វៀតណាម ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ប្រមាណ ៣១,៤ ពាន់លានដុល្លារក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ២០២៤

បរទេស៖ យោងតាមប្រភពព័ត៌មានពី Vietnam Plus បានរាយការណ៍ថា ការវិនិយោគផ្ទាល់ពីបរទេសដែលបានចុះបញ្ជីនៅក្នុងប្រទេសវៀតណាមរួមមាន ការវិនិយោគបន្ថែម ការវិនិយោគថ្មី និងការរួមចំណែកដើមទុនតាមរយៈការទិញភាគហ៊ុនជាសរុបឈានដល់ ៣១,៤ ពាន់លានដុល្លារក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ២០២៤ ។

យោងតាមទីភ្នាក់ងារវិនិយោគបរទេសរបស់ក្រសួងផែនការ និងវិនិយោគវៀតណាម បានឱ្យដឹងថា ទំហំជិត ១៧,៣៩ ពាន់លានដុល្លារត្រូវបានចាក់ចូលទៅក្នុងគម្រោងថ្មីចំនួន ៣ ០៣៥ គម្រោង ខណៈដែល ទំហំ ៩,៩៣ ពាន់លានដុល្លារត្រូវបានបន្ថែមទៅគម្រោងដែលមានស្រាប់ចំនួន ១ ៣៥០ ហើយទំហំទឹកប្រាក់ ៤,០៦ ពាន់លានដុល្លារទៀតត្រូវបានចំណាយដោយអ្នកវិនិយោគបរទេសដើម្បីទិញភាគហ៊ុន។ ដោយឡែក សម្រាប់តែក្នុងខែវិច្ឆិកា ការវិនិយោគផ្ទាល់ពីបរទេសមានចំនួន ៤,១២ ពាន់លានដុល្លារត្រូវបានចុះបញ្ជី។ ទន្ទឹមនឹងនេះ វិនិយោគិនបរទេសបានវិនិយោគលើវិស័យចំនួន ១៨ ក្នុងចំណោមវិស័យទាំង ២១ នៅក្នុងសេដ្ឋកិច្ចវៀតណាម។  ក្នុងចំណោមវិស័យទាំងនោះ ឧស្សាហកម្មកែច្នៃ និងផលិតកម្មបាននាំមុខគេជាមួយនឹងទុនវិនិយោគសរុបឈានដល់ជិត ២០,២ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងប្រមាណ ៦៤,៤ ភាគរយនៃចំនួនសរុប។ បន្ទាប់មក អាជីវកម្មអចលនទ្រព្យដែលមានដើមទុនសរុបចំនួន ៥,៦៣ ពាន់លានដុល្លារអាមេរិក ឬ ១៧,៩ ភាគរយនៃចំនួនសរុប។

វិនិយោគិនបរទេសកំពូលៗរបស់វៀតណាមរួមមាន៖ សិង្ហបុរី កូរ៉េខាងត្បូង ហុងកុង ជប៉ុន ចិន តួកគី និងតៃវ៉ាន់។ សិង្ហបុរី បាននាំមុខគេក្នុងបញ្ជី ដែលបានវិនិយោគជិត ៩,១៤ ពាន់លានដុល្លារអាមេរិក ស្មើនឹង ២៩,១ ភាគរយនៃចំនួនសរុប កើនឡើង ៥៣,៧ ភាគរយធៀបនឹងឆ្នាំមុន។ បន្ទាប់មក គឺ កូរ៉េខាងត្បូង ជាប់ចំណាត់ថ្នាក់លេខ ២ ដែលមានទឹកប្រាក់វិនិយោគចំនួន ៣,៨៩ ពាន់លានដុល្លារអាមេរិក ស្មើនឹង ១២,៤ ភាគរយនៃចំនួនសរុប ប៉ុន្តែធ្លាក់ចុះ ៩ ភាគរយធៀបនឹងឆ្នាំមុន។

នៅក្នុងឆ្នាំ២០២៤ នេះ ខេត្ត Bac Ninh បាននាំមុខគេក្នុងលក្ខខណ្ឌទុនវិនិយោគពីបរទេសដែលមានទឹកប្រាក់ចំនួន ៥,០៤ ពាន់លានដុល្លារអាមេរិក ឬ ស្មើរនឹង ១៦ ភាគរយនៃចំនួនសរុប ដែលកើនឡើងជាង ៣ ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។  បន្ទាប់មក គឺខេត្ត Quang Ninh មានទុនវិនិយោគពីបរទេសដែលមានទឹកប្រាក់ចំនួន ២,២៩ ពាន់លានដុល្លារអាមេរិក ឬ ស្មើនឹង ៧,៣ ភាគរយនៃចំនួនសរុប។  យ៉ាងណាមិញ បើគិតពីចំនួនគម្រោង ទីក្រុងហូជីមិញ ឈរនៅលំដាប់កំពូលរបស់បញ្ជីវៀតណាម។ លើសពីនេះ កត្តាមួយចំនួនដែលវៀតណាមអាចទាក់ទាញអ្នកវិនិយោគពីបរទេសមានដូចជា៖ ស្ថិរភាពនយោបាយ, វៀតណាមមានកំណើនសេដ្ឋកិច្ចខ្លាំង, តម្លៃពលកម្មទាប, ការកើនឡើងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម, និងទីតាំងភូមិសាស្ត្ររបស់វៀតណាមនៅជិតខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ វៀតណាម បានផ្តល់ការលើកទឹកចិត្តមួយចំនួនសម្រាប់វិនិយោគិនបរទេស រួមមាន៖ ការលើកលែងពន្ធលើការនាំចូល, ការលើកលែងថ្លៃជួលទីតាំង និងការលើកទឹកចិត្តពិសេស។ ឧស្សាហកម្មវៀតណាមដែលទទួលផលប្រយោជន៍ភាគច្រើនពី FDI រួមមាន៖ ការកែច្នៃ និងការផលិត, អចលនទ្រព្យ, ការបោះដុំ និងរាយ, និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កាស៊ីណូ ពាក់ព័ន្ធអំពើឆបោកតាមអនឡាញប្រឈមការដកហូតអាជ្ញាប័ណ្ណ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តវិធានការតឹងរ៉ឹងចំពោះកាស៊ីណូណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់នឹងត្រូវដកហូតអាជ្ញាបណ្ណ

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦

កម្ពុជា ទទួលបានគម្រោងវិនិយោគ ៥០០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃគជ់ខ្យងធំជាងគេបង្អស់នៅអាស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិមួយបានសម្រេច​បោះទុន ៥០០លានដុល្លារ បង្កើតរោងចក្រកែច្នៃគជ់ខ្យង​​ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី។

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត១ទសវត្សរ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត ១ទសវត្សរ៍

តម្លៃប្រេងឆៅនៅតែបន្តឡើង-ចុះ មិនច្បាស់លាស់ ដោយសារហានិភ័យចំពោះមុខមិនមានភាពប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,២៥​ ភាគរយមកនៅត្រឹម ៧៥,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,១៨ ភាគរយមកនៅត្រឹម ៧១,៧៩ ដុល្លារក្នុងមួយបារ៉ែល

ប្លុកអាស៊ី កំពុងក្លាយជាតួអង្គថ្មីនៃការរៀបចំរចនាសម្ព័ន្ធផ្នែកផលិត និងផ្គត់ផ្គង់អាវុធទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ប្រទេសឥណ្ឌា បានសម្រេចការផលិតគ្រឿងយុទ្ធោបករណ៍សម្រាប់វិស័យការពារជាតិក្នុងស្រុករហូតដល់ ៦៥ភាគរយរួចទៅហើយ ដោយកាត់ផ្តាច់ការពឹងផ្អែកបែបប្រពៃណីទៅលើអ្នកផ្គត់ផ្គង់បរទេស ខណៈដែលឥណ្ឌូនេស៊ី ក៏ដូចគ្នា បានកំណត់គោលដៅបង្កើនការផលិតក្នុងស្រុកឲ្យបាន ៦០ភាគរយនៅត្រឹមឆ្នាំ២០៣០

ក្រុមហ៊ុន Unilever បញ្ជាក់ពីផលិតផលមានលេខបាកូដ 885 នៅលើទីផ្សារកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត- Unilever (Cambodia) Limited បានបញ្ជាក់ថា ផលិតផលដែលមានលេខបាកូដ 885 ពីប្រទេសថៃនៅលើទីផ្សារកម្ពុជា គឺជាស្ដុកចាស់នៅសេសសល់ ដែលធ្លាប់មាននៅលើទីផ្សារកន្លងមក។

និន្នាការរស់នៅក្នុងបុរីកាន់តែច្រើន ឆ្លុះបញ្ចាំងពីភាពរីកចម្រើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរទម្លាប់​របស់ប្រជាជន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/06/2026

កំណើន​នៃការអភិវឌ្ឍ​លំនៅឋាន​ជា​លក្ខណៈបុរីមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋក៏បានផ្លាស់ប្តូរទម្លាប់ពីការរស់នៅតាមផ្ទះនៅទីប្រជុំ​ជន​ឬជាប់ផ្លូវ​ ទៅរស់នៅផ្ទះក្នុងបុរី​ដែលមានផាសុកភាព ស៊ីវិល័យ និងមានសុវត្ថិភាពវិញ

វិនិយោគិនខ្មែរនិងបរទេស រួមគ្នាបោះទុនជាង ៤០ លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង នៅកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនវិនិយោគរួមរវាងវិនិយោគិនខ្មែរ និងបរទេស បានបណ្តាក់ទុនជាង ៤០លានដុល្លារអាមេរិក ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង និងត្រី​នៅក្នុងខេត្តកំពង់ធំ

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox ប្រកាសដំឡើងថ្លៃផលិតផល ដោយសារតម្លៃបន្ទះឈីបបន្តឡើងថ្លៃខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox របស់ Microsoft បានប្រកាសដំឡើងថ្លៃផលិតផលរបស់ពួកគេជាសកល ដោយសារតែតម្លៃបន្ទះឈីបនៃអង្គចងចាំ (Memory) បន្តឡើងថ្លៃយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ

Leave a Reply

Your email address will not be published. Required fields are marked *