កំពង់ស្ពឺ​ នឹងទទួលបានវិនិយោគិន​បរទេស​ដាក់ទុនកាន់តែច្រើនបន្ថែមទៀតក្នុងពេលឆាប់ៗនេះ

ភ្នំពេញ ៖ កំពង់ស្ពឺ បានក្លាយជា​តំបន់គោលដៅមួយ​សម្រាប់​វិនិយោគិនក្នុងការ​វិនិយោគលើ​វិស័យឧស្សា​ហក​ម្ម ​​និងលំនៅឋាន​ ដោយបច្ចុប្បន្ន វិនិយោគិនជាច្រើន​បាន​សម្លឹង ​និងបណ្ដាក់ទុនជា​ហូរហែ​លើ​ខេត្តមួយ​នេះ ក្នុងកា​រសាងសង់​រោងចក្រ​ សហគ្រាស​ជា​បន្តបន្ទាប់ ហើយនៅ​ពេល​ឆាប់​​ៗ​នេះ​ ខេត្តមួយនេះនឹងទទួលបាន​ការ​វិនិយោគ​ពីបរទេស​កាន់តែច្រើនទៅលើ​វិស័យឧស្សាហកម្ម និង​​លំ​នៅ​ឋា​ន ។

លោក ​បូ សេងហូ ប្រធានក្រុមហ៊ុន​អចលនទ្រព្យ ​Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺ បាន​មានប្រសាសន៍​ប្រាប់ AMS ឱ្យដឹងថា​ ក្នុងឆ្នាំ២០២២​នេះ ការ​វិនិយោគ​លើ​ឧស្សាហកម្ម ដូចជា​រោងចក្រ ស​ហ​គ្រាស​ នៅក្នុង​ខេត្តកំពង់ស្ពឺ មានសកម្មភាព​គួរឱ្យកត់សម្គាល់​ ក្នុងនោះដែរ​ តំបន់មួយចំនួន​​មាន​ស​ក​ម្ម​ភាព​​សាងសង់​ឃ្លាំង និងរោងចក្រ​សម្រាប់ជួល​ជាច្រើន សម្រាប់បំពេញត​ម្រូវការ​ជូន​វិនិយោគិន ដែល​ឈានជើង​ចូល​ទៅកាន់ទឺកដី​នៃខេត្តមួយនេះ  ។

លោក​បន្តថា ៖

“វិនិយោគិន​បរទេស​នឹង​មកកាន់​ទឹក​ដី ខេត្ត​កំពង់​ស្ពឺ​នៅពេលឆាប់ៗនេះ ហើយ​វាជាឱកាស​ល្អ​សម្រាប់អ្នកវិនិយោគ​ដីធ្លី ក្នុងការ​ឆក​យក​ឱកាស​នេះ​ដើម្បី​ប្រ​មូល​​​​ទិញ​ដី​សម្រាប់ផ្ដល់ជូនវិនិយោគនៅពេលពួកគេ​មកដល់។​ វិនិយោគិន​ដែលនឹងមកដល់​ខេត្ត​​កំពង់​ស្ពឺ នឹង​សម្លឹងទៅលើ​វិស័យកសិកម្មផងដែរ​ក្រៅពី វិស័យ​ឧស្សាហកម្ម​​ ដែលកំពុង​មានសក្ដានុពល​ស្រា​ប់​​​​នាពេលបច្ចុប្បន្ន​នេះ”

លោក​ សេងហូ បានឱ្យដឹងថា ៖

“តម្លៃដីធ្លីនៅក្នុង​ខេត្តមួយនេះ ឃើញថា​បានចាប់ផ្ដើមហក់​ឡើង​បន្ត​ក្នុងឆ្នាំ២០២២ ​នេះ ជាក់ស្ដែង​កាលពីឆ្នាំមុន​ម្ចាស់ដីដែល​ពឹង​ឱ្យក្រុមហ៊ុនយើង​ជួយលក់​ក្នុងតម្លៃ​ប្រមាណ១៥ដុល្លារ​​អាមេរិក​ក្នុងមួយម៉ែត្រ​ការ៉េ តែឆ្នាំនេះបានឡើង​ដល់ទៅ១៨ឬ២០​ដុល្លារអាមេរិកក្នុងមួយម៉ែត្រ​ការ៉េ​ តែយ៉ាង​ណា​ក៏ដោយ​តម្លៃនេះក៏មិនប្រាកដថា​នឹង​អាច​ត្រូវរ៉ូវគ្នាជាមួយ​អ្នកទិញនោះដែរ។ ​ម្ចាស់ដីខ្លះ​លក់​បាន​តម្លៃ​ត្រឹម​តែ ១០ម៉ឺនដុល្លារ​ក្នុងមួយប្លង់​គាត់​និយាយថា​១២​ម៉ឺនដុល្លារ​ដើម្បីឱ្យ​ដី​នៅតំបន់ពួកគាត់​មើល​ទៅ​កាន់​តែ​មាន​តម្លៃ​ខ្ពស់”

លោក ច្រឹក ​សុខនីម ​ប្រធានសមាគម​អ្នកវាយតម្លៃ និងភ្នាក់​ងារ​អចលនវត្ថុ​កម្ពុជា​បានលើកឡើ​ង​ផង​ដែរ​ថា​ ផែនការ​ពង្រីក​ក្រុងភ្នំពេញ​នឹង​ជះឥទ្ធិពល​ដល់​តំបន់មួយចំនួនក្នុង​ខេត្តកំពង់ស្ពឺ​ ក្នុង​នោះចន្លោះផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ទៅផ្លូវ​ក្រវ៉ាត់ក្រុងទី៤​នឹង​មានការអភិវឌ្ឍខ្លាំង​ទៅលើ​លំនៅឋាន និងតំបន់ឧស្សាហកម្ម​ហើយ​នឹង​បន្ត​ទៅដល់​ផ្លូវ​៥១នៃខេត្តកំពង់​ស្ពឺផងដែរ ។

លោកបន្តថា បើស្ថានភាពបានត្រលប់ទៅល្អប្រសើរឡើងវិញ​នោះនៅចុងឆ្នាំ២០២២​នេះ​ ឬដើមឆ្នាំក្រោយ​ វិនិយោគិន​បរទេស​នឹង​ចូលមកកម្ពុជា​ស្វែងរកការ​វិនិយោគ​ជា​បន្តបន្ទាប់ឡើង​វិញ ពេលនោះអ្នកដែល​មាន​ឱ​កា​ស​​​នឹង​ទទួលបានប្រាក់ចំណេញ​ពីការវិនិយោគរបស់ខ្លួន​ ហើយពេលនោះដែរ វិស័យ​អចលនទ្រព្យ​កម្ពុជា​នឹងកាន់តែរួម​ចំណែកធំដល់​សេដ្ឋកិច្ច ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក សម្រេចដំឡើងពន្ធគយថ្មី ៥០ ភាគរយ លើទំនិញចម្រុះជាច្រើនមុខដែលនាំចូលពីកាណាដា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/07/2026

លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបញ្ជាប្រតិបត្តិដើម្បីដំឡើងពន្ធគយថ្មី ៥០ ភាគរយលើទំនិញនាំចូលជាច្រើនមុខពីកាណាដា ក្រោមការចោទប្រកាន់ថា ទីក្រុងអូតាវ៉ារើសអើងលើផលិតផលស្រា រថយន្ត និងផលិតផលទឹកដោះគោរបស់អាម៉េរិក

រយៈពេល៦ខែ ឆ្នាំ២០២៦ កម្ពុជាទទួលបានចំណូលពីពន្ធគយប្រមាណ ១,៥៧ពាន់លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/07/2026

ក្នុងរយៈពេល ៦ខែ នៃឆមាសទី១ ឆ្នាំ២០២៦ នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ៦,២៩ទ្រីលានរៀល ឬប្រមាណ ១,៥៧ពាន់លានដុល្លារអាម៉េរិក កើនឡើង ៤,៥ភាគរយ

សិង្ហបុរី​៖ ​ពី​ប្រទេស​ដី​កោះ​ក្រីក្រ​តូច​មួយ​ ក្លាយជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​សំខាន់​នៅលើ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/07/2026

៖ ​ចាប់ផ្តើម​ពី​ចំណុច​សូន្យ​ក្រោយ​ការ​ផ្តាច់​ខ្លួន​ពី​ម៉ាឡេស៊ី​នៅ​ឆ្នាំ​ ​១៩៦៥​ ​សិង្ហបុរី​បាន​ប្រែក្លាយ​ខ្លួន​ពី​ប្រទេស​កោះ​តួច​មួយ​ឱ្យ​ទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ ​និង​ពាណិជ្ជកម្ម​សមុទ្រ​ដ៏​សំខាន់​បំផុត​នៅលើ​ពិភពលោក​ ​ដោយសារ​យុទ្ធសាស្ត្រ​ច្បាស់លាស់​ ​៤​ ​ជំហាន​របស់​ស្ថាបនិក​ លី ​ក្វាន់​យូ

ឆមាសទី១ ឆ្នាំ២០២៦ អំបិលកំពតផលិតបានជាង ៨ម៉ឺនតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/07/2026

រយៈពេល៦ខែនៃឆមាសទី១ ឆ្នាំ២០២៦កន្លងទៅនេះ ផលិតកម្មអំបិលនៅក្នុងខេត្តកំពតសម្រេចបានទិន្នផលរហូតដល់ទៅជាង ៨ ម៉ឺនតោន ដែលជាបរិមាណដ៏ខ្ពស់

តម្លៃប្រេងឆៅឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ៩០ ដុល្លារក្នុងមួយបារ៉ែល ដោយសារអាម៉េរិក និង អ៊ីរ៉ង់ បន្តវាយប្រហារគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/07/2026

នៅព្រឹកថ្ងៃចន្ទនេះ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ៣,០៥ ភាគរយ ឬ ៩០,៧៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ២,៦៥ ភាគរយ ឬ ៨៤,៦៨ ដុល្លារក្នុងមួយបារ៉ែល

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦