ត្រឹមតែ ១ខែប៉ុណ្ណោះ វិនិយោគិន​ចិនបោះទុន ​២៧០​លានដុល្លារអាមេរិក​ វិនិយោគនៅ​កម្ពុជា​

ភ្នំពេញ ៖ វិនិយោគិន​ចិននៅតែ​ឈរលំដាប់​កំពូល​ជា​វិនិយោគិន​បរទេស​ដែលបានបណ្ដាក់ទុននៅ​ក្នុង​​ប្រទេស​កម្ពុជា​ច្រើនជាង​គេ​ ជាក់ស្ដែងខែកក្កដា ឆ្នាំ ២០២៤នេះ​ វិនិយោគិន​ចិន​បា​ន​ប​ណ្ដា​​ក់ទុន​វិ​និ​យោគ​ក្នុង​ទំហំទឹកប្រាក់​ប្រមាណ២៧០​លានដុល្លារអាមេរិក​ក្នុង​ប្រទេស​កម្ពុជា ដោយ​ភាគច្រើន​​ក្នុង​វិ​ស័​យ​ឧស្សា​ហ​ក​ម្ម​​ ។ នេះបើតាម​របាយការណ៍​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ចេញ​ផ្សាយ​​​កាលពីពេលថ្មីៗនេះ ។​

យោងតាម​របាយការណ៍​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​​បានបង្ហាញថា​​ សម្រាប់តែ​ខែកក្កដា ឆ្នាំ២០២៤​កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​គម្រោងវិនិយោគ​ចំនួន ៤៤ គម្រោង មានទឹកប្រាក់សរុប​ប្រ​មា​ណ​ជាង​៣៩៦​លានដុល្លារអាមេរិក​ ក្នុងនោះ វិនិយោគិន​ចិន​បាន​រួម​ចំណែក​ក្នុងការ​ដាក់ទុន​វិនិយោគ​ប្រមាណ ​៦៨,០៦​​ភាគរយ​ ឬប្រមាណ​២៧០​លានដុល្លារអាមេរិក ។​ ក្នុង​ចំណោម​គម្រោង​វិនិយោគរបស់​វិនិយោគិនទាំង​២៧០​លានដុល្លារអាមេរិក​ មានគម្រោង​វិនិយោគ​មួយ​របស់​ចិន​ មាន​ទំ​ហំ​​ទឹកប្រាក់​រហូតដល់១០០លានដុល្លារ​អាមេរិក គឺគម្រោង​បង្កើត​តំបន់សេដ្ឋកិច្ចពិសេសកោះកុង​ចេជាង ដែ​ល​​​មានទីតាំង​ស្ថិតនៅភូមិអូរជ្រៅ ភូមិ​ផ្លោងនៃឃុំ​ប្រឹងព្រាវ និងភូមិឈើ​នាង​ នៃ​ឃុំ​​ជ្រោយស្វាយ​ ស្រុក​ស្រែ​អំ​បិល​ខេត្ត​កោះកុង ។ គម្រោង​នេះ​នឹងបង្កើតការងារ​បានចំនួន​៣៣១​នាក់ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ ។

​របាយការណ៍​ដដែល​បានបង្ហាញឱ្យឃើញថា​ ក្នុងខែកក្កដា​កន្លងទៅនេះ​​ វិនិយោគិន​កម្ពុជា​ក៏បានបណ្ដាក់ទុន​វិនិយោគ​១៤,២៤​ភាគរ​យឬ​ប្រមាណ ៥៦,៣៩​លានដុល្លារអាមេរិក​ សិង្ហបុរី​ចំនួន​​២,៦៩ភាគរយ វៀតណាម​ប្រ​មាន​១,៣៥ភាគរយ ហ្វី​លីពីន​មានប្រមាណ​១,៣ភាគរយ ។​ ក្រៅពីនេះ មានមកពី ​ខេមែន​ អាយលែន ( ប្រ​ទេ​ស​​​តូច​មួយមកពីទ្វីបអឺរ៉ុប ) ។

បើតាម​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ បានបង្ហាញឱ្យឃើញថា ​ខេត្តកំពង់​ស្ពឺ និងតាកែវ ជា​ខេត្តដែ​ល​មាន​កា​រ​ទាក់​ទាញ​​ការវិនិយោគ​ច្រើនជាង​គេ ក្នុងនោះ ខេត្តកំពង់ស្ពឺ ទទួលបានគម្រោង​វិនិ​យោគ​ចំនួន១៣គម្រោង​ តាកែវ​ ចំនួន​៧​គម្រោង ។​ ក្រៅពីនេះ មាន​ខេត្តស្វាយរៀង​ចំនួន​​៦គម្រោង ខេត្តកោះកុង​មានចំនួន​៥គម្រោង កណ្ដា​ល​​​មាន​៤គម្រោង ភ្នំពេញ​៤គគម្រោង ព្រះ​សីហនុ​ចំនួន​៣គម្រោង និងកំពង់ឆ្នាំចំនួន​២គម្រោង ។

បើតាមអ្នកជំនាញអចលនទ្រព្យ​ជាច្រើន​បានមើលឃើញថា ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ​ជាពិសេស​លើវិស័យ​អចលនទ្រព្យ នៅតែ​ពឹង​ផ្អែក​លើប្រភពទុន​ពី​ប្រទេស​ចិន​ ដូច្នេះ​បើ​សិន​​ជា​រំហូរវិនិយោគិន​មក​ពី​ប្រ​ទេ​ស​​ចិ​ន​ថមថយ​នោះ ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​អា​ចនឹង​មាន​ទំហំថមថយ ម្ល៉ោះ​ហើយ​ទើប​កម្ពុជា​បាន​បើក​ចំហ ​និងទាក់ទាញ​ការ​វិនិយោគ មកពីគ្រប់​ប្រ​ទេស​ ។​

ជាការកត់សម្គាល់ គម្រោងធំៗ​មួយចំនួន​ បាន និងកំពុង​បង្ហា​ញ​សាច់​ដុំ​ទាក់ទាញ​ដល់ការ​វិនិយោគពីប្រទេស​ចិន​ ​និង​ប្រទេស​ផ្សេងៗជាច្រើនទៀត​ ដូចជា​គម្រោង​​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ ក្រុងព្រះសីហនុ (​បានដាក់​ដំណើរការ​ហើយ ) គម្រោង​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ( កំពុង​ដំណើរ​ការ​​សាងសង់​ ) គម្រោងព្រែកជីកហ្វូណ​នតេជោ និង​គម្រោង​អភិវឌ្ឍន៍ទីក្រុង​រណប​រាម​ស៊ីធី ឬ The Bay Of Light ៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទីផ្សារ​ភាគហ៊ុន​អាស៊ីធ្លាក់ចុះ​ខ្លាំង ​ខណៈ​អ្នកវិនិយោគ​បារម្ភ​​ចំពោះ​អនាគត​ ​AI​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

ទីផ្សារ​ភាគហ៊ុន​នៅ​ទូទាំង​តំបន់​អាស៊ី​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ ​ជាពិសេស​នៅ​ទីក្រុង​សេអ៊ូល ​និង​ទីក្រុង​តូក្យូ ​ដោយសារ​ការ​ធ្លាក់ចុះ​យ៉ាង​គំហុក​នៃ​ភាគហ៊ុន​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ​និង​បន្ទះ​ឈីប ​ខណៈ​អ្នកវិនិយោគ​កំពុង​បង្ហាញ​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ចំពោះ​អនាគត​នៃ​វិស័យ​បញ្ញា​សិប្បនិម្មិត​ ​(​AI​)

NBC​៖​ ​កម្ពុជា​រំពឹង​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៣,៩​% ​ក្នុង​ឆ្នាំ​២០២៦​ ​និង​ ​៥​% ​ក្នុង​ឆ្នាំ​២០២៧​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​ព្យាករ​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ក្នុង​អត្រា ​៣,៩​ ​ភាគរយ​នៅ​ឆ្នាំ​២០២៦​ ​មុនពេល​រំពឹង​ថា​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា ​៥​ ​ភាគរយ​នៅ​ឆ្នាំ​២០២៧​ ​បើ​ទោះបី​សេដ្ឋកិច្ច​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​បញ្ហា​ប្រឈម​ខាងក្នុង​ក៏ដោយ

កម្ពុជារំពឹងថានឹងកាន់តែមានភាពទាក់ទាញអ្នកវិនិយោគ ក្រោយអាម៉េរិកកំណត់អត្រាពន្ធថ្មី ១០ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ និង​អ្នកជំនាញ​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ការ​ដែល​កម្ពុជា​ទទួលបាន​អត្រា​ពន្ធ​គយ​ថ្មី​ ​១០​ ​ភាគរយ​ ​សម្រាប់​ការ​នាំចេញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ នឹង​ជួយ​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កម្ពុជា

តម្លៃ​កង្កែប​ធ្លាក់ចុះ​មកត្រឹម​ ​៥០០០​រៀល​/​គីឡូក្រាម​ សមាគម​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

សមាគម​វារី​វប្បករ​នៅ​កម្ពុជា​ ​អំពាវនាវ​ដល់​អាជ្ញាធរ​នៅជាប់​ព្រំដែន​ ​ទប់ស្កាត់​ការ​នាំចូល​កង្កែប​សាច់​ពី​ប្រទេស​វៀតណាម ​ខណៈ​​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក​ ​បាន​ធ្លាក់ចុះ​ខ្លាំង​ជាប់​គ្នា​ៗ​ ​ពោលគឺ​នៅ​ត្រឹម​ ​៥០០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ

​AMRO​ ​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​% ​នៅក្នុង​ឆ្នាំ​ ​២០២៦​ ​នេះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​ +​៣​ ​(​AMRO​) ​សប្តាហ៍​នេះ​ ​បាន​ចេញផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព​ប្រចាំ​ត្រីមាស ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៃ​របាយការណ៍​ស្តីអំពី​វិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​បូក​បី ​(​AREO​) ​ដោយ​បាន​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី ​(​ASEAN​+​3​)​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​ ​ភាគរយ​ ​នៅក្នុង​ឆ្នាំ​ ២០២៦ ​នេះ

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ចលនា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ជួយ​ដល់​សហគ្រាស​បង្កើន​ការ​ផលិត​ និង​ឈរជើង​​រឹងមាំ​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ចលនានេះ បាន​ក្លាយជា​ចលករ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ឱកាស​ដល់​សហគ្រាស​ក្នុង​ស្រុក​ ​ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម​ឱ្យ​ឈរ​រឹងមាំ​នៅលើ​ទីផ្សារ

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

Leave a Reply

Your email address will not be published.Required fields are marked *