ប្រព័ន្ធទូទាត់ «បាគង»របស់ធនាគារជាតិនៃកម្ពុជាបានរួមចំណែករក្សានូវកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជា

ភ្នំពេញ ៖ ធនាគារជាតិ​នៃកម្ពុជា (NBC) បាន​ឆ្លង​កាត់​ដំណើរ​ដ៏វែងឆ្ងាយ ចាប់តាំងពី​ការបង្កើត​ឡើង​ជា​ដំបូងនៅឆ្នាំ១៩៥៤ បន្ទាប់ពី​ទទួលបាន​ឯករាជ្យ​ពី​ប្រទេស​បារាំង។ ធនាគារជាតិ​នៃកម្ពុជា​បានចាប់ផ្តើម​ដោយការ​បោះពុម្ព​រូបិយវត្ថុ ប្រាក់រៀល សម្រាប់​ប្រើប្រាស់​ក្នុង​ព្រះរាជាណាចក្រកម្ពុជា ដើម្បី​ធានា​បាន​ស្ថិរភាព​រូបិយវត្ថុ និងបង្កើត​អត្តសញ្ញាណជាតិ​មួយ។ មកទល់​ពេលបច្ចុប្បន្ន ធនាគារជាតិ​នៃកម្ពុជា​បានសម្រេច​បង្កើតប្រព័ន្ធ​ទូទាត់ឌីជីថល មានឈ្មោះថា បាគង ដែលដាក់​ប្រទេសកម្ពុជា​នៅជួរមុខ​នៃបដិវត្តន៍​ប្លុកឆេន (blockchain) នៅលើ​ពិភពលោក។

កាលពីខែមីនា ឆ្នាំមុន ធនាគារជាតិនៃកម្ពុជាបានចេញសារាចរណែនាំស្តីពីឥណទានរៀបចំឡើង​វិញក្នុងអំឡុងពេលរងផលប៉ះពាល់ពីការរីករាលដាលរបស់វីរុសកូវីដ-១៩ ដែលបានអនុញ្ញាតឱ្យគ្រឹះស្ថានធនា​គារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញបានរហូតដល់៣ដង ដោយមិនប៉ះពាល់ដល់ចំណាត់ថ្នាក់ឥណទានរបស់ពួកគេឡើយ។

នៅឆមាសទី១ ឆ្នាំ២០២១ វិស័យធនាគារកម្ពុជាបានរៀបចំឥណទានឡើងវិញគិតជាទឹកប្រាក់ប្រមាណជាង ៤,២ ពាន់លានដុល្លារអាមេរិក និងបានកើនឡើងដល់ ៤,៣ ពាន់លានដុល្លារអាមេរិក នៅចុងខែកក្កដា។ ឥណទានផ្តល់ដល់អតិថិជនបានកើនឡើង ២២,៣ ភាគរយ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ដល់ ៣៣,៨ ពាន់លានដុល្លារអាមេរិក។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ត្រូវបានអន្តរជាតិ (ភ្នាក់ងារប្រមូលផ្តុំទិន្នន័យ និងផ្សព្វផ្សាយព័ត៌មានផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលលោក The Ban​ker) ទទួលស្គាល់ និងបានជាប់ជាថ្នាក់ដឹកនាំធនាគារកណ្តាលឆ្នាំ២០២១ ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ខណៈដែលប្រព័ន្ធទូទាត់ឌីជីថល បាគង របស់ធនាគារជាតិនៃកម្ពុជា ក៏ត្រូវបានគេកោតសរសើរផងដែរ។ នៅខែមេសា ភ្នាក់ងារប្រឹក្សាផ្នែកគ្រប់គ្រង PwC បានដាក់ចំណាត់ថ្នាក់ លេខមួយដល់ប្រព័ន្ធនេះនៅអាស៊ី និងលេខពីរនៅទូទាំងពិភពលោក នៅក្នុងសន្ទស្សន៍រូបិយប័ណ្ណឌីជីថលធនាគារកណ្តាលពិភពលោករបស់ខ្លួន។

បាគង ត្រូវបានដាក់ឱ្យដំណើរការ កាលពីខែតុលា ឆ្នាំមុន ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទូទាត់តាមកម្មវិធីដោយ ស្កេនបាកូដ បញ្ចូលលេខទូរស័ព្ទរបស់អ្នកទទួល ឬជ្រើសរើសឈ្មោះរបស់ពួកគេពីបញ្ជីទំនាក់ទំនងក្នុងទូរស័ព្ទ។ រាល់ប្រតិបត្តិការទាំងអស់ត្រូវបានធ្វើឡើងតាមរយៈបច្ចេកវិទ្យាប្លុកឆេន (blockch​a​in) ដើម្បីរក្សាសុវត្ថិភាពប្រតិបត្តិការ។ ធនាគារជាតិនៃកម្ពុជា កំពុងពង្រីកវិសាលភាពទូទាំងពិភពលោករបស់បាគង ដោយប្រព័ន្ធនេះក៏គ្រោងនឹងបន្ថែមប្រទេសជាច្រើនទៀត បន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយធនាគារមេយប៊ែងរបស់ម៉ាឡេស៊ី។

បាគងក៏បានទទួលបានការគាំទ្រយ៉ាងខ្លាំងសម្រាប់ប្រតិបត្តិការក្នុងស្រុក។ អ្នកប្រើប្រាស់​បាគង បច្ចុប្បន្នមានចំនួនជាង ២០ ម៉ឺននាក់ ដែលបានធ្វើប្រតិបត្តិការជាង ១,៥ លាន គិតជាទឹកប្រាក់ប្រមា​ណ ៥០០លានដុល្លារអាមេរិក ដោយប្រព័ន្ធនេះត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងពេល ដែលមនុស្សជាច្រើនត្រូវបានបង្ខំឱ្យនៅផ្ទះ ហើយអ្នកផ្សេងទៀតមានការស្ទាក់ស្ទើរក្នុងការទូទាត់ជាសាច់ប្រាក់ បាគង ក៏បានជួយពន្លឿនដំណើរឆ្ពោះទៅរកសង្គមដែលមិនប្រើប្រាស់សាច់ប្រាក់ផងដែរ។ ការធ្វើប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកបានកើនឡើង ២៥០ ភាគរយនៅកម្ពុជា ចាប់តាំងពីការចាប់ផ្តើមនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងបានកើនឡើង ៣៥០ ភាគរយ គិតជាទឹកប្រាក់។

លោក Sunniya Durrani-Jamal នាយកធនាគារអភិវឌ្ឍន៍ អាស៊ី (ADB) ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍សំខាន់មួយសម្រាប់ធនាគារជាតិនៃកម្ពុជា គឺការវិនិយោគទុនរបស់ខ្លួនលើសេដ្ឋកិច្ចឌីជីថល (ស្របតាមបដិវត្តន៍ឧស្សាហកម្មទី៤ និងការអភិវឌ្ឍក្នុងតំបន់) និងបច្ចេកវិទ្យាហិ​រញ្ញ​វត្ថុ ជាពិសេស ការដាក់ឱ្យដំណើរការបាគង។

បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា បានត្រួតពិនិត្យលើប្រព័ន្ធហិរញ្ញវត្ថុក្នុងស្រុក ដែលរួមមានធនាគារពាណិជ្ជចំនួន ៥៤ ធនាគារឯកទេសចំនួន ១០ ការិយាល័យតំណាងធនាគារបរទេសចំនួន ៦ គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុចំនួន ៨៥ គ្រឹះស្ថានឥណទានជនបទចំនួន ២៤០ ក្រុមហ៊ុនភតិសន្យា ចំនួន១៧  ក្រុមហ៊ុនការិយាល័យឥណទានចំនួន ១ ក្រុមហ៊ុនដំណើរការតតិយភាគីចំនួន ៤ និងអាជីវករប្តូរប្រាក់ចំនួន ២.៤៦៦៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)