យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ក្នុងខេត្តពោធិ៍សាត់ ត្រូវបានបញ្ចប់ដោយសមទ្ធិផលផ្លែផ្កា

(ពោធិ៍សាត់)៖ នាថ្ងៃទី ២២មេសានេះ យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ បានធ្វើឡើង​នៅក្នុងស្រុកវាលវែង ក្រោមប្រធានបទ “យើងរួមគ្នាបញ្ចប់វិបត្តិនៃការដាក់អន្ទាក់និងការជួញដូរ​សត្វព្រៃនៅកម្ពុជា” ។ យុទ្ធនាការនេះដែរបានប្រព្រឹត្តិទៅដោយរលូន និងមានការចូលរួមយ៉ាងកុះ ករពីភាគីពាក់ព័ន្ធ។

ដូចទៅនឹងយុទ្ធនាការមុនៗ យុទ្ធនាការលើកនេះ មានការដើរដង្ហែរស្លាកបដា ស្ដីអំពីការការពារសត្វព្រៃ និងធនធានធម្មជាតិផ្សេងៗទៀត។ ដែលការដើរដង្ហែរផ្សព្វផ្សាយនេះដែរ មាននូវការចូលរួមពី ស្ថាប័ន​រដ្ឋ វិស័យ​ឯកជន សង្គមស៊ីវិល សិស្សនុសិស្ស្ស និងប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរ។

ជាលទ្ធផល យុទ្ឋនាការអន្ទាក់សូន្យដំណាក់កាលទី១ ក្នុងឆ្នាំ២០២១កន្លងទៅ ក្រសួងបរិស្ថាន និងអង្គការដៃគូរ​បានដកអន្ទាក់សរុបចំនួនជាង៦ ម៉ឺនអន្ទាក់។ ហើយបន្ទាប់ពីយុទ្ធនាការអន្ទាក់សូន្យ​ដំណាក់កាលទី១ បានបញ្ចប់ក្នុងឆ្នាំ២០២២ ចំនួនអន្ទាក់ប្រមូលបានសរុបពីតំបន់ការពារធម្មជាតិ​មានការ​ថយចុះមក​ជាង៣ម៉ឺនអន្ទាក់។

ថ្វីបើចំនួនអន្ទាក់មិនទាន់ចុះដល់សូន្យក៏ដោយ ប៉ុន្តែវាបានបង្ហាញនិន្នាការថយចុះគួរឲ្យកត់សម្គាល់ និងបង្ហាញថាយុទ្ឋនាការអន្ទាក់សូន្យដើរលើផ្លូវត្រូវ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ក្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនាំក្រសួងបរិស្ថាន។

ជាមួយគ្នានេះ លោក គង់ មុនីច័ន្ទ នាយកអង្គការមូលនិធិម៉ាដក្សចូលីភីត បានមានប្រសាសន៍ដែរថា៖

“ការសិក្សាថ្មីៗនេះ បានបញ្ជាក់ឱ្យ​ដឹងថា នៅមានសត្វព្រៃជាច្រើនប្រភេទ កំពុងរស់នៅក្នុង​តំបន់​ព្រៃនានា នៃប្រទេសកម្ពុជាយើង ក្នុងនោះរួមមានទាំងប្រភេទសត្វព្រៃកម្រ និងជិតផុតពូជផងដែរ”

លោកបន្តថា ការបញ្ឈប់ឲ្យបានទាំងស្រុង នូវការបរបាញ់ដាក់អន្ទាក់ចាប់សត្វព្រៃ ការជួញដូរនិង​បរិភោគសត្វព្រៃ គឺជាប្រការដ៏សំខាន់ និងបន្ទាន់ ដើម្បីអភិរក្សសត្វទាំងនោះ។ ហើយយុទ្ធនាការអន្ទាក់​សូន្យ គឺជាឱកាសដ៏ប្រសើរ និងទាន់ពេលវេលា ក្នុងការជួយប្តូរទស្សនៈទាន ប្រជាពលរដ្ឋកម្ពុជាទាំង​អស់ ឲ្យងាកមកចូលរួមសង្គ្រោះ និងអភិរក្សសត្វព្រៃ ដ៏កម្រនិងមានតម្លៃ នៃប្រទេសយើង។

គួរបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យដំណាក់ការទីពីរនេះ ត្រូវបានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ដើម្បីបង្កើនការយល់ដឹងជាសាធារណៈនៅក្នុងតំបន់ភូមិភាគនីរតីនៃប្រទេសកម្ពុជា អំពីផលវិបាកនៃការ​ដាក់អន្ទាក់ប៉ះពាល់ដល់សុខភាពសាធារណៈ និងការបាត់បង់ជីវៈចម្រុះ។

យ៉ាងណាមិញ យុទ្ធនាការអន្ទាក់សូន្យដំណាក់ការទី១ កន្លងទៅបានធ្វើឡើងនៅខេត្តដូចជា ​ខេត្ត​​ក្រចេះ ស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី ព្រះវិហារ និងកំពង់ធំ។ យុទ្ធនាការនេះបានទទួលលទ្ធផលដ៏​ល្អប្រសើរ​ដោយមានអ្នកគាំទ្រចំនួន៣០០០នាក់ មានអត្ថបទ​ចុះផ្សាយលើសពី៦០០ និងមានការ​ផ្សាយតាម​បណ្តាញ​​ផ្សព្វផ្សាយជាតិ និងអន្តរជាតិ និងក៏មានម្ចាស់​ភោជនីយដ្ឋានយ៉ាងតិចចំនួន៥២នាក់ បានតាំង​ចិត្ត​​បញ្ឈប់ការលក់សាច់សត្វព្រៃ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបរហូតដល់ដំណាច់ឆ្នាំ២០២៦

អាម៉េរិក កំពុងចោទមហាអំណាចចិនថា កំពុងជ្រៀតជ្រែកអធិបតេយ្យនៃផែយុទ្ធសាស្ត្ររបស់ប្រទេសប៉េរូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

សហរដ្ឋអាម៉េរិក បានចោទមហាអំណាចចិន កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/02/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

មេដឹកនាំបារាំង និងឥណ្ឌា ជួបពិភាក្សាគ្នាពង្រឹងទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងបុមបៃសម្រាប់កិច្ចពិភាក្សាទ្វេភាគីក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធចំពេលមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាភូមិសាស្ត្រនយោបាយ

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ