កា​រកែប្រែដីមិនឱ្យនៅទំនេរ​នឹងជំរុញតម្លៃដីធ្លីនោះកើនឡើងមួយកម្រិតទៀត​

ភ្នំពេញ ៖ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យនៅកម្ពុជាបានលើកឡើងថា អ្នកមានដីទំនេរ​មួយ​ចំនួន​គួរតែកែប្រែ​ដី​ដែលនៅទំនេរ​នោះឱ្យក្លាយ​ទៅ​ប្រយោជន៍​សម្រាប់រក​ចំណូល​ផង និងជំរុញឱ្យដីនោះមានតម្លៃបន្ថែមមួយកម្រិត​ផងដែរ ដោយគ្រាន់តែកែប្រែពីដីវាលទៅជាដីដែលមានដំណាំ ដីដែលមានសកម្មភាពប្រចាំថ្ងៃតែប៉ុណ្ណោះ។

លោក ​ព្រាប កុល ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃក្រុមហ៊ុន​អចលនទ្រព្យ​ Century 21 Zillion Holding បានថ្លែង​ឱ្យដឹងថា ការកែប្រែដីធ្លី​មិនឱ្យនៅទំនេរ​ មិនត្រឹម​តែអាចទទួលបានចំណូល​បន្ថែមដល់ម្ចាស់ដីនោះទេ តែវា​នឹង​ធ្វើឱ្យដី​ធ្លី​​មាន​តម្លៃកើនឡើង។

លោកបានបញ្ជាក់ថា ៖

“បើ​យើង​ប្រៀបធៀប​ដីដែលនៅទំនេរ​អត់មានអ្វីសោះ និងដីដែលមានដំណាំ​នៅលើដីនោះ​ ប្រាកដណាស់ថាដីដែលមានដំណាំ​នឹង​មានតម្លៃបន្ថែមខ្ពស់ជា​ងដីដែលនៅទំនេរ​អត់មានដំណាំអ្វីសោះជាក់ជាមិនខាន”

លោកបន្តថា ៖

“តាមពិត​ដីធ្លីនៅក្នុងប្រទេស​កម្ពុជា មិនថា​នៅតាមបណ្ដាខេត្តមួយណានោះទេ សុទ្ធតែមាន​សក្ដា​នុពល​ និង​តម្លៃរបស់វា​ គ្រាន់តែថា ​តើយើងបាន​កែច្នៃដីនោះឱ្យតម្លៃ និងមានសក្ដានុពល​ហើយឬនៅ ។ ដី​ខ្លះ​មានសក្ដានុពលទៅលើ​កសិកម្ម ដូច្នេះម្ចាស់ដី​គួរតែកែច្នៃ​ឱ្យមានដំណាំ​ឬដាំដំណាំប្រភេទ​ណាដែល​ត្រូវ​នឹង​ដី​នោះ ពីព្រោះថា​ប្រភេទដីនីមួយៗ​ វាត្រូវនឹង​ប្រភេទដំណាំ ហើយគ្រប់ខេត្ត​ទាំងអស់​សុទ្ធតែអាច​ធ្វើ​ក​សិ​កម្ម​​បានស្ទើរ​​គ្រប់កន្លែង​។ ការកែច្នៃដីទំនេរ​ដែលមិន​មានប្រយោជន៍​ក៏អាចក្លាយ​ទៅជា​ដីដែលអាចរក​ចំណូល​ដល់ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋានមួយកម្រិត​ទៀត​ផងដែរ”

លោក ​ឃឹម ប៊ុនឡែន​ ប្រធានសហគមន៍​អេកូទេសចរណ៍​មួយកន្លែង​នៅខេត្តកំពត​ បានឱ្យដឹងថា លោក​បានដឹកនាំ​ពលរដ្ឋ​ក្នុងមូលដ្ឋានក្នុងខេត្តកំពត​ឱ្យ​ចេះស្រលាញ់​ព្រៃឈើ និងបាននាំពួកគាត់ដាំដំណាំ​លើ​ដី​ដែល​ទុក​ចោល​ក្លាយទៅជា​ដីដែល​ហុច​ភោគផល​ដំណាំសម្រាប់លក់​តាមរដូវ និងទាក់ទាញភ្ញៀវ​ទេសចរ​មកកម្សាន្ត​ ធ្វើឱ្យ​ពលរដ្ឋ​ក្នុងតំបន់​នោះ​ទទួល​បាន​ចំណូល​ពីការ​ជូនភ្ញៀវ​ដើរ​ព្រៃកម្សាន្ត ក៏ដូចជាលក់បន្លែ ផ្លែឈើក្នុងតំបន់ផងដែរ ។

លោកបន្តថា ៖

“កាលពីមុន​ពលរដ្ឋ​ក្នុងតំបន់​គាត់ពឹង​អាស្រ័យទៅលើ​ការ​កាប់ព្រៃ​យកអុសលក់ និងធ្វើ​ស្រែ​តាមរដូវ​តិច​តួច មិនសូវទទួលបានចំណូលសម្រាប់ទំនុកបម្រុងជីវភាពគ្រួសារគ្រប់គ្រាន់នោះទេ ហើយថែមទាំងមានជាប់ជំពាក់បំណុលស្ថាប័នឯកជនទៀតផង ប៉ុន្តែក្រោយពេលដែលពួកគាត់រក​ចំណូល​បានជា​ប្រចាំថ្ងៃ​មក​ ពួកគាត់ក៏លែង​ខ្វល់រឿង​កាប់អុស​លក់​ធ្វើឱ្យព្រៃដុះកាន់​តែច្រើន ហើយពួកគាត់ក៏​ស្រលាញ់​ចូលចិត្ត​ព្រៃ ថែរក្សាព្រៃ និងរីករាយជាមួយចំណូលដែលមកពីភ្ញៀវទេសចរ​ទៅកម្សាន្ត​នៅ​តំបន់របស់​ពួកគាត់ផងដែរ”

លោកបន្តថា ៖

“ដីធ្លីនៅភ្នំពេញក៏ដូចគ្នា​ដែរ បើសិនជា​ដីនៅ​ទំនេរ​ទទេស្អាត តម្លៃក៏វាអាស្រ័យ​ទៅតាមហ្នឹងដែរ តែ​បើ​សិន​ជា​ដីនោះ​មានសំណង់អ្វី​មួយ ទោះបីជា​សំណង់​នោះធំ ឬតូច អ្នក​ទិញ​គេ​ទិញ​ហើយ​វាយ​ចោល​ក៏​វា​មា​ន​ត​ម្លៃ​រ​ប​ស់​វា​ដែរ​ ហើយនឹងធ្វើឱ្យដីនោះមានតម្លៃខ្ពស់ជាង​ដីដែលមិនមានអ្វីសោះនោះផងដែរ​”

គួរបញ្ជាក់ផងដែរថា តម្លៃដីធ្លី​នៅក្នុងប្រទេសកម្ពុជា​នាពេលនេះ​នៅមានក​ម្រិ​ត​ទាប​នៅ​ឡើ​យ​​បើធៀបនឹ​ងបណ្ដា​ប្រទេស​ជាច្រើននៅក្នុងតំបន់ ដូច្នេះ​ដីធ្លីនៅក្នុងប្រទេស​កម្ពុជា​នឹង​បន្ត​ឡើងថ្លៃបន្ថែមទៀតនៅពេលខាង​មុខ ខណៈដែលតម្រូវ​ការនៃការ​ប្រើប្រាស់​ដីធ្លី​នៅតែបន្តមានមិនទាន់ពិដាននៅឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់

ផលិតផល​ក្នុង​ស្រុក​ចុះ​បញ្ជី​កើន​ដល់​ ២​,​៦០០ ​មុខ ​ក្នុង​រយៈពេល​ ៩ ​ខែ ​កើន ​១​,​១០០ ​មុខ​ ធៀប​ឆ្នាំ​មុន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

កម្ពុជា​មាន​ផលិតផល​ក្នុង​ស្រុក​ចំនួន​ ២​,​៦០០ ​មុខ ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​ ​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​កើន​ឡើង​ចំនួន​ ១​,​១០០​ ​មុខ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន