ចាប់ពីឆ្នាំ២០២៣តទៅ ការរស់នៅរបស់ពលរដ្ឋ​កម្ពុជាកាន់តែមាន​សេចក្ដីសុខ ទាំងផ្លូវកាយ ​និង​ផ្លូ​វចិត្ត​

ភ្នំពេញ ៖ កាលពីដើមឡើយ ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​ទិញផ្ទះ ដោយគិតតែពីទីជម្រក​ត្រឹមត្រូវ និងមានភាព​សមរម្យតែប៉ុណ្ណោះ ដោយ​មិនទាន់បានគិតគូរពីទីតាំងសក្ដានុពល ឬទីតាំង​ដែល​មានផាសុកភាពសម្រាប់កា​ររស់នៅច្រើននោះទេ ប៉ុន្តែបច្ចុប្បន្ន​នេះ​ ប្រជាពលរដ្ឋ​កម្ពុជាភាគច្រើន​បានគិតគូ​រច្រើនទៅលើ​ការ​រស់​នៅប្រកបដោយគុណភាពនៃជីវិត ជាពិសេស​ចាប់ពី​ឆ្នាំ២០២៣​នេះតទៅ​ ប្រជាពលរដ្ឋ​កម្ពុជា​នឹ​ងគិតលើ​បញ្ហានេះកាន់តែច្រើន ដែល​ជំរុញ​ឱ្យ​អ្នកអភិវឌ្ឍន៍​ត្រូវការ​កែប្រែ​បន្ថែម​ទៀតទៅលើគម្រោងរបស់ខ្លួនដើម្បីបង្កើនភាពទាក់ទាញផងដែរ។

លោ​ក ឡុង បូរិន្ទ នាយក​ប្រតិបត្តិ​បុរី ទីលាង បានមានប្រសាសន៍ឱ្យដឹងថា ចាប់ពី​ឆ្នាំ២០២៣​នេះទៅ និន្នា​កា​រស្រទាប់​យុវវ័យ​ ឬក៏បងប្អូន​ប្រជាពលរដ្ឋ​ ចង់បានការ​រស់​​នៅដែលមាន​ផាកសុខ​ភាព ​និង​ភាពងាយស្រួល ដូចជា​មានកន្លែង​កម្សាន្ត មានសួន​ច្បារ​សម្រាប់កម្សាន្ត​ជាមួយកូនៗ​ និងមានផ្សារ​ ឬកន្លែង​លក់​ទំនិញនៅជិត​ផ្ទះជាដើម ។

លោកបន្តថា​ ៖

“ចាប់ពីពេលនេះតទៅ​ប្រជាពលរដ្ឋ​ដែល​ទិញ​ផ្ទះ​មិនត្រឹមតែ​ចង់បាន​ផ្ទះសម្រាប់រស់នៅមួយ​មុខ​ទេ តែពួកគាត់​ចង់បានការ​រស់​នៅ​ដែលប្រកបដោយ​សេចក្ដីសុខ​ទាំង​ផ្លូវ​កាយ និងផ្លូ​វចិត្ត​​ ។ នេះជា​និន្នាការ​ថ្មីមួយ​ដែលអាច​បញ្ជាក់​ផងដែរថា ឆ្នាំ២០២៣​នេះ ជាឆ្នាំមួយ​ដែល​វិស័យ​សហគ្រាស​ធុន​តូច​ និងមធ្យម​ ក៏ដូចជា​ការលក់​រាយ​ នឹង​មានការ​កើនឡើង​ ដើម្បីប៉ះប៉ូវ​ឡើ​ងវិញ​បន្ទាប់ពី​មានវិបត្តិកូវីដ​១៩ នា​ពេលកន្លងមក”

លោកបន្តថា ៖

“អ្វីដែលយើងមើល​ឃើញជាក់ស្ដែង​នាពេលបច្ចុប្បន្ន​នេះ បុរីលំនៅឋាន​ដែលអភិវឌ្ឍន៍ក្រោយ​ៗ បានទុក​ដីទំនេរ​ច្រើនទាំងផ្លូវចូលក្នុង​បុរី​ និង​មានទីធ្លា​សួនច្បារ​សម្រាប់អ្នករស់​នៅក្នុង​បុរី បានសម្រាក​កម្សាន្ត​ពេល​ល្ងាច​​​ៗ​​​ជាមួយគ្រួសារ​ ដែលខុសពីការអភិវឌ្ឍ​មុនៗ​គឺរកតែកន្លែង​ចតរថយន្ត​សឹងតែមិនមាន​ផងនោះ។ នៅក្នុង​បុរី​ និ​ងនៅតាមផ្ទះ​នីមួយៗ​ ម្ចាស់​បុរី​​ក៏បានដាំដើមឈើ​ដោយភាគច្រើនជា​ដើមឈើហូបផ្លែជូនដល់​ម្ចាស់ផ្ទះ​ផង​ដែរ ដែលធ្វើ​ឱ្យបរិយាកាស​នៅក្នុ​ងបុរី​កាន់តែ​មានភាព​ស្រស់ស្រាយ​បន្ថែមទៀត”

លោក ស៊ីម បូ​វិសាល​ ទីប្រឹក្សា​នៃសមាគម​អ្នកផ្តល់ប្រឹក្សាសំណង់អគារបៃតងកម្ពុជា ក៏បានឱ្យ​ដឹង​ផង​ដែរថា​ កាលពី​ដើម​ឡើយការអភិឌ្ឍ​បុរី​ធ្វើឡើងនៅកណ្ដាលក្រុង​ដែលតម្លៃដីធ្លី​នៅកណ្ដា​ល​ក្រុ​ងក៏​មា​ន​តម្លៃ​​ថ្លៃ ​ដូច្នេះពួកគេ​ត្រូវការ​សន្សំ​សំចៃដី​ដើម្បីអភិវឌ្ឍន៍​បានផ្ទះ​ច្រើនខ្នង ប៉ុន្តែ​មក​ដល់ពេលបច្ចុប្បន្ននេះ ការ​អភិ​វ​​ឌ្ឍ​លំនៅឋាន​ បុរី​ត្រូវបានងាកទៅកាន់ជាយក្រុង​កាន់តែច្រើន ហើយ​ដីធ្លីនៅតំបន់ទាំង​នោះ​ក៏មា​ន​តម្លៃ​ទាប​​ជាង​នៅ​តំបន់​កណ្ដាលក្រុង ដូច្នេះ​បុរីលំនៅឋានភាគច្រើនក៏ត្រូវ​សាងសង់ឡើង​ដោយទុកដីទំនេរ​ធំៗជាង​មុន មាន​សួនច្បារ មានដាំដើមឈើ​នៅក្នុងបុរី ​និងមានបុរីខ្លះទៀត​ដាំដើម​ឈើ​តាំងពីផ្លូវចូលផងដែរ ។​

លោកបន្តថា បុរី​បច្ចុប្បន្ន​នេះ គឺត្រូវមានកា​រប្រកួ​តប្រជែ​ងលើ​កា​ររចនាមិនត្រឹមតែ​ក្នុងផ្ទះប៉ុណ្ណោះទេ តែ​ក៏​មាន​​​ការ​ទាក់ទាញ​ផ្នែកខាងក្រៅ រួមមាន​ហេដ្ឋារចនាសម្ព័ន្ធជុំវិញ​បុរី​ ហេដ្ឋារចនាសម្ព័ន្ធក្នុងបុរី​ផ្ទាល់ ដើម្បីឱ្យ​ការ​រស់​នៅរបស់ប្រជាពលរដ្ឋដែលជា​អ្នកទិញលំនៅឋានក្នុង​បុរី​ប្រកបដោយ​គុណភាព ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់

ផលិតផល​ក្នុង​ស្រុក​ចុះ​បញ្ជី​កើន​ដល់​ ២​,​៦០០ ​មុខ ​ក្នុង​រយៈពេល​ ៩ ​ខែ ​កើន ​១​,​១០០ ​មុខ​ ធៀប​ឆ្នាំ​មុន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

កម្ពុជា​មាន​ផលិតផល​ក្នុង​ស្រុក​ចំនួន​ ២​,​៦០០ ​មុខ ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​ ​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​កើន​ឡើង​ចំនួន​ ១​,​១០០​ ​មុខ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន