ធនាគារពិភពលោក អនុម័តកញ្ចប់ហិរញ្ញប្បទាន ៣០០ លានដុល្លារ ពង្រឹងសមត្ថភាពឡូហ្ស៊ីស្ទិកនៅកម្ពុជា

កង្វះខាតនូវបណ្តាញផ្លូវដឹកជញ្ជូន និងសមត្ថភាពឡូហ្ស៊ីស្ទិកដែលមានភាពធន់ នៅតែជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់នៃប្រទេសកម្ពុជា។

ក្នុងគោលដៅជួយដោះស្រាយបញ្ហាប្រឈមទាំងនេះ ក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារពិភពលោក នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៦ បានអនុម័តដំណាក់កាលទីមួយនៃអភិក្រមកម្មវិធីពហុបំណង សម្រាប់កម្មវិធីកែលម្អការតភ្ជាប់តំបន់ក្នុងប្រទេសកម្ពុជា ដែលមានកញ្ចប់ហិរញ្ញប្បទានសរុប ៣០០ លានដុល្លារអាម៉េរិក ពីសមា​គម​អភិវឌ្ឍន៍អន្តរជាតិ។

របាយការណ៍ធនាគារពិភពលោកបង្ហាញថា ដំណាក់កាលទីមួយដែលមានតម្លៃ ១៥០ លានដុល្លារអាម៉េរិក នឹងធ្វើឱ្យប្រសើរឡើង នូវការតភ្ជាប់ផ្លូវដឹកជញ្ជូនដែលមានភាពធន់ តាមបណ្តោយផ្នែកខ្លះនៃហាយវ៉េអាស៊ី ២១(Asian Highway 21/AH21)  និងពង្រឹងសមត្ថភាពគ្រប់គ្រងឡូហ្ស៊ីស្ទិកជាតិ។ កម្មវិធីនេះរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ១,៦ លាននាក់ រួមទាំងអ្នកប្រើប្រាស់ផ្លូវ និងសហគមន៍ដែលរស់នៅតាមបណ្តោយផ្លូវនេះ។

តាមរយៈការកែលម្អស្ថានភាពផ្លូវ និងប្រព័ន្ធឡូហ្ស៊ីស្ទិក, កម្មវិធី CRCI មានគោលបំណងគាំទ្រដល់ការបង្កើតការងារ ពង្រីកលទ្ធភាពរកបានទីផ្សារ និងសេវាកម្ម និងជំរុញការវិនិយោគឯកជនក្នុងវិស័យដូចជា ឡូហ្ស៊ីស្ទិក កសិឧស្សាហកម្ម សេវាកម្មដឹកជញ្ជូន និងទេសចរណ៍។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា៖

កម្មវិធីនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងការតភ្ជាប់តំបន់ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់យើង អាចបម្រើប្រជាពលរដ្ឋ និងអាជីវកម្ម បានកាន់តែល្អជាងមុន។”

ឯកឧត្តមរដ្ឋមន្រ្តីពោលបន្ថែមទៀតថា ការលើកកម្រិតផ្នែកខ្លះនៃផ្លូវជាតិតាមផ្លូវ Asian Highway 21 មិនត្រឹមតែធ្វើឱ្យការតភ្ជាប់ក្នុងប្រទេសកាន់តែល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនប្រសិទ្ធផល នៃផ្នែកឡូហ្ស៊ីស្ទិក ការកាត់បន្ថយថ្លៃដឹកជញ្ជូន និងអនុញ្ញាតឲ្យសហគមន៍កសិករនិងអ្នកជួញដូរ អាចចូលទៅទីផ្សារបានកាន់តែងាយស្រួល ទាំងនៅក្នុងស្រុក និងឆ្លងព្រំដែនផងដែរ។

ផ្លូវ AH21 ជាការតភ្ជាប់សំខាន់ពីកើតទៅលិចរវាងកម្ពុជានិងវៀតណាម ហើយភ្ជាប់ខេត្តភាគឦសាននៃកម្ពុជាទៅទីផ្សារក្នុងស្រុក និងផ្លូវពាណិជ្ជកម្មក្នុងតំបន់។ ដំណាក់កាលទីមួយនៃកម្មវិធីនេះ នឹងផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រវែង ២៤៧ គីឡូម៉ែត្រ ជាមួយសកម្មភាពជាមូលដ្ឋានមួយចំនួន ដើម្បីពង្រឹងសមត្ថភាពស្ថាប័នក្នុងវិស័យឡូហ្ស៊ីស្ទិក និងការជួយសម្រួលដល់ពាណិជ្ជកម្ម។ ដំណាក់កាលទីពីរ នឹងបញ្ចប់ការកែលម្អផ្លូវនៅផ្នែកសេសសល់ប្រវែង ១៤៥ គីឡូម៉ែត្រ ពង្រីកការគាំទ្រការសម្រួលពាណិជ្ជកម្ម និងបង្កើនលទ្ធភាពធ្វើដំណើរទៅមកក្នុងស្រុក តាមរយៈការកែលម្អផ្លូវជនបទ។

លោកស្រី Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក មានប្រសាសន៍ថា៖

ធនាគារពិភពលោកប្តេជ្ញាចិត្តក្នុងការគាំទ្រកម្ពុជា នៅពេលដែលប្រទេសនេះកំពុងខិតខំពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធចាំបាច់សម្រាប់កំណើនប្រកបដោយបរិយាបន្ន និងការងារដែលមានគុណភាព។”

លោកស្រីថ្លែងបន្ថែមទៀតថា តាមរយៈការវិនិយោគលើផ្លូវតភ្ជាប់តំបន់ និងការពង្រឹងការជួយសម្រួលពាណិជ្ជកម្ម និងផ្នែកឡូហ្ស៊ីស្ទិក កម្មវិធីនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ១,៦ លាននាក់ និងជួយជំរុញការវិនិយោគឯកជន និងសកម្មភាពសេដ្ឋកិច្ចឆ្លងព្រំដែន ជាពិសេសក្នុងវិស័យកសិឧស្សាហកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ត្រជាក់ សេវាកម្មដឹកជញ្ជូន និងទេសចរណ៍៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

Leave a Reply

Your email address will not be published.Required fields are marked *