ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា អត្រាអតិផរណាបន្តស្ថិតក្នុងកម្រិតទាបអាចគ្រប់គ្រងបានក្នុងអត្រា ៣% ជាមួយនឹងស្ថិរភាពអត្រាប្តូរប្រាក់ ៤.១០៨ រៀលក្នុងមួយដុល្លារអាមេរិក ខណៈទុនបម្រុងអន្តរជាតិនៅតែបន្តមានកម្រិតខ្ពស់គ្រប់គ្រាន់ដែលស្មើនឹង៨ខែនៃការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់។

ធនាគារជាតិនៃកម្ពុជាបានរៀបចំកិច្ចប្រជុំគណៈកម្មាធិការនយោបាយរូបិយវត្ថុលើកទី៥៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ទេសាភិបាល និងជាប្រធានគណៈកម្មាធិការ នយោបាយរូបិយវត្ថុ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។ អង្គប្រជុំបានពិភាក្សាលើបច្ចុប្បន្នភាពនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក វឌ្ឍនភាព និងបញ្ហាប្រឈមនៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា ព្រមទាំងនយោបាយរូបិយវត្ថុសម្រាប់អនុវត្តនាគ្រាខាងមុខ។

យោងតាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការនយោបាយរូបិយវត្ថុលើកទី៥៨បានឱ្យដឹងថា ការបើកប្រទេសឡើងវិញបានផ្ដល់ផលវិជ្ជមានទៅលើសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ដែលរួមមានការដឹកជញ្ជូន ពាណិជ្ជកម្ម និងទេសចរណ៍ក្នុងស្រុកជាដើម ស្របពេលដែលសេដ្ឋកិច្ចពិភពលោកបន្តទទួលបានកំណើន។
ធនាគារបញ្ជាក់ថា ៖
“អត្រាអតិផរណាបន្តស្ថិតក្នុងកម្រិតទាបអាចគ្រប់គ្រងបានក្នុងអត្រា ៣% ជាមួយនឹងស្ថិរភាពអត្រាប្តូរប្រាក់ ៤ ១០៨ រៀលក្នុងមួយដុល្លារអាមេរិក។ ទុនបម្រុងអន្តរជាតិបន្តមានកម្រិតខ្ពស់គ្រប់គ្រាន់ដែលស្មើនឹង ៨ខែ នៃការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់ សម្រាប់បម្រើដល់ការអនុវត្តនយោបាយរូបិយវត្ថុ ក៏ដូចជានយោបាយអត្រាប្តូរប្រាក់។ ធនាគារជាតិនៃកម្ពុជាបន្តអនុវត្តនយោបាយវិត្ថារកម្ម និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច ខណៈដែលបន្តរក្សាបានស្ថិរភាពរឹងមាំក្នុងវិស័យធនាគារ”
អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តនយោបាយរូបិយវត្ថុ និងបានផ្តល់ ការណែនាំសម្រាប់ការអនុវត្តនយោបាយរូបិយវត្ថុសម្រាប់គ្រាបន្ទាប់។ ការលេចឡើងមេរោគបំប្លែងថ្មីអូមីក្រុងក្នុងសហគមន៍អាចនឹងមានផលប៉ះពាល់ដល់សន្ទុះកំណើន ក៏ប៉ុន្តែឥទ្ធិពលនេះរំពឹងថមថយ ដោយសារការគ្រប់គ្រងលើការរាលដាល និងវិធានការគាំទ្រនានារបស់រាជរដ្ឋាភិបាល។
ដើម្បីរួមចំណែករក្សាស្ថិរភាពថ្លៃ និងលើកកម្ពស់ប្រសិទ្ធភាពនយោបាយរូបិយវត្ថុសម្រាប់គ្រាបន្ទាប់ គណៈកម្មាធិការនយោបាយរូបិយវត្ថុបានសម្រេចលើជំហរនយោបាយរូបិយវត្ថុដូចខាងក្រោម៖ ១/- បន្តរក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក ដោយប្រើប្រាស់ឧបករណ៍ផ្សេងៗ រួមទាំងការធ្វើអន្តរាគមន៍ និងការបញ្ចេញសន្ទនីយភាពជាប្រាក់រៀល ។ ២/- រក្សាអត្រាការប្រាក់ដេញថ្លៃនៃប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) និងការផ្តល់សន្ទនីយភាពរយៈពេលខ្លី (MLF) ក្នុងកម្រិតសមស្រប។ ៣/-ផ្តល់សន្ទនីយភាពតាមយន្តការ LPCO ក្នុងបរិមាណដែលជួយដល់តម្រូវការប្រាក់រៀល របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ៤/- បន្តរក្សាអត្រាប្រាក់បម្រុងកាតព្វកិច្ច ក្នុងអត្រា ៧% ទាំងប្រាក់រៀល និងដុល្លារអាមេរិក និង ៥- បន្តលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់ប្រាក់រៀល៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content