World Bank ព្យាករណ៍ថា GDP របស់វៀតណាមអាចកើនឡើងក្នុងអត្រា ៦,‌១ ភាគរយសម្រាប់ឆ្នាំ ២០២៤

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

បរទេស​ ៖​ យោងតាមប្រភពព័ត៌មានពី The Investor រាយការណ៍ថា ធនាគារពិភពលោក (World Bank) banព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុក (GDP) របស់វៀតណាមអាចកើនឡើងក្នុងអត្រា ៦,‌១ ភាគរយសម្រាប់ឆ្នាំ២០២៤ ប៉ុន្តែក៏មានការកើនឡើងអតិផរណា និងបញ្ហាប្រាក់កម្ចីផងដែរ។

ថ្មីៗនេះ ធនាគារពិភពលោក (World Bank) បានព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនឹងកើនឡើង ៦,‌១ ភាគរយសម្រាប់ឆ្នាំនេះ ប៉ុន្តែស្ថាប័នដ៏ធំជាសកលមួយនេះបានព្រមានថា បញ្ហាប្រាក់កម្ចីនៅតែជាកង្វល់ និងគួរឱ្យព្រួយបារម្ភ។ មិនត្រឹមតែប៉ុណ្ណោះ ការនាំចេញផ្នែកផលិតកម្មនៅក្នុងឆមាសទី ២ អាចធ្លាក់ចុះ បន្ទាប់ពីកំណើនស្ទុះងើបឡើងវិញ ១៦,៩ ភាគរយកាលពីឆមាសទីំ១ ដោយសារតម្រូវការសកលលោក ជាពិសេសពីសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម។ បន្ថែមពីនេះ កំណើននៃការនាំចេញត្រូវបានរំពឹងថានឹងកើនឡើងក្នុងកម្រិតមធ្យមក្នុងឆ្នាំ២០២៥​-២០២៦ ដោយសារការរំពឹងទុកពាណិជ្ជកម្មសកល និងតម្រូវការខាងក្រៅពីដៃគូពាណិជ្ជកម្មសំខាន់ៗ ដូចជា សហរដ្ឋអាមេរិក តំបន់អឺរ៉ូ និងចិន។

ចាប់តាំងពីច្បាប់ភូមិបាលបានចូលជាធរមាននៅខែសីហាឆ្នាំនេះ ទីផ្សារអចលនទ្រព្យកំពុងបង្ហាញសញ្ញានៃការងើបឡើងវិញ ខណៈដែលទីផ្សារភាគហ៊ុនសាជីវកម្មបានធូរស្រាល។ ជាមួយនឹងកំណើនការនាំចេញជាបន្តបន្ទាប់ និងសញ្ញានៃការងើបឡើងវិញនៃអចលនទ្រព្យ តម្រូវការក្នុងស្រុកត្រូវបានកំណត់ថានឹងកើនឡើងនៅក្នុងឆមាសទី២ ។ ទន្ទឹមនឹងនេះ អ្នកវិនិយោគ និងអ្នកប្រើប្រាស់មានអារម្មណ៍ប្រសើរជាងមុន ជាមួយនឹងការវិនិយោគពិតប្រាកដសរុប និងការប្រើប្រាស់ឯកជនពិតប្រាកដរំពឹងថានឹងកើនឡើង ៥,៨ ភាគរយ និង ៥,៦ ភាគរយរៀងគ្នានៅឆ្នាំ២០២៤។

យ៉ាងណាមិញ ធនាគារពិភពលោកព្យាករណ៍ថា អតិផរណារបស់វៀតណាមអាចបន្តកើនឡើង ៤,៥ ភាគរយសម្រាប់ឆ្នាំ២០២៤ ដែលកើនឡើងពី ៣,២ ភាគរយកាលពីឆ្នាំមុន។ ការឡើងថ្លៃតម្លៃអាហារមានឥទ្ធិពលដល់ការកើនឡើងអតិផរណា ប៉ុន្តែតម្លៃប្រេង និងទំនិញត្រូវបានព្យាករណ៍ថានឹងបន្តបន្ធូរបន្ថយនៅឆ្នាំនេះ។ ការព្យាករណ៍នេះឆ្លុះបញ្ចាំងពីការកើនឡើងតម្លៃអាហារដែលរួមចំណែកភាគច្រើនដល់អតិផរណានៅក្នុងឆមាសទី១ ហើយត្រូវបានរំពឹងថានឹងបន្តកើនឡើង ខណៈដែលមានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្រ្វិករីករាលដាលទូទាំងប្រទេស ទោះបីជាមានវិធានការពង្រឹងការគ្រប់គ្រង និងការការពារក៏ដោយ។ លើសពីនេះ ការកើនឡើងនៃប្រាក់ឈ្នួលសាធារណៈ និងប្រាក់សោធននិវត្តន៍ ត្រូវបានរំពឹងថា នឹងមានផលប៉ះពាល់តិចតួចលើអតិផរណា ដោយសារវិស័យសាធារណៈមានកម្រិត។ ក្នុងរយៈពេលមធ្យម អតិផរណាត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះដល់ ៤ ភាគរយក្នុងឆ្នាំ ២០២៥ និង ៣,៥ ភាគរយក្នុងឆ្នាំ ២០២៦។

ធនាគារពិភពលោកបានលើកឡើងផងដែរថា ទោះបីជាសេដ្ឋកិច្ចវៀតណាមមិនទាន់ត្រលប់ទៅរកផ្លូវកំណើនមុនការរាតត្បាត ប៉ុន្តែការបង្កើនល្បឿននៃការវិនិយោគសាធារណៈនឹងគាំទ្រដល់តម្រូវការសរុបក្នុងរយៈពេលខ្លី។ យ៉ាងណាមិញ អាជ្ញាធររូបិយវត្ថុអាចនឹងមិនទាន់បន្ថយអត្រាការប្រាក់បន្ថែមទៀតនោះទេ ដោយសារភាពខុសគ្នាដ៏ធំទូលាយនៃអត្រាការប្រាក់រវាងទីផ្សារក្នុងស្រុក និងបរទេស និងផលប៉ះពាល់ដែលអាចកើតមានលើអត្រាប្តូរប្រាក់។ ការរៀបចំលើកំណែទម្រង់ និងជំហានបន្ថែមទៀតនាពេលថ្មីៗនេះ ដើម្បីកាត់បន្ថយហានិភ័យ និងភាពងាយរងគ្រោះក្នុងវិស័យហិរញ្ញវត្ថុនៅតែជាកត្តាសំខាន់។ មិនត្រឹមតែប៉ុណ្ណោះ គុណភាពទ្រព្យសកម្មបានក្លាយជាកង្វល់នៅក្នុងវិស័យធនាគារ ខណៈដែលឥណទានមិនដំណើរការ (NPLs) សំដៅលើឥណទានដែលមានភាពយឺតយ៉ាវសងត្រឡប់ទៅតាមកាលបរិច្ឆេទដែលបានព្រមព្រៀង បានកើនឡើងយ៉ាងខ្លាំងពី ១,៩ ភាគរយក្នុងឆ្នាំ ២០២២ ដល់ ៤,៦ ភាគរយក្នុងឆ្នាំ ២០២៣។ ប្រសិនបើការរៀបចំប្រាក់កម្ចីឡើងវិញ និងបំណុលរបស់ក្រុមហ៊ុនអចលនទ្រព្យត្រូវបានរួមបញ្ចូល នោះភាគរយសរុបនៃប្រាក់កម្ចីដែលមានបញ្ហាអាចកើនឡើងដល់ ៧,៩ ភាគរយ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន