ក្រុមហ៊ុនចិនថ្មីមួយទៀត បោះទុនជិត៣០០លាដុល្លារសាងសង់រោងចក្រផលិតឧបករណ៍ និងបរិក្ខាពេទ្យនៅខេត្តស្វាយរៀង

ស្វាយរៀង ៖ ដោយមើលឃើញពីសក្តានុពលវិនិយោគនៅកម្ពុជា ក្រុមហ៊ុន Nex Healthcare Co., Ltd. ដែលមានប្រភពមកពីប្រទេសចិន បានសម្រេចបោះទុនវិនិយោគចំនួន ២៧៣ លានដុល្លារ ក្នុងការសាងសង់រោងចក្រផលិតស្រោមដៃ និងឧបករណ៍បរិក្ខាពេទ្យ នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រខាងលើថា ក្រុមហ៊ុន​ Nex Healthcare Co., Ltd.​ ដែលមានមុខសញ្ញាវិនិយោគផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ​ មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ខេត្តស្វាយរៀង​ ក្នុងទំហំទុនវិនិយោគ​ប្រមាណ​ ២៧៣​ លានដុល្លារអាមេរិក​ នៅលើផ្ទៃដី​ទំហំ​ ២១ហិកតា។ ក្រុមហ៊ុន​នេះជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Shadong Blue Sail Health Technology Co., Ltd. មកពីខេត្តសានដុង ប្រទេសចិន​ ដែលគេដឹងថាជាក្រុមហ៊ុនផលិតស្រោមដៃការពារសុខភាពជាប់ចំណាត់ថ្នាក់លេខ៣​ នៅទូទាំងពិភពលោក, រីឯឧបករណ៍​ពិនិត្យ​បេះដូងជាប់ចំណាត់ថ្នាក់លេខ៤​ ទូទាំងពិភពលោក និងជាប់លេខ ២​ នៅក្នុងប្រទេសចិន។

ការកើនឡើងនៃចំនួន​គម្រោងវិនិយោគ​ជាបន្តបន្ទាប់​ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសនាពេលនេះ បានសបញ្ជាក់អំពីការអភិវឌ្ឍន៍របស់តំបន់សេដ្ឋកិច្ចពិសេសដែលបាន និងកំពុងទាក់ទាញវិនិយោគិន មកបណ្តាក់ទុនវិនិយោគជាហូរហែរ ព្រមទាំងបានបង្កើតការងារ និងលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋ ជាពិសេស បានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិផងដែរ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមានប្រសាសន៍ថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តស្វាយរៀងមានភាពទាក់ទាញ ការវិនិយោគកាន់តែច្រើនឡើងៗ ដោយសារមានភាពអំណោយផលក្នុងការដឹកជញ្ជូនទំនិញទៅក្រៅប្រទេស កាត់តាមប្រទេសវៀតណាម ខណៈដែលកម្ពុជាមានប្រព័ន្ធអនុគ្រោះពន្ឋ EBA GSP និងកិច្ចព្រមព្រៀងពណិជ្ជកម្មសេរីជាដើម ពិសេសក្រុងបាវិតគឺជាមជ្ឈមណ្ឌលកំសាន្ត ដែលសំបូរដោយអគារកាស៊ីណូ សណ្ជាគារ និងភោជនីយដ្ឋានយ៉ាងសំបូរបែប ក្រោមការខិតខំរបស់រាជរដ្ឋាភិបាលបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង ដែលជាចលករនំាឱ្យវិនិយោគទាំងក្នុង និងក្រៅប្រទេស ទៅបោះទុនសង់រោងចក្រនៅទីនោះកាន់តែច្រើនឡើងៗ។

លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង បានឱ្យដឹងថា គិតមកទល់ឆ្នាំ២០២៤ ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៩កន្លែង មានរោងចក្រសហគ្រាសសរុបចំនួន១៨៩ និងមានកម្មករនិយោជិត សរុបចំនួន៩៩១,៣៦៣នាក់ ស្រីចំនួន៥៥,៣៥៣នាក់ ក្នុងនោះកម្មករនិយោជិតខ្មែរចំនួន ៨៨,៣៣៥នាក់ ស្រី ៥៤៤៩៩នាក់ កម្មករនិយោជិតបរទេសចំនួន ២,៣៨៥នាក់ ស្រី៥៥០នាក់។ ក្រៅពីតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀងនៅមានរោងចក្រសហគ្រាស សរុបចំនួន ៨១៤ និងមានកម្មករនិយោជិត សរុបចំនួន៤៨,៨៤៦នាក់ ស្រីចំនួន២៥,៣៩៧នាក់ ក្នុងនោះកម្មករនិយោជិតខ្មែរចំនួន ៤៧,៧២៧នាក់ ស្រី ២៥,១៦៤នាក់ បរទេសចំនួន ១,១១៩នាក់ ស្រី ២៣៣នាក់៕ ដោយ ៖ វិន ឈុនហ៊ាត




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អបអរសាទរ សាខាទាំង ១៦ អតីតសាខារបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ទទួលបានការអនុម័តពីធនាគារជាតិ នៃកម្ពុជា បំប្លែងទៅជាសាខារបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

អបអរសាទរ សាខាទាំង ១៦ អតីតជាសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា បំប្លែងទៅជាសាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការព្រមគ្នាក្នុងថ្ងៃតែមួយ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ននេះ សាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា សរុបកើនឡើងទៅចំនួន ៨០ សាខាទូទាំងប្រទេស។ សាខាថ្មីទាំង

ការលើកកម្ពស់ស្តង់ដារសុវត្ថិភាពអគ្គិភ័យសម្រាប់អគារនៅកម្ពុជា ជាមួយគណៈស្ថាបត្យករកម្ពុជា និង Jotun

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

ភ្នំពេញ ៖ Jotun Cambodia កាលពីពេលថ្មីៗនេះ បានរៀបចំកម្មវិធី Fire Protection Insight Series 2026 ដោយបានប្រមូលផ្តុំសមាជិកនៃ Board of Architects Cambodia (គណៈស្ថាបត្យករកម្ពុជា) សមាគមស្ថាបត្យករខ្មែរ Architects Association

ស្នើសេវារំលស់ម៉ូតូ អិលអូអិលស៊ី គ្រប់ម៉ាក គ្រប់ស៊េរី!​ សេវារដ្ឋបាល ចាប់ពី 0%ឡើងទៅ! ផ្តល់ជូនពិសេស សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះប៉ុណ្ណោះ!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

ភ្នំពេញ ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាពេលវេលាដ៏មានអត្ថន័យសម្រាប់ការជួបជុំក្រុមគ្រួសារ និងការធ្វើដំណើរទៅស្រុកកំណើត អិលអូអិលស៊ី សូមផ្តល់ជូនប្រូម៉ូសិនពិសេសលើសេវារំលស់ម៉ូតូ ដើម្បីជួយឱ្យអតិថិជនកាន់តែងាយស្រួលក្នុងការក្លាយជាម្ចាស់ម៉ូតូសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការធ្វើដំណើរប្រកបដោយផាសុកភាព។ តាមរយៈប្រូម៉ូសិននេះ អតិថិជនអាចស្នើសេវារំលស់លើម៉ូតូសាំង និងម៉ូតូអគ្គិសនីគ្រប់ម៉ាក គ្រប់ស៊េរី ទាំងម៉ូតូថ្មី និងម៉ូតូមួយទឹកមានស្លាកលេខ ដោយទទួលបានអត្ថប្រយោជន៍ជាមួយ ប្រាក់ចូលរួមមុន និងសេវារដ្ឋបាលចាប់ពី 0% ឡើងទៅ

កម្ពុជា​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​​ អ្នក​ជំនាញ​ជំរុញ​ឱ្យ​ផ្តោត​លើ​គុណភាព​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​បាន​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​ខណៈ​អ្នក​ជំនាញ​សុខភាព​ ​និង​អប់រំ​ជំរុញឱ្យ​ក្រុមហ៊ុន​ផលិតផល​ងាក​មក​ផ្តោត​លើ​គុណភាព​ ​ស្តង់ដារ ​និង​អាហារូបត្ថម្ភ​ត្រឹមត្រូវ ​ជា​ជាង​ប្រើ​ការ​ផ្តល់​រង្វាន់​ដើម្បី​ទាក់ទាញ​អតិថិជន

អា​ម៉េរិក​ ​និង​ក្រុមហ៊ុន​​ Anduril រួមគ្នា​វិនិយោគ​ ៦​,​៦​ ​ពាន់​លាន​ដុល្លារ ពង្រីក​សមត្ថភាព​ផលិត​នាវា​មុជ​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/10/2026

ដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក​ ​និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​យោធា​ ​Anduril ​គ្រោង​វិនិយោគ​រួមគ្នា​ប្រមាណ ៦​,​៦ ​ពាន់​លាន​ដុល្លារ ​ដើម្បី​ពង្រីក​សមត្ថភាព​ផលិត​នាវា​មុជទឹក​ ​និង​គ្រឿង​បន្លាស់​គាំទ្រ​សម្រាប់​កងទ័ព​ជើងទឹក​អាម៉េរិក

Samsung ​គ្រោង​បោះទុន​ជិត​ ២ ​ពាន់​លាន​ដុល្លារ​បន្ថែម​នៅ​វៀតណាម ​ពង្រីកការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ A​I

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

​ក្រុមហ៊ុន​ Samsung ​Electro​-​Mechanics ​ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ Samsung ​Group ​គ្រោង​វិនិយោគ​បន្ថែម​ចំនួន​ ១​,​៨៥​ ​ពាន់​លាន​ដុល្លារ​នៅ​ខេត្ត​ Thai Nguyen ​ប្រទេស​វៀតណាម ​ដើម្បី​ពង្រីក​ការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ប្រភេទ​ F​CB​GA ​សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​កើនឡើង​នៃ​ទីផ្សារ​ឈីប​ A​I ​និង​ប្រព័ន្ធ​គណនា​កម្រិត​ខ្ពស់​

សម្ព័ន្ធមិត្ត ​​៣ ​ប្រទេស ​ពង្រាយ​យន្តហោះ​ចម្បាំង​ ​១០០​គ្រឿង​ វាយប្រហារ​ក្រុមហ៊ូទី​នៅ​យេ​មែន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/10/2026

​ យន្តហោះ​ចម្បាំង​សរុប​ប្រមាណ​ ​១០០​គ្រឿង​ ​របស់​កងកម្លាំង​យោធា​មកពី​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ តួគី ​និង​ប៉ាគីស្ថាន ​បាន​ចូលរួម​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ក្រុមហ៊ូទី ​(​Houthi​)​ ​នៅ​ប្រទេស​យេ​មែន ​ក្រោម​ប្រតិបត្តិការ​ដែល​មាន​ឈ្មោះ​ថា ​«​Operation Dawn ​of ​Yemen​»

រដ្ឋាភិបាល​ចំណាយ​ជិត​ ៥០០​លាន​ដុល្លារ​ ទប់​ថ្លៃ​ប្រេង​និង​អគ្គិសនី ​គោល​បំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ជិត ​៥០០​លាន​ដុល្លារ ​ដើម្បី​ទប់ស្កាត់​ការ​កើនឡើង​នៃ​ថ្លៃ​ប្រេង ​និង​អគ្គិសនី ​ក្នុង​គោលបំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​ ​ចំពេល​ប្រទេស​ប្រឈម​នឹង​បញ្ហា​ដែល​មិន​បាន​ព្យាករ​ទុក​ជា​ច្រើន​ចាប់​ពី​ឆ្នាំ​២០១៥ ​រហូតដល់​ឆ្នាំ​២០២៦​

រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​ត្រៀម​ជួប​គ្នា​នៅ​ហ្វីលីពីន​ ដោះស្រាយ​ហានិភ័យ​នាំចូល​ប្រេង​ពី​មជ្ឈិម​បូព៌ា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋមន្ត្រី​ថាមពល​នៃ​បណ្តា​ប្រទេស​អាស៊ាន​នឹង​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​នៅ​ថ្ងៃ​ទី​៧​-​៨​ ​ខែ​តុលា ​ដើម្បី​ពិភាក្សា​អំពី​ភាព​ងាយរងគ្រោះ​របស់​តំបន់​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​ថាមពល ​និង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា


Leave a Reply

Your email address will not be published.Required fields are marked *