រដ្ឋ​អាម៉េរិក​ ​២៥​ ​ប្ដឹង​រដ្ឋបាល លោក​ ​ដូណាល់ ​ត្រាំ ​ជុំវិញ​ពន្ធ​គយ​ថ្មី​លើ​ទំនិញ​នាំចូល​

បរទេស​៖ ​រដ្ឋ​ចំនួន​ ​២៥​ ​នៅ​សហរដ្ឋ​អាម៉េរិក ​បាន​ដាក់ពាក្យបណ្ដឹង​ប្រឆាំង​នឹង​រដ្ឋបាល​ប្រធានាធិបតី​ ​ដូណាល់ ​ត្រាំ ​ជុំវិញ​ការ​ដាក់​ពន្ធ​គយ​ថ្មី​លើ​ដៃគូ​ពាណិជ្ជកម្ម​បរទេស ​ដោយ​ចោទ​ថា​ ​រដ្ឋបាល​បាន​ប្រើប្រាស់​អំណាច​ហួស​ដែន​កំណត់​ដែល​ច្បាប់​អនុញ្ញាត​។

​យោង​តាម​ការ​រាយការណ៍​របស់​ ​Al​ ​Jazeera​ ​ពាក្យបណ្ដឹង​ត្រូវបាន​ដាក់​ជូន​តុលាការ​ពាណិជ្ជកម្ម​អន្តរជាតិ​អាម៉េរិក​ កាលពី​ថ្ងៃចន្ទ ​ដោយ​រដ្ឋ​ទាំង​ ​២៥​ ​អះអាង​ថា​ ​រដ្ឋបាល​លោក​ ត្រាំ​ ​កំពុង​ប្រើ​បញ្ហា​ពលកម្ម​បង្ខំ​ជា​មូលហេតុ​ ​ដើម្បី​ដាក់​ពន្ធ​គយ​ជាថ្មី​លើ​ទំនិញ​នាំចូល​។

​រដ្ឋបាល​លោក​ ត្រាំ ​បាន​ដាក់​ពន្ធ​គយ​ថ្មី​ដោយ​លើក​ហេតុផល​ថា​ ​ប្រទេស​ដៃ​គូ​ពាណិជ្ជកម្ម​មិន​បាន​ខិតខំ​ប្រឹងប្រែង​គ្រប់គ្រាន់ ​ដើម្បី​ទប់ស្កាត់​ការ​នាំចូល​ទំនិញ​ដែល​ផលិត​តាមរយៈ​ពលកម្ម​បង្ខំ​។

​លោកស្រី​ ​Letitia​ ​James​ ​អគ្គ​ព្រះរាជអាជ្ញា​រដ្ឋ​ញូវយ៉ក ​បាន​លើកឡើង​ថា​ ​បន្ទាប់ពី​តុលាការ​កំពូល​សហរដ្ឋ​អាម៉េរិក ​សម្រេច​ថា​ ​ពន្ធ​បដិការ​ដែល​រដ្ឋបាល​លោក​ ត្រាំ ​បាន​ដាក់​កន្លងមក​ ​គឺ​ខុស​ច្បាប់​ រដ្ឋបាល​កំពុង​ព្យាយាម​ប្រើ​មធ្យោបាយ​ផ្សេង​ទៀត​ ​ដើម្បី​ដាក់​ពន្ធ​គយ​ដែល​ខុស​ច្បាប់​ជាថ្មី​។

​ជា​ការ​ឆ្លើយតប​ លោក​ ​Kush​ ​Desai​ ​អ្នកនាំពាក្យ​សេតវិមាន​ ​បាន​អះអាង​ថា​ ​ពន្ធ​គយ​ថ្មី​ទាំង​នេះ​ ​គឺជា​វិធានការ​ស្រប​ច្បាប់​ ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​អនុវត្ត​ពាណិជ្ជកម្ម​អយុត្តិធម៌​ពី​បណ្ដា​ប្រទេស​ដទៃ​។

​លោក​បាន​បញ្ជាក់​ថា​ ​ការ​ដែល​ប្រទេស​ដៃ​គូ​មិន​បាន​ដាក់ចេញ​ ​និង​អនុវត្ត​វិធានការ​ហាមឃាត់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​នាំចូល​ទំនិញ​ដែល​ផលិត​ដោយ​ពលកម្ម​បង្ខំ​ ​គឺជា​ទង្វើ​មិន​ត្រឹមត្រូវ​ ​ដែល​បង្ក​ផលប៉ះពាល់​ដល់​ពាណិជ្ជកម្ម​ ​និង​កម្មករ​អាម៉េរិក ​ហើយ​បញ្ហា​នេះ​ចាំបាច់​ត្រូវ​ដោះស្រាយ​។

​ចាប់តាំងពី​វិលត្រឡប់​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​អាម៉េរិក​សម្រាប់​អាណត្តិ​ទី​ពីរ​ លោក​ ត្រាំ ​បាន​ជំរុញ​គោលនយោបាយ​ពន្ធ​គយ​ខ្ពស់​ ​ដោយ​អះអាង​ថា​ ​វា​នឹង​ជួយ​លើកស្ទួយ​វិស័យ​ឧស្សាហកម្ម​ក្នុង​ស្រុក​ និង​កែប្រែ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​ទីក្រុង​វ៉ាស៊ីនតោន​ ​ដែល​ធ្លាប់​ផ្តោត​លើ​ពន្ធ​ទាប​ និង​ពាណិជ្ជកម្ម​សេរី​។​

កន្លងមក​ លោក​ ត្រាំ ​បាន​ប្រើប្រាស់​ច្បាប់​ស្តីពី​អំណាច​សេដ្ឋកិច្ច​គ្រា​អាសន្ន​អន្តរជាតិ​ឆ្នាំ​ ​១៩៧៧​ ​(​IEEPA​) ​ដើម្បី​ដាក់​ពន្ធ​គយ​លើ​ទំនិញ​នាំចូល​ពី​បណ្ដា​ប្រទេស​ជាច្រើន​ ​ដោយ​អះអាង​ថា​ ​អតុល្យភាព​ពាណិជ្ជកម្ម​រយៈពេល​វែង​របស់​អាម៉េរិក ​គឺជា​បន្ទុក​ជាតិ​។

​ទោះជា​យ៉ាងណា​ ​តុលាការ​កំពូល​សហរដ្ឋ​អាម៉េរិក ​បាន​វិនិច្ឆ័យ​ថា​ ​ច្បាប់​ ​IEEPA​ ​មិន​បាន​ផ្តល់​សិទ្ធិ​អំណាច​ដល់​ប្រធានាធិបតី​ក្នុង​ការ​ដាក់​ពន្ធ​គយ​ឡើយ​។​ តុលាការ​ក៏​បាន​សម្រេច​ថា​ ​ការ​ប្រមូល​ពន្ធ​បដិការ​ដែល​រដ្ឋបាល​លោក​ ត្រាំ ​បាន​ដាក់​កន្លងមក​ ​គឺ​ខុស​ច្បាប់​ ​និង​តម្រូវឱ្យ​រដ្ឋាភិបាល​បង្វិល​សង​ប្រាក់​ទៅ​ក្រុមហ៊ុន​ដែល​បាន​បង់​ពន្ធ​ទាំងនោះ​។

​រដ្ឋបាល​លោក​ ត្រាំ ​បាន​សង​ប្រាក់​ពន្ធ​ប្រមាណ​ ​៨១​ ​ពាន់​លាន​ដុល្លារ​ ​រួច​មកហើយ​ក្នុង​ឆ្នាំ​សារពើពន្ធ​បច្ចុប្បន្ន ​ដែល​គិត​ចាប់ពី​ខែតុលា ​ឆ្នាំ​២០២៥​ ​ខណៈ​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​ ​ការ​សង​ពន្ធ​មាន​ត្រឹម​ប្រមាណ​ ​៥​ ​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។

​ដើម្បី​ទូទាត់​ការ​ខាតបង់​ពី​ការ​សង​ពន្ធ​ទាំង​នេះ​ លោក​ ត្រាំ ​បាន​ដាក់​ពន្ធ​គយ​បណ្ដោះអាសន្ន​ជា​សកល ​១០​ ​ភាគរយ​ ​ប៉ុន្តែ​វិធានការ​នេះ​បាន​ផុត​កំណត់​នៅ​ថ្ងៃទី​២៤​ ​ខែកក្កដា​។​ បន្ទាប់មក​ រដ្ឋបាល​បាន​ដាក់​ពន្ធ​គយ​ជុំ​ថ្មី​ក្រោម​មាត្រា​ ​៣០១​ ​នៃ​ច្បាប់​ពាណិជ្ជកម្ម​ឆ្នាំ​១៩៧៤​ ​ដោយ​លើក​ហេតុផល​ថា​ ​វា​ជា​វិធានការ​ឆ្លើយតប​ទៅនឹង​សកម្មភាព​សេដ្ឋកិច្ច​អយុត្តិធម៌​ ​ឬ​ការ​រើសអើង​ពី​បណ្ដា​ប្រទេស​ដទៃ​។

​ពន្ធ​គយ​ថ្មី​នេះ​គ្របដណ្តប់​លើ​ទំនិញ​នាំចូល​របស់​អាម៉េរិក​ជាង​ ​៩៩​ ​ភាគរយ​ ​ដែល​បាន​ជំរុញ​ឱ្យ​រដ្ឋ​ទាំង​ ​២៥​ ​ចូលរួម​ដាក់ពាក្យបណ្ដឹង​ប្រឆាំង​នឹង​រដ្ឋបាល​លោក​ ត្រាំ​។​

ក្រៅពី​បណ្ដឹង​របស់​រដ្ឋ​ទាំង​ ​២៥​ ​ក៏​មាន​បណ្ដឹង​ពីរ​ផ្សេង​ទៀត​ដែល​ដាក់​ដោយ​អាជីវកម្ម​ខ្នាត​តូច ​ដោយ​លើក​ហេតុផល​ស្រដៀង​គ្នា​ថា​ ​ពន្ធ​គយ​ថ្មី​កំពុង​យក​បញ្ហា​ពលកម្ម​បង្ខំ​ជា​មូលហេតុ​ ​ដើម្បី​ប្រមូល​ពន្ធ​ឡើងវិញ​ ​និង​ទូទាត់​ការ​ខាតបង់​ បន្ទាប់ពី​តុលាការ​កំពូល​បាន​សម្រេច​ថា​ ​ពន្ធ​បដិការ​ដែល​ដាក់​កន្លងមក​គឺ​ខុស​ច្បាប់​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទំហំជួញដូរផ្សារមូលបត្រកម្ពុជាឡើងដល់ ១៦.៩៦ ពាន់លានរៀល បំបែកកំណត់ត្រាថ្មី

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/09/2026

ផ្សារមូលបត្រកម្ពុជា (CSX) បានបន្តកត់ត្រាកំណត់ត្រាថ្មី ដោយទំហំជួញដូរសរុបប្រចាំថ្ងៃកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានកើនដល់ ១៦.៩៦៥.៩១៥.៩៧០ រៀល ឬប្រមាណ ៤,២ លានដុល្លារ

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ​ពេលនេះកសិករបាន​ដាំ​ស្វាយ​ចន្ទីថ្មីរួចរាល់ហើយ

កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម និងកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្វាងស៊ី ប្រទេសចិន ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មជាមួយស្ថាប័នជំនាញរបស់ចិន ក្នុងងគោលបំណងលើកកម្ពស់វិស័យ និងឈានទៅកាត់បន្ថយភាពក្រីក្រឱ្យបានកាន់តែប្រសើរ។ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧

មេផ្សារ​មូលបត្រ​កម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ១ ភាគរយ បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីតរកឃើញផ្លូវដឹកជញ្ជូនប្រេងថ្មី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

បរទេស៖ តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចនៅថ្ងៃសុក្រសប្ដាហ៍នេះ ខណៈដែលវិនិយោគិនបង្កើនក្ដីសង្ឃឹមលើការផ្គត់ផ្គង់ប្រេងឆៅពីអារ៉ាប៊ីសាអ៊ូឌីតចូលទៅដល់ទីផ្សារសកល ដោយសារការប្តូរផ្លូវដឹកជញ្ជូនបើទោះបីជាមានការវាយប្រហារពីក្រុមយេម៉ែន Houthi​ ក៏ដោយ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC។ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ០.៩៤ ភាគរយ ពោល គឺមកនៅត្រឹម ១០៣,៨៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas

អារ៉ាប៊ី​សាអូឌីត ​​ត្រៀម​បំពាក់​យន្តហោះ​​បំបាំង​កាយ​ F​-​35 ​ចំនួន​ ៤៨​គ្រឿង​ ​ក្រោយ​អាម៉េរិក​អនុម័ត​​លក់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/09/2026

អារ៉ាប៊ី​សាអូឌីត​គ្រោង​ទិញ​យន្តហោះ​ចម្បាំង​បំបាំង​កាយ F-35 ​Lightning ​II ​ចំនួន​ ៤៨​គ្រឿង​ពី​រដ្ឋាភិបាល​អាម៉េរិក​ ​ក្រោយ​ទីក្រុង​វ៉ាស៊ីនតោន​អនុម័ត​កិច្ចព្រមព្រៀង​លក់​អាវុធ​ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ ២៤​,​៣​ពាន់​លាន​ដុល្លារ

អាម៉េរិក គ្រោងអនុម័តវិធានការដំឡើងពន្ធរហូតដល់ ១០០ ភាគរយ លើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

អាម៉េរិកគ្រោងនឹងអនុម័តលើសេចក្តីព្រាងច្បាប់មួយដែលផ្តល់អំណាចដល់ប្រធានាធិបតីលោក Donald Trump សម្រាប់ដាក់ទណ្ឌកម្ម ឬ ដំឡើងពន្ធដល់ទៅ ១០០ ភាគរយលើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ក្រសួងរ៉ែ និងថាមពល ប្រកាសផ្អាកទទួលពាក្យស្នើសុំថ្មី សម្រាប់ក្រុមហ៊ុនដំឡើងសូឡាលើដំបូល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្រសួងធនធានរ៉ែ និងថាមពល បានសម្រេចផ្អាកជាបណ្តោះអាសន្នការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មីពីក្រុមហ៊ុនផ្តល់សេវាតម្លើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដោយសារក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតរួចមានចំនួនគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន

អ្នកជំនាញសេដ្ឋកិច្ច៖ ការទាមទារឱ្យដំឡើងប្រាក់ឈ្នួលដល់ ២៥០ ដុល្លារ អាចធ្វើឱ្យរោងចក្របិទទ្វារដោយសារតម្លៃពលកម្មថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាបានអះអាងថា ការទាមទារប្រាក់ឈ្នួលអប្បរមាចំនួន២៥០ដុល្លារ គឺជារឿងមួយហានិភ័យ ព្រោះមានកម្រិតខ្ពស់ខ្លាំងដែលអាចធ្វើឱ្យមានការរើរោងចក្រចេញពីកម្ពុជា។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ការទាមទារឱ្យប្រាក់ឈ្នួលកម្មកររោងចក្រអប្បបរមាកើនដល់ ២៥០ដុល្លារអាម៉េរិក អាចជាកម្រិតខ្ពស់ ប្រសិនបើការដំឡើងប្រាក់ឈ្នួលមិនត្រូវបានពិចារណា រួមជាមួយនឹងផលិតភាពការងារ សមត្ថភាពរបស់រោងចក្រ សហគ្រាស និងស្ថានភាពវិនិយោគ។ លោកបានបន្ដថា៖ «ចំពោះការលើកឡើងថា

កាណាដា​-​អេមីរ៉ាត​អារ៉ាប់ រួមគ្នា​ជំរុញ​ផែនការ​វិនិយោគ ៥០ ​ពាន់​លាន​ដុល្លារ​

បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/09/2026

កាណាដា ​និង​អេមីរ៉ាត​អារ៉ាប់​រួម​បាន​ពិភាក្សា​ជំរុញ​ផែនការ​វិនិយោគ​ទំហំ​ ​៥០ ​ពាន់​លាន​ដុល្លារ ​ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​លើ​វិស័យ​សំខាន់​ៗ


Leave a Reply

Your email address will not be published.Required fields are marked *