សម្តេចធិបតី ជំរុញក្រសួងពាណិជ្ជកម្មបង្កើន​ការស្រាវជ្រាវ និង​ចុះបញ្ជីម៉ាកទំនិញ ដើម្បីលើកស្ទួយគុណភាពផលិតផល

ភ្នំពេញ ៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃចុងសប្ដាហ៍កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញឱ្យក្រសួងពាណិជ្ជកម្មត្រូវសហការ​ពង្រឹងការផលិតនូវផលិត​ផលក្នុងស្រុក ដោយរៀបចំយុទ្ធសាស្រ្តជំរុញការប្រើប្រាស់ផលិតផលខ្លួនឯង តាមរយៈការរៀបចំពិព័រណ៍ក្នុងស្រុក និងអន្តរជាតិ ជាពិសេសត្រូវយកចិត្តទុកដាក់បន្តការស្រាវ​ជ្រាវចុះបញ្ជីម៉ាក​សម្គាល់ភូមិសាស្រ្តទំនិញ និងម៉ាកសមូហភាពឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីលើកស្ទួយគុណភាព និងម៉ាក​របស់​ផលិតផលកម្ពុជានៅលើទីផ្សារក្នុងស្រុក និងក្រៅប្រទេស។

សម្តេច ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងពាណិជ្ជកម្ម ត្រូវជួយដល់វិស័យឯកជនក្នុងការបង្កើតសភាពាណិ​ជ្ជកម្មតាមរាជធានី/ខេត្ត និងតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស ព្រមទាំងបង្កើតសមាគមតាមមុខរបរ និងផលិតផល ដើម្បីចូលរួមក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដោយចាប់យកឱកាសពាណិជ្ជកម្ម។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម ក៏ត្រូវបន្តផ្សព្វផ្សាយអំពីទីផ្សារ និងលក្ខខណ្ឌនានាទៅកាន់គ្រប់ផលិតករ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបញ្ចៀសការផ្គត់ផ្គង់លើសតម្រូវការទីផ្សារ ដោយត្រូវរៀបចំផែនការសម្រាប់កាត់បន្ថយការនាំចូលទំនិញពីក្រៅប្រទេសនៅពេលកម្ពុជាអាចផលិតបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖

« ពាណិជ្ជកម្មមិនមែនតែក្រៅប្រទេសនោះទេ ការនាំចេញនៅនឹងកន្លែង ការនាំចេញ​នៅក្នុងស្រុក ក៏ជាពាណិជ្ជកម្មធំមួយដែរ ហើយសក្តានុពលក្នុងប្រទេសធំណាស់។ ផលិតកម្មក្នុងស្រុក គឺត្រូវបង្កើនផលិតភាពក្នុងការតភ្ជាប់រវាងអ្នកផលិត និងអតិថិជនដែលអ្នកប្រើប្រាស់ឱ្យបានកាន់តែច្រើន ដើម្បីលើកកម្ពស់ផលិតផលខ្មែរ កាត់បន្ថយនូវការនាំចូលពីខាងក្រៅ»។

ជាមួយគ្នានេះ សម្ដេចធិបតី បានជំរុញឱ្យពង្រឹកគុណភាពផលិតផលកម្ពុជា ដើម្បីរក្សាទីផ្សារចាស់ និងបង្កើនទីផ្សារថ្មីនៅក្រៅប្រទេស ព្រមទាំងផ្ដោតទៅលើការបង្កើនបរិមាណផលិតផលនីមួយៗលើការនាំចេញ។ ចំពោះការពង្រឹងគឺធ្វើយ៉ាងណាបង្កើនមុខទំនិញដែលនាំចេញនីមួយៗជាជំហានឱ្យបានច្រើន ។  ទីផ្សារ​មួយដែលបើកទ្វារហើយគឺជាឱកាសដើម្បីថែរក្សា និងរកទីផ្សារថ្មីបន្ថែមទៀត ប៉ុន្តែទីផ្សារដែលមានស្រាប់ធ្វើម៉េចកុំឱ្យបាត់បង់ និងមានលទ្ធភាពទាញឱ្យបានអតិបរមាសម្រាប់ផលប្រយោជន៍កម្ពុជា។

សម្ដេចធិបតីបានបញ្ជាក់ថា ៖

«ការពង្រីកទីផ្សារថ្មីគឺជាការចាំបាច់ ហើយការធ្វើពិពិធកម្មទីផ្សារជួយយើងកុំឱ្យងាប់ក្រឡា។ ជួនកាលប្រទេសខ្លះស្ដង់ដារខ្ពស់ ប៉ុន្តែយើងមិនងាប់ក្រឡាទេ យើងត្រូវដើររកទីផ្សារផ្សេងទៀត។ ពិតណាស់ យើងនាំទំនិញចេញទៅអាមេរិក អឺរ៉ុបច្រើន ប៉ុន្តែយើងក៏បានធ្វើការនាំចេញ​ទៅកាន់ប្រទេសផ្សេងៗនៅលើពិភពលោកផងដែរ ឥឡូវនេះយើងបង្កើនមុខព្រួញទៅប្រទេសអារ៉ាប់បន្ថែមទៀត»។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបង្ហាញថា នៅក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អន្តរជាតិសម្រេចបាន ៤៣,៥២​ ពាន់លានដុល្លារ​អាមេរិក ក្នុងនោះការនាំចេញសម្រេចបាន ២១ ពាន់លានដុល្លារអាមេរិក កើនឡើង ៤,០៨ភាគរយ ហើយការនាំចូលសម្រេចបាន ២២ពាន់លានដុល្លារ ថយចុះ ២០ភាគរយ បើធៀបនឹង​រយៈពេល​ដូចគ្នានឹងឆ្នាំ២០២២។

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម ​បានថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៣ ដោយបញ្ជាក់ថា ទីផ្សារ RCEP ក៏ជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមានចំណែកប្រមាណ ៦១.០៦% នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា។

ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយនឹងបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) មានចំនួន ២៦.៥៧ ពាន់លានដុល្លារអាមេរិក ដែលការនាំចេញមានទំហំ ៧.២១ ពាន់លានដុល្លារអាមេរិក គឺកើនឡើង ២៧.២៩%៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

បច្ចុប្បន្ននេះ មាសបានក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ធំបំផុតនៅលើពិភពលោក ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច

កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2026

កងទ័ពជើងទឹកចិន បានបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាយោធាថ្មីមួយទៀតរបស់ខ្លួនគឺត្រីរ៉ូបូតសម្រាប់បម្រើដល់បេសកកម្មឈ្លបយកការណ៍ (Bionic Robotic Fish)

ខេត្តសក្ដានុពលចំនួន​៥ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុង​រយៈពេល៥ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2026

ក្នុងរយៈពេល​៥ខែ ដើមឆ្នាំ២០២៦​ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ បានអនុម័ត​គម្រោង​វិនិយោគសរុបចំនួន ​២២៥ ​គម្រោង ​ដែលមានទុន​វិនិយោគសរុប​ចំនួន​ ៣,៣ ពាន់លានដុល្លារអាម៉េរិក​

ARDB ទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានសហការជាមួយដៃគូពាក់ព័ន្ធប្រកាសទម្លាក់មូលធិនិចំនួន ១០៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់