វិស័យអចលនទ្រព្យនៅបង់ក្លាដែសកើនឡើងជាលំដាប់ ស្របពេលភាពវិជ្ជមាននៃចំណូលរបស់មនុស្សម្នាក់ៗអាចរក្សាបាន

បង់ក្លាដែស ៖ ទីផ្សារអចលនទ្រព្យនៅបង់ក្លាដែសមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេស ក្នុងអំឡុងពេល២ឆ្នាំចុងក្រោយនេះ ដោយសារការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ប្រទេសមួយនេះ។

ចាប់តាំងពីមានការកើនឡើងនៃប្រាក់ចំណូលរបស់មនុស្សម្នាក់ៗ និងការកើនឡើងនៃវណ្ណៈកណ្តាល តម្រូវការលំនៅដ្ឋានបានកើនឡើង ដែលបានរួមចំណែកដល់កំណើននៃវិស័យអចលនទ្រព្យទាំងមូល។

ពីក្រុមហ៊ុនអចលនទ្រព្យចំនួនត្រឹមតែ ៥ ក្រុមហ៊ុនបានចុះបញ្ជីក្នុងឆ្នាំ១៩៧០ បច្ចុប្បន្ន ចំនួនក្រុមហ៊ុនអចលនទ្រព្យបានកើនឡើងដល់ជាង ១០០០ ក្រុមហ៊ុនដែលបានហក់ចូលក្នុងវិស័យនេះ ដោយមិនទាន់រាប់បញ្ចូលចំនួនអាជីវកម្មដែលមិនបានចុះបញ្ជីជាច្រើនទៀត ដោយក្នុងចំណោមនោះក្រុមហ៊ុនទាំងនោះ REHAB សមាគមអចលនទ្រព្យ និងលំនៅឋាននៃប្រទេសបង់ក្លាដែស បានចុះឈ្មោះក្រុមហ៊ុនចំនួន ៨៧៩។

ទីផ្សារអចលនទ្រព្យបង់ក្លាដែសបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំជាមធ្យម ១០% ក្នុងកំឡុងឆ្នាំ២០១៩-២០២០ ដែលធ្វើឱ្យប្រាក់ចំណូលក្នុងទីផ្សារប្រចាំឆ្នាំគិតជាទឹកប្រាក់រាប់ពាន់លានតាកា។ ជាក់ស្ដែង បច្ចុប្បន្ននេះ វិស័យអចលនវត្ថុមិនត្រឹមតែមានការអភិវឌ្ឍន៍អាផាតមិន ឬលំនៅដ្ឋានប៉ុណ្ណោះទេ ថែមទាំងផ្តោតលើការអភវិឌ្ឍទីក្រុងគំរូ ផ្សារទំនើប និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផងដែរ។

ការរួមចំណែករបស់វិស័យលំនៅដ្ឋានទៅក្នុងផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ក្នុងប្រទេសបង់ក្លាដែស មានចំនួន ៧.៩៦ ភាគរយ ខណៈវិស័យឧស្សាហកម្មពាក់ព័ន្ធដូចជា ដែក ស៊ីម៉ង់ត៍ ឥដ្ឋ ខ្សាច់ ក្បឿង សេរ៉ាមិច ថ្នាំលាប និងបរិក្ខារផ្សេងៗទៀត រួមចំណែកប្រហែល ១២% ។

តាមការជំរឿនប្រជាជនចុងក្រោយបានឱ្យដឹងថា តម្រូវការលំនៅដ្ឋានសរុបមានចំនួន ០.៨ លានឯកតាក្នុងឆ្នាំ២០២០ ហើយនឹងកើនឡើងដល់ ១.១៤ លានឯកតានៅឆ្នាំ២០៣០។ តាមរយៈវិស័យមួយនេះបានបង្កើនប្រាក់ចំណូលបន្ថែមដោយផ្ទាល់ដល់រដ្ឋាភិបាល (ក្នុងទម្រង់ជាអាករលើតម្លៃបន្ថែម ថ្លៃចុះឈ្មោះ ថ្លៃប្រើប្រាស់។ល។) គិតជាមធ្យមជិត ៥ ពាន់លានតាកាបង់ក្លាដែស។

លោក Kamal Mahmud អនុប្រធាន REHEB បាននិយាយថា សារាចរដែលបានដាក់ចេញដោយក្រសួងពាណិជ្ជកម្មកាលពីឆ្នាំ២០២០-២០២១ ស្តីពីការវិនិយោគដែលមានភាពអនុគ្រោះពន្ធក្នុងវិស័យអចលនទ្រព្យគឺជាកត្តាដ៏សំខាន់ក្នុងការជំរុញវិស័យមួយនេះឱ្យកាន់តែមានការរីកចម្រើន។ សារាចរនេះបានជួយអ្នកអភិវឌ្ឍន៍-លក់ផ្ទះល្វែង លំនៅដ្ឋានសហកម្មសិទ្ធ និងអចលនទ្រព្យបែបពាណិជ្ជកម្មបានយ៉ាងច្រើន។

លោកបានថ្លែងថា ៖

“គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយការប្រាក់កម្ចីទិញផ្ទះមកត្រឹមលេខតែមួយខ្ទង់ (ឧទាហរណ៍ ១ ដល់ ៩ %) គឺជាគំនិតផ្តួចផ្តើមជួយជំរុញវិស័យនេះឱ្យរីកច្រើន។ ជាងនេះទៅទៀត ការកាត់បន្ថយថ្លៃចុះបញ្ជីពន្ធផ្ទេរកម្មសិទ្ធិ ពន្ធប្រថាប់ត្រា និងការធ្វើឱ្យឯកសារទាក់ទងនឹងដីធ្លីជាឌីជីថល គឺជាហេតុផលចម្បងផ្សេងទៀតសម្រាប់ការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនៃវិស័យលំនៅដ្ឋាន”

យោងតាមការស្រាវជ្រាវរបស់សមាគម REHAB ប្រាក់ចំណូលមិនគិតពន្ធចំនួនប្រហែល ៣៥ ពាន់លានតាកាត្រូវបានចាក់បញ្ចូលក្នុងវិស័យនេះក្នុងរយៈពេល ៦ ខែចុងក្រោយនេះ។ ជាមួយគ្នានេះ អ្នកពាក់ព័ន្ធក្នុងវិស័យនេះបានលើកឡើងថា ការកើនឡើងជាបន្តបន្ទាប់នៃតម្លៃសម្ភារៈសំណង់សំខាន់ៗ និងកង្វះការផ្គត់ផ្គង់បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យអចលនទ្រព្យក្នុងប្រទេសនេះ គម្រោងជាច្រើនដែលបានបន្តការសាងសង់ឡើងវិញ ដោយសារស្ថានភាពធូរស្រាលនៃវិបត្តិជំងឺកូវីដ-១៩ អាចនឹងត្រូវពន្យាពេលម្តងទៀត ដោយសារវិបត្តិថ្មី ដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់

របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ ​និង​ជី ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​រំខាន​ការ​ផ្គត់ផ្គង់​ថាមពល​សកល ​និង​បង្កើន​តម្រូវការ​ឱ្យ​មាន​វិធានការ​ការពារ​គ្រួសារ​ងាយ​រងគ្រោះ ​ព្រមទាំង​ការ​កសាង​ភាព​ធន់​សេដ្ឋកិច្ច​រយៈពេល​វែង

សិង្ហបុរី​ត្រៀម​ទទួល​តួនាទី​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៧​ ​កំណត់​យក​សាមគ្គី​ភាព​ជា​ការងារ​ចម្បង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

សិង្ហបុរី​នឹង​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ពី​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១ ​ខែ​មករា​ ​ឆ្នាំ​២០២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ជា​ស្នូល និង​សាមគ្គី​ភាព​របស់​អាស៊ាន ​ព្រមទាំង​ជំរុញ​សមាហរណកម្ម​ក្នុង​តំបន់​ ​ស្រប​ពេល​បរិយាកាស​ពិភពលោក​កាន់តែ​មាន​ការ​ប្រកួតប្រជែង ​និង​អស្ថិរ​ភាព

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ

រយៈពេល ៣ឆ្នាំ កម្ពុជា​ទទួលបានគម្រោងវិនិយោគសរុប​ចំនួន​ជាង​ ១៤៩០​គម្រោង ​ក្នុង​ទំហំទុនវិនិយោគជិត ​២៦​ពាន់លានដុល្លារ​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

ចាប់តាំងពីការកកើតរាជរដ្ឋាភិបាល​ក្នុងអាណត្តិ​ទី៧ រហូតដល់​ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ទទួលបានគម្រោ​ងវិនិយោគចុះបញ្ជីសរុបចំនួន ១ ៤៩៣​គម្រោង ជាមួយនឹងដើមទុនសរុបចំនួនជិត ​២៦​ពាន់​លានដុល្លារ​អាម៉េរិក

៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

រយៈពេល ៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ បង្កើនប្រាក់ចំណូល

ជប៉ុន កំពុងខ្វះខាតធនធានរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីចិនរឹតបន្តឹងលើការនាំចេញពីប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

បណ្តាក្រុមហ៊ុនជប៉ុនជាច្រើនកំពុងប្រឈមមុខនឹងកង្វះខាតរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ ដែលនឹងបន្តអូសបន្លាយយ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៧ ដោយសារតែចិនរឹតបន្តឹងលើការនាំចេញ