តុលាការពាណិជ្ជកម្មអាម៉េរិក រារាំងការដាក់ពន្ធគយរបស់ប្រធានាធិបតី Donald Trump

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា តុលាការពាណិជ្ជកម្មអាម៉េរិកបានរារាំងប្រធានាធិបតី Donald Trump ពីការប្រើអំណាចនៃច្បាប់គ្រាអាសន្នជាមធ្យោបាយដាក់ពន្ធគយលើប្រទេសដទៃ។

តុលាការពាណិជ្ជកម្មអាម៉េរិកបានសម្រេចថា ច្បាប់គ្រាអាសន្នមិនបានផ្តល់នូវសិទ្ធិអំណាចឱ្យប្រធានាធិបតីដាក់ពន្ធលើស្ទើរតែគ្រប់ប្រទេសនោះទេ។​ លើសពីនេះ រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាម៉េរិកផ្តល់នូវអំណាចផ្តាច់មុខឱ្យសភាក្នុងការគ្រប់គ្រងពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀតមិនមែនប្រធានាធិបតីនោះទេ។ តុលាការក៏បានរារាំងការយកពន្ធដាច់ដោយឡែករបស់រដ្ឋបាល Trump ដែលដាក់លើប្រទេសចិន ម៉ិចស៊ិក និងកាណាដាផងដែរ។

មជ្ឈមណ្ឌលយុត្តិធម៌សេរីភាពមិនលំអៀងតំណាងឲ្យអាជីវកម្មខ្នាតតូចចំនួន៥ បានដាក់បណ្តឹងនេះទៅកាន់តុលាការពាណិជ្ជកម្មអាម៉េរិក ដោយសារការនាំចូលទំនិញពីបរទេសត្រូវបានជាប់ពន្ធគយដែលដាក់ដោយ Trump ។ អគ្គមេធាវី  Letitia James នៃទីក្រុងញូវយ៉ក ដែលជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួន ១២ ដែលជាប់ពាក់ព័ន្ធក្នុងបណ្តឹងនេះ បានសារទរចំពោះការសម្រេចចិត្តនេះ “ច្បាប់បានបញ្ជាក់ច្បាស់ណាស់ថា គ្មានប្រធានាធិបតីណាមានអំណាចដំឡើងពន្ធទៅលើច្រើនប្រទេសតាមតែចិត្តឯងនោះទេ។ ប្រសិនបើការដាក់ពន្ធគយនៅមានបន្តទៀត វានឹងបណ្តាលឲ្យអាម៉េរិកមានអតិផរណាកាន់តែខ្ពស់ ការខូចខាតសេដ្ឋកិច្ចប៉ះពាល់ដល់អាជីវកម្មគ្រប់ទំហំ និងការបាត់បង់ការងារនៅទូទាំងប្រទេស ដោយសារអ្នករងគ្រោះពីការដំឡើងពន្ធគឺជាពលរដ្ឋ និងអាជីវកម្មអាម៉េរិក។ មិនត្រឹមតែប៉ុណ្ណោះ ទីផ្សារហិរញ្ញវត្ថុសកលមានភាពមិនច្បាស់លាស់ ចាប់តាំងពី Trump បានប្រកាសពន្ធគយ ដោយសារវិធានការមួយចំនួនត្រូវបានផ្លាស់ប្តូរ ឬពន្ធត្រូវបានកាត់បន្ថយនៅពេលដែលសេតវិមានបានចរចាជាមួយរដ្ឋាភិបាលបរទេស។

ករណីនេះគឺជាបញ្ហាប្រឈមផ្លូវច្បាប់មួយក្នុងចំណោមបញ្ហាប្រឈមផ្លូវច្បាប់ចំនួន ៧ ពាក់ព័ន្ធចំពោះគោលនយោបាយពាណិជ្ជកម្មរបស់រដ្ឋបាល Trump និងក្នុងចំណោមបញ្ហាប្រឈមពីរដ្ឋចំនួន ១៣ រួមទាំងក្រុមអាជីវកម្មខ្នាតតូចផ្សេងទៀត។ នៅក្នុងសេចក្តីសម្រេចនេះ ចៅក្រមចំនួន ៣រូប បានវិនិច្ឆ័យថា Trump បានលើកឡើងពីច្បាប់ស្តីពីអំណាចសេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិ (IEEPA) ឆ្នាំ១៩៧៧ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវរបស់គាត់ក្នុងការដាក់ពន្ធ។ នេះមានន័យថា ច្បាប់ IEEPA អនុញ្ញាតឱ្យប្រធានាធិបតីធ្វើសកម្មភាពក្នុងអំឡុងពេលប្រទេសមានអាសន្ន ដូចជា ការបង្កកទ្រព្យសម្បត្តិបរទេស ឬការទប់ស្កាត់ពាណិជ្ជកម្ម ប៉ុន្តែស្ថិតនៅក្នុងវិធីដែលមានកម្រិត និងជាមួយនឹងច្បាប់ជាក់លាក់ប៉ុណ្ណោះ មិនមែនផ្តល់អំណាចឱ្យគាត់ក្នុងការដាក់ពន្ធគយនោះទេ។

បន្ទាប់ពីសេចក្តីសម្រេចចេញបានប៉ុន្មាននាទី រដ្ឋបាល Trump បានដាក់បណ្តឹងឧទ្ធរណ៍។ អ្នកនាំពាក្យរងរបស់សេតវិមាន Kush Desai បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាមិនមែនសម្រាប់ចៅក្រមដែលមិនជាប់ឆ្នោតក្នុងការសម្រេចចិត្តពីរបៀបដោះស្រាយត្រឹមត្រូវសម្រាប់ភាពអាសន្នជាតិនោះទេ។ ប្រធានាធិបតី Trump បានសន្យាថា នឹងដាក់អាម៉េរិកជាអាទិភាព ហើយរដ្ឋបាលបានប្តេជ្ញាចិត្តក្នុងការប្រើប្រាស់អំណាចប្រតិបត្តិគ្រប់កម្រិត ដើម្បីដោះស្រាយវិបត្តិនេះ និងស្ដារឡើងវិញនូវភាពអស្ចារ្យរបស់អាម៉េរិក៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង កោតសរសើរដល់ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប នៅក្នុងព្រឹត្តិការណ៍ ហ្រ្វង់កូតិច (FrancoTech)

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/11/2026

ភ្នំពេញ ៖ នៅក្នុងថ្ងៃទី២ នៃព្រឹត្តិការណ៍ ហ្រ្វង់កូតិច (FrancoTech) លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានជួបជាមួយ ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន (Carolyne Pung) អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កាណាឌីយ៉ា គ្រុប

រុស្ស៊ី​ប្ដូរ​យុទ្ធសាស្ត្រ​ហិរញ្ញវត្ថុ ​​ពង្រឹង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ ទោះ​ការ​ប្រើ​ប្រាក់​យន់​ធ្លាក់ចុះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/11/2026

ការ​ធ្លាក់ចុះ​នៃ​ការ​ទូទាត់​ជា​ប្រាក់​យន់​ក្នុង​ពាណិជ្ជកម្ម​រវាង​រុស្ស៊ី​ និង​ចិន ​កំពុង​បង្កើត​ការ​ជជែក​ដេញដោល​អំពី​ប្រសិទ្ធភាព​នៃ​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​ក្នុង​ការ​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ប្រាក់​ដុល្លារ​អាម៉េរិក

អាស៊ានចង់ពង្រឹងជំហររបស់តំបន់ឲ្យធំជាងមុននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែកម្រជាសកល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/11/2026

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានអនុម័តក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល មេដឹកនាំទាំងអស់ប្តេជ្ញាបង្កើតយុទ្ធសាស្ត្ររ៉ែកម្រសំខាន់ៗរបស់អាស៊ាន ដើម្បីតម្រង់ទិសកិច្ចសហប្រតិបត្តិការនៅទូទាំងខ្សែច្រវាក់តម្លៃរ៉ែ

ជំនួបដ៏តានតឹងរវាងកំពូលបុរសខ្លាំងទាំង៣ នៅ APEC ក្រោយបោះបង់ចោលសន្ធិសញ្ញានុយក្លេអ៊ែរជិត១ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/11/2026

បរទេស ៖ រយៈពេល៩ខែមកហើយបន្ទាប់ពីការផុតកំណត់នៃសន្ធិសញ្ញា New START ដែលមានន័យថា មហាអំណាចនុយក្លេអ៊ែរធំៗបំផុតរបស់ពិភពលោកនឹងមិនមានដែនកំណត់ផ្លូវច្បាប់ទៀតឡើយទៅលើការគ្រប់គ្រងឃ្លាំងអាវុធយុទ្ធសាស្ត្រប្រល័យលោក។ មកដល់ពេលនេះប្រធានាធិបតីអាមេរិក លោក Donald Trump ប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គ្រោងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍

ពាណិជ្ជកម្ម​កម្ពុជា​-​បារាំង ​ឈាន​ដល់​ដំណាក់កាល​អនុវត្ត​ឱ្យ​ចេញ​ជា​លទ្ធផល​ជាក់ស្តែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/11/2026

​ ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​កម្ពុជា​ ​និង​បារាំង ​បាន​ឈាន​ដល់​ដំណាក់កាល​អនុវត្ត ​ដើម្បី​បង្កើត​លទ្ធផល​ជាក់ស្តែង​ ​ដោយ​ផ្អែក​លើ​សក្តានុពល​សេដ្ឋកិច្ច​ ​និង​ចំណុច​ខ្លាំង​របស់​កម្ពុជា​ ​ដែល​អាច​ទាក់ទាញ​វិនិយោគិន​បារាំង

ន​នោង​ជ្រុង ​ដំណាំ​រយៈពេល​ខ្លី ងាយ​ដាំដុះ​ ​និង​អាច​រក​ចំណូល​បាន​ជិត ​២០ ​លាន​រៀល​លើ​ផ្ទៃដី​ ​៧៥ ​អា

ជំនួញ, ព្រឹត្តិការណ៍

• 18/11/2026

ដំណាំននោង​ជ្រុង​កំពុង​បង្ហាញ​ពី​សក្តានុពល​ជា​បន្លែ​សេដ្ឋកិច្ច​មួយ​សម្រាប់​កសិករ ​ដោយ​សារ​ងាយស្រួល​ដាំដុះ​ ថែទាំ​មិន​ស្មុគស្មាញ ​អាច​ដាំ​បាន​គ្រប់​រដូវ​កាល​ ​និង​ឆាប់​ទទួល​បាន​ផល ​ដែល​អាច​ជួយ​បង្កើត​ប្រាក់​ចំណូល​ជា​ប្រចាំ​សម្រាប់​គ្រួសារ​កសិករ

ប៊ុលហ្គារី ​និង​វៀតណាម ​​ប្តេជ្ញា​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​ការពារ​ជាតិ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/11/2026

ប៊ុលហ្គារី ​និង​វៀតណាម ​បាន​ប្តេជ្ញា​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ ​តាមរយៈ​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច​ ​ការពារ​ជាតិ​ ការ​អប់រំ​ ​និង​បច្ចេកវិទ្យា​ខ្ពស់ ​ក្នុង​ជំនួប​ទ្វេ​ភាគី​រវាង​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ​នៅ​រាជធានី​ភ្នំពេញ​ ​ប្រទេស​កម្ពុជា

អូស៊ីអាយស៊ី រៀបចំកិច្ចពិភាក្សាតុមូលជាមួយក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ដោយនាំយកថ្នាក់ដឹកនាំធុរកិច្ចមកពីប្រទេសកាណាដា និងតំបន់មេគង្គមកជួបជុំគ្នានៅអគារ Connexion កោះពេជ្រ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/11/2026

ភ្នំពេញ ៖ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានរៀបចំកម្មវិធីពិភាក្សាតុមូលផ្នែកពាណិជ្ជកម្មរវាងកាណាដា និងតំបន់មេគង្គ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅ Innovation Lab ក្នុងអគារ Connexion កោះពេជ្រ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាពាណិជ្ជកម្មកាណាដា-អាស៊ាន (CABC)

កម្ពុជា​រំពឹង​សម្រេច​កំណើន​សេដ្ឋកិច្ច​ ៤​%​ ​នៅ​ឆ្នាំ​ ២០២៦ ​និង​កើន​ដល់​ ៤​,​៨​%​​ នៅ​ឆ្នាំ ​២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា​នឹង​សម្រេច​កំណើន​ក្នុង​រង្វង់​ ៤​%​ ​នៅ​ឆ្នាំ ​២០២៦ ​និង​បន្ត​កើន​ដល់​ ៤​,​៨​%​ ​នៅ​ឆ្នាំ​២០២៧ ​ដោយ​រាជ​រដ្ឋាភិបាល​គ្រោង​ប្រមូល​ចំណូល​ថវិកា​រដ្ឋ​ប្រមាណ​ ​១៥​,​២៤​%​ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​ផ.ស.ស.​) ​និង​កំណត់​ចំណាយ​សរុប​ថ្នាក់​ជាតិ​ក្នុង​ទំហំ​ ១៥​,​៨៩​%​ ​នៃ​ ​ផ.​ស.ស. ​ដើម្បី​រក្សា​លំនឹង​សង្គម​-​សេដ្ឋកិច្ច​ ​និង​គាំទ្រ​កំណើន​ក្នុង​បរិការណ៍​នៃ​ភាព​មិន​ប្រាកដប្រជា

ណា​តូ ​លុប​ចោល​កិច្ច​ប្រជុំ​កំពូល​ឆ្នាំ ​២០២៧ ​ចំពេល​ភាព​តានតឹង​អាម៉េរិក​-​អឺរ៉ុប​កើនឡើង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/11/2026

អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាង​ជើង​ ​(​NATO​) ​បាន​សម្រេច​មិន​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​នៅ​ឆ្នាំ ​២០២៧ ​តាម​ផែនការ​ដើមឡើយ​ ​ដោយសារ​ការ​ខ្វែងគំនិត​គ្នា​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ចំណោម​សម្ព័ន្ធមិត្ត​ ​ជាពិសេស​រវាង​សហរដ្ឋ​អាម៉េរិក​ ​និង​ប្រទេស​ជា​សមាជិក​អឺរ៉ុប


Leave a Reply

Your email address will not be published.Required fields are marked *