គួរយល់ដឹង ៖ លក្ខណៈសម្បតិ្តសំខាន់ៗដើម្បីមាននាមជាខ្លាសេដ្ឋកិច្ចនៅអាស៊ី

បរទេស ៖ ខ្លាសេដ្ឋកិច្ចនៅអាស៊ី ឬ Four Asian Tiger ដែលមនុស្សជាច្រើនធ្លាប់បានទទួលស្គាល់ជាយូរមកហើយរួមមានដូចជា កូរ៉េខាងត្បូង សិង្ហបុរី ហុងកុង និងកោះតៃវ៉ាន់ ប៉ុន្តែថ្វីត្បិតតែមិនមានប្រភពច្រើនអាចបញ្ចាក់ច្បាស់ពីរបៀបនៃការវាស់វែង និងដាក់ចំណាត់ថ្នាក់នេះក្តី គេសង្កេតឃើញថាមានចំណុច និងលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួនដែលក្រុមអ្នកវិភាគបានប្រើប្រាស់ជាឧបករណ៍សម្រាប់ផ្តល់ងារនេះ។

ខ្លាសេដ្ឋកិច្ចអាស៊ីទាំង៤ គឺជាមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់ដែលមានកម្លាំងអភិវឌ្ឍលើវិស័យសេដ្ឋកិច្ចខ្ពស់ជាងគេ ដែលយើងអាចមើលឃើញជាក់ស្តែងតាមរយៈរបាយការណ៍
ជាប្រចាំស្តីអំពីការនាំចេញ ព្រមទាំងឧស្សាហកម្មផង ហើយមិនត្រឹមតែប៉ុណ្ណោះ សេដ្ឋកិច្ចដែលមានភាពច្នៃប្រឌិតខ្ពស់ដោយក្នុងនោះទំហំនៃការវិនិយោគទៅលើការអប់រំ និងការវិនិយោគទៅលើវិស័យស្រាវជ្រាវ និងអភិវឌ្ឍមានកម្រិតខ្ពស់ខ្លាំងដូចគ្នា។

បច្ចុប្បន្ន ហុងកុង និងសិង្ហបុរី គឺជាគោលដៅនៃការវិនិយោគ និងអាជីវកម្មធំៗរបស់ពិភពលោក ឬអាចចាត់ទុកថាជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំបំផុតមួយរបស់ពិភពលោក ខណៈដែលកោះតៃវ៉ាន់ និងកូរ៉េខាងត្បូង គឺជាបណ្តុំនៃប្រព័ន្ធផលិតកម្មធំៗស្ទើរគ្រប់ប្រភេទចាប់តាំងពីរថយន្តអេឡិកត្រូនិក និងបច្ចេកវិទ្យាទៅដល់ផលិតកម្មផលិតបន្ទីឈីប។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី អ្នកមានដឹងទេថា ហេតុអ្វីគេមិនចាត់ជប៉ុនចូលក្នុងបញ្ជីខ្លាសេដ្ឋកិច្ចទាំង៤នៅអាស៊ី ? ជាចម្លើយ គឺងាយស្រួល ព្រោះថា ជប៉ុនត្រូវបានគេដាក់បញ្ចូលជាមហាយក្សសេដ្ឋកិច្ចរបស់ពិភពលោកនោះវិញទេ ដោយសារកំណើនសេដ្ឋកិច្ចរបស់មហាយក្សអាស៊ីនេះបានស្ទុះឡើងខ្លាំងតាំងតែពីអំឡុងទសវត្សរ៍ឆ្នាំ១៨០០មកម្ល៉េះលើគ្រប់វិស័យដែលបានពន្យល់ខាងលើនេះ។ ចំណែកឯសេដ្ឋកិច្ចទាំង៤នេះវិញគឺទើបតែមានភាពរីកចម្រើនខ្លាំងចន្លោះពីទសវត្សរ៍ឆ្នាំ១៩៦០មកប៉ុណ្ណោះ។

ដូច្នេះ ពាក្យថា ខ្លាសេដ្ឋកិច្ចអាស៊ី ឬនាគអាស៊ីទាំង៤នេះ ពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងសកម្មភាពនាំចេញការអប់រំការវិនិយោគក្នុងស្រុកការអភិវឌ្ឍខ្លួនលើវិស័យបច្ចេកវិទ្យា និងឧស្សាហកម្ម ហើយសុទ្ធតែជាអ្នកដែលធ្លាប់មានបទពិសោធក្នុងការឆ្លងកាត់ និងធន់ទ្រាំទៅនឹងវិបត្តិសេដ្ឋកិច្ចនៅតំបន់អាស៊ីឆ្នាំ១៩៩៧ ( Asian Financial Crisis) និងវិបត្តិ Credit Crunhឆ្នាំ២០០៨ផងដែរ។

គិតត្រឹមខែមេសាឆ្នាំ២០២៣ ផលិតផលក្នុងស្រុកសរុប(GDP)របស់កូរ៉េខាងត្បូងមានទំហំរហូតទៅដល់១,៧២ទ្រីលានដុល្លារ ហើយផលិតផលក្នុងស្រុកសម្រាប់ពលរដ្ឋមានទៅដល់៣៣៣៩០ដុល្លារក្នុងម្នាក់ ជាមួយនឹងអត្រារីកចម្រើនសេដ្ឋកិច្ចប្រមាណជា១,៥ភាគរយ ខណៈដែលពលរដ្ឋមានចំនួន៥១,៦លាននាក់។

បន្ទាប់ពីនោះ កោះតៃវ៉ាន់មានទំហំផលិតផលក្នុងស្រុកសរុបប្រមាណជា៧៩០ពាន់លានដុល្លារ ចំណែកផលិតផលក្នុងស្រុកសម្រាប់ពលរដ្ឋម្នាក់វិញមានប្រមាណជា៣៣៩១០ដុល្លារក្នុងមួយឆ្នាំ ស្ថិតនៅក្នុងអត្រារីកចម្រើន ២,១ភាគរយជាមួយនឹងពលរដ្ឋសរុប២៣,៣លាននាក់។ ហុងកុង មាន GDP សរុបត្រឹមតែ៣៨៣ពាន់លានដុល្លារ ប៉ុន្តែពលរដ្ឋអាចមានចំណូលប្រចាំឆ្នាំដល់ទៅ៥២៤៣០ដុល្លាររៀងរាល់ឆ្នាំ ស្ថិតនៅក្នុងអត្រារីកចម្រើនដល់ទៅ ៣,៥ភាគរយ។ ចុងក្រោយ សិង្ហបុរី មានទំហំផលិតផលក្នុងស្រុកសរុប៥១៥,៦ពាន់លានដុល្លារ ហើយពលរដ្ឋអាចមានចំណូលដល់ទៅ៩១១០០ដុល្លារ និងស្ថិតនៅក្នុងអត្រារីកចម្រើន១,៥ភាគរយ និងត្រូវបានចាត់ទុកថាជាប្រទេសដែលមានអត្រាពុករលួយតិចជាងគេបំផុតរបស់ពិភពលោក៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ