ដោយសារតែកម្រិតជីវភាពរបស់ប្រជាជនកម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់ និងស្របពេលដែលពិភពលោកបានអភិវឌ្ឍយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យា តម្រូវការផ្នែកទិញ-លក់ និងផ្លាស់ប្តូរថ្មីផ្នែកគ្រឿងអេឡិចត្រូនិកក៏មានកំណើនគួរឱ្យកត់សម្គាល់ផងដែរ។

លោក ផូ វី ដែលជាផលិតករព័ត៌មាន និងជាអ្នកបង្កើតមាតិកាផងនោះបានលើកឡើងថា សម្រាប់អាជីពដូចរូបលោក ឧបករណ៍អេឡិចត្រូនិក ដូចជាការមេរ៉ា ឧបករណ៍ជំនួយឱ្យការថតរួបភាព-សំឡេង និងទូរស័ព្ទដៃ (smart phone) ជាផ្នែកសំខាន់មិនអាចខ្វះបាន។ ហេតុនេះហើយទើបជានិច្ចកាល លោកតែងទៅកាន់តំបន់ផ្សេងៗជាច្រើនដើម្បីស្វែងរកឧបករណ៍អេឡិចត្រូនិកថ្មីៗ ឬឧបករណ៍ទាំងឡាយណាដែលជួយឱ្យលោកផលិតមាតិកាទាំងវីដេអូ និងរូបភាពបានប្រកបដោយភាពច្នៃប្រតិដ្ឋ។

លោក ផូ វី បាននិយាយថា៖
“ជាទូទៅ ផលលំបាករបស់ខ្ញុំក្នុងការស្វែងរកទិញ-លក់ ឬប្តូរឧបករណ៍អេឡិចត្រូនិកថ្មីៗ គឺការធ្វើដំណើរ។ ខ្ញុំត្រូវធ្វើដំណើរទៅច្រើនកន្លែងដើម្បីទទួលបានឧបករណ៍គ្រប់មុខដែលខ្ញុំត្រូវការ ដែលពេលខ្លះខ្ញុំត្រូវធ្វើដំណើរស្ទើរពេញមួយថ្ងៃដើម្បីស្វែងរកឧបករណ៍អេឡិចត្រូនិកតែពីរបីមុខប៉ុននោះ”

ទោះជាយ៉ាងនេះក្តី អ្នកផលិតមាតិកាខាងលើបានបញ្ជាក់ថា មួយរយៈពេលនេះលោកបានរកឃើញទីតាំងល្អមួយដែលមានផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិកដែលលោកត្រូវការគ្រប់ផ្នែកទាំងអស់ គឺផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ។ លោកថា នៅទីនេះហាក់ដូចជាបណ្ណាល័យគ្រឿងអេឡិចត្រូនិកទាំងថ្មី និងមួយតឹក អាចឆ្លើយតបគ្រប់តម្រូវការរបស់អ្នកប្រើប្រាស់ ជាពិសេសអ្នកមានតម្រូវការទិញ និងផ្លាស់ប្តូរគ្រឿងអេឡិចត្រូនិកច្រើន។ ហេតុនេះ នៅពេលដែលលោកត្រូវការផលិតផលអេឡិចត្រូនិកនានាដើម្បីបម្រើឱ្យការងាររបស់លោក លោកតែងតែធ្វើតារាងមួយដើម្បីដើរទិញនៅមួយកន្លែង មិនចាំបាច់ចាយពេលវេលាច្រើនទៅទិញនៅកន្លែងផ្សេងៗនោះទេ។

បន្ថែមពីលើនេះ លោកបានបញ្ជាក់ផងដែរថា ចំពោះតម្លៃវិញគឺស្របតាមស្តង់ដារល្អ ខណៈផលិតផលមួយតឹកខ្លះមានតម្លៃល្អខ្លាំងបំផុតដែលស្ទើរតែរកមិនបាននៅក្នុងតំបន់។ បន្ថែមពីលើនេះ ប្រសិនបើឧបករណ៍អេឡិចត្រូនិករបស់លោកខូច ឬមានបញ្ហាត្រូវការគ្រឿងបន្លាស់ លោកអាចស្វែងរកជាងគ្រប់ផ្នែកនៅទីនេះតែម្តង៕


ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content