ប្រធានាធិបតីហ្វីលីពីន បញ្ជាឱ្យបិទបណ្តាញកាស៊ីណូអនឡាញ ក្រោយពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្ម

បរទេស ៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានបញ្ជាឱ្យបិទបណ្តាញកាស៊ីណូអនឡាញ ដោយសារមានជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពឧក្រិដ្ឋកម្មមួយចំនួន។

ប្រតិបត្តិករហ្គេមអនឡាញរបស់ហ្វីលីពីន ឬ Pogos ប្រមូលផ្តុំទៅដោយកាស៊ីណូអនឡាញដែលជាការលេងល្បែងខុសច្បាប់ ហើយអ្នកលេងភាគច្រើនមកពីចិនដីគោក។ មិនត្រឹមតែប៉ុណ្ណោះ កាស៊ីណូអនឡាញទាំងនោះត្រូវបានគេរកឃើញថា វាគឺជាប្រតិបត្តិការបិទបាំងលើសកម្មភាពខុសច្បាប់ រួមមាន ការឆបោកតាមទូរស័ព្ទរហូតដល់ការជួញដូរមនុស្ស។ កាស៊ីណូអនឡាញទាំងនោះបានចាប់ផ្តើមកើនឡើងកាន់តែខ្លាំងក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ដែលបានជំរុញឱ្យមានទំនាក់ទំនងមិត្តភាពជាមួយប្រទេសចិនក្នុងអំឡុងពេលអាណត្តិរបស់លោក។

កាលពីថ្ងៃច័ន្ទកន្លងទៅនេះ នៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr បានអំពាវនាវឱ្យបញ្ឈប់សកម្មភាពដែលប្រមាថដល់ប្រទេស។ លោកបានលើកឡើងថា ការក្លែងបន្លំជាអង្គភាពស្របច្បាប់ ប្រតិបត្តិការរបស់ពួកគេបានប្រព្រឹត្តសកម្មភាពខុសច្បាប់ដែលឆ្ងាយបំផុតពីល្បែង ដូចជា ការឆបោកផ្នែកហិរញ្ញវត្ថុ ការលាងលុយកខ្វក់ ពេស្យាចារ ការជួញដូរមនុស្ស ការចាប់ជំរិត ការធ្វើទារុណកម្មដ៏ឃោរឃៅ និងឈានដល់ឃាតកម្ម។ កាលពីថ្ងៃអង្គារ និយតករហ្គេមរបស់ហ្វីលីពីនបាននិយាយថា ពួកគេនឹងលុបចោលនូវអាជ្ញាប័ណ្ណរបស់ Pogos និងបញ្ឈប់វិស័យនេះនៅចុងឆ្នាំ។

យោងតាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលហ្វីលីពីនបានឲ្យដឹងថា ឧស្សាហកម្ម pogo មានបុគ្គលិកចំនួន ៤ ម៉ឺននាក់ដោយផ្ទាល់ និងដោយប្រយោល ហើយត្រូវបានបង្កើតឡើងជាង ៤០០ អាជីវកម្មទាំងមានអាជ្ញាប័ណ្ណ និងគ្មានអាជ្ញាប័ណ្ណ។ ឧស្សាហកម្មនេះត្រូវបានប៉ាន់ស្មានថា រកប្រាក់ចំណូលប្រមាណជាង ១៦៦,៥ ពាន់លានប៉េសូ (២,៩ ពាន់លានដុល្លារ) ក្នុងមួយឆ្នាំដោយគិតទាំងចំណូលពន្ធ និងហ្គេម។

ទន្ទឹមនឹងនេះ BBC បានទាក់ទងអាជីវកម្ម និងបុគ្គលិកដែលមានទំនាក់ទំនងជាមួយ Pogos ប៉ុន្តែពួកគេបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ នាពេលថ្មីៗនេះ ទំនាក់ទំនងរវាង Pogos និងរង្វង់ឧក្រិដ្ឋជនបានស្ថិតនៅក្រោមការយកចិត្តទុកដាក់របស់រដ្ឋាភិបាលហ្វីលីពីនបន្ទាប់ពីប្រតិបត្តិការ Pogo នៅក្នុងទីក្រុងតូចមួយត្រូវបានគេរកឃើញថាជាមជ្ឈមណ្ឌលឆបោក។ អភិបាលក្រុងម្នាក់ឈ្មោះថា Alice Guo ត្រូវបានចោទប្រកាន់ថាជាគិញសម្ងាត់សម្រាប់ប្រទេសចិន ហើយបច្ចុប្បន្នត្រូវបានគេជឿថាកំពុងលាក់ខ្លួន។ Pogos ក៏ត្រូវបានភ្ជាប់ទៅនឹងមន្ទីរពេទ្យដោយសម្ងាត់ផងដែរ ដោយអាជ្ញាធរបាននិយាយថា មន្ទីរពេទ្យបែបនេះកំពុងផ្តល់សេវាកម្មរបស់ពួកគេដល់អ្នកធ្វើការនៅក្នុងកាស៊ីណូអនឡាញខុសច្បាប់ទាំងនេះ ដោយផ្តល់សេវាកម្មវះកាត់កែសម្ផស្សដល់ជនរត់គេចខ្លួន និងបុគ្គលិកមជ្ឈមណ្ឌលឆបោកដើម្បីជួយពួកគេឱ្យគេចពីការចាប់ខ្លួន។

ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីមក លោក Marcos បានបង្វែរទិសដៅរបស់ទីក្រុងម៉ានីលពីប្រទេសចិន ហើយបានខិតទៅជិតសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តប្រវត្តិសាស្ត្ររបស់ហ្វីលីពីន។ អ្នកវិភាគខ្លះមើលឃើញថា ការហាមឃាត់នេះក៏អាចជាការប៉ុនប៉ងមួយទៀតក្នុងការធ្វើឲ្យហ្វីលីពីនឃ្លាតឆ្ងាយពីចិន។ បច្ចុប្បន្ននេះ ប្រទេសទាំងពីរកំពុងជាប់គាំងនៅក្នុងជម្លោះទឹកដីជុំវិញសមុទ្រចិនខាងត្បូង ជាមួយនឹងភាពតានតឹងកាន់តែខ្លាំងឡើងក្នុងប៉ុន្មានខែថ្មីៗនេះ។

លោក Jean Encinas-Franco សាស្ត្រាចារ្យនៅសាកលវិទ្យាល័យហ្វីលីពីន Diliman បានលើកឡើងថា វត្តមានរបស់ Pogos លែងក្លាយជាបញ្ហាប្រឈមនឹងច្បាប់ និងសណ្តាប់ធ្នាប់របស់ហ្វីលីពីន ទៀតហើយ ដោយសារការកាន់កាប់បន្តិចម្ដងៗរបស់ចិនដែលភ្ជាប់ជាមួយប្រជាជនហ្វីលីពីនត្រូវបានកាត់បន្ថយបន្តិចម្ដងៗ។ យ៉ាងណាមិញ ចំណាត់ការរបស់លោក Marcos អាចបង្កើនប្រជាប្រិយភាពរបស់លោកមុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅឆ្នាំ២០២៥ ។ ទន្ទឹមនឹងនេះ ការរហាមឃាត់នេះត្រូវបានអបអរសាទរដោយប្រជាជនហ្វីលីពីន។ លោក Alferdo Pascual រដ្ឋលេខាធិការពាណិជ្ជកម្មហ្វីលីពីន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ការហាមឃាត់នេះនឹងធ្វើឱ្យហ្វីលីពីនកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ឡើងវិញ ដោយសារតែវត្តមាន Pogo បង្កើតចំណាប់អារម្មណ៍មិនល្អដល់បណ្តាទេសចរ ព្រោះវាបានបង្កអំពើហិង្សា និងប៉ះពាល់ដល់មូលដ្ឋានសីលធម៌នៃប្រទេស៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/07/2026

អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា  បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ»  ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ខេត្ត​​សក្ដានុពល​ចំនួន​៥​ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួល​បានការ​ចុះបញ្ជីគម្រោង​វិនិយោគសរុប​ចំនួន​ ២៧៦​គម្រោង ជាមួយនឹង​ដើមទុនវិនិយោគ​ចំនួន ​៤,៧​ពាន់​លានដុល្លារអាម៉េរិក

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

ចិន​ដើរ​មួយ​ជំហាន​មុន​ក្រុមហ៊ុនលោក​ ​Elon​ ​Musk​ ​លើ​បច្ចេកវិទ្យា​វះកាត់​ដាក់​បន្ទះ​ឈីប​ភ្ជាប់​ខួរក្បាល​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2026

​ក្រុម​គ្រូពេទ្យ​វះកាត់​ជនជាតិ​ចិន​ថ្មី​ៗ​នេះ​ ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​វះកាត់​ដាក់​ឧបករណ៍​ភ្ជាប់​ខួរក្បាល​នឹង​កុំព្យូទ័រ​ (​BCI​ ​ឬ​ ​brain​-​computer​ ​interface​) ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ទៅ​លើ​អ្នកជំងឺ​ម្នាក់​

គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ​២០២៦​ ​ជប៉ុន​​ផ្ដល់​ឥណទាន​សម្បទាន​ជាង​ ​៣.៥​ ​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/07/2026

បើ​គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២៦​ ​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​កម្ពុជា​ ​សម្រាប់​អនុវត្តន៍​គម្រោង​កម្មវិធី​ចំនួន ​២៥​ ​មាន​ទឹកប្រាក់​ប្រមាណ ​៣​.​៥១ ពាន់លាន​ដុល្លារ​អាម៉េរិក​

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦

អ្នកជំនាញ​៖ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្ដេច​ធិបតី​ ​មាន​គោលដៅ​សំខាន់​ ​ទាក់ទាញ​ការ​វិនិយោគ​ និងពង្រឹងទំនាក់ទំនង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

កជំនាញ​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​ផ្តោតសំខាន់លើការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ​ពិសេស​ គឺ​គោលដៅ​ទាក់ទាញ​វិនិយោគិន​ចិន ​ឱ្យ​មក​បណ្ដាក់ទុន​បន្ថែម​នៅ​កម្ពុជា