ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជាទទួលបានចំនួនក្រុមហ៊ុនចុះបញ្ជីច្រើនជាងឆ្នាំមុន

ភ្នំពេញ ៖ ឆ្នាំ២០២៣ កន្លងនេះ គឺជាឆ្នាំដ៏ពិសេសមួយ ដែលផ្សារមូលបត្រកម្ពុជាទទួលបានចំនួនក្រុមហ៊ុនចុះបញ្ជីច្រើនជាងគេ ស្របពេលដែលទីផ្សារមូលបត្រនេះបានក្លាយជាច្រកមួយសម្រាប់ការធ្វើពិពិធកម្មហិរញ្ញប្បទានដល់ក្រុមហ៊ុន និងជាឱកាសវិនិយោគសម្រាប់វិនិយោគិន។

ថ្លែងនៅពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការឆ្នាំ២០២៣ របស់ក្រុមហ៊ុន ស៊ីអាយអេ ហ្វឺស អ៊ិនធើណេសិនណល ស្គួល នៅផ្សារមូលបត្រកម្ពុជា កាលពីថ្មីៗនេះ ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៣ នេះ គឺជាឆ្នាំដ៏ពិសេសមួយដែលផ្សារមូលបត្រកម្ពុជា ទទួលបានចំនួនក្រុមហ៊ុនចុះបញ្ជីច្រើនជាងគេ រួមមានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិចំនួន២ និងសញ្ញាបណ្ណសាជីវកម្មចំនួន៣។

យោងតាមឯកឧត្តម ហុង សុហួរ គិតត្រឹមចុងឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន២២ ដែលរួមមានក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីជាមូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុន១១ ទៀតបានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម ហើយក្រុមហ៊ុនទាំង២២នេះបានប្រមូលទុនពីផ្សារមូលបត្រសរុបប្រមាណជា ៣៥៩ លានដុល្លារអាមេរិក។

ឯកឧត្តម បានថ្លែងបន្តថា បើក្រលេកមើលពីបរិមាណជួញដូរ ភាគហ៊ុនប្រចាំថ្ងៃជាមធ្យម គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣  មានប្រមាណ ១៣ ម៉ឺនភាគហ៊ុនក្នុងមួយថ្ងៃ និងទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមមានប្រមាណជិត ២១ ម៉ឺនដុល្លារអាមេរិក។ រីឯចំនួនគណនីជួញដូរមានការកើនឡើងគួរឱ្យកត់សម្គាល់ពីប្រមាណ ៤៤ ០០០ គណនី ទៅ ៤៧ ០០០ គណនី។

ឯកឧត្តម ហុង សុហួរ បានលើកឡើងដូច្នេះថា ៖

“ផ្សារមូលបត្រកម្ពុជា ក៏មានមហិច្ឆតាចង់ឱ្យចំនួនគណនីជួញដូរកើនឡើងដល់ ១០ ម៉ឺនគណនីជួញដូរក្នុងឆ្នាំ ២០២៤ ខាងមុខនេះ និងសម្រេចបានទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យម ១០០ លានដុល្លារអាមេរិកត្រឹមឆ្នាំ២០៣០។ ឯកឧត្តមប្រតិភូ ក៏បានស្នើសុំឱ្យមានការចូលរួម និងគាំទ្រពីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអភិវឌ្ឍទីផ្សារមួយនេះបោះជំហានទៅមុខមួយកម្រិតទៀត”។

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានមានប្រសាសន៍ថា ទីផ្សារមូលបត្រកំពុងតែមានការរីកចម្រើនជាមួយនឹងកំណើននៃក្រុមហ៊ុនចុះបញ្ជី និងបានឆ្លុះបញ្ចាំងឱ្យឃើញថា ទាំងក្រុមហ៊ុន និងវិនិយោគិនបាន និងកំពុងផ្តល់ទំនុកចិត្តដល់ទីផ្សារមួយនេះ ដែលទីផ្សារមូលបត្រនេះបានក្លាយជាច្រកមួយសម្រាប់ការធ្វើពិពិធកម្មហិរញ្ញប្បទានដល់ក្រុមហ៊ុន និងជាឱកាសវិនិយោគសម្រាប់វិនិយោគិនផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង