹង ជួយឱ្យកម្ពុជាទាក់ទាញអ្នកវិនិយោគកាន់តែច្រើន ឱ្យចូលមកបណ្តាក់ទុនផ្ទាល់ ដើម្បី ផលិត បំពេញតម្រូវការក្នុងស្រុក និងនាំទៅទីផ្សារអន្តរជាតិ។

លោកបណ្ឌិតបានបញ្ជាក់ថា៖

«សមាគមអ្នកវិនិយោគទុនចិននៅកម្ពុជា នឹងខិតខំប្រឹងប្រែងគៀងគរអ្នកវិនិយោគទុនបរទេស បន្ថែមទៀត តាមរយៈសិក្ខាសាលា កិច្ចប្រជុំ និងការពិភាក្សានានាទាំងថ្នាក់ជាតិ និងថ្នាក់តំបន់ ដើម្បីប្រមូលផ្តុំអ្នកជំនាញ វាគ្មិនល្អៗដើម្បីចែករំលែកបទពិសោធសម្រាប់ជាគន្លឹះក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់»។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាលើវិស័យឧស្សាហកម្មនៅកម្ពុជា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា៖សិក្ខាសាលានាថ្ងៃនេះ មានគោល បំណងបង្ហាញពីសក្តានុពលនៃវិស័យឧស្សាហកម្ម របស់កម្ពុជា ពិសេសកត្តាអំណោយផលនិងកាលានុវត្តភាពនៃការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅខេត្តព្រះសីហនុ ហើយក៏ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាដែលទើបតែបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” កាលពីខែមករាថ្មីៗនេះ។

ឯកឧត្តមបានរំលឹកអំពីទំនាក់ទំនងការទូតកម្ពុជា-ចិន ដែលបានចាប់ផ្តើមជាផ្លូវការនៅឆ្នាំ១៩៥៨ គិតមក ទល់ពេលនេះមានអាយុកាលជាង ៦៦ឆ្នាំហើយ។ ចំណងមិត្តភាពដែកថែបរវាងប្រទេសយើងទាំងពីរ បានប្រតិស្ឋានតាំងពីបុរាណឆ្លងកាត់សម័យកាលជាច្រើន និងចាក់ឫសគល់យ៉ាងរឹងមាំស្ទើរលើគ្រប់វិស័យ ព្រមទាំង បានបន្តវិវឌ្ឍរហូតឈានដល់កម្រិតកំពូលមួយពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រគឺកិច្ចសហប្រតិបត្តិការត្បូងពេជ្រដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសយើងទាំងពីរបានសម្រេចបង្កើតកាលពីខែកុម្ភៈឆ្នាំ២០​២​៣ កន្លងទៅ។ ផ្លែផ្កា នៃទំនាក់ទំនងដ៍ល្អប្រសើរនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់កើតចេញពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលគ្របដណ្តប់វិស័យជាច្រើនរាប់ចាប់តាំងពីវិស័យទេសចរណ៍ វប្បធម៌ សុខាភិបាលការអភិវឌ្ឍធន​ធា​ន​មនុស្ស ជាដើម និងជាពិសេសនោះគឺការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាដែលប្រភេទគឺ(១)គម្រោងវិនិយោគឬសកម្ម​ភាពធុរកិច្ច ពាក់ព័ន្ធនឹងអគារកំពុងជាប់តាំង និងចាប់ផ្តើមដំណើរ ការអនុវត្តនៅក្នុងឆ្នាំ២០២៤, (២) គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចមិនជាប់ពាក់ព័ន្ធនឹងអគារជាប់តាំងតែចាប់ផ្តើមដំណើរការបានភ្លាមនៅក្នុងឆ្នាំ២០២៤ និង (៣) ការពង្រីកតម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចមានស្រាប់ ស្របតាមលក្ខណៈវិនិច្ឆ័យជាក់លាក់ ដែលត្រូវចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០២៤។គម្រោងទាំងនេះ អាចទទួលបានការលើកទឹកចិត្តមួយចំនួនដូចជា ការលើកលែងពន្ធ និងថ្លៃសេវាសាធារណៈមួយចំនួនព្រមទាំងការសម្រួលនីតិវិធី និងបែបបទ នៃការស្នើសុំលិខិតអនុញ្ញាតមួយចំនួន ជាដើម។ ទន្ទឹមនេះ រាជរដ្ឋាភិបាល ក៏មានបំណងក្នុងការអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសតំរួពហុបំណង ដែលក្នុងពេលបច្ចុប្បន្នរាជរដ្ឋាភិបាលបាននិងកំពុងរៀបចំផែន​ការ​មេ ដើម្បីអនុវត្តកិច្ចការងារនេះ។

ឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានគូសបញ្ជាក់អំពីសក្តានុពលរបស់ខេត្តព្រះសីហនុ និងហេតុផលមួយចំនួនដែលវិនិយោគិនគួរមកបណ្តាក់ទុនក្នុងខេត្តនេះ។ ខេត្តព្រះសីហនុ មានសក្តានុពលខ្ពស់ជាប៉ូលសេដ្ឋកិច្ចពហុវិស័យ ដោយខេត្តនេះស្ថិតនៅទីតាំងអំណោយផល មានឆ្នេរសមុទ្រ ឆ្នេរខ្សាច់ និងកោះដ៏ស្រស់ស្អាត សម្រាប់ការ អភិវឌ្ឍវិស័យទេសចរណ៍,មានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាអាទិ៍ កំពង់ផែសមុទ្រទឹកជ្រៅ, អាកាសយានដ្ឋានអន្តរជាតិ និងផ្លូវល្បឿនលឿន ដើម្បីបម្រើដល់ការដឹកជញ្ជូន​ទំនិញនាំចេញនាំចូល និងតភ្ជាប់ជាមួយតំបន់ សេដ្ឋកិច្ចពិសេសធំៗ។ ភាពសម្បូរបែបនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងឡូជីស្ទិកធ្វើឱ្យខេត្តនេះបានក្លាយជាមាត់ច្រកនាំចេញដ៏សំខាន់របស់កម្ពុជាដែលមានលក្ខណៈសមស្របសម្រាប់វិនិយោគិនក្នុងការមកបណ្តាក់ទុនលើវិស័យដែលកំពុងមានសក្តានុព ល និងតម្រូវការទីផ្សារខ្ពស់។ជាមួយគ្នានេះ ខេត្តនេះក៏មានសុខបត្ថម្ភវត្ថុ ក៏ដូចជាកន្លែងទេសចរណ៍ជាច្រើន សម្រាប់បម្រើសេចក្តីត្រូវការរបស់វិនិយោគិនផងដែរ។

ឯកឧត្តមសង្ឃឹមជឿជាក់ថា៖

«តាមរយៈកម្មវិធីនាថ្ងៃនេះ វិនិយោគិនទាំងអស់នឹងទទួលបាន ព័ត៌មានកាន់តែគ្រប់ជ្រុងជ្រោយអំពីកាលានុវត្តភាពនៃការវិនិយោគនៅកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុ ហើយធ្វើការសម្រេចចិត្តដោយឥតស្ទាក់ស្ទើរជ្រើសរើសកម្ពុជាជាទីតាំងបន្ទាប់សម្រាប់ពង្រីកវត្តមានអាជីវកម្មរបស់ខ្លួន និងជាមាត់ច្រកឆ្ពោះទៅកាន់កំណើនក្នុងតំបន់អាស៊ីអាគ្នេយ៍ (Gate​wa​y​ to growth in Southeast Asia)។ កម្ពុជាបើកទ្វាររង់ចាំទទួលស្វាគមន៍ និងផ្តល់នូវការគាំទ្រគ្រប់បែបយ៉ាង ព្រមទាំងបដិសណ្ឋារកិច្ចយ៉ាង កក់ក្តៅ ជូនលោក លោកស្រី ជាវិនិយោគិន និងធុរជន»។

ឯកឧត្តម ជា វុទ្ធី បានគូសបញ្ជាក់ថា៖កិច្ចសហប្រតិបត្តិការចម្បងមួយក្នុងក្របខណ្ឌវិនិយោគនេះទៀតសោត រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលរួមចំណែកដល់ការទាក់ទាញវិនិយោគិនចិនមកបណ្តាក់ទុននៅកម្ពុជាគឺ ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ ដែលបានរួមចំណែកជំរុញការនាំចេញ និងបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋកម្ពុជា។ បច្ចុប្បន្ន គម្រោងវិនិយោគចំនួន ២៣១ តម្រោង ក្នុងទុនប្រមាណ ១,៥ ប៊ីលានដុល្លារអាម៉េរិកបានបោះទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងបានផ្តល់ការងារដល់កម្មករនិយោជិតប្រមាណ ២៦ពាន់នាក់។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបានជម្រាបជូនអង្គសិក្ខាសាលា អំពីឧត្តមភាពប្រកួតប្រជែងចម្បងៗរបស់កម្ពុជា ក្នុងនោះមានដូចជា សុខសន្តិភាព ស្ថិរភាពសេដ្ឋកិច្ច និងនយោបាយ, ទីតាំងយុទ្ធសាស្ត្រ ស្ថិតនៅចំកណ្តាលតំបន់អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិក, ភាពសម្បូរបែបនៃកម្លាំងពលកម្មវ័យក្មេងនិងសកម្ម ជាមួយនឹងប្រាក់ឈ្នួលសមរម្យ ព្រមទាំងមានកម្រិតជំនាញកំពុងរីកលូតលាស់, ការទទួលបានប្រព័ន្ធអនុគ្រោះពន្ធពីបណ្តាទីផ្សារធំៗសម្រាប់ការផលិតនាំចេញទំនិញពីកម្ពុជា ហើយបន្ថែមលើនោះ ប្រមាណ២ភាគ៣នៃ ការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាពីទទួលបានពីប្រភពថាមពលស្អាត។ ទន្ទឹមនឹងវត្តមាននៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជាក៏បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីមួយចំនួន ដូចជា៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម។

ឯកឧត្តមបានបន្ថែមថា៖ក្នុងគោលដៅធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីនេះ ក្រោម មគ្គទ្ទេសដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអនុវត្ត យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១, ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់នេះ ព្រមទាំងគោលនយោបាយផ្សេងៗទៀតជាពិសេសវិធានការមុត ស្រួចថ្មីៗ ដែលត្រូវបានដាក់ចេញនៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩កាលពីខែវិច្ឆិកាកន្លងទៅសម្រាប់លើកកម្ពស់និងគាំទ្រប្រតិបត្តិការអាជីវកម្មរបស់វិស័យឯកជនដែលជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច។ ដោយសារតែកត្តាអំណោយផលនិងការប្តេជ្ញាចិត្តកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាដូចបានរៀបរាប់ខាងលើនេះ ទើបធ្វើឱ្យធុរជននិងវិនិយោគិនកាន់តែច្រើនមានទំនុកចិត្តធ្វើការបណ្តាក់ទុននៅកម្ពុជា ហើយថ្មីៗនេះ យោងតាមការវាយតម្លៃរបស់ FDi Intelligence កម្ពុជាត្រូវបានចាត់ទុកជាគោលដៅវិនិយោគឈានមុខគេ ក្នុង ចំណោមគោលដៅវិនិ យោគ៥០ផ្សេងទៀត ក្នុងបញ្ជី FDI Standouts Watchlist ឆ្នាំ២០២៤។

ដោយឡែកចំពោះខេត្តព្រះសីហនុ រាជរដ្ឋាភិបាលកម្ពុជាបាន ដាក់ចេញនូវ “កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” សម្រាប់អនុវត្តចំពោះ តម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចក្នុងឆ្នាំ២០២៤ដែលមានទីតាំងនៅខេត្តព្រះសីហនុ និងផ្តោតលើគម្រោងរដ្ឋាភិបាលចិនបានផ្តល់ការគាំទ្រកន្លងមកក្នុងក្របខណ្ឌគំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ”៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារកណ្តាលអឺរ៉ុប (ECB) ដំឡើងអត្រាការប្រាក់ជាលើកទី២​ ដើម្បីទប់ស្កាត់ការកើនឡើងនៃអតិផរណា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេលយូរ ដោយសារតែទីផ្សារថាមពល និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតែជាក្តីបារម្ភចម្បង

គម្រោង​វិនិយោគ​ចំនួន ៣៤៦ ត្រូវបាន​អនុម័ត​ក្នុង​រយៈពេល៨ខែជាមួយទុនវិនិយោគសរុបប្រមាណ ៥,៤ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/09/2026

ភ្នំពេញ ៖ គិតចាប់ពីខែ​មករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានអនុម័ត​ចុះបញ្ជីគម្រោង​វិនិយោគសរុបចំនួន​ ៣៤៦គម្រោង​ ដែលមានដើមទុនវិនិយោគ​ចំនួន ៥ ៤៥៨​លានដុល្លារអាម៉េរិក និងអាច​បង្កើតការងារ​បានយ៉ាងហោច​ណាស់ ២០ម៉ឺន​កន្លែង ។ នេះបើតាមរបាយការណ៍រ​បស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ បើតាមរបាយការណ៍ដដែលនេះបានបង្ហាញឱ្យដឹងថា វិនិយោគិនក្នុងស្រុកបានចាប់ផ្ដើមចាប់អារម្មណ៍ និងបានដាក់ទុនវិនិយោគ​ក្នុងប្រទេ​សខ្លួនឯង​កាន់តែច្រើន ជាក់ស្ដែង​ក្នុងរយៈពេល៨​ខែមកនេះ ប្រភពទុនវិនិយោគដែលបានស្នើសុំ​ចុះបញ្ជីវិនិយោគច្រើនជាង​គេ

ក្រសួងទេសចរណ៍ និងសកលវិទ្យាល័យសេដ្ឋកិច្ចប្រទេសជប៉ុន ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផល​ទេសចរណ៍ថ្មី និងមានតម្លៃបន្ថែមជំរុញការផ្លាស់ប្តូរប្រជាជន និងនិស្សិតកម្ពុជា-ជប៉ុន និងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ព្រមទាំងអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចផ្ទាល់នៅក្នុងសហគមន៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យបណ្ឌិត Hirokazu Kashitani ប្រធានគម្រោង

សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/09/2026

បរទេស​ ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី​ RT បានឲ្យដឹងថា

ធនាគារជាតិ អំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្នចំពោះសេវាទូទាត់គ្មានអាជ្ញាបណ្ណ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/09/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​បាន​អំពាវនាវ​ឱ្យ​សាធារណជន​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​មុននឹង​តភ្ជាប់​ ​ឬ​ចូល​ប្រើប្រាស់​សេវា​ទូទាត់​សង​ប្រាក់​ណាមួយ​ដែល​មិន​មាន​អាជ្ញាបណ្ណ​ច្បាស់លាស់ ​ដើម្បី​ចៀសវាង​ហានិភ័យ ​ឬ​ការ​ខាតបង់​ដែល​អាច​កើតមាន​ពី​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

មេដឹកនាំចិន និង ឥណ្ឌា ត្រៀមជួបគ្នាក្នុងកិច្ចប្រជុំកំពូល BRICS ខណៈភាពតានតឹងព្រំដែនហិម៉ាឡៃ និងពាណិជ្ជកម្មនៅតែជាក្តីកង្វល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ប្រធានាធិបតីចិន លោក Xi Jinping នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសឥណ្ឌា ដែលដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ខណៈដែលបញ្ហាជម្លោះព្រំដែននៅតំបន់ហិម៉ាឡៃយ៉ានៅតែជាឧបសគ្គនយោបាយដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 11/09/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប

CSX៖ ការជួញដូរភាគហ៊ុនកើនឡើងខ្លាំង ខណៈការកៀរគរទុនឈានដល់ ៧២០ លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/09/2026

ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​កត់សម្គាល់​ថា​ ​សកម្មភាព​ជួញដូរ​ភាគហ៊ុន​កើនឡើង​ខ្លាំង​ ​ខណៈ​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​បាន​កៀរគរ​ទុន​ប្រមាណ ​៧​២០ លាន​ដុល្លារ​ ​តាមរយៈ​ទីផ្សារ​មូលធន​កម្ពុជា​ ​គិត​ត្រឹម​ថ្ងៃ​ទី​១០​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦

សមាគម​ជប៉ុន​-​កម្ពុជា​​គ្រោង​នាំ​ក្រុមហ៊ុនប្រមាណ ៣០ ​មក​សិក្សា​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

សមាគម​ជប៉ុន​-​កម្ពុជា ​(​J​CA​)​ គ្រោង​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​ជប៉ុន​លើក​ទី​៦​ ​មក​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ​ដោយ​រំពឹង​ថា​នឹង​មាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​ ​២០​ ​ទៅ​ ​៣០​ ​ក្រុមហ៊ុន​ចូលរួម​ ​ដើម្បី​សិក្សា​ ​និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

ចិញ្ចឹម​ត្រី​ឆ្ដោ​ជួយ​​គ្រួសារ លោក​ នី ​ប្រុស ​រក​ចំណូល​ជិត​ ៤ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 11/09/2026

ការ​ចិញ្ចឹម​ត្រី​ឆ្ដោ​បាន​ក្លាយជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​គ្រួសារ​កសិករ​មួយ​នៅ​ស្រុក​ស្អាង ​ខេត្ត​កណ្ដាល​ ​ដោយ​អាច​ប្រមូល​ផល​បាន​ពី​ ​១០​ ​ទៅ​ ​១៥​ តោន​ក្នុង​មួយ​ឆ្នាំ​ ​និង​រក​ប្រាក់​សរុប​ជិត​ ៤ ម៉ឺន​ដុល្លារ​ ​ក្នុង​នោះ​អាច​ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ​ប្រមាណ​ ២ ម៉ឺន​ដុល្លារ ​បន្ទាប់ពី​កាត់​កង​ចំណាយ​ផ្សេង​ៗ