នៅក្នុងស្ថានភាពដែលរាជរដ្ឋាភិបាលធ្វើការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ក៏ដូចជាក្រុងនៅតាមបណ្តាខេត្តមួយចំនួនទៀត ដែលធ្វើឱ្យប្រជាពលរដ្ឋកំពុងជួបភាពលំបាក បាត់បង់ចំណូល និងត្រូវចំណាយទៅលើការហូបចុកជាប្រចាំនោះ រាល់ការលក់ទំនិញយុទ្ធសាស្ត្រគ្រប់ប្រភេទមិនគួរមានការដំឡើងថ្លៃ ឆ្លៀតឱកាសយកចំណេញក្នុងស្ថានភាពដ៏លំបាកនោះទេ។
អ្នកជំនាញផ្នែកវិភាគសេដ្ឋកិច្ចកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ បានបង្ហាញពីទស្សនទានផ្ទាល់ខ្លួនថា នៅក្នុងអំឡុងពេលបិទខ្ទប់នេះ បងប្អូនអាជីវករមួយចំនួនបានឆ្លៀតឱកាសដំឡើងថ្លៃទំនិញផ្សេងៗ ដែលជារឿងមិនល្អ និងជាឥរិយាបទមួយមិនគួរប្រព្រឹត្តនោះឡើយ។

លោកបណ្ឌិតបានមានប្រសាសន៍ថា ៖
“ក្នុងកាលៈទេសៈដ៏លំបាកនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្របិទខ្ទប់កំពុងទទួលរងនូវផលលំបាកទាំងអស់គ្នា ពិសេស តំបន់ក្រហមតែម្ដង។ ខ្ញុំគិតថាឥរិយាបទបែបហ្នឹងខ្ញុំមិនអាចទទួលយកបានទេចំពោះការដំឡើងថ្លៃទំនិញផ្សេងៗប្រសិនបើចរន្ត និងតម្លៃនៃប្រភពដើមទំនិញនៅដំណើរ និងរក្សាជាធម្មតា”
ជាការពិត ចំពោះទិដ្ឋភាពសេដ្ឋកិច្ច តម្រូវការកើន ការផ្គត់ផ្គង់ធ្លាក់ចុះ ទំនិញចាំបាច់ត្រូវតែឡើងថ្លៃ។ នេះជាទ្រឹស្ដីសេដ្ឋកិច្ច កាលណាតម្រូវការកើន ការផ្គត់ផ្គង់មិនគ្រប់គ្រាន់ទំនិញនោះត្រូវឡើងថ្លៃជាស្វ័យប្រវត្តិ។ ប៉ុន្តែក្នុងករណី ដោយឡែកការឡើងថ្លៃទំនិញនៅកម្ពុជាមិនទាន់ឈានដល់ដំណាក់កាលហ្នឹងទេ។
លោក ហុង វណ្ណៈ បានពន្យល់ថា ៖
“ធ្វើយ៉ាងណាឱ្យអ្នកពាក់ព័ន្ធ ជាពិសេសអាជ្ញាធរ ត្រូវទុកច្រកបង្ហូរទំនិញប្រចាំថ្ងៃ បើគាត់មិនមានបញ្ហាអ្វី គួរតែជួយសម្រួលឱ្យគាត់បានដឹកទំនិញដូចជាបន្លែ ផ្លែឈើ ឬក៏ដូចជាត្រី សាច់ផ្សេងៗជាដើម មកដាក់លក់នៅគោលដៅណាមួយជាក់លាក់ និងគួរយើងសម្រួលឱ្យគាត់ចូល ជៀសវាង ការពិបាកសព្វបែបយ៉ាង នោះទំនិញ អាចឡើងថ្លៃទៅតាមហ្នឹងដែរ។ គាត់ដឹកលំបាក ហើយមានការស្មុគស្មាញ ទម្រាំមកដល់គោលដៅលក់នោះ ចង់មិនចង់គាត់ត្រូវដំឡើងថ្លៃហើយ ព្រោះអាចខកខានមួយថ្ងៃ ឬពីរថ្ងៃ ទើបបានចូលមកលក់”
លោកបណ្ឌិតក៏បានលើកឡើងដែរថា ករណីខ្លះ អាជ្ញាធរដែលអនុវត្តមិនយល់ច្បាស់ទៅតាមគោលការណ៍ណែនាំពី សេចក្តីសម្រេច ឬអនុក្រឹត្យផ្សេងៗអាចធ្វើឱ្យមានការរាំងស្ទះបញ្ហាដឹងជញ្ជូនទំនិញ និងអាហារ ដែលនាំឱ្យទំនិញឡើងថ្លៃ។
ជាដំណោះស្រាយ ទី1-ត្រូវសម្រួលរាល់ទំនិញការផ្គត់ផ្គង់ម្ហូបអាហារឱ្យជាក់លាក់ធ្វើឱ្យគាត់ងាយស្រួលក្នុងការផ្គត់ផ្គង់។ ទី2-បើសិនមានស្ថានភាពរលូនហើយគាត់នៅតែឡើងថ្លៃ នោះច្បាប់យើងមាន គួរតែអនុវត្តទៅតាមច្បាប់អន្តរកាលនោះ។ ទី3- រដ្ឋគួរត្រៀមស្បៀងសម្រាប់ទុកលក់ជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់ ឬតំបន់ក្រហម កុំឱ្យគាត់ជ្រួលច្របល់ នោះបញ្ហាក៏មិនសូវកើតមានដែរ៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 09/10/2026
ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ























































Account
Security
Favourite Content