ភ្នំពេញ ៖ ផ្លែមៀន និងត្រីប្រារបស់កម្ពុជានឹងអាចនាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិនឆាប់ៗខាងមុខ ខណៈដែលបច្ចុប្បន្នក្រុមមន្ត្រីជំនាញនៃភាគីទាំង២ប្រទេសកំពុងសិក្សាលម្អិតទៅលើគោលការណ៍ដែលនឹងត្រូវបានដាក់ចេញនៅពេលឆាប់ៗខាងមុខនេះ។ នេះបើតាមឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាបញ្ជាក់ប្រាប់។

ជាផ្លែផ្កាដែលកើតចេញពីជំនួបរវាងមេដឹកនាំចិន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការជំរុញឱ្យចិនទិញផលិតផលកសិកម្មរបស់កម្ពុជា កាន់តែច្រើននោះ នៅក្នុងឱកាសសម្ពោធផ្លូវជាតិលេខ១១ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានប្រកាសដំណឹងល្អសម្រាប់កម្ពុជា ដោយភាគីចិនបានសម្រេចក្នុងការសិក្សា និងវាយតម្លៃផ្នែកហានិភ័យ ផ្នែកភូតគាមអនាម័យលើផ្លែមៀន និងត្រីប្រារបស់កម្ពុជា តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដែលជាវិធានការសំខាន់។

ឯកឧត្តម វ៉ាង វិនធៀន បានមានប្រសាសន៍ថា ៖
«ភាគីចិនបានធ្វើការសម្រេចចិត្តក្នុងសិក្សា និងវិភាគហានិភ័យលើផ្លែមៀន និងត្រីប្រារបស់កម្ពុជា ដោយតាមរយៈវីដេអូពីចម្ងាយ ជាវិធានការសំខាន់មួយដើម្បីអនុវត្តកូសង់ស៊ីសក្នុងការប្រជុំតាមរយៈប្រព័ន្ធវីដេអូរវាងឯកឧត្តមនាយករដ្ឋមន្ត្រី លី ខឺឈាង ជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី ដោយកាលពីពេលថ្មីៗនេះ ក្រុមមន្រ្តីបច្ចេកទេសកំពុងសិក្សាពីមៀន និងត្រីប្រា ដែលការងារនេះបាន និងកំពុងប្រព្រឹត្តិទៅ ហើយប្រសិនបើអ្វីៗដំណើរការទៅដោយរលូន ផ្លែមៀនកម្ពុជានឹងអាចនាំចេញនៅរដូវប្រមូលផលថ្មី»។
បើតាមអគ្គនាយកដ្ឋានកសិកម្ម បច្ចុប្បន្ននេះផ្ទៃដីដាំមៀនប៉ៃលិន មានចំនួនប្រមាណ៨ពាន់ហិកតា ដែលភាគច្រើនដាំដុះនៅខេត្តចំនួនរួមមាន ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ដោយកាលពីពេលកន្លងទៅ កម្ពុជាបានពឹងពាក់ប្រទេសទី៣ ដើម្បីនាំចេញផ្លែមៀន ដោយឡែកសម្រាប់ត្រីប្រាវិញ ចិនបានទិញពីប្រទេសវៀតណាម ក្នុង១ឆ្នាំៗរាប់ពាន់លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា ស្ថានទូតចិន បានប្រកាសកាលពីដើមខែធ្នូនេះថា រយៈពេលចំនួន១០ខែក្នុងឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកម្ពុជា មានចំនួនទឹកប្រាក់កើនរហូតដល់ ៨.៩៣១លានដុល្លារអាមេរិក មានកំណើន ៣៨.៥៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដោយក្នុងនោះទំហំនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនមានចំនួនប្រមាណ ១ ២២២លានដុល្លារអាមេរិក មានកំណើន៤៩% ចំណែកឯទំហំនៃការនាំចូលពីប្រទេសចិនមកកាន់កម្ពុជាវិញមានចំនួនប្រហែល ៧ ៧០៩លានដុល្លារអាមេរិក មានកំណើន៣៧%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប៊ុលហ្ការី ត្រៀមខ្លួនរួចរាល់ក្នុងការគាំទ្រ និងពង្រឹងវិស័យថាមពលអ៊ុយក្រែនឡើងវិញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/03/2026
រដ្ឋាភិបាលនៃប្រទេសប៊ុលហ្គារីស នៅប្តាហ៍នេះបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រផ្នែកបច្ចេកទេស និងផ្នែកសំណង់ឲ្យទៅប្រទេសអ៊ុយក្រែនដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យថាមពលឡើងវិញ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content