រាជរ​ដ្ឋាភិបាល ខិតខំជំរុញកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវៈដល់យុវជន និងកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦

ភ្នំពេញ៖ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ប្រមាណ៧ភាគរយក្នុងមួយឆ្នាំអស់រយៈពេលជិត២ទសវត្ស៍ជាប់គ្នា ហើយបានបន្ថយភាពក្រីក្រ និងដំណើរការប្រជាធិបតេយ្យ ដែលធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយគួរជាទីមោទនៈ។ ដោយឡែក រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ នៃរដ្ឋសភា ក៏បាន និងកំពុងបន្តអនុវត្តគោលនយោបាយនេះ ព្រមជាមួយនឹងការដាក់ចេញនូវ «​យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១»,«កម្មវិធីគោលនយោបាយអាទិភាពចំនួន ៦» និង “វិធានការគន្លឹះចំនួន៥” ដែលសុទ្ធតែយកប្រជាជនជាស្នូល អាចផ្តល់ថាមពលដល់កម្ពុជានឹងបន្តការអភិវឌ្ឍកាន់តែខ្លាំងក្លាទៅមុខ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

កិច្ច្កការដែលរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ កំពុងតែមានភាពសកម្មក្នុងការជំរុញនោះ បានរំលចចេញនូវសកម្មភាព២ ដែលបានអនុវត្តតាមដំណាក់កាលនូវ “កម្មវិធីគោលនយោបាយអាទិភាពចំនួន ៦” និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនចំនួន ១,៥ លាននាក់។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន១.៥លាននាក់ឱ្យសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ រយៈពេល៤ខែ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន២៨ម៉ឺនរៀល។

ភ្ជាប់ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានអបអរសាទររាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការ​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះកម្មវិធីថ្នាក់ជាតិស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដល់យុវជនគោលដៅ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

សេចក្តីកោតសរសើរ និងអបអរសាទរនេះបានធ្វើឡើងក្នុងកិច្ចពិភាក្សាការងាររវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក Anthony Gill នាយកស្តីទីនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំនៅកម្ពុជាកាលពីពេលថ្មីៗនេះ។

លោកនាយកស្តីទីបានគូសបញ្ជាក់ថា លោកសូមកោតសរសើរ និងអបអរសាទរ ចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនគោលដៅ១.៥លាននាក់របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ហេង សួរ បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ចំពោះកិច្ចសហប្រតិបត្តិការ និងជំនួយជាច្រើនលើការបណ្តុះបណ្តាល ជំនាញជាមួយក្រសួង ហើយរំពឹងថា ធនាគាអភិវឌ្ឍន៍អា​ស៊ី នឹងបន្តគាំទ្រជួយលើគម្រោងនានារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែមទៀត។

ដោយឡែក សម្រាប់ក្រសួងកសិកម្ម ក៏មានកម្មវិធីមួយនៃការដាក់ព​ង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ធ្វើឡើងជាដំណាក់កាល គឺឆ្នាំ២០២៣ ចំនួន២៥០នាក់ ២០២៤ ចំនួន៨០០នាក់ និងឆ្នាំ២០២៥ ចំនួន៥៥០នាក់ សរុប ១.៦០០នាក់។

តាមរបាយការណ៍ក្រសួងកសិកម្មស្ដីពី «កម្មវិធីគោលនយោបាយអាទិភាព  ទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា»បានឱ្យដឹងថា សហគមន៍កសិកម្មទំនើប គឺជាចក្ខុវិស័យ​​នៃការអនុវត្តផលិតកម្មកសិកម្ម រួមគ្នាក្នុងទ្រង់ទ្រាយធំនៅក្នុងវិស័យកសិកម្ម ជាមួយនឹងការដាក់ព​ង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ដែលជាផ្នែកមួយនៃកម្មវិធីគោលនយោបាយអាទិភាពទី៦ និងគ្រោងដាក់ឱ្យអនុវត្តនៅក្នុងឆ្នាំ២០២៣ នេះ។  

ថ្លែងក្នុងពិព័រណ៍ការងារលើវិស័យអប់រំកសិកម្ម ឯកឧត្តម ឌិត ឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់នូវអនុសា​សន៍គន្លឹះក្នុងការផ្សារភ្ជាប់ធនធានមនុស្សរវាងសាកលវិទ្យាល័យ និងក្រុមហ៊ុនឯកជន ដើម្បីរៀបចំកម្មវិធីសិក្សាស្របទៅតាមតម្រូវការទីផ្សារការងារ។ ធនធានមនុស្សដើរតួនាទីសំខាន់ក្នុងការចូលរួមអភិវឌ្ឍជាតិ ឱ្យចំទិសដៅ និងឈានទៅកាន់ភាពជោគជ័យ។ ដូច្នេះគោលនយោបាយកសិកម្មអាណត្តិថ្មីទី៧នេះ គឺជំរុញសហគមន៍កសិកម្មទំនើប ដែលមានសមត្ថភាពផលិតក្នុងទ្រង់ទ្រាយធំ ព្រមទាំងការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មតាមភូមិ-ឃុំ ដើម្បីជួយដល់កសិករ ទាំងបច្ចេកទេស ការកាត់បន្ថយថ្លៃដើម ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/10/2026

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/10/2026

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន​ មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

JI​CA ​​ជំរុញ​ឱ្យ​កម្ពុជាបន្ត​​ពង្រឹង​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 30/10/2026

វិទ្យាស្ថាន​ស្រាវជ្រាវ​ JI​CA Ogata ​បាន​ជំរុញ​ឱ្យ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ផ្លាស់ប្តូរ​ទិសដៅ​ពី​ការ​ពង្រីក​ឥណទាន​យ៉ាង​ឆាប់រហ័ស​ ​មក​ផ្តោត​លើ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ​និង​ចីរភាព​ ​ព្រមទាំង​ពង្រឹង​វិធានការ​ការពារ​អ្នក​ប្រើប្រាស់​កម្ចី​ ​ខណៈ​ក្តី​បារម្ភ​អំពី​បំណុល​លើស​លុប ​និង​ការ​ខ្ចី​ប្រាក់​ច្រើន​ស្ថាប័ន​នៅតែ​ជា​បញ្ហា​ប្រឈម​

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន

គម្រោង​ ៥​១១ ​ចាក់​បញ្ចូល​ទុន ​​៨​,​៥ ​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​រយៈពេល​ជិត​ ៣ ​ឆ្នាំ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ក្រុម​ការងារ​ជំរុញ​ការ​វិនិយោគ​ខេត្ត​ព្រះសីហនុ ​បាន​សម្រេច​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​គម្រោង​វិនិយោគ​សរុប​ចំនួន​ ៥១១ ​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​សរុប​ ៨​,​៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧