Donald Trump ដាក់ពន្ធនាំចូល ៥០ ភាគរយលើប្រទេសក្រីក្របំផុតមួយរបស់ពិភពលោក

បរទេស៖ យោងតាមប្រភព័ត៌មានពីរ៉យទ័របានរាយការណ៍ថា ប្រទេសឡេសូតូ ដែលជាទឹកដីនៃអាហ្វ្រិកខាងត្បូងស្ទើរតែមិនមានអ្នកស្គាល់​នោះ ត្រូវបានដាក់ពន្ធ ៥០ ភាគរយដោយប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Donald Trump។

កាលពីថ្ងៃពុធ សប្ដាហ៍នេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump បានប្រកាសពន្ធឆ្លើយតបឲ្យស្មើភាពគ្នា ឬ Reciprocal tariffs លើការនាំចូលពីប្រទេស និងដែនដីជាង ១៨០ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនៅជុំវិញពិភពលោក។ ការដាក់ពន្ធគយថ្មីរបស់ Trump នឹងប៉ះពាល់ខ្លាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលមានសេដ្ឋកិច្ចខ្សោយបំផុតក្នុងពិភពលោក។ អ្នកជំនាញម្នាក់បាននិយាយថា ការដាក់ពន្ធគយរបស់ Trump មិនគិតពីស្ថានភាពរបស់ប្រទេសទាំងនោះទេ។ ទន្ទឹមនឹងនេះ ប្រទេសឡេសូតូត្រូវបានដាក់ពន្ធខ្ពស់បំផុត ៥០ ភាគរយលើបញ្ជីរបស់ Trump ហើយវិធានការនេះនឹងបំផ្លិចបំផ្លាញសេដ្ឋកិច្ចនៃប្រទេសដ៏តូចមួយនេះ។

ប្រទេសឡេសូតូ គឺជាប្រទេសក្រីក្របំផុតមួយរបស់ពិភពលោកជាមួយនឹងអត្រាឆ្លងមេរោគអេដស៍/ជំងឺអេដស៍ខ្ពស់បំផុត ដែលមានផលិតផលក្នុងស្រុកសរុប (GDP) ត្រឹមតែជាង ២ ពាន់លានដុល្លារប៉ុណ្ណោះ។ ឡេសូតូ មានអតិរេកពាណិជ្ជកម្មដ៏ធំជាមួយសហរដ្ឋអាម៉េរិក ជាមួយនឹងការនាំចេញទៅកាន់អាម៉េរិកមានចំនួនសរុប ២៣៧ លានដុល្លារ ខណៈដែលការនាំចេញរបស់អាម៉េរិកមកប្រទេសនេះមានតម្លៃ ២,៨ លានដុល្លារ។ ការនាំចេញរបស់ឡេសូតូភាគច្រើនគឺ ពេជ្រ និងវាយន្ភណ្ឌដែលក្នុងនោះមានប្រ៊េនម៉ាក Levi’s ផងដែរ។ រដ្ឋបាលសហរដ្ឋអាម៉េរិកលើកឡើងថា ឡេសូតូគិតពន្ធនាំចូល ៩៩ ភាគរយលើទំនិញអាម៉េរិក ខណៈដែល Trump នឹងដាក់ពន្ធឆ្លើយតបឲ្យស្មើរភាពគ្នាវិញ ៥០ ភាគរយពីប្រទេសនេះ។

អ្នកវិភាគសេដ្ឋកិច្ចម្នាក់លើកឡើងថា ការដាក់ពន្ធ ៥០ ភាគរយរបស់ Trump នឹងសម្លាប់វិស័យវាយនភណ្ឌ និងសំលៀកបំពាក់នៅក្នុងប្រទេសឡេសូតូ ខណៈដែលវិស័យនេះមានកម្លាំងពលកម្មប្រហែល ៤ ម៉ឺននាក់ ដែលមានចំណែកដ៏សំខាន់ជាង ៩០ ភាគរយនៃការងារផលិត និងការនាំចេញប្រទេស។ អ្នករងគ្រោះបន្ទាប់ គឺអ្នកលក់រាយ និងម្ចាស់លំនៅដ្ឋានដែលដាក់ផ្ទះជួលសម្រាប់កម្មករ។ នេះមានន័យថាប្រសិនបើការបិទរោងចក្រកើតឡើង នោះឧស្សាហកម្មនឹងដូលរលំ និងមានផលប៉ះពាល់ច្រើនដល់សេដ្ឋកិច្ចទាំងមូល។

អ្នកជំនាញពាណិជ្ជកម្មបាននិយាយថា ការផ្លាស់ប្តូរនេះបានបង្ហាញពីសញ្ញានៃការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម AGOA (African Growth and Opportunity Act) ដែលមានបំណងគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចអាហ្រ្វិកដោយអនុញ្ញាតឱ្យពួកគេចូលទីផ្សារសហរដ្ឋអាមេរិកដោយការអនុគ្រោះ។ មិនត្រឹមតែប៉ុណ្ណោះ ការបិទទីភ្នាក់ងារ USAID ដោយរដ្ឋបាល Trump បានបង្កការលំបាកដល់ឡេសូតូរួចទៅហើយ ដោយសារទីភ្នាក់ងារនេះជាអ្នកផ្គត់ផ្គង់ជំនួយដ៏សំខាន់ដល់ទ្វីបអាហ្វ្រិកទាំងមូល។ រដ្ឋមន្ត្រីការបរទេសឡេសូតូ បានបង្ហាញភាពអស់សង្ឃឹមពីផលប៉ះពាល់នៃការកាត់ជំនួយ ដោយសារវិស័យសុខាភិបាលរបស់ខ្លួនពឹងផ្អែកលើ USAID ខណៈដែលប្រទេសមានអត្រាឆ្លងមេរោគអេដស៍/ជំងឺអេដស៍ខ្ពស់បំផុតមួយក្នុងពិភពលោក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

Leave a Reply

Your email address will not be published.Required fields are marked *