សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មផ្នែកកម្មន្តសាលជិត ១៣០០មូលដ្ឋានត្រូវបានចុះបញ្ជីនៅឆ្នាំ២០២៤

ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២៤ ការចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មផ្នែកកម្មន្តសាល សរុបបានចំនួន ១ ២៩២មូលដ្ឋាន។ នេះបើតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍។

របាយការណ៍ពីសន្និបាតបូកសរុបការងារក្នុងឆ្នាំ២០២៤ និងទិសដៅការងារក្នុងឆ្នាំ២០២៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា៖ ការចុះបញ្ជីថ្នាក់កណ្តាល បានចំនួន ១៧មូលដ្ឋាន, ចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានបានចំនួន ៣៣៨មូលដ្ឋាន, តាមបណ្តាមន្ទីរ រាជធានី-ខេត្តចំនួន៨៣១មូលដ្ឋាន, និងចុះបញ្ជីនៅតាមរាជធានី-ខេត្ត/ក្រុង ស្រុក/ខណ្ឌ បានចំនួន១០៦មូលដ្ឋាន), បានចេញវិញ្ញាបនបត្រដំណើរការចំនួន ១.០ ៥ ២ មូលដ្ឋាន, និងវិញ្ញាបនបត្របន្តចំនួន១.៣៣៨មូលដ្ឋាន ដែលបង្កើតបានការងារថ្មីចំនួន២៥.៨៣៣នាក់។ ទន្ទឹមនឹងនេះ ក៏មានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម បានបិទចំនួន ១ ៩​៥​០​មូលដ្ឋានផងដែរ ដែលការណ៍នេះបានធ្វើឱ្យពលកម្មថយចុះចំនួន ១៣ ៥៧៦នាក់។

របាយការណ៍ដដែលបានឱ្យដឹងទៀតថា៖ គិតត្រឹមដំណាច់ឆ្នាំ២០២៤ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មសរុបមានចំនួន៤៣.៩៧០មូលដ្ឋាន (សហគ្រិនស្ត្រី៨.៣២៥មូលដ្ឋាន) និងពលកម្មចំនួន៤៧​៦.​២២៣នាក់(ស្ត្រីជាង១៤ម៉ឺននាក់)។

ឯកឧត្តម ហែម វណ្ណឌី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា៖ ក្រសួងបាន និងកំពុងយកចិត្តទុកដាក់លើកកម្ពស់សហគ្រិនភាព និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ការ​ងារ​អភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការបង្កើតការងារសមរម្យថ្មី និងតម្រង់ទិសថ្មី រួមជាមួយការបង្កើត និងកែសម្រួលក្របខណ្ឌគតិយុត្ត និងបទប្បញ្ញត្តិគាំទ្រពាក់ព័ន្ធនានា ដើម្បីរួមចំណែកត្រៀមកម្ពុជាក្នុងដំណើរចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ដោយជោគជ័យ។

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា៖

«ការចាកចេញបានដោយជោគជ័យពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ គឺអាស្រ័យលើការកសាង និងពង្រឹងសមត្ថភាពទាំងអស់គ្នា ទាំងវិស័យសាធារណៈ វិស័យឯកជន និងប្រជាពលរដ្ឋ ដែលជាមូលធនមនុស្ស និងជាពលកម្មរបស់ជាតិ ដើម្បីអាចឱ្យកម្ពុជាឈរជើងប្រកួតប្រជែងបានជាមួយបណ្តាសេដ្ឋកិច្ចនានាក្នុងតំបន់»។

សូមបញ្ជាក់ថា ដើម្បីជំរុញ និងលើកកម្ពស់ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសេវាកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន និងកំពុងយកចិត្តទុកដាក់អភិវឌ្ឍឧស្សាហកម្ម ៤.០ ស្របតាមនិន្នាការថ្មីនៃពិភពលោក ក្នុងការត្រៀមរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល ដើម្បីចាប់យកឱកាសជំរុញការរីកចម្រើននៃទីផ្សារធុរកិច្ចបច្ចេកវិទ្យា ជំរុញ និងលើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍ ក៏ដូចជាការគ្រប់គ្រង និងកាត់បន្ថយហានិភ័យដែលអាចកើតឡើងជាយថាហេតុដោយបច្ចេកវិទ្យា។

កាលពីឆ្នាំ២០២៤ កន្លងមក ក្រសួងក៏បានរៀបចំកិច្ចប្រជុំដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម និងសំណូមពរនានារបស់វិស័យសហគ្រាសធុនមីក្រូតូច និងមធ្យមដោយមានការចូលរួមពីតំណា​ងក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមការងារ “គ” ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវាសមា​គមពាក់ព័ន្ធ តំណាងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ និងទីភ្នាក់ងារអង្គការសហប្រជាជាតិសរុបចំនួន ២៥៥​នាក់។ កិច្ចប្រជុំបានបង្ហាញពីគោលនយោបាយការគាំទ្ររបស់រាជរដ្ឋាភិបាល ក៏ដូចជាកិច្ចខិតខំប្រឹង ប្រែងផ្ទាល់របស់ក្រសួងឧស្សាហកម្មក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍នានាក្នុងការចូលរួមលើកកម្ពស់ការអភិ​វឌ្ឍ​វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម និងរបាយការណ៍លទ្ធផលការងារផ្នែកកម្មន្តសាល សហ​គ្រាសធុនតូច និងមធ្យម និងសេវា ព្រមទាំងបានលើកយកបញ្ហាប្រឈមចំនួន២២ និងសំណូមពរចំនួន៣៦មកពិនិត្យ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រុស្ស៊ី ប្រកាសសងសឹកទៅលើការសម្រេចចិត្តរបស់អឺរ៉ុបដែលដាក់ទណ្ឌកម្មទី២០​ ប្រឆាំងទីក្រុងមូស្គូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/04/2026

សហភាពអឺរ៉ុប នៅតែបន្តដាក់សម្ពាធទៅលើប្រទេសរុស្ស៊ី ជាមួយនឹងការបង្កើនវិធានការរឹតបន្តឹងដោយឯកតោភាគី ខណៈដែល​ទណ្ឌកម្មទី ២០ ត្រូវបានក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​អនុម័តរួចរាល់ហើយ​កាលពីថ្ងៃ​ទី ២៣ ខែ​មេសា ឆ្នាំ២០២៦កន្លងទៅនេះ

AMRO ៖ កម្ពុជា រក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ច និងមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

ស្ថាប័នជំនាញអន្តរជាតិបានលើកឡើងថា កម្ពុជា នៅតែអាចរក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ចបើទោះជាស្ថិតនៅក្នុងបរិការណ៍ដែលសកលលោកកំពុងជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជា ជម្លោះភូមិសាស្រ្តនយោបាយ និងការឡើងថ្លៃតម្លៃថាមពលក៏ដោយ

ចិន ​នឹងអនុគ្រោះពន្ធនាំចូល​ពី​បណ្តាប្រទេសទាំង៥៣ នៅទ្វីប​អាហ្វ្រិក ០​ % រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៨

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

ចិន​ បានប្រកាសថា​ រដ្ឋាភិបាលក្រុងប៉េកាំង នឹងបន្ត​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ ០ ភាគរយ ​សម្រាប់ការនាំចូលពី​បណ្តាប្រទេសនៅ​អាហ្វ្រិក​ទាំងអស់ ( ៥៣ ប្រទេស​) ដោយចាប់គិតចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៦នេះ រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៨

អារ៉ាប់រួម សម្រេចចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង(OPEC) និងបញ្ចប់សមាជិកភាពរយៈពេល៥៨ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

អារ៉ាប់រួម (UAE) បានសម្រេចចិត្តចាកចេញពីអង្គការនៃប្រទេសនាំចេញប្រេង (OPEC) ដែលនឹងចូលជាធរមាននៅថ្ងៃសុក្រ សប្ដាហ៦នេះ ជាមួយនឹងការបញ្ចប់សមាជិកភាពរយៈពេល ៥៨ ឆ្នាំ

ច្បាប់ភូមិបាល (ថ្មី) នឹងត្រូវដាក់ឱ្យប្រើប្រាស់ ដើម្បីឱ្យស្របតាមគោលនយោបាយ សេដ្ឋកិច្ច សង្គម របស់កម្ពុជាបច្ចុប្បន្ន

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តើមនូវសេចក្ដីព្រាងច្បាប់ភូមិបាល (ថ្មី) ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្ដែង រួមមាន ទី១ ផ្នែកទម្រង់ និងទី២​ ផ្នែកខ្លឹមសារ

ក្រុមហ៊ុន អុីអេហ្វជី កម្ពុជា EFG Cambodia ប្រកាសបិទអាជីវកម្ម ម៉ាកThe Pizza Company ដោយបញ្ចប់កិច្ចសហការទាំងស្រុង និងត្រៀមបង្ហាញសមិទ្ធផលថ្មីដែលល្អប្រសើរជាងមុន ឆាប់ៗនេះ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/04/2026

ក្រុមហ៊ុន អ៊ីអេហ្វជីកម្ពុជា បានសង្កេតឃើញថា អតិថិជននៅទូទាំងរាជធានីភ្នំពេញ បានចាប់អារម្មណ៍ និងកត់សម្គាល់ទៅលើម៉ាកសញ្ញារបស់ The Pizza Company គ្រប់ហាងទាំងអស់ ដែលបានបាំងដោយក្រណាត់ពណ៌ក្រហម

ឥណ្ឌា-នូវែលសេឡង់ ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បន្ទាប់ពីចរចាអស់រយៈពេល ៩ ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

ឥណ្ឌា និងនូវែលសេឡង់ បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យពាណិជ្ជកម្ម ការអប់រំ និងការចល័តកម្លាំងពលកម្មជំនាញ

ការចិញ្ចឹមត្រីទទួលបានផលចំណេញច្រើន ប៉ុន្តែទាមទារឱ្យយកចិត្តទុកដាក់ខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 29/04/2026

កសិករអាចរកផលចំណេញបានខ្ពស់ពីការចិញ្ចឹមត្រី តែទន្ទឹមនឹងនោះ គឺត្រូវទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ជៀសវាងហានិភ័យកើតឡើងដោយប្រការណាមួយ ដែលនាំឱ្យខាតទាំងដើម ខាតទាំងចុង

អ្នកជំនាញ៖ កម្ពុជាគួរមានផែនការសកម្មភាពលើកកម្ពស់អក្ខរកម្មផ្នែកហិរញ្ញវត្ថុ ពង្រឹងគុណភាពឥណទាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/04/2026

ស្របពេលទំហំឥណទានបានកើនឡើងខ្ពស់ជាងផលិតផលក្នុងស្រុកសរុប (GDP) ខណៈចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋនៅមានកម្រិត អ្នកជំនាញហិរញ្ញវត្ថុបង្ហាញការយល់ឃើញថា កម្ពុជាគួរមានផែនការសកម្មភាពស្តង់ដារ (standard framework) មួយ

ធនាគារពិភពលោក អនុម័តកញ្ចប់ហិរញ្ញប្បទាន ៣០០ លានដុល្លារ ពង្រឹងសមត្ថភាពឡូហ្ស៊ីស្ទិកនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

កង្វះខាតនូវបណ្តាញផ្លូវដឹកជញ្ជូន និងសមត្ថភាពឡូហ្ស៊ីស្ទិកដែលមានភាពធន់ នៅតែជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់នៃប្រទេសកម្ពុជា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *