ជាងជួសជុល និងបិតស្គ្រីនទូរស័ព្ទម្នាក់ក្នុងចំណោមជាងជាច្រើននាក់ទៀតដែលកំពុងដំណើរការអាជីវកម្មរបស់ខ្លួននៅផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ កំពុងមានភាពមមាញឹកជាមួយនឹងជំនាញរបស់ខ្លួនដែលអាចទទួលបានចំណូលច្រើនគួរសមជាប្រចាំថ្ងៃ។

លោក កិន សីហា ជាងជួសជុលទូរស័ព្ទម្នាក់ស្ថិតផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខបានមានប្រាប់ឱ្យដឹងថា ជារៀងរាល់ថ្ងៃលោកតែងមានអតិថិជនចូលមកតូបរបស់លោកជាប់ជាប្រចាំ ដែលក្នុងនោះមានអ្នកខ្លះយកទូរស័ព្ទដៃមកអ៊ុតស្គ្រីន (ស្គ្រីនពេញ ស្គ្រីនថ្លា ឬស្គ្រីន private) ខ្លះយកមកជួសជុស ឬប្ដូរអេក្រង់ ខ្លះទៀតយកទូរស័ព្ទមកបិតតុបតែងលម្អផ្សេងៗ ហើយក៏មានអ្នកខ្លះយកទូរស័ព្ទមកលក់ និងទិញប្ដូរស៊េរីផងដែរ។

លោកបានបន្ត ៖
“ជាទូទៅ ចំពោះតម្លៃបិតស្គ្រីនមានចន្លោះពី ១-៥ដុល្លារ អាស្រ័យលើប្រភេទស្គ្រីនដែលបងប្អូនយើងចង់បាន ក៏ដូចជាម៉ូដទូរស័ព្ទជាដើម។ ជាប្រចាំថ្ងៃ យ៉ាងហោចណាស់ខ្ញុំអាចរកចំណូលបានប្រមាណ៣០ដុល្លារពីអាជីវកម្ម និងមុខជំនាញមួយនេះ ដោយការបិតស្គ្រីទូរស័ព្ទជាតួនាទីរបស់ប្រពន្ធខ្ញុំ ហើយសម្រាប់ការជួសជុល និងបច្ចេកទេសទូរស័ព្ទវិញជាតួនាទីរបស់ខ្ញុំ ក្រៅពីនេះ ខ្ញុំក៏មានលក់គ្រឿងលម្អរទូរស័ព្ទ និងសម្ភារផ្សេងៗទៀតជាច្រើន”

លោកបានបញ្ជាក់ថា ៖
“ខ្ញុំទើបតែផ្លាស់ប្ដូរមកទីតាំងថ្មីនៃផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខនេះតែប៉ុណ្ណោះ ពីមុននៅទីតាំងចាស់មានសភាពស្ងាត់ មិនសូវមានភ្ញៀវមករកទិញ-លក់ ឬជួសជុលទូរស័ព្ទនោះទេ មានថ្ងៃខ្លះសូម្បីម្នាក់ក៏គ្មាន ប៉ុន្តែបន្ទាប់ពីបានផ្លាស់មកកាន់ទីតាំងថ្មីនេះឃើញថាមានមនុស្សឆ្លងកាត់ច្រើន ជាទីប្រជុំជន មានបណ្តុំបុរី និងរោងចក្រច្រើន ដែលអាចមានភ្ញៀវមកទិញទូរស័ព្ទ និងសម្ភារៈទូរស័ព្ទផ្សេងៗ ជាពិសេសអ្នកមកបិតស្គ្រីនគឺមានច្រើន ដែលអាចទទួលបានចំណូល និងចំណេញគួរសម”

អ្នកស្រី ឡុង ស្រីកា ត្រូវជាភរិយារបស់ជាងជួសជុលទូរស័ព្ទខាងលើនេះ បានលើកឡើងថា ៖
“នៅទីនេះ ពួកខ្ញុំរកចំណូលបានច្រើនជាងមុន ហើយក្រោយពេលផ្លាស់ប្ដូរមកទីតាំងផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខនេះក៏មានភាពងាយស្រួលជាងមុនដែរ ព្រោះនៅពេលយើងអស់ឥវ៉ាន់ អាចទិញនៅតូបជិតៗគ្នាបាន ពេលថ្ងៃក៏មានម្ហូបអាហារ និងភេសជ្ជៈលក់ មានបន្ទប់ទឹកស្អាតងាយស្រួលសម្រាប់បងប្អូនជានារី ហើយទីធ្លាផ្សារក៏មានភាពទូលាយងាយស្រួលចេញចូល និងមានសុវត្ថិភាពល្អ”

អ្នកស្រីបញ្ជាក់ថា ៖
“មុនរបរទិញ-លក់ ជួសជុលទូរស័ព្ទ នេះពួកខ្ញុំបានចាប់ផ្តើមបានរយៈពេលជាង២ឆ្នាំមកហើយ ដោយផ្តើមឡើងពីដើមទុនជាង១ម៉ឺនដុល្លារលើការទិញទូរស័ព្ទ ទិញសម្ភារៈសម្រាប់ជួសជុល និងគ្រឿងបន្លាស់ទូរស័ព្ទផ្សេងៗ។ គ្រាដំបូងហាក់ដូចជារកចំណូលមិនសូវបាននោះទេ ប៉ុន្តែក្រោយពីផ្លាស់ប្តូរមកទីតាំងថ្មីនៅផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខនេះ មានភ្ញៀវ និងអតិថិជនច្រើន ដែលអាចរកបានចំណូលច្រើនជាងមុន”

ជាមួយនឹងការបង្ហើបពីការប្រកបអាជីវកម្មខាងលើនេះ អ្នកស្រីបានបង្ហាញពីក្ដីរំពឹងទុកប្រកបដោយភាពជឿជាក់ថា នៅពេលឆាប់ៗខាងមុខនេះ ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ នឹងប្រមូលផ្តុំទៅដោយមនុស្សជាច្រើន ព្រោះមានអាជីវកម្មចំរុះច្រើនប្រភេទ មានលក់បោះដុំ មានលក់រាយ ជាពិសេសផ្នែកអេឡិចត្រូនិក គឺមានសម្បូរបែបជាងផ្សារដទៃទៀតជាមួយនឹងតម្លៃសមរម្យ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/10/2026
ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content