ម្ចាស់ចំការទុរេនបែកអន្លូង កំពង់ចាម ចង់ពង្រីកដីដាំដុះដើម្បីឈានដល់ការនាំចេញទៅកាន់ទីផ្សារខាងក្រៅ

កំពង់ចាម ៖ ទុរេនបែកអន្លូង គឺជាទុរេនដែលល្បីរន្ទឺខាងរសជាតិឆ្ញាញ់ ដែលប្រជាជនទីជិត ទីឆ្ងាយនាំគ្នាភ្លូកទឹក ភ្លូកដីទៅដល់ចំការផ្ទាល់ដើម្បីទិញពិសារតែម្ដង ខណៈដែលអ្នកស្រុករស់នៅក្នុងតំបន់បែកអន្លូងនេះ ច្រើនតែមានដីចំការច្រើនសម្រាប់ដាំដុះដំណាំ ហើយដំណាំដែលពេញនិយមគឺ ទុរេន នេះឯង។

លោក ស ស្រ៊ី  ដែលជាម្ចាស់ចំការទុរេនមួយក្នុងចំណោមម្ចាស់ចំការផ្សេងទៀតនៅតំបន់បែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឱ្យដឹងថា ចំការទុរេនរបស់លោកសពថ្ងៃមានទំហំ ៧ហិកតា ហើយក្នុងមួយរដូវៗអាចប្រមូលផលបានទុរេនចំនួន ៥០តោន ដែលអាចលក់បាននៅដើមរដូវក្នុងតម្លៃជាង៣ម៉ឺនរៀលក្នុងមួយគីឡូក្រាម ឬ៧ម៉ឺនរៀលក្នុងមួយគីឡូសាច់។ រីឯការប្រមូលផលគឺចាប់ពីចុងខែឧសភា ដល់ពាក់កណ្ដាលខែកក្កដា ហើយទុរេនគ្រប់អាយុដែលត្រូវកាត់ គឺចន្លោះពី១២០ ទៅ១២៥ថ្ងៃ ឬអាចដល់១៤៥ថ្ងៃ បើមានភ្លៀងច្រើន។

ម្ចាស់ចំការទុរេនរូបនេះបន្តថា បច្ចប្បន្នទុរេនបែកអន្លូងមានការគាំទ្រខ្លាំង ដែលដើមឡើយធ្លាប់មានតែអ្នកនៅក្នុងតំបន់ស្គាល់ និងជួយទិញ តែក្រោយមកនេះក៏មានអ្នកមកពីចម្ងាយចូលមកទិញអស់ៗ។ ជាមួយគ្នានេះ ដោយហេតុថា ការផ្គត់ផ្គង់នៅមិនទាន់គ្រប់តម្រូវការបែបនេះ លោក ស ស្រ៊ី ដែលជាម្ចាស់ចំការបានបង្ហាញផែនការពង្រីកការដាំរបស់ខ្លួន​ ចង់ពង្រីកចំការដាំបន្ថែមទៀត ដោយយកដី ៤ ទៅ ៥ហិចតាបន្ថែមដើម្បីដាំទុរេន។​

លើសពីនេះ លោកក៏បានបង្ហើបប្រាប់អំពីលក្ខណៈពិសេសដែលធ្វើឱ្យទុរេនក្នុងចំការរបស់លោកមានរសជាតិឆ្ងាញ់ខុសពីទុរេនផ្សេងគឺដោយសារតែកត្តាដីនៅទីនោះមានជីវជាតិ មានសំណើមខ្ពស់ ហើយការប្រមូលផលទៀតសោត គឺទាល់តែចាស់គ្រប់អាយុ ដូច្នេះហើយ ម្សៅ និងជាតិស្កគ្រប់គ្រាន់ ដែលនាំឱ្យរសជាតិក៏ឆ្ញាញ់ទៅតាមនោះដែរ។

កសិកររូបនេះ បានដាំដំណាំទុរេនប្រមាណជាង ២០ឆ្នាំមកហើយ រីឯពេលវេលាដែលត្រូវមើលថែទម្រាំអាចប្រមូលផលបានគឺរហូតទៅដល់ ៧ឆ្នាំឯណោះ។ លោកបានបន្តលើកឡើងផងដែរអំពីបញ្ហាទីផ្សារទុរេនធ្លាក់ចុះ ដោយសារតែមានការនាំចូលពីប្រទេសជិតខាងមកដែរ ប៉ុន្តែយ៉ាងណា អ្នកទិញនៅតែស្កាត់ទៅរកទុរេនរបស់លោកដល់ទីតាំង។ ដូច្នេះហើយ លោកចង់យកលក្ខណៈពិសេសនេះ ទៅពង្រីកបន្ថែមនូវការផ្គត់ផ្គង់ រហូតទៅដល់នាំចេញទៅក្រៅប្រទេសទៀតផង។

ជាចុងក្រោយ លោកបានផ្ដល់ដំបូន្មានទៅកាន់កសិករទូទៅថា កសិករដែលដាំទុរេន ចាំបាច់ត្រូវមានចំណេះជំនាញច្បាស់ ព្រោះវាពិបាកក្នុងការដាំ និងថែទាំ។ សម្រាប់ដី គឺត្រូវការប្រភេទដីដែលមានសំណើមខ្ពស់ លក្ខណៈសើម និងមានបំពាក់ប្រព័ន្ធស្រោចស្រប់ពេញផ្ទៃដីចំការ មានជី និងថ្នាំសម្លាប់សត្វល្អិត រួមទាំងការមើលថែទាំឱ្យសមស្របតាមលក្ខខ័ណ្ឌបច្ចេកទេសជាដើម៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥%

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/04/2026

បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)