អត្រាប្រជាជនវ័យចំណាស់នៅចិនអាចកាត់បន្ថយ GDP សម្រាប់មនុស្សម្នាក់ច្រើនជាង ១០ ភាគរយ

បរទេស៖ យោងតាមប្រភពព័ត៌មានពី China Daily បានរាយការណ៍ថា ការកើនឡើងចំនួនប្រជាជនវ័យចំណាស់នៅប្រទេសចិន មិនត្រឹមតែនាំមកនូវបញ្ហាប្រឈមប៉ុណ្ណោះទេ ប៉ុន្តែវាអាចរារាំងដល់ការអភិវឌ្ឍន៍ និងកំណើនសេដ្ឋកិច្ចផងដែរ។

កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមដែលបណ្តាលមកពីចំនួនប្រជាជនវ័យចំណាស់គួរតែត្រូវបានពិចារណានៅក្នុងបរិបទទូលំទូលាយសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ លោក​បាន​ជំរុញ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ផ្តល់​សេវា​កាន់តែ​ល្អ​ប្រសើរ និង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ដើម្បីធានាបានថាមនុស្សចាស់ទទួលបានការថែទាំឲ្យកាន់តែប្រសើរឡើង។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ តម្រូវការថែទាំមនុស្សចាស់ពិការ ចិន ចាំបាច់ត្រូវបង្កើតសេវាថែទាំរយៈពេលវែង បណ្តុះបណ្តាលជំនាញទ្រង់ទ្រាយធំ និងធ្វើឱ្យវិជ្ជាជីវៈទាក់ទងនឹងការថែទាំមនុស្សចាស់កាន់តែមានភាពទាក់ទាញ។ បន្ថែមពីនេះ ដើម្បីពង្រឹងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់មនុស្សចាស់ ប្រព័ន្ធមូលនិធិសោធននិវត្តន៍នៅទូទាំងប្រទេសគួរតែត្រូវបានកែលម្អ។

ចំពោះការផ្តល់ជំនួយសម្រាប់មនុស្សចាស់ដែលកំពុងបន្តការងារ លោកនាយករដ្ឋមន្ត្រីអំពាវនាវឲ្យមានការងារចម្រុះដែលសមរម្យសម្រាប់មនុស្សចាស់ចាំបាច់ត្រូវបង្កើតឡើងថែម និងឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីពង្រីកសកម្មភាពសេដ្ឋកិច្ចដែលផ្តល់សេវាកម្មដល់មនុស្សវ័យចំណាស់។​ ទិន្នន័យផ្លូវការបានបង្ហាញថា ប្រជាជនចិនដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅបានកើនឡើងដល់ ២៩៧ លាននាក់នៅត្រឹមចុងឆ្នាំ២០២៣ ដែលស្មើនឹង ២១,១ ភាគរយនៃចំនួនប្រជាជនសរុបរបស់ប្រទេស។

យោងតាមការស្រាវជ្រាវរបស់ CFR បានឲ្យដឹងថា កំណើនប្រជាជនវ័យចំណាស់នៅអាស៊ី អឺរ៉ុប និងអាមេរិកខាងជើងបានរារាំងដល់កំណើនសេដ្ឋកិច្ច ដោយសារភាពវ៏យចំណាស់បានកាត់បន្ថយអត្រាចូលរួមនៃកម្លាំងពលកម្ម ដែលជាហេតុធ្វើឱ្យកំណើន GDP ធ្លាក់ចុះ។  ផ្អែកលើការសិក្សាថ្មីៗដែលប្រៀបធៀបពីអត្រាវ័យចំណាស់របស់សហរដ្ឋអាមេរិក និងចិន CFR លើកឡើងថា ភាពវ៏យចំណាស់នឹងមិនគ្រាន់តែកាត់បន្ថយកំណើនសម្រាប់ប្រជាជាតិទាំងពីរនេះទាំងមូលនោះទេ ប៉ុន្តែមូលដ្ឋានគិតសម្រាប់មនុស្សម្នាក់ៗក៏ធ្លាក់ចុះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អត្រាប្រជាជនវ័យចំណាស់នឹង​ប៉ះ​ពាល់​ដល់​​ចិន​ខ្លាំង​ជាង​សហរដ្ឋ​អាមេរិក​ទៅ​ទៀត ដោយសារភាពវ័យចំណាស់នឹងកាត់បន្ថយកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់នៅសហរដ្ឋអាមេរិក ៦ ភាគរយ ខណៈដែលចិនអាចកាត់បន្ថយច្រើនជាង ១០ ភាគរយ។

លើសពីនេះ ចិនប្រឈមមុខនឹងឧបសគ្គច្រើនជាងសហរដ្ឋអាមេរិកក្នុងការព្យាយាមទប់ស្កាត់ការធ្លាក់ចុះយ៉ាងខ្លាំងនៃកំណើន GDP  ដោយសារការជំរុញឱ្យមានកូនតាមរយៈការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុមានតម្លៃថ្លៃ និងពិបាក។ មិនត្រឹមតែប៉ុណ្ណោះ ចិនបានបង្កើនអាយុចូលនិវត្តន៍សម្រាប់ស្ត្រី ៥៥ ឆ្នាំ និងបុរស ៦០ ឆ្នាំ អាចនឹងក្លាយជាបញ្ហាប្រឈមផ្នែកនយោបាយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

NBC​៖​ ​កម្ពុជា​រំពឹង​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៣,៩​% ​ក្នុង​ឆ្នាំ​២០២៦​ ​និង​ ​៥​% ​ក្នុង​ឆ្នាំ​២០២៧​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​ព្យាករ​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ក្នុង​អត្រា ​៣,៩​ ​ភាគរយ​នៅ​ឆ្នាំ​២០២៦​ ​មុនពេល​រំពឹង​ថា​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា ​៥​ ​ភាគរយ​នៅ​ឆ្នាំ​២០២៧​ ​បើ​ទោះបី​សេដ្ឋកិច្ច​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​បញ្ហា​ប្រឈម​ខាងក្នុង​ក៏ដោយ

ស្វែងយល់​បន្ថែម​ពី​ «ពន្ធលើចំណេញមូល​ធន» ដែលកម្ពុជានឹង​ផ្ដើមអនុវត្តន៍ចាប់ពីដើមឆ្នាំ២០២៧​ តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ពន្ធលើ​ចំណេញ​មូល​ធន ​ជា​ប្រភេទពន្ធលើ​ប្រាក់ចំណេញដែល​រូបវន្ត​បុគ្គល ឬនីតិបុគ្គល​ ទទួលបានពីការលក់​ ផ្ទេរទ្រព្យសកម្មមូល​ធន​ផ្សេងៗ ដូចជា អចលនទ្រព្យ កិច្ច​សន្យា​ភតិសន្យា​(ជួល ) ទ្រព្យវិនិយោគ​ កម្មសិទ្ធិ​បញ្ញា កេរ្តិ៍ឈ្មោះអាជីវកម្ម និង​រូបិយវត្ថុ​បរទេស ជាដើម

កម្ពុជារំពឹងថានឹងកាន់តែមានភាពទាក់ទាញអ្នកវិនិយោគ ក្រោយអាម៉េរិកកំណត់អត្រាពន្ធថ្មី ១០ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ និង​អ្នកជំនាញ​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ការ​ដែល​កម្ពុជា​ទទួលបាន​អត្រា​ពន្ធ​គយ​ថ្មី​ ​១០​ ​ភាគរយ​ ​សម្រាប់​ការ​នាំចេញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ នឹង​ជួយ​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កម្ពុជា

ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និង​យកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

តម្លៃ​កង្កែប​ធ្លាក់ចុះ​មកត្រឹម​ ​៥០០០​រៀល​/​គីឡូក្រាម​ សមាគម​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

សមាគម​វារី​វប្បករ​នៅ​កម្ពុជា​ ​អំពាវនាវ​ដល់​អាជ្ញាធរ​នៅជាប់​ព្រំដែន​ ​ទប់ស្កាត់​ការ​នាំចូល​កង្កែប​សាច់​ពី​ប្រទេស​វៀតណាម ​ខណៈ​​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក​ ​បាន​ធ្លាក់ចុះ​ខ្លាំង​ជាប់​គ្នា​ៗ​ ​ពោលគឺ​នៅ​ត្រឹម​ ​៥០០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ

​AMRO​ ​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​% ​នៅក្នុង​ឆ្នាំ​ ​២០២៦​ ​នេះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​ +​៣​ ​(​AMRO​) ​សប្តាហ៍​នេះ​ ​បាន​ចេញផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព​ប្រចាំ​ត្រីមាស ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៃ​របាយការណ៍​ស្តីអំពី​វិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​បូក​បី ​(​AREO​) ​ដោយ​បាន​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី ​(​ASEAN​+​3​)​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​ ​ភាគរយ​ ​នៅក្នុង​ឆ្នាំ​ ២០២៦ ​នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ ជាពិសេស លើកកម្ពស់ជីវភាពប្រជាជន

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ