អ្នកវិនិយោគ​ កាន់តែ​ចាប់អារម្មណ៍ខ្លាំង​លើ​តំបន់ភូមិភាគឦសាន​ក្រោយ​រដ្ឋាភិបាលដាក់ឱ្យអនុវត្តកម្មវិធីពិសេស​ជំរុញការ​វិនិយោគ

ភ្នំពេញ ៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្បុជាបានប្រកាស​ដាក់ឱ្យ​អនុវត្តន៍នូវ​កម្មវិធីពិសេស​ជំរុញការ​វិនិយោគ​ក្នុងខេត្តភូមិភាគឦសាន​ចាប់តាំងពីអំឡុងខែមេសា ឆ្នាំ២០២៥កន្លងទៅ ឃើញ​អ្នកវិនិយោគ​កាន់ចាប់អារម្មណ៍​លើការ​បណ្ដាក់ទុនវិនិយោគ នៅក្នុង​ខេត្តទាំង​៤ក្នុងភូមិភាគឦសានរួមមានខេត្ត​ក្រចេះ ស្ទឹង​ត្រែង មណ្ឌលគិរី និងរតនគិរី ។

លោកឌុក ពិសិដ្ឋ​ ម្ចាស់​ចម្ការ​កាហ្វេ​និងផ្ទះស្នាក់ PDA FARM ក្នុងខេត្ត​មណ្ឌលគិរី បាន​មានប្រសាសន៍ឱ្យដឹងថា ចាប់តាំងពី​រាជរដ្ឋាភិបាលបានប្រកាស​អនុវត្ត​ន៍កម្មវិធីពិសេសជំរុញការ​វិនិយោគ​ខេត្ត​ទាំង៤ក្នុងភូមិភាគឦសាន ឃើញ​ទាំងមន្ត្រីថ្នាក់ជាតិ និងមន្ត្រីថ្នាក់ខេត្ត​បានយកចិត្តទុកដាក់​និងចុះពិនិត្យ​មើលការ​វិនិយោគ​របស់​វិនិយោគិនក្នុងនិងក្រៅប្រទេស​នៅក្នុង​ខេត្ត​មណ្ឌលគិរីជា​បន្ត​បន្ទាប់ ហើយក្នុងនាមជាម្ចាស់កសិកដ្ឋាន​និងផ្ទះស្នាក់​នៅខេត្តមណ្ឌលគិរី ក៏មានក្ដីសប្បាយរីក​រាយ ជាមួយកម្មវិធីជំរុញការ​វិនិយោគនេះ ពីព្រោះតាមអ្វីដែលបានដឹង កម្មវិធីនេះ បានលើក​ទឹកចិត្ត​ដល់​បណ្ដាវិនិយោគិន​នានា​មកកាន់ខេត្ត​ទាំង​៤នៅភូមិ​ភាគឦសានដូចជា​ផ្នែក​ពន្ធ ជាក់ស្ដែង​រូបលោក​ផ្ទាល់ គឺរដ្ឋ​បានលើកលែងពន្ធលើការ​កែច្នៃកាហ្វេ​រហូតដល់ ១២ឆ្នាំ ។​

លោកបន្តថា​ ក្នុងនាមជា​អ្នកវិនិយោគ​នៅក្នុងតំបន់ភូមិភាគឦសាននិងកំពុងទទួលបានអត្ថ​ប្រយោជន៍ពីកម្មវិធី​ពិសេស​ជំរុញការវិនិយោគរបស់រាជរដ្ឋាភិបាល លោក​នឹង​ផ្សព្វផ្សាយ​និងចែក​រំលែកទៅកាន់​វិនិយោគិន​ ធុរជន​នានា​ឱ្យបានដឹង និងចូលមក​វិនិយោគនៅក្នុង​ខេត្ត​មណ្ឌលគិរី ក៏ដូចជា​ខេត្ត​៣ផ្សេងទៀត​ក្នុង​ភូមិ​ភាគឦសាន ដើម្បី​ទទួល​បានឱកាស​ក្នុងការ​អនុគ្រោះពី​រាជរដ្ឋាភិបាល ។

យោងតាម​របាយការណ៍របស់​ក្រុមការងារជំរុញការ​វិនិយោគខេត្តទាំង៤ នៅភូមិភាគឦសាន​ បានបង្ហាញថា ចាប់តាំងពី​កម្មវិធីពិសេស​នេះបានដាក់ឱ្យ​អនុវត្ត​ មានក្រុមហ៊ុន និងគម្រោង​វិនិយោគជាច្រើន​បានដាក់​ស្នើ​សុំ​ការលើកលែង​និងអនុគ្រោះ​ដើម្បីដំណើរការ​វិនិយោគ​នៅក្នុង​ខេត្តទាំង​៤នោះ ហើយក៏មានគម្រោង​ជាច្រើន​ដែរ ត្រូវ​បានក្រុមការងារ​ជំរុញការ​វិនិយោគ​អនុម័ត​ជាផ្លូវការ ជាក់ស្ដែងកាលពីពេល​ថ្មីៗនេះ គម្រោង​វិនិយោគចំនួន២២​ ក្រោមទុនវិនិយោគប្រមាណ៤០០លានដុល្លារអាម៉េរិក បានដាក់ស្នើ​សុំ​លើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល ដើម្បីដំណើរការ​វិនិយោគនៅភូមិភាគឦសាន ហើយក្រុមការងារក៏បានលើកយក​មកពិនិត្យពិភាក្សា​ដើម្បីអនុម័ត​ជាផ្លូវការ ។​

ដោយឡែក​កាលពី ពាក់​កណ្ដាល​ខែ​មករា ឆ្នាំ ២០២៦​នេះដែរ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ក៏បាន​ប្រជុំពិភាក្សាលើការអនុវត្តគោលការណ៍លើកទឹកចិត្តពិសេស ការអនុគ្រោះ និង ការសម្របសម្រួ​លនីតិវិធី លើគម្រោង ចំនួន ៤ នៅខេត្តក្រចេះ និង ខេត្តរតនគិរី ជាមួយ​នឹងទុនវិនិយោគ​សរុប ៣៥៥​លានដុល្លារអាម៉េរិក ដែលអាច​បង្កើត​ការងារ​បានរហូតដល់១២​ ៣០០កន្លែង ។

លោក​បណ្ឌិតអ៊ិន ចាន់នី​ប្រធាននាយកប្រតិបត្តិធនាគារ​អេស៊ីលីដា ភីអិលស៊ី ក៏បានមានប្រសាសន៍ថា​ ដើម្បីគាំទ្រដល់អាជីវកម្ម​របស់អាជីវករ​នៅក្នុង​ខេត្ត​ភូមិភាគឦសាន ធនាគារអេស៊ីលីដា បានពង្រីក​ប្រ​តិ​បត្តិ​ការ​និងសេវារបស់ខ្លួន​​ តាំងពីយូរមកហើយ ហើយក៏បានឃើញថាឱកាស​នៃការ​ធ្វើអាជីវកម្ម​នៅតំបន់ភូមិភាគឦសានក៏មានច្រើនដែរ ។

លោកបណ្ឌិត​បន្តថា រាជរដ្ឋាភិបាល​បាន​លើកទឹកចិត្តនិងជំរុញការ​វិនិយោគនៅខេត្តភូមិភាគ​ឦសាន​ ដោយ​បា​ន​សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ផ្លូវ ភ្លើង និងទឹក​ ហើយ​សម្រាប់ធនាគារ​អេស៊ីលីដា ភីអិលស៊ី ក៏បាន​គាំទ្រ​តាមរយៈការអនុវត្ត​តាមប្រកាសរបស់ធនាគារ​ជាតិនៃកម្ពុជា ។​ អ្វីដែលពិសេស​ធនាគារ​ក៏បាន​ពង្រីក​សេវាទូទាត់តាមអេឡិចត្រូនិក​មកកាន់​តំបន់​ភូមិភាគឦសានក៏ដូចជា​តំបន់ផ្សេងទៀត ដើម្បីសម្រួលដល់ការទូទាត់របស់ពលរដ្ឋ អាជីវករ ធុរជន និង​វិនិយោគិនផងដែរ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបរហូតដល់ដំណាច់ឆ្នាំ២០២៦

អាម៉េរិក កំពុងចោទមហាអំណាចចិនថា កំពុងជ្រៀតជ្រែកអធិបតេយ្យនៃផែយុទ្ធសាស្ត្ររបស់ប្រទេសប៉េរូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

សហរដ្ឋអាម៉េរិក បានចោទមហាអំណាចចិន កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/02/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

មេដឹកនាំបារាំង និងឥណ្ឌា ជួបពិភាក្សាគ្នាពង្រឹងទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងបុមបៃសម្រាប់កិច្ចពិភាក្សាទ្វេភាគីក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធចំពេលមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាភូមិសាស្ត្រនយោបាយ

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *