​ត្រីមាសទី១ ​ឆ្នាំ២០២៤ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​ចុះបញ្ជី​ចំនួន​១០៦​គម្រោង ​មាន​ទឹក​ប្រាក់២,២ពាន់​លានដុល្លារ​

ភ្នំពេញ ៖ នៅក្នុង​ត្រី​មាស​ទី​១ឆ្នាំ ២០២៤​នេះ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​គម្រោង​ថ្មី និងគម្រោង​ពង្រីកផលិត​កម្មចំនួន​១០៦​គម្រោង​ដែលមាន​ទុន​វិនិយោគសរុប​ចំនួន​២,២​ពាន់លានដុល្លារ​អាមេរិក និងអាច​បង្កើតការងារ​បានជាង​១០ម៉ឺន​៧​ពាន់​កន្លែង ។ នេះ​បើតាម​របាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ចេញផ្សាយនៅថ្ងៃទី​០៥ ខែមេសា ២០២៤​នេះ ។

យោងតាមរបាយការណ៍​ដដែលបានបង្ហាញថា គម្រោង​វិនិយោគដែលមានទីតាំង​នៅក្រៅតំបន់​សេដ្ឋកិច្ច​ពិសេស​មា​ន​ចំនួន​៧៣គម្រោង ក្នុងនោះ មានគម្រោង​ពង្រីក​ផលិតកម្ម​ចំនួន​៣​គម្រោង​​ ដោយឡែក​គម្រោង​វិនិយោគ​ដែលមានទីតាំង​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​មានចំនួន​៣​៣គម្រោង​ ក្នុងនោះគម្រោង​ពង្រីកផលិតកម្ម​មា​នចំនួ​ន​​​៣គម្រោង ។

ក្នុង​រយៈពេល​៣ខែដើមឆ្នាំ ២០២៤​នេះ បើប្រៀបធៀន​នឹង​រយៈ​ពេលដូចគ្នា​កាលពី​ឆ្នាំ២០២៣​ ឃើញថា​មានការ​កើនឡើង​គម្រោ​ងវិនិយោគ​ចំនួន៦៧​គម្រោង ខណៈទុន​វិនិយោគ​មាន​ការកើនជិត​២ពាន់​លានដុល្លារ​អាមេរិក ឬស្មើនឹង​ប្រមាណ​៦៤៩​ភាគរយ ។ ការកើនឡើង​យ៉ាង​គំហុក​នេះ​គឺដោយសារវត្ត​មាន​នៃគំ្រោង​ថ្មី នៅក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ វិស័​យ​​ឧស្សាហកម្ម​ វិស័យ​ទេសចរណ៍ និងគម្រោង​ពង្រីក​ផលិតកម្ម​នៃវិស័យ​ឧស្សាហកម្ម​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ ។

នៅក្នុងរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ក៏បាន​បង្ហាញពី​គម្រោង​ធំៗមានទឹកប្រាក់​វិនិយោគ​ចាប់ពី​១០០លានដុល្លារ​អាមេរិកឡើងទៅ ដែល​ត្រូវ​បាន​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​អនុម័ត​ក្នុង​ត្រីមាស​ទី​១ឆ្នាំ​២០២៤​នេះ រួមមាន ៖

១  គម្រោង​វិនិយោគ​បង្កើត និងធ្វើ​អាជីវកម្ម​សណ្ឋាគារ​ផ្កាយ​៥ ចំនួន​២.៨៧០​បន្ទប់ និង​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ ដែលមានទីតាំង​ស្ថិតនៅ​ភូមិ​៥ សង្កាត់លេខ​៤ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ក្នុងទុន​វិនិយោគ​ប្រ​មា​ណ​៥៧៤លានដុល្លារ​អាមេរិក និងអាច​បង្កើតការងារ​បានប្រមាណ ៣៨០០កន្លែង ។

​២. គម្រោង​វិនិយោគ​សាងសង់​វារីអគ្គិសនី​ស្ទឹង​មេទឹក អានុភាព ១៥០​មេហ្កាវ៉ាត់ ដែលមានទីតាំង​នៅ​ស្ទឹង​មេទឹក ស្រុកមណ្ឌល​សីហា ខេត្តកោះកុង ក្នុង​ទុន​វិនិយោគ​ប្រមាណជាង​៤៤០​លានដុល្លារ​អាមេរិក​ ​។​

៣. គម្រោងវិនិយោគ​សាងសង់​កំពង់ផែពហុបំណង​ និង​មណ្ឌល​ភស្តុភារកម្ម​កំពង់ឆ្នាំង ដែលមានទីតាំង​ស្ថិតនៅភូមិកែងតាសុខ ឃុំ​កំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង​ ក្នុង​ទុន​វិនិ​យោគ​​ប្រមាណ​ជាង​១០៨​លានដុល្លារអាមេរិក និង​អាច​បង្កើតការងារ​បាន​ប្រមាណជាង​១០០កន្លែង​​។

៤. គម្រោង​វិនិយោគ​បង្កើត​ និងធ្វើអាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ ដែលមានទីតាំង​ស្ថិតនៅភូមិ​១ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគ​ប្រមាណជាង​១០៧​លានដុល្លារ​អាមេរិក ​។​

គួរ​បញ្ជាក់ថា​​ ក្នុង​ត្រីមាសទី​១ ឆ្នាំ ២០២៤​នេះ វិនិយោគិន​កម្ពុជាជាអ្នកដាក់ទុនវិនិយោគ​ច្រើនជាង​គេ ដោយ​មាន​ចំណែក​ប្រមាណ៥៨ភាគរយ បន្ទាប់មក​មាន វិនិយោគិន​ចិន មាន​ប្រ​មាណ​៣៥,៣៤ភាគរយ សង្ហបុរី​មាន៣,១៦​ភាគរយ វៀតណាម​មានប្រមាណ២,២៣​ភាគរយ  កូរ៉េ ០,៤៩ភាគរយ សហរដ្ឋអាមេរិក ០,៤៥​ភាគរយ ​និងម៉ាឡេស៊ី​មានចំណែក​ប្រមាណ​០.២៨​ភាគរយ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

វិស័យមីក្រូហិរញ្ញវត្ថុ នៅតែជាប្រភពទុនសំខាន់សម្រាប់អាជីវកម្មខ្នាតមីក្រូតូច និងមធ្យម ដែលទ្រទ្រង់ដល់ចរន្តសេដ្ឋកិច្ច

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅតែជាផ្នែកសំខាន់មួយនៃប្រព័ន្ធហិរញ្ញវត្ថុ និងជាប្រភពទុនសម្រាប់ជំរុញសកម្មភាពសេដ្ឋកិច្ចនៅទូទាំងប្រទេស ជាក់ស្តែងគឺរាប់ចាប់ពីការផ្តល់ទុនសម្រាប់កសិករនៅតាមតំបន់ជនបទ រហូតដល់ការជួយខ្នាតមីក្រូតូច និងមធ្យម និងសហគ្រាសខ្នាតតូច និងមធ្យម (SME) ពង្រីកអាជីវកម្ម

កម្ពុជា ប្រកាសអនុវត្ត «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០»

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/08/2026

រាជរដ្ឋាភិបាល បានសម្រេចដាក់ចេញនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០» ដែលមានចក្ខុវិស័យ ធ្វើឱ្យកម្ពុជា មានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ, រស់រវើក និង ប្រកបដោយបរិយាបន្ន

អាជីវកម្មចេញគណនីអ៊ីវ៉ាឡេត ត្រូវជូនដំណឹងដល់ធនាគារជាតិនៃកម្ពុជា ក្នុងរយៈពេល ៩០ថ្ងៃ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ធនាគារជាតិនៃកម្ពុជា (NBC) បានកំណត់រយៈពេល ៩០ថ្ងៃ ឱ្យម្ចាស់អាជីវកម្មដែលកំពុងចេញផ្សាយរូបិយវត្ថុអេឡិចត្រូនិក ឬគណនីអ៊ីវ៉ាឡេត សម្រាប់ទូទាត់ផលិតផល ឬសេវាកម្មក្នុងបណ្តាញតែមួយ មកបំពេញកាតព្វកិច្ចជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ NBC

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

អបអរសាទរ! ពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការការិយាល័យថ្មីរបស់សមាគមធនាគារនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 11/08/2026

សមាគមធនាគារនៅកម្ពុជា (ABC) នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីសម្ពោធការិយាល័យថ្មីរបស់ខ្លួនជាផ្លូវការ ស្ថិតនៅអគារលេខ ៩៩ រុក្ខវិថីសម្ដេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ឥណទានសហគ្រាសនៅកម្ពុជា កើនដល់ជិត ៩ ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី២

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/08/2026

សមតុល្យឥណទានលក្ខណៈក្រុមហ៊ុន ឬសហគ្រាសនៅកម្ពុជា បានកើនឡើង ៧,១ ភាគរយ ដល់ ៨,៧៩ ប៊ីលានដុល្លារអាមេរិក គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៦ បើធៀបនឹងត្រីមាសមុន ខណៈចំនួនពាក្យស្នើសុំឥណទានកើនឡើង ១០,១ ភាគរយ

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ