តំបន់​តាមបណ្ដាខេត្តមួយចំនួនក្នុងប្រទេស​កម្ពុជា​កាន់តែមានសក្ដានុពល និងទាក់ទាញវិនិយោគិន​បរទេស

ភ្នំពេញ ៖ ក្នុង​រយៈ​ពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ​ ការ​វិនិយោគ​លើវិស័យ​នានា​ក្នុង​ប្រទេស​កម្ពុជា ជាពិសេសវិស័យដីធ្លី ត្រូវ​បាន​ក​ត់​សម្គាល់​ឃើញថា ហាក់​ងាក​ចេញពីរាជធានីភ្នំពេញ ទៅកាន់​តំបន់តាមបណ្ដាខេត្ត​មួយចំនួន ​​។ ជាក់ស្ដែង​ ដូចជាខេត្ត​មណ្ឌលគីរី ​រតនគីរី គេឃើញ​ថា​មានការ​ចាប់អារម្មណ៍​លើ​ការ​វិនិយោគ​ជាច្រើនក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។​

យោងតាម​របាយការណ៍របស់ក្រសួង​ផែនការ​បានបង្ហាញឱ្យដឹងថា ខេត្ត​រតនគីរី​ និ​ងមណ្ឌលគីរី មាន​គម្រោង​វិនិយោគ​សរុបចំនួន ៤៧គម្រោង​ ក្នុងនោះ មណ្ឌលគីរី​ មាន​ចំនួន​១៩​គម្រោង និងរតនគីរី មានចំនួន២៨គម្រោង ។​ ការ​វិនិយោគនៅខេត្តទាំងពីរ​នេះ ភាគច្រើន​ផ្ដោតលើ​វិស័យកសិកម្ម ដោយសារ​តែខេត្តទាំង២នេះ ​​មានអំណោយផល​លើវិស័យដាំដុះ។ ក្រៅពីនេះ​នៅមានគម្រោងសាងសង់លំនៅដ្ឋានលំហែរកាយ ​និងទេសចរណ៍ ។​

ដោយឡែក​ខេត្ត​ក្រចេះ​ ដែលជា​ខេត្ត​មួយធ្លាប់តែ​ត្រូវបានគេចាត់ទុកជា​ខេត្តដែលមានវិសាលភាពផ្ទដីទំនេរច្រើន មានតំបន់​ទីប្រជុំជនតិច តំបន់ដាច់ស្រយាលច្រើននោះ ក៏មានការ​វិនិយោគ​ច្រើនគួរឱ្យកត់សម្គាល់ដែរ ដោយគិតត្រឹមឆ្នាំ២០២៤នេះ មានគម្រោង​វិនិយោគ​ចំនួន៤២​គម្រោង​កំពុងធ្វើ​សកម្មភាពវិនិយោគនៅក្នុងខេត្តមួយនេះ ដោយផ្ដោតលើ​វិស័យកសិកម្ម ឧស្សាហកម្ម​ និង​វិស័យហេដ្ឋារចនាសម្ព័ន្ធ ហើយបានផ្ដល់ឱកាស​ការងារ​ជូនពលរដ្ឋ​ប្រមាណ៦ម៉ឺន៦​ពាន់​នាក់ ។​

យោងតាម​របាយការណ៍​ដដែលនេះ​ បានបង្ហាញថា ក្នុង​ចំណោម​គម្រោង​វិនិយោគ​ទាំងអស់​ ឃើញថា​គម្រោង​វិនិយោគដែលមានប្រភពទុន​ពីបរទេស​ច្រើនជាង​ប្រភពទុន​ក្នុងស្រុក ដូចជា​មកពីចិន វៀត​ណាម អាមេរិក កូរ៉េ​ ជប៉ុន ម៉ាឡេស៊ី ថៃជាដើម ។

ក្រៅពីបណ្ដាខេត្ត​ទាំង​នេះ គេក៏សង្កេតឃើញថា​បណ្ដាខេត្ត​មួយចំនួនទៀតរួមមាន​ ពោធិ៍សាត់ កំពង់ឆ្នាំង​ កំពង់​ធំ និង​បណ្ដាខេត្តជាច្រើនទៀតក្នុង​ប្រទេស​កម្ពុជាក៏កំពុងតែទទួលបាន​ការ​វិនិយោគ​ជា​បន្តបន្ទាប់ ធ្វើឱ្យ​ពល​រដ្ឋ​រស់នៅក្នុងតំបន់​នោះមានឱកាស​ទទួលការងារ​ធ្វើ​ និងទទួល​បានប្រាក់ចំណូល​បន្ថែម​ផងដែរ ។​

បើតាម​ឯកឧត្តម​ ស៊ុន ចាន់​ថុល​ ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បាន​លើ​កឡើ​ង​ថា​ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ខ្វាត់ខ្វែង​​តភ្ជាប់ពីភ្នំពេញ​ទៅ​បណ្ដាខេត្ត​ និង​ពីបណ្ដា​ខេត្តមួយទៅបណ្ដា​ខេត្ត​មួយ​ទៀត ធ្វើឱ្យកម្ពុជាទទួលបា​ន​ការ​វិនិយោគ​ និងទេសចរកាន់តែច្រើន​ ជាក់ស្ដែង​​​នៅពេល​ដែល​រដ្ឋា​ភិ​​បា​ល​សាងសង់​ផ្លូវ​តភ្ជាប់ពីភ្នំពេញ​ទៅ​បណ្ដាខេត្ត​មួយចំនួន​ ឃើញថា​មាន​វិនិយោគិន​ និងទេសចរជាច្រើនទៅកាន់​តំ​បន់​​នោះ ដើម្បីវិនិយោគ​ និ​ង​កម្សាន្ត​តាមរមណីយដ្ឋាន​នានា ។​

ឯកឧត្តម​បានលើកឡើងថា​ បច្ចុប្បន្ន​នេះ កម្ពុជា​បា​ន និង​កំពុង​បន្ត​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​​នៅ​តាមបណ្ដាខេត្ត​ ​ដើម្បីបន្តទាក់ទាញ​ការ​វិនិយោគ​ទាំង​ក្នុង ​និ​ង​ក្រៅ​​ប្រទេស​។ ជាក់ស្ដែង​ផ្លូវ​ជាតិលេខ​៥ ក្រោយពេល​ដាក់ឱ្យ​ប្រើប្រាស់ក៏ឃើញថា​មាន​វិនិយោគិន​បរទេស​ជាច្រើន​ចាប់ផ្ដើម​ចាប់​អារម្មណ៍​បណ្ដា​ក់ទុនវិនិយោគ​នៅតំបន់​ជាប់ផ្លូវ​ជាតិ​ដ៏​សំខាន់​មួយ​នេះ ។

គួររំលឹកដែរថា សម្ដេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ធ្លាប់​បានណែនាំឱ្យ​អភិបាលខេត្ត​នានា​​ ផ្សព្វផ្សាយពីសក្ដានុពលនៅក្នុងខេត្តរបស់ខ្លួន ដើម្បីកៀរគរ ទាក់ទាញការវិនិយោគ​ និង​ស្រូបទាញ​វិនិយោគិន​​ក្នុង និងក្រៅ​ប្រទេស​ចូល​បណ្ដាក់ទុន ដោយសម្ដេចក៏​គ្រោងនឹង​រៀបចំលើកទឹកចិត្ត​ដល់អភិបាលខេត្ត​ណាដែល​មាន​សមត្ថភាព​ទាក់ទាញ​អ្នកវិនិយោគ​បានច្រើនជា​ងគេ​ផងដែរ ៕​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​

ទឹកជំនន់​នៅ​បាង​កក​ប៉ះ​ចំណូល​អាជីវកម្ម​ខ្នាត​តូច ​និង​បង្កើន​បន្ទុក​បំណុល​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

គ្រោះ​ទឹកជំនន់​នៅ​ទីក្រុង​បាងកក​កំពុង​បង្ក​សម្ពាធ​កាន់តែ​ខ្លាំង​លើ​សេដ្ឋកិច្ច​ថៃ ​ដោយ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​អាជីវកម្ម​ខ្នាត​តូច ​កម្មករ​ប្រចាំ​ថ្ងៃ ​និង​គ្រួសារ​ដែល​មាន​បំណុល​ ​ហើយ​បង្ខំឱ្យ​រដ្ឋាភិបាល​បញ្ចេញ​ថវិកា​បន្ទាន់​សម្រាប់​ការ​សង្គ្រោះ​

អតិផរណា​នៅ​បណ្ដា​ប្រទេស​ធំ​ៗ​ក្នុង​តំបន់​អឺរ៉ុប ​កើនឡើង​លឿន​ជាង​ការ​រំពឹងទុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

អត្រា​អតិផរណា​នៅ​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​ក្នុង​តំបន់​ចាយ​លុយ​អឺរ៉ូ​បាន​កើនឡើង​លឿន​ជាង​ការ​រំពឹងទុក​ក្នុង​ខែ​កញ្ញា​ ​ដែល​បង្កើន​សម្ពាធ​លើ​ធនាគារ​កណ្តាល​អឺរ៉ុប ​(​ECB​)​ ​ក្នុង​ការ​ពិចារណា​ដំឡើង​អត្រា​ការប្រាក់​បន្ថែម​នៅ​ឆ្នាំ​នេះ​


Leave a Reply

Your email address will not be published.Required fields are marked *