ការ​វិនិយោគលើវិស័យ​រ៉ែ ​បានផ្តល់ចំណូល និងបង្កើតឱកាសការងារ​ជាច្រើនកន្លែងដល់ពលរដ្ឋ​កម្ពុជា​

ភ្នំំពេញ ៖ ការ​វិនិយោគលើធនធានរ៉ែនៅក្នុង​ប្រទេស​កម្ពុជា​បានចាប់ផ្ដើម​​​មានកំណើន​គួរឱ្យកត់សម្គាល់​ក្នុងរយៈ​ពេលប៉ុន្មានឆ្នាំចុង​ក្រោយនេះ ហើយការវិនិយោគ​លើ​វិស័យនេះផងដែរ ​បានផ្ដល់​នូវឱកាស​ការងារ​ជាច្រើនដល់​ពល​រដ្ឋ​​​ក្នុងប្រទេស​កម្ពុជាទាំង​ផ្ទាល់ ​និ​ងប្រយោល ដើម្បីទទួលបានប្រាក់ចំណូល​សម្រាប់ផ្គត់ផ្គង់ជីវភាព​ ។

បើតាមលោក ​គង់ ស៊ីថា អគ្គ​នាយករង​នៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួង​រ៉ែ និងថាមពល​ បាន​មាន​ប្រ​សា​ស​ន៍​ថា​​ ការ​វិនិយោគ​លើ​ធនធានរ៉ែ មិនមែនផ្ដល់​តែការងារ​ដល់​បុគ្គលិក កម្មករ ក្នុង​ក្រុមហ៊ុន​ រោងចក្រ​សហ​គ្រា​ស​ប៉ុណ្ណោះទេ ប៉ុន្តែវា​បានផ្ដល់​ការងារ និងប្រាក់ចំណូល​ដល់អ្នកពាក់ព័ន្ធជាច្រើនទៀត ។ ជាក់ស្ដែង​ បុគ្គ​លិ​ក​ កម្មករ ត្រូវការហូប​ចុក ដូច្នេះ វាមានតម្រូវ​ការ​ទៅលើ​ការផ្គត់ផ្គង់​អាហារ ដែលតម្រូវ​ឱ្យ​មាន​អ្នក​ផ្គត់​ផ្គង់​​ដូច​ជា​អ្នកដាំបន្លែ ចិញ្ចឹម​សត្វ​ អ្នក​ចម្អិនអាហារ​ និងធ្វើការ​នៅក្នុង​អាហារដ្ឋានជាដើម ។

លោក​បន្តថា ៖

«ការ​វិនិយោគនៅក្នុងវិស័យ​រ៉ែ ត្រូវការ​គ្រឿងចក្រ​ធំៗ ហើយក្នុងការងារនេះ ត្រូវការ​អ្នក​បញ្ជា​គ្រឿង​ចក្រ អ្នក​បើក​បរ​រថយន្ត​ដឹកថ្ម រ៉ែ ហើយនៅពេលគ្រឿង​ចក្រ​មានបញ្ហា​ យើងត្រូវការ​អ្នកជួសជុល ថែទាំ គ្រឿងចក្រ ។ ប៉ុន្តែបើសិនជាគ្រឿង​ចក្រ​នោះមិនទាន់មានអ្នកជួស​ជុល​ ឬថែទាំង​ ត្រូវការ​យ​ក​ជំ​នាញពី​ខា​ង​ក្រៅ​​ ​វា​ក៏អាច​បង្រៀនដល់អ្នកក្នុងស្រុក​មានចំណេះ​បន្ថែមពី​ការងារ​នេះ​ផងដែរ»។

លោកបន្ថែមថា ក្រៅពីការ​ផ្ដល់​ការងារ​ និង​ប្រាក់ចំណូលដល់​បុគ្គលិក កម្មករ​ ​នៅក្នុងវិស័យរ៉ែ ​វាក៏បានផ្ដល់​នូវ​ចំណូល​ដល់រដ្ឋ​សម្រាប់យកថវិកា​កសាង​ជាតិ ដូចជា​កសាង​ហេដ្ឋារចនាសម្ព័ន្ធនានា ហើយ​តាម​រ​យៈ​ក្រុម​ហ៊ុ​​ន​​វិនិយោគ​ធនធានរ៉ែនេះដែរ ក៏បានចូល​រួម​ចំណែកជាមួយ​រដ្ឋាភិបាលក្នុងការងារ​សង្គម​នានា​តា​ម​រ​យៈ​ជួ​យ​ស​ង់​សាលា​រៀន​ កសាង​ផ្លូវ​ក្នុង​តំបន់​​នានា​ជាដើម​ផងដែរ ។

លោក Bernie Cleary នាយក​គ្រប់គ្រង​​នៃក្រុមហ៊ុន Renaissance Minerals (Cambodia ) Limited ដែល​ជា​ក្រុម​​​ហ៊ុន​វិនិយោគ​លើរ៉ែ​មាស​នៅតំបន់អូរខ្វាវ ស្រុកកែវ​សីមា​ ខេត្ត​មណ្ឌលគិរី បានឱ្យដឹងថា ក្រុមហ៊ុន​វិនិ​យោ​គ​​រ៉ែ​​មាស​នៅក្នុង​ខេត្តមណ្ឌលគិរី​ កំពុង​ប្រើប្រាស់កម្លាំង​បុគ្គលិក ​និងកម្មករ​ប្រមាណ ៧៥០​នាក់ និងបាន​បង្កើត​ការងារ​ជាច្រើនទៀត​ដល់​អ្នកពាក់ព័ន្ធ​នៅខាងក្រៅ​ដូចជា​អ្នកផ្គត់ផ្គង់​​សម្រាប់ដំណើរការ​នៅក្នុងក្រុមហ៊ុន​ជាដើម ។

លោកបន្តថា​ ៖

«សម្រាប់បុគ្គលិក​ កម្មករ​ នៅក្នុងក្រុមហ៊ុន មុននឹង​ចូល​ធ្វើការ ត្រូវ​បាន​បណ្ដុះបណ្ដាលជំនាញ​ពាក់ព័ន្ធនឹង​ការងារជាមុ​នសិន បើទោះបីជា​ពួកគេ​បានបញ្ចប់​ការ​សិក្សា​ផ្នែកពាក់ព័ន្ធនឹង​ការងារ​ក៏ដោយ​ ។ ការ​បណ្ដុះ​បណ្ដាល​ជំនាញ​ដែលពាក់ព័ន្ធនឹ​ងការងារ​ដល់​បុគ្គលិក​ កម្មករ​គឺដើម្បីឱ្យប្រាកដថា​បុគ្គលិក​​ កម្មករ​ បម្រើការ​ងារនៅទីនេះ មានជំនាញ​និង​មានសុវត្ថិភាពក្នុងពេល​កំពុង​បំពេញការងារ» ។​​

ដោយឡែក​លោកស្រី ​ឡេង ដាវី អនុប្រធាន​សមាគមអាជីវកម្មរ៉ែ​ថ្មអារ​កម្ពុជា និង​ជាអគ្គនាយិកា​នៃក្រុមហ៊ុន​ថ្មអា​រ​ Rithy Cranite នៅក្នុង​ខេត្ត​ក្រចេះ បាន​មាន​ប្រ​សា​ស​ន៍​ថា​​​ ការ​វិនិយោគ​លើ​វិស័យ​ធនធានរ៉ែ​ បានផ្ដ​ល់កា​​រងា​រ​​ និង​ប្រាក់​កម្រៃសម្រាប់កែ​ប្រែជីវភាព​ប្រជា​ពល​រដ្ឋ​បានមួយកម្រិត​ផងដែរបន្ថែមពីលើការ​ផ្ដល់​ចំណូល​ដល់​រដ្ឋ​សម្រាប់ចូលរួមអភិវឌ្ឍន៍​ប្រទេស​ ជាក់ស្ដែង​ ការវិនិយោគ​លើ​ធនធានរ៉ែថ្មអារ​ បានផ្ដល់ការងារជាច្រើន ទាំង​ក្នុងរោងចក្រ និង​​នៅក្នុង​ការដ្ឋាន​រ៉ែផ្ទាល់​ផងដែរ ។

លោកស្រីបន្តថា ពីមួយឆ្នាំទៅមួយឆ្នាំ អាជីវកម្ម​រ៉ែ​ថ្ម​អារ​បានផ្ដល់​ចំណូល​ដល់រដ្ឋ​កាន់តែច្រើន ជា​ក់ស្ដែង​កាលពីឆ្នាំ២០២៣​ អាជីវកម្មរ៉ែ​ថ្មអារ​នៅទូទាំង​ប្រទេស​ផ្ដល់​ចំណូល​ដល់រដ្ឋ​ត្រឹមតែប្រមាណជាង​១០​លានដុល្លារអាមេរិក​ប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០២៤​ វា​បានផ្ដល់ចំណូលដល់រដ្ឋ​ប្រមាណ៩០​លានដុល្លារអាមេរិក ហើយរំពឹងថា​នឹង​កើនឡើង​១០​ដង​នៅពេល​ឆាប់ៗនេះ​ខាងមុខនេះ ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្ត​ព្រះសីហនុ​ដាក់​ចេញ​ផែនការ​ទេសចរណ៍ ​៥ ​ឆ្នាំ ​ឆ្ពោះទៅ​ជា​ទីក្រុង​សេដ្ឋកិច្ច​ ​និង​ទេសចរណ៍​គំរូទី​ ​២ ​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ខេត្ត​ព្រះសីហនុ​បាន​ដាក់​ឱ្យ​អនុវត្ត ​«​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ​ឆ្នាំ​ ​២០២៦​-​២០៣០​» ​ដោយ​កំណត់​ទិសដៅ​ពង្រីក​សក្តានុពល​ទេសចរណ៍​ ​និង​ធុរកិច្ច ​ដើម្បី​អភិវឌ្ឍ​ខេត្ត​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ធុរកិច្ច ​និង​លម្ហែ​កម្សាន្ត​កម្រិត​អន្តរជាតិ​ ​

សេដ្ឋកិច្ចចិន បង្ហាញសញ្ញាចុះខ្សោយក្នុងខែសីហា ដោយសារការលក់រាយក្នុងស្រុក និងការវិនិយោគលើអចលនទ្រព្យបន្តដាំក្បាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

បរទេស៖ ផ្អែកតាមរបាយការណ៍ផ្លូវការពីអគ្គនាយកដ្ឋានស្ថិតិជាតិចិន NBS បានបង្ហាញថា សេដ្ឋកិច្ចចិន បានបង្ហាញសញ្ញាចុះខ្សោយកាលពីអំឡុងខែសីហាកន្លងទៅនេះ ដោយសារតែការលក់រាយក្នុងស្រុក ព្រមទាំងការវិនិយោគលើវិស័យអចលនទ្រព្យបន្តធ្លាក់ចុះខ្លាំង នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC ។ កាលពីថ្ងៃអង្គារកន្លងទៅនេះ អគ្គនាយកដ្ឋានស្ថិតិជាតិចិន NBS ចេញផ្សាយទិន្នន័យថា ទិន្នផលឧស្សាហកម្មបានកើនឡើង ៥,២ ភាគរយបើធៀបនឹង ៤,៥ ភាគរយក្នុងខែកក្កដា

អាហ្វ្រិកខាងត្បូង ចង់រឹតចំណងសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំជាមួយឥណ្ឌា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/09/2026

បរទេស ៖ អាហ្វ្រិកខាងត្បូង កំពុងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគដោយផ្ទាល់ជាមួយឥណ្ឌាលើវិស័យសំខាន់ៗជាច្រើន ដូចជា រ៉ែយុទ្ធសាស្ត្រ ឧស្សាហកម្មបៃតង ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងសេដ្ឋកិច្ចឌីជីថល ខណៈដែលបច្ចុប្បន្ននេះ ឥណ្ឌា គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៤ របស់អាហ្វ្រិកខាងត្បូង ដោយក្នុងនោះមានក្រុមហ៊ុនឥណ្ឌាជាង ១៥០ បានបណ្តាក់ទុនសរុបលើសពី ១០ ពាន់លានដុល្លារ

ទុន​ ​២០០ ​លាន​ដុល្លារ​ ជំរុញ​កម្ពុជា​ឆ្ពោះទៅ​គោលដៅ​នាំចេញ​អង្ករ​ ១ លាន​តោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ការ​បង្កើន​ទុន​បង្វិល​ដល់​ ​២០០ ​លាន​ដុល្លារ​របស់​ធនាគារ​អភិវឌ្ឍន៍ ​និង​កសិកម្ម ​(​ARDB​)​ ​កំពុង​បង្កើន​ក្តី​សង្ឃឹម​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ ​ក្នុង​ការ​សម្រេច​គោលដៅ​នាំ​អង្ករ​ចេញ​ ​១ លាន​តោន​ក្នុង​មួយ​ឆ្នាំ​នៅ​ឆ្នាំ​២០២៦

រដ្ឋាភិបាលសម្រុកចែក​បណ្ណកម្មសិទ្ធិដីធ្លីដែលបានវាស់វែង ​និង​ចុះបញ្ជីរួច​ជូនប្រជាពលរដ្ឋ​ទូទាំងប្រទេស ដើម្បីប្រើប្រាស់​តាម​ការ​ចាំបាច់​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/09/2026

ភ្នំពេញ ៖ បន្ទាប់ពីបានវាស់វែង និងចុះបញ្ជី​រួច រាជរដ្ឋាភិបាល​ដែលមានក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និងសំណង់​ ជា​សេនាធិការបាន​សម្រុកចែក​វិញ្ញាបនបត្រ ឬបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិដីធ្លីជូន​ប្រជាពលរដ្ឋ​តាមបណ្ដាខេត្ត​ដែលបានបញ្ចប់ការ​វាស់វែង និង​ចុះបញ្ជី​រួចរាល់ជាស្ថាពរ ជាក់ស្ដែង ​កាលពីសប្ដាហ៍កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួង​រៀបចំដែន នគរូបនីយកម្ម និងសំណង់​ រួមជាមួយនឹង​មន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូប​ទៀត បាន​ចុះប្រគល់បណ្ណជូនពលរដ្ឋ​ក្នុងខេត្ត​គោលដៅជាច្រើន។​ យោងតាម ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម

ចិនប្តេជ្ញាដើរតួនាទីនាំមុខក្នុងការជំរុញ AI នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ចិនប្តេជ្ញាដើរតួនាទីនាំមុខក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ខណៈទីក្រុងប៉េកាំងកំពុងជំរុញការចែករំលែកបច្ចេកវិទ្យា ជំនាញ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុងក្រុម BRICS

រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ កិច្ចព្រមព្រៀង​ DEFA រំពឹង​ជួយជំរុញទំហំសេដ្ឋកិច្ចឌីជីថល​អាស៊ានកើនឡើង ២ទ្រីលានដុល្លារអាម៉េរិក​ ក្នុងឆ្នាំ២០៣០

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ភ្នំពេញ ៖ កិច្ចព្រមព្រៀង DEFA ( Digital Economy Framework Agreement ) ជាកិច្ចព្រមព្រៀង​កម្រិត​តំបន់អាស៊ាន​ដំបូង​គេបង្អស់លើ​ពិភពលោក ដែលផ្ដោតជាពិសេសទៅលើការជួយសម្រួល ​និងពង្រឹង​ពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល​ និងសេដ្ឋកិច្ចឌីជីថលរវាង​ប្រទេស​សមាជិក​អាស៊ាន​ទាំង១០ ។ កិច្ចព្រមព្រៀង​នេះ គ្រោងនឹង​ចុះហត្ថលេខា​នៅអំឡុងខែវិច្ឆិកា​ខាងមុខនេះ​ក្នុងកិច្ច​ប្រជុំ​កំពូលអាស៊ាន​នៅប្រទេសហ្វីលីពីន ដោយរំពឹងថា វា​នឹងជំរុញការ​ធ្វើសេដ្ឋកិច្ចអនឡាញ​កើនឡើង​ទ្វេដង​។​ លោកជំទាវ​

ក្រសួង​ជំរុញ​អាជីវកម្ម​ទេសចរណ៍​ចូលរួម​យុទ្ធនាការ​បញ្ចុះ​តម្លៃ​ឱ្យ​កាន់តែ​ច្រើន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

​ក្រសួង​ទេសចរណ៍​កំពុង​ជំរុញ​ឱ្យ​អាជីវកម្ម​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​ចូលរួម​កាន់តែ​ច្រើន​ក្នុង​យុទ្ធនាការ​​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ ​ដើម្បី​ពង្រីក​ការ​ផ្តល់​ជូន​ដល់​ភ្ញៀវ​ទេសចរ ​និង​គាំទ្រ​យុទ្ធនាការ​ ​Green Season ​

ចិន បង្ហាញគោលបំណងពង្រឹងតួនាទីមាស និងប្រាក់យ័នរបស់ខ្លួន នៅក្នុងកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសជាសមាជិក BRICS

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/09/2026

បរទេស ៖ នៅក្នុងកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសជាសមាជិក BRICS ដែលប្រព្រឹត្តទៅនៅក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានបង្ហាញពីគោលបំណងពង្រឹងនូវតួនាទីរបស់មាសនៅក្នុងពិភពលោក ខណៈដែលខ្លួនកំពុងបង្កើនស្តុកទុកមាសដ៏សន្ធឹកសន្ធាប់ និងចង់ជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិ(លុយយ័ន)ឱ្យកាន់តែច្រើនឡើង ព្រមទាំងទទួលយកប្រព័ន្ធទូទាត់ប្រាក់ជម្រើសថ្មីៗផងដែរសម្រាប់សមាជិក និងដៃគូពាណិជ្ជកម្មដែលបានចូលរួម។ អត្ថបទមួយដែលបានចេញផ្សាយដោយកាសែតប៊ុលហ្គារី Novinata បានសរសេរថា ប្រទេសចិន នៅតែបន្តបង្កើនការស្តុកទុកមាសរបស់ខ្លួន ព្រមទាំងខិតខំពង្រីកឥទ្ធិពលទីផ្សារនៃការប្រើប្រាស់ប្រាក់យ័ននៅលើឆាកអន្តរជាតិឱ្យកាន់តែទូលាយ ដើម្បីអាចកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក ដែលកំពុងក្ក្លាយជាប្រធានបទដ៏សំខាន់មួយសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសគឺ

ក្រសួងរៀបចំដែនដីបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រងតំបន់អង្គរ ដើម្បីពលរដ្ឋងាយស្រួលរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ ដើម្បីធានាកិច្ចការពារប្រាសាទ និងផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋក្នុងការរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិតឱ្យប្រសើរ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទស្សនទាន និងយុទ្ធសាស្ត្រគន្លឹះថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ តាមរយៈការថ្លឹងថ្លែងឱ្យមានតុល្យភាពរវាង «ការអភិរក្សមរតកដូនតា» និង «សុខុមាលភាព


Leave a Reply

Your email address will not be published.Required fields are marked *