«សហគមន៍កសិកម្មទំនើប» ជំរុញរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម ចាំបាច់ត្រូវមានការគាំទ្របច្ចេកទេស ដើមទុន និងទីផ្សារ

ភ្នំពេញ ៖ ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន និងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប ដែលជាដំណោះស្រាយមួយក្នុងការជំរុញរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម សម្រាប់ប្រជាកសិករដែលត្រូវការការគាំទ្រទាំងក្នុងបញ្ហាបច្ចេកទេស ដើមទុន ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។

អ្នកនាំពាក្យក្រសួងកសិកម្ម ឯកឧត្តម ឃឹម ហ្វីណង់ បានហៅថា ការរួមគ្នាចងក្រងជា «សហគមន៍កសិកម្មទំនើប» ប្រៀបដូចទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ និងជាខែលការពារពុកម៉ែបងប្អូនប្រជាកសិករតូចៗពីរាល់ហានិភ័យ និងបញ្ហាប្រឈមនានា ដែលចង្កឹះតែមួយពិបាកនឹងទប់ទល់តែម្នាក់ឯងបាន។

ឯកឧត្តម អ្នកនាំពាក្យ បានលើកឡើងពីការធ្វើកសិកម្មជាលក្ខណៈគ្រួសារ ធៀបនឹងការធ្វើក្រោមទម្រង់សហគមន៍ មួយណាចំណេញជាង? ផ្ទៃដីផលិតកម្មតូច និងធនធានតិច ពិបាកនឹងធ្វើឱ្យពុកម៉ែបងប្អូនប្រជាកសិករមានលទ្ធភាពប្រកួតប្រជែងជាមួយនឹងអ្នកផលិតក្នុងកម្រិតពាណិជ្ជកម្មណាស់ ប៉ុន្តែប្រសិនបើកសិករតូចៗទាំងនោះស្ម័គ្រចិត្តប្រមូលផ្តុំគ្នា ដាក់ធនធានដើម្បីធ្វើផលិតកម្មរួមគ្នា រួចហើយចាំធ្វើការបែងចែកផលចំណេញដោយស្មើភាពនិងប្រកបដោយសមធម៌វិញ នោះបញ្ហាប្រឈមនានានឹងងាយស្រួលក្នុងការដោះស្រាយ។

ឯកឧត្តមបន្តថា ៖

«ជាក់ស្តែង យើងឃើញមាន សហគមន៍កសិកម្មទំនើបស្រូវនាងអំ ស្ថិតនៅខេត្តសៀមរាប, សហគមន៍កសិកម្មទំនើបខេត្តកំពង់ចាម សហគមន៍កសិកម្មទំនើបនៅខេត្តកំពង់ធំ ។ល។ និងសហគមន៍កសិកម្មចំនួន២ នៅក្នុងខេត្តតាកែវ ក៏កំពុងត្រៀមខ្លួនប្រែក្លាយទៅជា សហគមន៍កសិកម្មទំនើប ក្នុងនោះមាន សហគមន៍ផលិតស្រូវមួយនៅក្នុងស្រុកកោះអណ្តែត ដែលបានត្រៀមគ្នាចំនួន ៣០គ្រួសារ រួចជាស្រេច ដើម្បីស្ម័គ្រចិត្តធ្វើស្រែរួមគ្នាលើផ្ទៃដី ១០២ហិកតា និងសហគមន៍បន្លែមួយទៀតនៅក្នុងស្រុកត្រាំកក់ ដែលមានសមាជិក ១០៩គ្រួសារ និងមានរោងផ្ទះសំណាញ់ចំនួន ៥៧៣ខ្នងរួចហើយផងដែរ»។

លោក ឆេង ថុង ប្រធានសហគមន៍ កសិកម្មសំបូរមានជ័យ បានបញ្ជាក់ពី «អត្ថប្រយោជន៍ទាំង៥នៃសហគមន៍កសិកម្មទំនើប» នឹងដោះស្រាយបញ្ហាខ្វះទុន ខ្វះបច្ចេកទេស ខ្វះទីផ្សារ ថ្លៃដើមផលិតខ្ពស់ និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។ ដូច្នេះសម្រាប់សហគមន៍របស់លោកមានចំណុចមួយចំនួន ដែលផ្តល់ភាពងាយស្រួលដល់កសិករជាសមាជិករបស់លោក ដែលផលិត ដំណាំផ្សេងៗពីគ្នា។

ប្រធានសហគមន៍រូបនេះក៏បានលើកឡើងពីតំបន់ដីភូមិសាស្ត្ររបស់សហគមន៍ផងដែរ ពោលគឺ មានទឹក និងមានដី មានសក្តានុពលគ្រប់គ្រាន់ អាចអភិវឌ្ឍន៍សហគមន៍របស់លោកឱ្យក្លាយទៅជាសហគមន៍កសិកម្មទំនើបបាន។ យ៉ាងណាក៏ដោយ លោកថា សហគមន៍របស់លោកបានចូលជាសហគមន៍ទំនើបហើយ ប៉ុន្តែនៅពុំទាន់បានអនុវត្តន៍យន្តការ ដើម្បីក្លាយខ្លួនជាកសិកម្មទំនើបនៅពេលអនាគត។

លោក ឆេង ថុង បានបា្រប់AMS ថា ៖

«សហគមន៍យើងមានភាពងាយស្រួល ដោយយើងមានផែនការច្បាស់លាស់ទៅលើដំណាំអាទិភាព គឺស្លឹកគ្រៃ ដែលបានអនុវត្តដំណាំនេះ ផលិតទៅតាមផែនការជាបន្តបន្ទាប់ លក់រួមគ្នាចូលទៅក្នុងទីផ្សារ ដោយសារយើងមានដីសម្រាប់ផលិត  និងមានដើមទុន ដែលបានចូលជាសហគមន៍មកធ្វើការពង្រីកការផលិត រហូតដល់បានធ្វើជាប្រេងស្លឹកគ្រៃទៀតផង»។

លោកបានបន្តថា ៖

«យើងមានចំណុចច្រើន ដែលយើងអាចចូលជាសហគមន៍កសិកម្មទំនើបបាន គឺមានបុគ្គលិកធ្វើការ ប្រើប្រាស់ចំណូល ចំណាយរួម ដែលចំណុចទាំងនេះ ជាផ្នែកនៃកសិកម្មទំនើបដែលតម្រូវឱ្យមានចំណុចច្រើន ទើបយើងអាចជំរុញរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម ពោលគឺចាំបាច់ត្រូវការ ការគាំទ្រ បច្ចេកទេស ដើមទុន និងទីផ្សារ ហើយសហគមន៍យើងនៅឡើយតែអនុវត្តន៍យន្តការ តាមប្រភេទដំណាំប៉ុណ្ណោះដែលពុំទាន់បានល្អគ្រប់ជ្រុងជ្រោយ»។




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ