រាជរដ្ឋាភិបាល សម្រេច​ពន្យារការអនុវត្ត​ពន្ធលើ​ចំណេញមូលធន​ផ្នែកអចលនទ្រព្យ​រហូតដល់ដើមឆ្នាំ២០២៧

ភ្នំពេញ ៖ ក្នុងគោលបំណងចូលរួមលើកកម្ពស់ និងជំរុញទីផ្សារវិស័យអចលនទ្រព្យឱ្យកាន់តែមានភាពរីកចម្រើន និងមមាញឹកជាងពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលបានសម្រេចបន្តពន្យារពេលក្នុងការអនុវត្ត​ពន្ធ​លើ​ចំណេញមូលធន​រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៧ ខាងមុខនេះ ។

យោងតាមសេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋានពន្ធដារ​នៃក្រសួង​សេដ្ឋកិច្ច​​ និងហិរញ្ញវត្ថុ នៅដើមខែមករា ឆ្នាំ២០២៦​នេះបានឱ្យដឹងថា​ អនុលោម​តាមចំណារ​ឯកភាពដ៏ខ្ពង់​ខ្ពស់​របស់សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៥ លើលិខិត​លេខ ​១២៧៩២ ស ហ វ ​ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលបានសម្រេចពន្យារពេល​អនុវត្ត​ពន្ធលើ​ចំណេញមូលធន​ផ្នែកអចលនទ្រព្យ​រយៈពេល១ឆ្នាំទៀត ។ ដូច្នេះ ពន្ធលើ​ចំណេញ​មូល​ធនដែល​សម្រេច​បានពីការលក់​ ឬផ្ទេរ​អចលនទ្រព្យ​ ត្រូវ​អនុវត្ត​ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៧ តទៅ ។​

តាមសេចក្ដីជូន​ដំណឹងដដែលបាន​បញ្ជាក់ថា ពន្ធលើ​ចំណេញមូលធន​ដែលសម្រេច​បានពីការ​លក់ ឬផ្ទេរ​ ភតិសន្យា ទ្រព្យវិនិយោគ​ កេរ្តិ៍ឈ្មោះ​អាជីវកម្ម កម្មសិទ្ធិ​បញ្ញា និងរូបិយបណ្ណបរទេស​ ត្រូ​វចាប់​អនុវត្ត​លើ​ចំណេញមូលធន​ដែល​កើតមាន​ឡើង​ចាប់ពីថ្ងៃទី​០១ ខែមករា ឆ្នាំ២០២៦ នេះ​ទៅ ។​

អ្នកជំនាញអចលនទ្រព្យ​បានលើកឡើងថា​ ស្ថានភាពវិស័យអចលនទ្រព្យ​នៅកម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ នៅតែមិនទាន់មានភាពល្អប្រសើរ​នៅឡើយ ដោយ​បន្តជួបបញ្ហាប្រឈម​​ទាំងកត្តាខាងក្នុង ​និងខាងក្រៅ​ ដូច្នេះ សេចក្ដីសម្រេចពន្យារការអនុវត្តពន្ធលើ​ចំណេញមូលធន​គឺជា​រឿង​សមស្រ​បមួយ ។

អ្នក​ឧកញ៉ា​បណ្ឌិត​ សំ សុខនឿន ​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន SAM SN Group និង​ជា​អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ​នៅកម្ពុជាមួយរូបបាន​លើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យ​អចលនទ្រព្យកម្ពុជា​ស្ថិតនៅក្នុងស្ថានភាពមិនល្អ​ប្រសើរ​នៅឡើយទេ ដោយសេដ្ឋកិច្ច​នៅមានភាពមិនប្រាកដ​ប្រជា​ និងធ្វើ​ឱ្យវិស័យអចលនទ្រព្យ​បន្តនៅទ្រឹង​ ខណៈចលនា​នៃការទិញ-លក់ អចលនទ្រព្យនៅកម្ពុជា​ក៏មានចំនួនតិចតួច​ ។​

អ្នកឧកញ៉ា​បន្តថា​ បើសិនជា​រាជរដ្ឋាភិបាល​ចាប់ផ្ដើមប្រមូលពន្ធនៅពេលនេះ វាគឺជា​សម្ពាធមួយរបស់អ្នកប្រកបរបរ​ក្នុងវិស័យអចលនទ្រព្យ ពីព្រោះថា​ពេលនេះ​ពួកគាត់​ពិបាក​លក់​ចេញទៅហើយ ហើយបើសិនជា​គាត់លក់​ចេញហើយ គាត់ត្រូវបង់ពន្ធ២០ភាគរយ​ទៀត​លើ​ប្រាក់​ចំណេញ នោះនឹង​តម្រូវឱ្យគាត់ត្រូវលក់​ថ្លៃជា​ងមុន​ ដែលរឹតតែពិបាកលក់​ថែមទៀត ។​

អ្នកឧកញ៉ា​បន្ថែមថា ការ​ពន្យា​រពេល​អនុវត្ត​ពន្ធលើ​ចំណេញមូលធន​ពីសំណាក់រាជរដ្ឋាភិបាល គឺជា​រឿង​ល្អ ហើយ​រាជរដ្ឋាភិបាលក៏បានមើលឃើញជាក់ស្ដែង​ថា​ វិស័យអចលនទ្រព្យកម្ពុជា​នៅមិនទាន់មានភាពល្អ​ប្រសើរ​ទេ ដូច្នេះការពន្យារពេលនេះ គឺជាការទុកឱកាស​ឱ្យអ្នក​ប្រកបរប​រ​ក្នុងវិស័យអចលនទ្រព្យអាច​មានពេលវេលា​សមរម្យ​ក្នុងត្រៀមខ្លួន​នៅឆ្នាំ​ក្រោយ ។

ក្នុងឱកាសនេះផងដែរ អ្នកឧកញ៉ាក៏បានស្នើសុំរាជរដ្ឋាភិបាល​គួរតែចាប់ផ្ដើមប្រមូលពន្ធលើ​ចំណេញមូល​ធន​ក្នុងវិស័យអចលនទ្រព្យនៅពេល​ណាដែល​វិស័យ​នេះ​ចាប់ផ្ដើម​មានសន្ទុះឡើង​វិញ មានការទិញ-លក់​ច្រើន​ និងមានកា​រវិនិយោគ​ច្រើនទាំងមានប្រភពពីក្នុង និងប្រភពទុនវិនិយោគមកពីខាងក្រៅប្រទេស​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជារកចំណូលបានជាង ៩០លានដុល្លារពីការប្រមូលសួយសារលើវិស័យរ៉ែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ៩០លានដុល្លារអាម៉េរិក ពីការប្រមូលសួយសារលើការធ្វើអាជីវកម្មរ៉ែសំខាន់ៗ ដោយនៅមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀតនៅឡើយ

ក្រសួងបរិស្ថានត្រៀមកូនឈើ​ ៥​ លាន ដើម ចែកជូនសាធារណៈជនទូទៅ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

ក្រសួងបរិស្ថាន បានត្រៀមកូនឈើយ៉ាងហោចណាស់ ៥លានដើម​ សម្រាប់ចែកជូនដល់សាធារណៈជនទូទៅ​ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦

កសិដ្ឋានរុនតាឯក អាចផ្គត់ផ្គង់ត្រីប្រាប្រមាណ ៤៥០ តោន/មួយឆ្នាំ នៅទីផ្សារខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កសិដ្ឋានចិញ្ចឹមត្រីប្រាមួយកន្លែង ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន កំពុងបង្ហាញពីសក្តានុពលខ្ពស់ក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប ចន្លោះពី ៣៧០ ដល់ ៤៥០ តោនក្នុងមួយឆ្នាំ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច បន្ទាប់ពីអង្គការនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងដំឡើងផលិតកម្មបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាប្រទេសនាំប្រេងចេញ និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាដំឡើងគោលដៅផលិតកម្មបន្ថែមចំនួន ១៨៨,០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែសីហាតទៅ

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

Leave a Reply

Your email address will not be published. Required fields are marked *