ចិនបានប្តេជ្ញាក្នុងការបង្កើនតម្រូវការក្នុងស្រុក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន

យោងទៅតាមប្រភពព័ត៌មានពី Hellen Shipping News ជាលទ្ធផលសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងឆ្នាំ២០២២ បានបង្ហាញពីភាពធន់របស់ខ្លួនជាមួយនឹងកំណើនសេដ្ឋកិច្ច ៣ ភាគរយ ទោះបីជាមានការរាតត្បាតពីកូវីដ-១៩ក៏ដោយ។ យ៉ាងណាក្ដី ចិននៅតែអាចរក្សាជំហររបស់ខ្លួនជាប្រទេសដែលមានសេដ្ឋកិច្ចធំមួយរបស់ពិភពលោក និងជាអ្នករួមចំណែកដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ចពិភពលោក។

ថ្មីៗនេះ ​សន្និសីទការងារសេដ្ឋកិច្ចនៅចិនបានអំពាវនាវឱ្យមានការជំរុញនូវកំណើននៃតម្រូវការក្នុងស្រុក ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយផ្តោតជាជំហានវិជ្ជមានឆ្ពោះទៅរកការសម្រេចបាននូវកំណើនប្រកបដោយចីរភាព និងតុល្យភាពនៅក្នុងប្រទេសចិនទាំងមូល។ នៅក្នុងសន្និសីទនេះក៏បានសង្កត់ធ្ងន់ពីតម្រូវការក្នុងស្រុកដើម្បីស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដោយទីក្រុងប៉េកាំងកំពុងពង្រឹងសេដ្ឋកិច្ចដែលមានស្ថិរភាព និងគ្រប់គ្រាន់សម្រាប់ខ្លួនឯង និងដើម្បីកាត់បន្ថយការពឹងផ្អែកលើកត្តាពីខាងក្រៅ។

ការផ្តោតសំខាន់លើតម្រូវការក្នុងស្រុក ក៏ជាការឆ្លើយតបទៅនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកដែលកំពុងបន្តមាន និងអាចផ្តល់ផលប៉ះពាល់ទៅលើការនាំចេញរបស់ចិន។ រដ្ឋាភិបាល​សង្ឃឹម​ថា ផែនការនេះ​នឹង​បង្កើត​ឱកាស​ថ្មី​សម្រាប់​ឧស្សាហកម្ម​ និង​ផ្តល់​នូវ​ការ​ទប់​ទល់​នឹង​ការ​ប៉ះទង្គិច​ខាង​ក្រៅ​ដល់​សេដ្ឋកិច្ច។ ការពង្រីកតម្រូវការក្នុងស្រុកជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសចិនបាននាំមកនូវឱកាសជាច្រើន និងបញ្ហាប្រឈមថ្មីៗដល់ឧស្សាហកម្មផ្សេងៗផងដែរ ដោយសារវាមានឥទ្ធិពលខ្លាំងទៅលើការប្រកួតប្រជែង សន្តិសុខនៃសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់របស់ប្រទេសចិន។

នៅពេលដែលតម្រូវការក្នុងស្រុកបន្តកើនឡើង នឹងពង្រីកទំហំនៃខ្សែសង្វាក់ឧស្សាហកម្ម ដែលនាំទៅរកការកើនឡើងនៃការប្រកួតប្រជែង និងការអភិវឌ្ឍនៃឧស្សាហកម្មថ្មីៗ។ ការកើនឡើងនៃការប្រកួតប្រជែងនឹងនាំទៅដល់ការបង្កើនប្រសិទ្ធភាពនៃរចនាសម្ព័ន្ធឧស្សាហកម្ម ការធ្វើឱ្យប្រសើរឡើងនូវគុណភាពផលិតផល និងការកាត់បន្ថយថ្លៃដើមផលិតកម្ម។ ការកើនឡើងនៃតម្រូវការក្នុងស្រុកអាចជំរុញការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាថ្មីៗ ដែលអាចធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពនៃសង្វាក់ឧស្សាហកម្ម កាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាពីក្រៅស្រុក កាត់បន្ថយផលិតផលដែលនាំចូល និង​បង្កើនការប្រកួតប្រជែងនៃឧស្សាហកម្មក្នុងស្រុកដែលអាចប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក។

មិនត្រឹមតែប៉ុណ្ណោះ ការជំរុញតម្រូវការក្នុងស្រុកនឹងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់នៃឧស្សាហកម្មក្នុងស្រុក ព្រោះវាអាចបំពេញតម្រូវការរបស់អ្នកប្រើប្រាស់បានគ្រប់គ្រាន់ និងជួយបង្កើនប្រសិទ្ធភាពនៃឧស្សាហកម្មក្នុងស្រុក។ លើសពីនេះ ការកើនឡើងនៃតម្រូវការក្នុងស្រុកនឹងជំរុញការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម (SMEs) របស់ចិន ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងខ្សែសង្វាក់ឧស្សាហកម្ម ដោយសាជារឿយៗពួកគេមានប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ដូចជាលទ្ធភាពទទួលបានហិរញ្ញវត្ថុ បច្ចេកវិទ្យាមានកម្រិត និងកង្វះលទ្ធភាពទទួលបានទីផ្សារ។ ការ​កើន​ឡើង​តម្រូវ​ការ​ក្នុង​ស្រុក​នឹង​ផ្តល់​ឱកាស​ថ្មី​ៗសម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម បង្កើន​ការ​ប្រកួតប្រជែង ផ្តល់​សុវត្ថិភាព​ និងផ្តល់ឱ្យពួកគេនូវប្រភពហិរញ្ញវត្ថុថ្មីៗ។ ស្របពេលនេះដែរ ចិនបានប្តេជ្ញាក្នុងការបង្កើនតម្រូវការក្នុងស្រុករបស់ខ្លួន ដែលជាសញ្ញាលើកទឹកចិត្តសម្រាប់អនាគតសេដ្ឋកិច្ចរបស់ប្រទេស និងសម្រាប់ជំរុញកំណើនរបស់ខ្លួននៅឆ្នាំបន្ទាប់ផងដែរ។ ប្រទេស​ចិន​កំពុង​តែពង្រឹង​ខ្លួន​ឯង​កាន់​តែ​ច្រើន​ក្នុង​ឧស្សាហកម្ម​សំខាន់ៗ​ដូច​ជា​បច្ចេកវិទ្យា និង​ខ្សែសង្វាក់ការ​ផលិត​​។ តាមរយៈការអភិវឌ្ឍទីផ្សារក្នុងស្រុកដ៏រឹងមាំសម្រាប់ឧស្សាហកម្មទាំងនេះ ចិនក៏មានបំណងកាត់បន្ថយការពឹងផ្អែកលើទីផ្សារបរទេស និងបង្កើនការប្រកួតប្រជែងរបស់ខ្លួននៅក្នុងសេដ្ឋកិច្ចពិភពលោក។ ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេ ចិននឹងនៅតែរក្សាទំនាក់ទំនងដ៏រឹងមាំជាមួយសេដ្ឋកិច្ចពិភពលោក ដោយធានាថាចិននៅតែជាតួអង្គសំខាន់នៅលើឆាកសេដ្ឋកិច្ចអន្តរជាតិ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/10/2026

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន​ មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

JI​CA ​​ជំរុញ​ឱ្យ​កម្ពុជាបន្ត​​ពង្រឹង​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 30/10/2026

វិទ្យាស្ថាន​ស្រាវជ្រាវ​ JI​CA Ogata ​បាន​ជំរុញ​ឱ្យ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ផ្លាស់ប្តូរ​ទិសដៅ​ពី​ការ​ពង្រីក​ឥណទាន​យ៉ាង​ឆាប់រហ័ស​ ​មក​ផ្តោត​លើ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ​និង​ចីរភាព​ ​ព្រមទាំង​ពង្រឹង​វិធានការ​ការពារ​អ្នក​ប្រើប្រាស់​កម្ចី​ ​ខណៈ​ក្តី​បារម្ភ​អំពី​បំណុល​លើស​លុប ​និង​ការ​ខ្ចី​ប្រាក់​ច្រើន​ស្ថាប័ន​នៅតែ​ជា​បញ្ហា​ប្រឈម​

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន

គម្រោង​ ៥​១១ ​ចាក់​បញ្ចូល​ទុន ​​៨​,​៥ ​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​រយៈពេល​ជិត​ ៣ ​ឆ្នាំ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ក្រុម​ការងារ​ជំរុញ​ការ​វិនិយោគ​ខេត្ត​ព្រះសីហនុ ​បាន​សម្រេច​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​គម្រោង​វិនិយោគ​សរុប​ចំនួន​ ៥១១ ​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​សរុប​ ៨​,​៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​ជំរុញ​ការ​អប់រំ​ឌីជីថល​ ខណៈ​រោងចក្រ​ថេប្លេត​តម្លៃ​ ១០០ ​លាន​ដុល្លារ​ត្រៀម​ដំណើរការ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/10/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​តាមរយៈ​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​គ្រោង​ពង្រីក​ការ​សិក្សា​ឌីជីថល​ដល់​សាលា​បឋមសិក្សា​ប្រមាណ ៧​,​០០០​ ​សាលា​ទូទាំង​ប្រទេស ​ស្រប​ពេល​ក្រុមហ៊ុន​ KH ​Haitech ​កំពុង​ពន្លឿន​ការ​សាងសង់​រោងចក្រ​ដំឡើង​ថេប្លេត (tablet) ​នៅ​រាជធានី​ភ្នំពេញ​ ​ក្រោម​ទុន​វិនិយោគ​សរុប​ ១០០ ​លាន​ដុល្លារ