រដ្ឋមន្ត្រីកសិកម្ម ស្វាគមន៍ដៃគូវិនិយោគ កែច្នៃស្វាយចន្ទី នាំចេញទៅកាន់ទីផ្សារអន្ដរជាតិ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្វាគមន៍ក្រុមហ៊ុនឯកជនដែលមានបំណងវិនិយោគក្នុងការចូលរួមដាំដុះ និងកែច្នៃស្វាយចន្ទី ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារនានានៅក្នុងតំបន់ និងពិភពលោក ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងប្រែក្លាយកម្ពុជាទៅជាអធិរាជចន្ទីនាពេលខាងមុខ ដែលគោលដៅនេះស្របនឹងគោលដៅសមាគមស្វាយចន្ទីកម្ពុជាចង់កាត់បន្ថយការនាំចេញ​គ្រាប់ចន្ទីឆៅទៅក្រៅប្រទេសឱ្យបាន៧០% ក្នុងរយៈពេល១០ឆ្នាំខាងមុខ។

ឯកឧត្តម ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា កម្ពុជាមានស្វាយចន្ទីល្អ រសជាតិឆ្ងាញ់ ដែលកំពុងត្រូវការអ្នកកែច្នៃសម្រាប់នាំចេញប្រកបដោយគុណភាព មានតម្លៃបន្ថែមខ្ពស់ ដែលអាចផ្តល់ផលចំណេញទាំងកសិករ និងក្រុមហ៊ុន។

ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ផលិតផលកសិកម្មរបស់ខ្មែរដែលមានសក្តានុពលផ្សេងទៀត ដូចជា ស្វាយ ចេកអំបូងលឿង កៅស៊ូ និងអង្ករជាដើម ដែលត្រូវការក្រុមហ៊ុនផ្សព្វផ្សាយ ធ្វើទីផ្សារ និងនាំចេញទៅក្រៅប្រទេស ដោយបានបញ្ជាក់អំពីកម្មវិធីគោលនយោបាយអាទិភាពរបស់ក្រសួង គឺការជំរុញសហគមន៍កសិ​កម្មទំនើប ជួយដល់ក្រុមហ៊ុនក្នុងការប្រមូលទិញ និងធ្វើកិច្ចសន្យាជាមួយសហគមន៍ផលិត ហើយក្រសួ​ងនឹងជួយគាំទ្របន្ថែម ដើម្បីឱ្យដំណើរការប្រព្រឹត្តទៅបានរលូន ទទួលបានជោគ​ជ័យ និងមានផលចំណេញពិតប្រាកដដល់គ្រប់ភាគីពាក់ព័ន្ធ។

សូមជម្រាបថា បច្ចុប្បន្ននេះ កម្ពុជា​បាន​នាំ​គ្រាប់ស្វាយចន្ទី​ឆៅ ចេញ​ក្រៅប្រទេស​ប្រមាណ​ជាង ៩០​ភាគរយ ក្នុង​តម្លៃទាបដែលជាហេតុសមាគមស្វាយចន្ទីកម្ពុជា(ស.ស.ក) មានគោលដៅកាត់បន្ថយការនាំចេញគ្រាប់ស្វាយ​ចន្ទីឆៅទៅក្រៅប្រទេស​ឱ្យបានចំនួនប្រមាណ៧០% ក្នុងរយៈពេល១០ឆ្នាំខាងមុខ ហើយដើម្បីសម្រេចបានគោលដៅនេះ (ស.ស.ក) មានយុទ្ធសាស្ត្រចំនួន៣ធំៗ៖

១-ស្វែងរកទីផ្សារពាក់កណ្តាលសម្រេចក្រៅប្រទេស៖ (ស.ស.ក)  កំពុងបង្វឹកអ្នកជំនាញរបស់ខ្លួនដើម្បីអាចស្វែងរកទីផ្សារក្រៅប្រទេស តាមរយៈអង្គការ Harvest II និងគម្រោង Profit របស់ ADB។

២- សហការនាំចេញក្នុងច្រកតែ១៖ (ស.ស.ក)  ស្វែងរកក្រុមហ៊ុនដែលអាចនាំចេញ និងប្រមែប្រមូលផលិតផលពាក់កណ្តាលសម្រេចពីសិប្បករ។ ក្រុមហ៊ុននាំចេញ ស្វែងរកទីផ្សារខ្លួនឯង សិប្បករសហការផលិតលក់ឲ្យក្រុមហ៊ុននោះ។

៣- កែប្រែកសិករជាសិប្បករ ៖ពេលដែល (ស.ស.ក)  ជោគជ័យ១ និង២ (ស.ស.ក)  និងលើកទឹកចិត្តកសិករឱ្យបង្កើតផលិតផលពាក់កណ្តាលសម្រេចដោយខ្លួនឯង។  ធ្វើដូចនេះក្រុមហ៊ុនមិនពិបាកប្រជែងតម្លៃ (ទិញសម្លាប់​​​ថ្លៃ) ដោយឈ្មួញបរទេស ដ្បិតកសិករមានវត្ថុធាតុដើមផ្ទាល់ខ្លួន។

ចំណុចនេះ (ស.ស.ក) នឹងបង្វឹកសមាជិករបស់ខ្លួនពីរបៀបបកគ្រាប់ស្វាយចន្ទី និងគ្រឿងផ្សំ ក៏ដូចជាស្វែងរកក្រុមហ៊ុននាំចេញដោយមានធ្វើកិច្ចសន្យាទិញ។ វគ្គកន្លងមកនេះ មិនគិតថ្លៃសម្រាប់សមាជិកដែលបានបង់វិភាគទាន៣ឆ្នាំជាប់គ្នាចុងក្រោយ។

គួររលឹកផងដែរថា រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​ធុន​មធ្យម​ចំនួន​២ គ្រោង​នឹង​ដំណើរការ​នៅ​ឆ្នាំ២០២៥ ដោយការដ្ឋានសាងសង់​រោង​ចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន CSNC Agriculture Co.,Ltd ដែលជា​ការវិនិយោគ​រួមគ្នា​រវាង​វិនិយោគិន​ខ្មែរ ​និង​សិង្ហ​បុរី ទើបតែ​បើក​ការដ្ឋាន​កាលពេល​ថ្មីៗ​នេះ ក្រោមទុនវិនិយោគប្រមាណ១២ លានដុល្លារ និងមានសមត្ថភាព​ផលិត​បាន​ជាង​១៤ ៦០០​តោន​ក្នុង​១​ឆ្នាំ​។

ចំណែកក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ជប៉ុន MIRATH Agri Tech បានសម្រេច​បោះទុន​វិនិយោគ​បើក​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី ដែល​រោងចក្រ​នេះ​ មាន​សមត្ថភាព​ផលិត​រហូតដល់ ៧ ៣០០តោន​ ក្នុង​១​ឆ្នាំ​។​

សូមបញ្ជាក់ថា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ធ្លាប់បានលើកឡើងពីកម្មវិធីគោលនយោបាយអាទិភាព វិស័យ​កសិកម្ម តាមរយៈការជំរុញសហគមន៍កសិកម្មទំនើប ដោយជំរុញឱ្យមន្ដ្រី ថ្នាក់ដឹកនាំក្រសួងត្រូវមានភាពម្ចាស់ការលើការគ្រប់គ្រង ដឹកនាំ មានផែនការមេច្បាស់លាស់ ជាពិសេសដំណាំស្វាយចន្ទី និងចាំបាច់ត្រូវចុះឱ្យដល់មូលដ្ឋាន ហើយត្រូវមានផែនការវិនិយោគច្បាស់លាស់ ជាពិសេសត្រូវប្រើប្រាស់ថវិកាឱ្យចំគោលដៅ និងមានប្រសិទ្ធភាព ដើម្បីផ្ដល់ប្រយោជន៍ដល់ប្រជាកសិករ។ ការអភិវឌ្ឍនៅក្នុងវិស័យកសិកម្មចាំបាច់ត្រូវការដៃគូសហការចូលរួមនៅក្នុងចំណុចដែលខ្វះខាត ជាអាទិ៍ទីប្រឹក្សាជួយគាំទ្រដល់ការបង្កើតសហគមន៍កសិកម្មទំនើប ការបង្កើតផែនការវិនិយោគ ដែលជួយឱ្យកសិករអាចអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន​ត្រៀម​ដោះស្រាយ​កង្វល់​ឱនភាព​ពាណិជ្ជកម្ម ១១២ ពាន់​លាន​ដុល្លារ​ជាមួយ​ឥណ្ឌា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/09/2026

ប្រទេស​ចិន​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​ឥណ្ឌា ​និង​ចូលរួម​ដោះស្រាយ​កង្វល់​ពាណិជ្ជកម្ម​របស់​ទីក្រុង​ញូវដេលី ​ស្រប​ពេល​ឱនភាព​ពាណិជ្ជកម្ម​របស់​ឥណ្ឌា​ជាមួយ​ចិន​បាន​កើន​លើស ១១២ ពាន់​លាន​ដុល្លារ​ក្នុង​តួលេខ​ប្រចាំ​ឆ្នាំ​នា​ពេល​ថ្មី​ៗ​នេះ

អាម៉េរិកខាតបង់ប្រាក់ ៣៨ ពាន់លានដុល្លារ លើសង្គ្រាមជាមួយអ៊ីរ៉ង់ គិតត្រឹមខែសីហា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

ក្រសួងការពារជាតិអាម៉េរិកបានខាតបង់ប្រាក់ប្រមាណ ៣៨ ពាន់លានដុល្លារ លើសង្គ្រាមជាមួយអ៊ីរ៉ង់ គិតត្រឹមថ្ងៃទី១ ខែសីហា ហើយការចំណាយអាចកើនឡើងបន្ថែម ប្រសិនបើជម្លោះបន្តអូសបន្លាយ

ខេត្ត​ព្រះសីហនុ​ដាក់​ចេញ​ផែនការ​ទេសចរណ៍ ​៥ ​ឆ្នាំ ​ឆ្ពោះទៅ​ជា​ទីក្រុង​សេដ្ឋកិច្ច​ ​និង​ទេសចរណ៍​គំរូទី​ ​២ ​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ខេត្ត​ព្រះសីហនុ​បាន​ដាក់​ឱ្យ​អនុវត្ត ​«​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ​ឆ្នាំ​ ​២០២៦​-​២០៣០​» ​ដោយ​កំណត់​ទិសដៅ​ពង្រីក​សក្តានុពល​ទេសចរណ៍​ ​និង​ធុរកិច្ច ​ដើម្បី​អភិវឌ្ឍ​ខេត្ត​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ធុរកិច្ច ​និង​លម្ហែ​កម្សាន្ត​កម្រិត​អន្តរជាតិ​ ​

សេដ្ឋកិច្ចចិន បង្ហាញសញ្ញាចុះខ្សោយក្នុងខែសីហា ដោយសារការលក់រាយក្នុងស្រុក និងការវិនិយោគលើអចលនទ្រព្យបន្តដាំក្បាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

បរទេស៖ ផ្អែកតាមរបាយការណ៍ផ្លូវការពីអគ្គនាយកដ្ឋានស្ថិតិជាតិចិន NBS បានបង្ហាញថា សេដ្ឋកិច្ចចិន បានបង្ហាញសញ្ញាចុះខ្សោយកាលពីអំឡុងខែសីហាកន្លងទៅនេះ ដោយសារតែការលក់រាយក្នុងស្រុក ព្រមទាំងការវិនិយោគលើវិស័យអចលនទ្រព្យបន្តធ្លាក់ចុះខ្លាំង នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC ។ កាលពីថ្ងៃអង្គារកន្លងទៅនេះ អគ្គនាយកដ្ឋានស្ថិតិជាតិចិន NBS ចេញផ្សាយទិន្នន័យថា ទិន្នផលឧស្សាហកម្មបានកើនឡើង ៥,២ ភាគរយបើធៀបនឹង ៤,៥ ភាគរយក្នុងខែកក្កដា

អាហ្វ្រិកខាងត្បូង ចង់រឹតចំណងសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំជាមួយឥណ្ឌា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/09/2026

បរទេស ៖ អាហ្វ្រិកខាងត្បូង កំពុងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគដោយផ្ទាល់ជាមួយឥណ្ឌាលើវិស័យសំខាន់ៗជាច្រើន ដូចជា រ៉ែយុទ្ធសាស្ត្រ ឧស្សាហកម្មបៃតង ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងសេដ្ឋកិច្ចឌីជីថល ខណៈដែលបច្ចុប្បន្ននេះ ឥណ្ឌា គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៤ របស់អាហ្វ្រិកខាងត្បូង ដោយក្នុងនោះមានក្រុមហ៊ុនឥណ្ឌាជាង ១៥០ បានបណ្តាក់ទុនសរុបលើសពី ១០ ពាន់លានដុល្លារ

ទុន​ ​២០០ ​លាន​ដុល្លារ​ ជំរុញ​កម្ពុជា​ឆ្ពោះទៅ​គោលដៅ​នាំចេញ​អង្ករ​ ១ លាន​តោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ការ​បង្កើន​ទុន​បង្វិល​ដល់​ ​២០០ ​លាន​ដុល្លារ​របស់​ធនាគារ​អភិវឌ្ឍន៍ ​និង​កសិកម្ម ​(​ARDB​)​ ​កំពុង​បង្កើន​ក្តី​សង្ឃឹម​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ ​ក្នុង​ការ​សម្រេច​គោលដៅ​នាំ​អង្ករ​ចេញ​ ​១ លាន​តោន​ក្នុង​មួយ​ឆ្នាំ​នៅ​ឆ្នាំ​២០២៦

រដ្ឋាភិបាលសម្រុកចែក​បណ្ណកម្មសិទ្ធិដីធ្លីដែលបានវាស់វែង ​និង​ចុះបញ្ជីរួច​ជូនប្រជាពលរដ្ឋ​ទូទាំងប្រទេស ដើម្បីប្រើប្រាស់​តាម​ការ​ចាំបាច់​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/09/2026

ភ្នំពេញ ៖ បន្ទាប់ពីបានវាស់វែង និងចុះបញ្ជី​រួច រាជរដ្ឋាភិបាល​ដែលមានក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និងសំណង់​ ជា​សេនាធិការបាន​សម្រុកចែក​វិញ្ញាបនបត្រ ឬបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិដីធ្លីជូន​ប្រជាពលរដ្ឋ​តាមបណ្ដាខេត្ត​ដែលបានបញ្ចប់ការ​វាស់វែង និង​ចុះបញ្ជី​រួចរាល់ជាស្ថាពរ ជាក់ស្ដែង ​កាលពីសប្ដាហ៍កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួង​រៀបចំដែន នគរូបនីយកម្ម និងសំណង់​ រួមជាមួយនឹង​មន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូប​ទៀត បាន​ចុះប្រគល់បណ្ណជូនពលរដ្ឋ​ក្នុងខេត្ត​គោលដៅជាច្រើន។​ យោងតាម ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម

ចិនប្តេជ្ញាដើរតួនាទីនាំមុខក្នុងការជំរុញ AI នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ចិនប្តេជ្ញាដើរតួនាទីនាំមុខក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ខណៈទីក្រុងប៉េកាំងកំពុងជំរុញការចែករំលែកបច្ចេកវិទ្យា ជំនាញ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុងក្រុម BRICS

រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ កិច្ចព្រមព្រៀង​ DEFA រំពឹង​ជួយជំរុញទំហំសេដ្ឋកិច្ចឌីជីថល​អាស៊ានកើនឡើង ២ទ្រីលានដុល្លារអាម៉េរិក​ ក្នុងឆ្នាំ២០៣០

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ភ្នំពេញ ៖ កិច្ចព្រមព្រៀង DEFA ( Digital Economy Framework Agreement ) ជាកិច្ចព្រមព្រៀង​កម្រិត​តំបន់អាស៊ាន​ដំបូង​គេបង្អស់លើ​ពិភពលោក ដែលផ្ដោតជាពិសេសទៅលើការជួយសម្រួល ​និងពង្រឹង​ពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល​ និងសេដ្ឋកិច្ចឌីជីថលរវាង​ប្រទេស​សមាជិក​អាស៊ាន​ទាំង១០ ។ កិច្ចព្រមព្រៀង​នេះ គ្រោងនឹង​ចុះហត្ថលេខា​នៅអំឡុងខែវិច្ឆិកា​ខាងមុខនេះ​ក្នុងកិច្ច​ប្រជុំ​កំពូលអាស៊ាន​នៅប្រទេសហ្វីលីពីន ដោយរំពឹងថា វា​នឹងជំរុញការ​ធ្វើសេដ្ឋកិច្ចអនឡាញ​កើនឡើង​ទ្វេដង​។​ លោកជំទាវ​

ក្រសួង​ជំរុញ​អាជីវកម្ម​ទេសចរណ៍​ចូលរួម​យុទ្ធនាការ​បញ្ចុះ​តម្លៃ​ឱ្យ​កាន់តែ​ច្រើន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

​ក្រសួង​ទេសចរណ៍​កំពុង​ជំរុញ​ឱ្យ​អាជីវកម្ម​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​ចូលរួម​កាន់តែ​ច្រើន​ក្នុង​យុទ្ធនាការ​​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ ​ដើម្បី​ពង្រីក​ការ​ផ្តល់​ជូន​ដល់​ភ្ញៀវ​ទេសចរ ​និង​គាំទ្រ​យុទ្ធនាការ​ ​Green Season ​