ខ្លីៗពីក្រុមហ៊ុន និងសហគ្រាសចំនួន៣ ដែលត្រូវបានចាត់ទុកជាអាជីវកម្មបរិយាបន្ន

ផ្អែកតាមការផ្សព្វផ្សាយដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា សម្រាប់អាជីវកម្មបរិយាប័ន្ន (Inclusive Business IB) គឺជាបណ្តាញអាជីវកម្មប្រកបដោយលក្ខណៈពិសេសឈរលើគោលការណ៍បែបពាណិជ្ជកម្ម ហើយពោរពេញដោយភាពច្នៃប្រឌិត នវានុវត្តន៍ និងមានចំណូលគួរឱ្យកត់សម្គាល់។ អាជីវកម្មប្រភេទនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ដំណោះស្រាយលើការផ្តល់ចំណូល និងលើកកម្ពស់ជីវភាពរបស់បណ្តាប្រជាជនក្រីក្រ និងអ្នកមានចំណូលទាបដែលមានលក្ខណៈជាប្រព័ន្ធ និងចីរភាព។ ខាងក្រោមនេះ ជាក្រុមហ៊ុន និងសហគ្រាសចំនួន៣ ដែលត្រូវបានចាត់ទុកជាអាជីវកម្មបរិយាបន្ន ៖

ទី១- MUCH Mobile Healthcare, Cambodia ទទួលបានជ័យលាភីលេខ ២ ក្នុងកម្មវិធីការប្រកួតប្រជែងអាជីវកម្មបរិយាប័ន្នឆ្នើម និងត្រូវបានចាត់ទុកជាអាជីវកម្មបរិយាបន្ន។ MUCH គឺជាអាជីវកម្មបរិយាប័ន្នដែលផ្តល់សេវាថែទាំសុខភាពតាមផ្ទះប្រកបដោយវិជ្ជាជីវៈក្នុងប្រទេសកម្ពុជា។ MUCH បានប្តេជ្ញាលើកកម្ពស់គុណភាពជីវិតរបស់មនុស្សចាស់ និងជួយដល់ស្ត្រីដែលមានបន្ទុកលើការថែទាំ និងមិនទទួលបានប្រាក់ខែ ខណៈពេលដែលពួកគាត់បានលះបង់មហិច្ឆតា និងការងារក្នុងក្តីស្រមៃរបស់ពួកគេ។ តាមរយៈសេវាកម្មរបស់ខ្លួន MUCH នឹងបណ្តុះបណ្តាលស្ត្រី ដែលភាគច្រើនជាស្ត្រីដែលគ្មានជំនាញ និងរស់នៅតំបន់ជនបទឱ្យចេះពីជំនាញថែទាំ និងផ្តល់ឱកាសការងារដល់ពួកគេដើម្បីក្លាយជាគិលានុបដ្ឋាយិកា ឬអ្នកថែទាំប្រកបដោយវិជ្ឋាជីវៈ។

MUCH បានទទួលទឹកប្រាក់ចំនួន ១៥ ០០០ ដុល្លារអាមេរិក ដើម្បីគាំទ្រអាជីវកម្ម និងរៀបចំសិក្ខាសាលាបណ្តុះបណ្តាលផ្នែកថែទាំដល់ស្ត្រីនៅតាមខេត្តដែលមានបំណងចង់បន្តជំនាញថែទាំនេះ។ ស្ត្រីដែលបានទទួលការបណ្តុះបណ្តាលចំនួន ៣០ នាក់នឹងទទួលបានឱកាសការងារដើម្បីធ្វើការជាអ្នកថែទាំនៅ MUCH ។ អ្នកដែលមិនចង់ក្លាយជាអ្នកថែទាំក៏អាចប្រើចំណេះដឹង និងជំនាញនេះដើម្បីមើលថែទាំសមាជិកគ្រួសារដែលមានវ័យចំណាស់ផងដែរ។

ទី២- សហគ្រាសឥដ្ឋបរិស្ថាន ម៉ាយឌ្រីមហូម ត្រូវបានទទួលស្គាល់ថាជាអាជីវកម្មបរិយាបន្នមួយដែលបានដោះស្រាយបញ្ហាកង្វះខាតលំនៅដ្ឋានក្នុងប្រទេសកម្ពុជា ដោយផ្តល់ឲ្យនូវឥដ្ឋបរិស្ថានដែលងាយស្រួលក្នុងការសាងសង់។ ជាមួយនឹងការកើនឡើងនូវតម្លៃសម្ភារៈសំណង់ ដូចជា ខ្សាច់ និងស៊ីម៉ង់ត៍ជាដើម។ សហគ្រាសនេះ នៅតែបន្តផ្ដល់នូវប្រាក់ខែសមរម្យ និងលក្ខខណ្ឌការងារល្អសម្រាប់បុគ្គលិក។ សហគ្រាសមួយនេះកំពុងផលិតផលិតផលថ្មី ក្នុងនោះរួមមានក្បឿងដំបូលបរិស្ថានដែលផលិតពីកាកសំណល់ប្លាស្ទិច ខ្សាច់ និងសារធាតុពណ៌ផ្សេងៗ។ សហគ្រាសឥដ្ឋបរិស្ថាន ម៉ាយឌ្រីមហូម បានទទួលការគាំទ្រពីគម្រោង PRISME ក្នុងការអភិវឌ្ឍសមត្ថភាពរបស់ពួកគេ ការទទួលបានការណែនាំពីអ្នកជំនាញ ការបង្កើតគម្រោងហិរញ្ញវត្ថុនិងធុរកិច្ចផ្សេងៗ រួមទាំងការភ្ជាប់ទំនាក់ទំនងជាមួយវិនិយោគិនបរទេស និងភាគីពាក់ព័ន្ធផ្សេងៗដែលមានសក្តានុពលសម្រាប់ការពង្រីកអាជីវកម្មរបស់ពួកគេ។

ទី៣ – សហគ្រាសផ្គត់ផ្គង់ទឹកសូទ្រនិគម (WSSN) គឺជាអាជីវកម្មបរិយាបន្នមួយនៅក្នុងប្រទេសកម្ពុជាដែលមានឯកទេសក្នុងការប្រមូល សម្អាត និងចែកចាយទឹកស្អាតនៅតាមតំបន់ជនបទ។ ទឹកស្អាតគឺចាំបាច់ណាស់សម្រាប់ជីវិត ហើយតាមរយៈសេវាកម្មរបស់ WSSN ប្រជាជន និងអាជីវកម្មនៅក្នុងតំបន់នោះបានរាយការណ៍ថា មានភាពប្រសើរឡើងនៃសុខុមាលភាព និងអនាម័យ។

សូមជម្រាបដែរថា AMS Economy នឹងបន្តផ្សព្វផ្សាយពីឈ្មោះក្រុមហ៊ុន សហគ្រាស និងអាជីវកម្មដែលត្រូវបានចាត់ជាអាជីវកម្មបរិយាបន្នជាបន្តបន្ទាប់ទៀត ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន